២០២១
សូម​ជួប​ជាមួយ អេតា មកពី​ប្រទេស​សាម័រ អាមេរិក
ខែ កក្កដា ឬ​សីហា ឆ្នាំ​២០២១


ដៃ​ជំនួយ​នៅ​ជុំ​វិញ​ពិភពលោក

សូម​ជួប​ជាមួយ អេតា មកពី​អាមេរិក សាម័រ

ជួប​កុមារ​ថ្នាក់​អង្គការ​បឋម​សិក្សា​កំពុង​ជួយអ្នក​ដទៃ ដូច​ព្រះគ្រីស្ទ​បាន​ធ្វើ ។

រូបភាព
girl jumping in air

អ្វីៗ​អំពី អេតា

រូបភាព
Various Illustrations of Eta with her family - Jesus Christ - House - Purple Pencils - Fries - Math Equation

អាយុ ៖ ៩ ឆ្នាំ

មកពី ៖ អាមេរិក សាម័រ

ភាសា ៖ អង់គ្លេស និង កំពុង​រៀន​ភាសា​សាម័រ

គ្រួសារ ៖ ម៉ាក់ ប៉ា បងប្អូន​ប្រុស​ពីរ​នាក់ និង​បង​ស្រី​ម្នាក់

គោលដៅ និង​ក្ដីសុបិន ៖ ១). ចេញ​បេសកកម្ម ។ ២) រៀប​អាពាហ៍​ពិពាហ៍​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ ។ ៣) រៀនចប់​មហាវិទ្យាល័យ ។ ៤) គ្រប់គ្រង​ហាង​នំ​ម៉ាក់​របស់​នាង ។

ដៃ​ជំនួយ​របស់ អេតា

រូបភាព
two sisters baking together

ម៉ាក់​របស់ អេតា មាន​ហាង​នំ​មួយ​នៅ​លើ​កោះ​របស់​ពួកគេ ។ អេតា និង​បងស្រី​នាង តាឡាអី ចូល​ចិត្ត​ចែក​គេ​ឯង​ញ៉ាំ ។ ជាមួយ​នឹង​គ្រូបង្រៀន និង​ថ្នាក់​ដឹកនាំ​របស់​ពួកគេ ព្រម​ទាំង​ជាមួយ​មនុស្ស​ដែល​ក្រីក្រ​ផង​ដែរ ។ ពេល​ខ្លះ​ពួកគេ​ជិះ​ឡាន​ជាមួយ​នឹង​ម៉ាក់​ពួកគេ ហើយ​ជូននំឃុកឃី និង​នំ​ផ្សេងទៀត​ទៅ​មនុស្ស​ដែល​ពួកគេ​ជួប​តាម​ផ្លូវ ។ វា​ធ្វើ​ឲ្យ​មនុស្ស​ទាំងនោះ​រីករាយ​ហើយ​វា​ធ្វើ​ឲ្យ អេតា និង​តាឡាអ៊ី រីករាយ​នឹង​ចែក​រំលែក ។ ពួកគេ​មាន​អំណរ​មក​ពី​ការ​ចែក​រំលែក អាហារ និង នំមក​ពី​ហាងនំ​ច្រើន​ជាង​ការ​ញ៉ាំ​នំ​ចំណី​ដោយ​ខ្លួន​ឯង ! ពួកគេ​ទាំង​ពីរ​នាក់​កំពុង​រៀន​ដុត​នំ ដែល​ជា​គោលដៅ​មួយ​សម្រាប់​កម្មវិធី​គោលដៅ​កុមារ និង​យុវវ័យ​របស់​ពួកគេ​នៅ​ឆ្នាំ​នេះ ដូច្នេះ​ពួកគេ​មាន​នំចំណី​ចែក​រំលែក​ជានិច្ច ។

អេតា ថ្លែង​ថា « ខ្ញុំ​ចូលចិត្ត​ចែក​រំលែក​ជាមួយ​នឹង​មនុស្ស​ដទៃ​ដោយសារ​វា​ធ្វើ​ឲ្យ​ពួកគេ​រីករាយ ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ ។ ខ្ញុំ​ដឹង​ថា វា​គឺជា​អ្វី​ដែល​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ » ។

ចំណង់​ចំណូល​ចិត្ត​របស់ អេតា

ទីកន្លែង ៖ អាង​ហែលទឹក​តូច​នៅ​លើ​កោះ​របស់​នាង​ជា​កន្លែង​ដែល​នាង​ចូល​ចិត្ត​ទៅ​ហែល​ទឹក

ដំណើររឿង​អំពី​ព្រះ​យេស៊ូវ ៖ នៅ​ពេល​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ

ចម្រៀង​កុមារ ៖ « យើង​និយាយ​ដោយ​ស្នេហ៍ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០២-១០៣ ) ។

អាហារ ៖ អាហារ​បំពង

ពណ៌ ៖ ពណ៌ស្វាយ

មុខ​វិជ្ជា​នៅ​សាលា ៖ គណិតវិទ្យា

រូបភាព
Friend, July 2021 Tier 2

រចនា​រូបភាព​ដោយ សែមមី ហ្វ្រានស៊ីស