២០២១
ផ្លែ​ភីច​ ម្ដង​មួយ​ផ្លែ
ខែ កក្កដា ឬ​សីហា ឆ្នាំ​២០២១


មិត្ត​ទៅកាន់​មិត្ត

ផ្លែ​ភីច​ ម្ដង​មួយ​ផ្លែ

ដក​ស្រង់​មក​ពី​ការសម្ភាស​មួយ​ជាមួយ អែមប៊ើរ ហ៊ីលី ។

រូបភាព
girl picking a peach

កាល​ខ្ញុំ​នៅ​ក្មេង ឪពុក​ម្ដាយ​ខ្ញុំ​បាន​នាំ​បងស្រី​ខ្ញុំ និង​ខ្ញុំ​ទៅ​ចម្ការ​មួយ​ដែល​ជា​របស់​សាសនាចក្រ ។ យើង​ទៅ​ទីនោះ​ដើម្បី​ជួយ​បេះ​ផ្លែភីច ។ យើង​បាន​ឡើង​ជណ្ដើរ​ដ៏​ខ្ពស់ ហើយ​ឈោង​ដៃ​តាម​ស្លឹក​ឈើ​ក្រាស់​ៗ​ដើម្បី​បេះ​ផ្លែភីច​ពី​ដើម ។

ដំបូង​ឡើយ យើង​មាន​ចិត្ត​រំភើប ។ ប៉ុន្តែ​រំពេច​នោះ រោម​នៅ​លើ​ផ្លែភីច​នោះ​បាន​ធ្វើ​ឲ្យ​ដៃ​យើង​រមាស់ ! យើង​បាន​ប្រាប់​ម៉ាក់​ថា « កូន​មិន​ចង់​ធ្វើ​កិច្ចការ​នេះ​ទៀត​ទេ ។ កូន​ចង់​ឈប់​ហើយ » ។

ម្ដាយ​ខ្ញុំ​បាន​សួរ​ថា​តើ​យើង​ដឹង​ពី​កន្លែង​ដែល​គេ​យក​ផ្លែ​ភីច​ទាំងអស់​ទៅ​ដែរ​ឬទេ ។ ពេល​យើង​និយាយ​ថា​ទេ គាត់​បាន​ពន្យល់​យើង ។

រូបភាព
family eating together

« ផ្លែ​ភីច​ទាំង​នេះ​ត្រូវ​យក​ទៅ​កាន់​អគារ​មួយ​ដែល​ពួកអ្នក​ស្ម័គ្រចិត្ត​ដាក់​វា​នៅ​ក្នុង​កំប៉ុង ។ បន្ទាប់​មក​កំប៉ុង​ទាំងនោះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ទៅ​មនុស្ស​ដែល​ត្រូវការ​អាហារ ។ រៀងរាល់​ឆ្នាំ​សាសនាចក្រ​បរិច្ចាគ​អាហារ​រាប់​ពាន់​កំប៉ុង » ។

ស្រាប់​តែ​ពេល​នោះ បងស្រី​ខ្ញុំ និង​ខ្ញុំ​បាន​ឈប់​ខ្វល់​ពី​ការ​រមាស់​ដៃ​របស់​យើង ។ យើង​កំពុង​ជួយ​មនុសុ្ស​ដែល​ត្រូវការ​អាហារ ! បន្ទាប់​ពី​នោះ យើង​មាន​ចិត្ត​រីករាយ​ដើម្បី​ឡើង​លើ​ជណ្ដើរ​ដើម្បី​បេះ​ផ្លែ​ពណ៌​ទឹក​ក្រូច​ដែល​មាន​រោម​នោះ ។

ឆ្នាំ​នេះ​យើង​បាន​សូម​អ្នក​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការអញ្ជើញ​នៃ​ដៃ​ជំនួយ ( សូមមើល​ទស្សនាវដ្ដី ប្រិយមិត្តខែ​មករា ឆ្នាំ​២០២១ ) ។ ការបម្រើ​មនុស្ស​ដទៃ​តាម​របៀប​ដែល​ព្រះគ្រីស្ទ​បាន​បម្រើ​គឺជា​រឿង​ដ៏​សំខាន់​បំផុត​មួយ​ដែល​អ្នកអាច​ធ្វើ ។ កុមារ​មាន​របៀប​ពិសេស​មួយ​ក្នុង​ការ​កត់​សម្គាល់​ឃើញ​មនុស្ស​ដែល​ខ្វះខាត ហើយ​ស្ម័គ្រចិត្ត​ផ្ដល់​ជំនួយ ។ ទង្វើ​នៃ​ការបម្រើ​ដ៏​តូច​មួយ ទំនង​ជា​មិន​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​ច្រើន​នោះ​ទេ ។ ប៉ុន្តែ​បើ​កុមារ​គ្រប់​រូប​ជុំ​វិញ​ពិភពលោក​ស្វែង​រក​វិធី​ដើម្បី​បម្រើ នោះ​ពួកគេ​នឹង​បង្កើត​ជា​រឿង​ដ៏​អស្ចារ្យ !

រូបភាព
Friend, July 2021 Tier 2

រចនា​រូបភាព​ដោយ ថូប៊ី ញ៉ូវសាំ