២០២១
ទស្សននិមិត្ត​នៃ​ផែនការ​របស់​ព្រះ
ខែ កក្កដា ឬ​សីហា ឆ្នាំ​២០២១


ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ

ទស្សននិមិត្ត​នៃ​ផែនការ​របស់​ព្រះ

រូបភាព
Heavenly Father and Jesus appearing to Joesph and Sidney

នៅ​ថ្ងៃ​មួយ យ៉ូសែប ស៊្មីធ និង​ស៊ីឌនី រិកដុន​កំពុង​អាន​ព្រះគម្ពីរ ។ ពួក​លោក​មាន​នូវ​ទស្សននិមិត្ត​មួយ ។ ពួកលោក​បាន​ឃើញ ព្រះវរបិតាសួគ៌ា និងព្រះយេស៊ូវគ្រីស្ទ​។

រូបភាព
Heavenly Father and Jesus in heaven

ពួក​លោក​បាន​ដឹង​ថា ពី​មុន​យើង​​កើត​មក យើង​បាន​រស់​នៅ​ឯ​ស្ថានសួគ៌​ជាមួយ​នឹង​ព្រះ ។

រូបភាព
mom hugging son

យើង​បាន​មក​កាន់​ផែនដី​ដើម្បី​រៀនសូត្រ​ពី​របៀប​ធ្វើ​តាម​ព្រះយេស៊ូវ ហើយ​ស្ដាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​រៀន​គោរព​បទបញ្ញត្តិ​ទាំងឡាយ ហើយ​ប្រែចិត្ត ពេល​យើង​ធ្វើ​ការ​ជ្រើសរើស​មិន​ល្អ ។

រូបភាព
Jesus at the tomb

បន្ទាប់​ពី​យើង​ស្លាប់​ទៅ យើង​នឹង​រស់​ឡើង​វិញ ។ ប្រសិន​បើ​យើង​ជា​មនុស្ស​សុចរិត យើង​នឹង​រស់​នៅ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​ម្ដង​ទៀត ។

រូបភាព
father reading scripture to children

ខ្ញុំ​អាច​រៀន​អំពី​ផែនការ​របស់​ព្រះ​នៅ​ក្នុង​បទគម្ពីរ ។ ដោយសារ​តែ​ព្រះយេស៊ូវ ខ្ញុំ​អាច​រស់​នៅ​ជាមួយ​នឹង​គ្រួសារ​ខ្ញុំ​ជា​រៀង​រហូត ។

រចនា​រូបភាព ដោយ អាបរីល ស្តុត