២០២១
វ៉ាហាអ៊ី តុងហ្គា
ខែ កក្កដា ឬ​សីហា ឆ្នាំ​២០២១


អ្នកត្រួសត្រាយ​ផ្លូវ​នៅ​គ្រប់​ទី​កន្លែង

វ៉ាហាអ៊ី តុងហ្គា

គំរូ​នៅក្នុង​ប្រទេស តុងហ្គា

អ្នក​និពន្ធ​រស់​នៅ​វ៉ៃកាតូ នូវហ្សើលែន និង រដ្ឋ​យូថាហ៍ ស.រ.អា. ។

វ៉ាហាអ៊ី បន្ត​ធ្វើ​ការអធិស្ឋាន ហើយ​ថ្ងៃ​មួយ​ក៏​មាន​រឿង​ខុស​ប្លែក​បាន​កើត​ឡើង ។

រូបភាព
A group of Tongan Young Men

វ៉ាហាអ៊ី បាន​លុត​ជង្គង់​ចុះ​នៅ​ក្បែរ​គ្រែ​ដើម្បី​ពោល​ពាក្យ​អធិស្ឋាន​របស់​គាត់ ។ វា​ជា​យប់​ដំបូង​នៅ​សាលារៀន​ដែល​ផ្តល់​កន្លែង​ស្នាក់​នៅ ហើយ​គេង​នៅ​បន្ទប់​ជាមួយ​ក្មេង​ប្រុស​ៗ​ដទៃ​ទៀត ។ គ្មាន​នរណា​ម្នាក់​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយទេ ។

វ៉ាហាអ៊ី ចាប់ផ្តើម​ពោល​ពាក្យ​អធិស្ឋាន​នៅ​ក្នុង​ចិត្ត​របស់​គាត់​ថា « ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់ … » ។ ប៉ុន្តែ​វា​ពុំ​ងាយ​ស្រួល​ទេ ។ ក្មេង​ប្រុស​ដទៃ​ទៀត​និយាយ​គ្នា និង​សើច​ឮ​ៗ ។

មិត្តភក្តិ​ស្នាក់​នៅ​បន្ទប់​ជាមួយ​គាត់ ឈ្មោះ អាហ្គូ បាន​ស្រែក​ឡើងថា « អ្ហេ៎ មើល​ហ្ន៍ ! » ។ « វា​កំពុង​អធិស្ឋាន ! »

វ៉ាហាអ៊ី បាន​កម្រើក​ខ្លួន​ដោយ​មិន​ស្រួល​ចិត្ត ។ គាត់​បាន​ដឹងថា អាហ្គូ កំពុង​សើច​ចំអក​ឲ្យ​គាត់ ។ ប៉ុន្តែ​គាត់​បាន​ធ្វើ​ជា​មិន​បាន​ឮ​គាត់​និយាយ​គ្នា ។ គាត់​នៅ​តែ​បន្ត​អធិស្ឋាន ។

ដំបូង​ឡើយ នៅពេល​ដែល វ៉ាហាអ៊ី បាន​រៀន​អំពី​ដំណឹងល្អ​ជីដូនជីតា​របស់​គាត់​ក៏​មិន​សូវ​ចូលចិត្ត​សាសនាចក្រ​ដែរ ។ វ៉ាហាអ៊ី បាន​ទៅ​ថ្នាក់​អង្គការ​បឋមសិក្សា​ជាមួយ​ពូ និង​មិត្តភក្តិ​របស់​គាត់ ។

នៅ​ពេល​គាត់​ឈាន​ចូល​ដល់​អាយុ ១២ ឆ្នាំ គាត់​បាន​សម្រេចចិត្ត​ទទួល​បុណ្យ​ជ្រមុជទឹក ។ ដំបូង​ឡើយ ជីដូន​ជីតា​របស់​គាត់​ក៏​មិន​សូវ​សប្បាយ​ចិត្ត​ទេ ។ ប៉ុន្តែ​ក្រោយ​មក ជីដូន​របស់​គាត់​បាន​មាន​ប្រសាសន៍​ថា « ចាប់​ពី​ពេល​នេះ​ទៅ ចៅ​ឯង​គឺជា​សមាជិក​នៃ​ព្រះវិហារ​ហើយ ។ យើង​ចង់​ឲ្យ​ចៅ​​ស្មោះត្រង់​ជានិច្ច » ។

ឥឡូវ ដោយសារ​តែ វ៉ាហាអ៊ី ស្នាក់​នៅ​ឯ​សាលារៀន គាត់​ក៏​ប្តេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​ដូច្នោះ ។ ដូច្នេះ គាត់​នៅ​តែ​បន្ត​អធិស្ឋាន ។ ទោះបី​ជា​ក្មេងប្រុស​ដ៏ទៃ​ទៀត​សើច​ចំអក​ឲ្យ​គាត់​ក្តី ។

នៅ​យប់​មួយ នៅពេល វ៉ាហាអ៊ី បាន​លុត​ជង្គង់​ចុះ គាត់​បាន​ឮ​អ្វី​មួយ​ខុស​ប្លែក​ធម្មតា ។

មាន​នរណា​ម្នាក់​និយាយ​ថា « អ្ហេ៎ ស្ងាត់ ! វ៉ាហាអ៊ី កំពុង​អធិស្ឋាន » ។

វ៉ាហាអ៊ី បាន​អធិស្ឋាន​រួច ហើយ​ក៏​បាន​បើក​ភ្នែក​របស់​គាត់ ។

អាហ្គូ កំពុង​អង្គុយ​នៅ​លើ​គ្រែ​របស់​គាត់ ។ « ការអធិស្ឋាន​សំខាន់​ចំពោះ​ឯង​ណាស់ មែន​ទេ ? »

វ៉ាហាអ៊ី បាន​ងក់​ក្បាល ។ « បាទ វា​សំខាន់​ណាស់ » ។

ក្រោយពី​នោះ​មក ក្មេង​ប្រុស​ទាំងអស់​ស្ងាត់ស្ងៀម នៅ​ពេល វ៉ាហាអ៊ី អធិស្ឋាន ។ មិនយូរ​ប៉ុន្មាន អាហ្គូ បាន​ចាប់ផ្តើម​លុត​ជង្គង់​ចុះ​ជាមួយ​គាត់ ។ ក្មេង​ប្រុស​ផ្សេង​ទៀត​ក៏​បាន​ចូល​រួម​ដែរ ។ នៅ​ទីបំផុត ក្មេង​ប្រុស​ទាំងអស់​នៅ​ក្នុង​បន្ទប់​បាន​លុតជង្គង់​ចុះ​អធិស្ឋាន​ជាមួយ វ៉ាហាអ៊ី ជា​រៀង​រាល់​យប់ ។

វ៉ាហាអ៊ី មាន​អារម្មណ៍​រីករាយ ។ គាត់​ពុំ​ដែល​មាន​ការអធិស្ឋាន​ជា​គ្រួសារ​នៅ​ឯ​ផ្ទះ​នោះ​ទេ ។ ប៉ុន្តែ​ឥឡូវ​នេះ គាត់​អាច​អធិស្ឋាន​ជា​ក្រុមគ្រួសារ​ជាមួយ​មិត្តភក្តិ​រួម​បន្ទប់​របស់​គាត់​បាន ។

នៅ​ថ្ងៃមួយ វ៉ាហាអ៊ី បាន​មាន​គំនិត​មួយ ។ ការប្រជុំ​ដ៏ធំ​របស់​សាសនាចក្រ​កំពុង​ជិត​មក​ដល់ ។ គាត់​អាច​អញ្ជើញ​មិត្តភក្តិ​របស់​គាត់ !

បន្ទាប់​ពី​ការអធិស្ឋាន វ៉ាហាអ៊ី បាន​ប្រាប់​មនុស្ស​គ្រប់​គ្នា​អំពី​ការប្រជុំ​នេះ ។ គាត់​បាន​និយាយ​ថា « ការប្រជុំ​នេះ​ហៅ​ថា សន្និសីទ​មណ្ឌល » ។ « មនុស្ស​គ្រប់​គ្នា​មក​រៀន​សូត្រ​អំពី​ព្រះ​យេស៊ូវ » ។ ពួក​ឯង​ទាំងអស់​គ្នា​អាច​ទៅ​បាន បើ​ពួកគេ​ចង់​ទៅ ! »

ដោយសារ​តែ​ពួកគេ​ត្រូវ​ចេញ​ពី​សាលា​ដើម្បី​ទៅ​ចូល​រួម​ការប្រជុំ​នេះ ក្មេងប្រុស​ម្នាក់ៗ​ត្រូវ​សរសេរ​សុំច្បាប់​អនុញ្ញាត ។ វ៉ាហាអ៊ី មិន​ចង់​ជឿ​នៅ​ពេល​គាត់​បាន​ឃើញ​លិខិត​នេះ ។ មាន​ឈ្មោះ ៧៧ នាក់​នៅលើ​បញ្ជី​ឈ្មោះ​នេះ !

បេះដូង​របស់ វ៉ាហាអ៊ី ពោរពេញ​ដោយ​ភាពកក់ក្តៅ នៅ​ពេល​ដែល​គាត់​បាន​អង្គុយ​នៅ​ជួរ​ជាមួយ​មិត្ត​រួម​ថ្នាក់​របស់​គាត់ ហើយ​ស្តាប់​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​នេះ ។ អាហ្គូ និង​មិត្តភក្តិ​ដទៃ​ទៀត​ក៏​មាន​អារម្មណ៍​កក់​ក្តៅ​ផង​ដែរ ។ នៅ​ចុង​បញ្ចប់​នៃ​សន្និសីទ​នេះ ពួកគេ​ប្រាំពីរ​នាក់​បាន​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក !

នៅ​យប់​នោះ បន្ទាប់ពី​ការអធិស្ឋាន​ជាមួយ​មិត្តភក្តិ​របស់​គាត់ វ៉ាហាអ៊ី បាន​និយាយ​ការអធិស្ឋាន​ផ្ទាល់​ខ្លួន ។ គាត់​បាន​ទូល​ទៅ​ព្រះវរ​បិតា​សួគ៌​ថា « សូម​អរគុណ​ទ្រង់​ដែល​បាន​ប្រទាន​ពរជ័យ​ដល់​ទូលបង្គំ​ឲ្យ​មាន​មិត្តភក្តិ​ល្អ​ជា​ច្រើន » ។ « ហើយ​ដែល​បាន​ជួយ​ទូលបង្គំ​ធ្វើ​ជា​គំរូ​ល្អ » ។

ប្រទេស តុងហ្គា កើតឡើង​ពី​កោះជាង​១៧០កោះ នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។

សព្វថ្ងៃ​នេះ មនុស្ស​ប្រាំមួយ​នាក់​ក្នុង​ចំណោម​ដប់​នាក់​នៅ​ប្រទេស តុងហ្គា គឺជា​សមាជិក​នៃ​សាសនាចក្រ ។

ប្រទេស តុងហ្គា ក៏​ត្រូវ​បាន​ស្គាល់​ថា​ជា « កោះ​មិត្តភាព » ផងដែរ ។

វ៉ាហាអ៊ី និង​ភរិយា​របស់​គាត់ សីឡា គឺជា​គូស្វាមីភរិយា​ដំបូង​គេ​ដែល​បាន​ផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធ ហាមីលតុន នូវ​ហ្សើលែន ។

គាត់​បាន​បម្រើ​ជា​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ណូគូ អាឡូហ្វា តុងហ្គា ។

គាត់​គឺជា​គ្រូ​បង្រៀន​នៅ​ឯ​មហាវិទ្យា លីអាហូណា ដែល​ជា​វិទ្យាល័យ​របស់​សាសនាចក្រ​នៅតុង​ហ្គា ។

រូបភាព
Friend, July 2021 Tier 2

រចនា​រូបភាព​ដោយ ស៊ូសាន ខេធឺ