២០២១
ល្បែងកម្សាន្តពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ
ខែ កក្កដា ឬ​សីហា ឆ្នាំ​២០២១


ល្បែងកម្សាន្តពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ

រូបភាព
Friend, July 2021 Tier 2

សូម​លេង​ល្បែង​កម្សាន្ត​នេះ​ដើម្បី​រៀន​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ សូម​ប្រើគ្រាប់​សណ្ដែក ឬ​កាក់​ជាបំណែក​ត្រូវ​ដើរ​ក្នុង​​ល្បែង​កម្សាន្តនេះ ។ សម្រាប់​វេន​នីមួយ​ៗ សូម​បោះ​គ្រាប់​ឡុកឡាក់ ឬ​ជ្រើស​លេខ ហើយ​រំកិល​បំណែកត្រូវដើរ​របស់​អ្នកដោយរាប់​​តាម​លេខ​នោះ ។ នៅ​ពេល​អ្នក​ទីមួយ​ដើរឆ្លងកាត់​ផ្កាយ​មួយ នោះសូម​អាន​អក្សរ​នៅ​ក្នុង​រង្វង់ ។ លើក​ក្រោយ​ពេលអ្នក​ណា​ម្នាក់​ឆ្លង​កាត់​ផ្កាយ​នោះ សូម​ធ្វើ​សកម្មភាព​នោះ​ម្ដង​ទៀត ។

  • ជិវិត​មុន​កើត​លើ​ផែនដី ៖ យើង​បាន​រស់នៅ​ជាមួយ​ព្រះបិតា​មាតា​សួគ៌ា​របស់​យើង ។ យើង​បាន​ជ្រើសរើស​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មក​កាន់​ផែនដី ។

    សូម​ច្រៀង​បទ « ខ្ញុំ​រស់នៅ​ស្ថានសួគ៌ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៤០ ) ។

  • ផែនដី ៖ យើង​បាន​មក​លើ​ផែនដី​ដើម្បី​ទទួល​បាន​រូបកាយ រៀនសូត្រ ហើយ​រីក​ចម្រើន ។ យើង​អាច​ជ្រើសរើស​រវាង​ត្រូវ និង​ខុស ។

    សូម​អាន អាលម៉ា ៣៤:៣២ ។

  • ដង្វាយធួន​របស់​ព្រះគ្រីស្ទ ៖ រះយេស៊ូវគ្រីស្ បាន​យាង​មក​លើ​ផែនដី ហើយ​បាន​រស់នៅ​ក្នុង​ជីវិត​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ។ ទ្រង់​ជ្រាប​ពី​ការឈឺ​ចាប់​របស់​យើង ។ ទ្រង់​បាន​ធ្វើ​ឲ្យធួន​សម្រាប់​យើង ដើម្បី​យើង​អាច​ប្រែចិត្ត ។

    សូម​ច្រៀង​បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់​មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០–២១ ) ។

  • ពិភព​វិញ្ញាណ ៖ បន្ទាប់​ពី​យើង​ស្លាប់ វិញ្ញាណ​របស់​យើង​បន្ត​នៅ​មាន​រស់នៅ ។ មនុស្សណា​ដែល​មិន​បាន​រៀនសូត្រ​ពី​ដំណឹងល្អ​នៅ​លើ​ផែនដី នោះ​អាច​រៀន​អំពី​ដំណឹងល្អ​នៅ​ទី​នេះបាន ។

    សូម​អាន អាលម៉ា ៤០:១១ ។

  • ការរស់ឡើងវិញ ៖ ដោយសារ​ព្រះយេស៊ូវ​បានរស់ឡើងវិញ​ពី​សេចក្ដី​ស្លាប់ នោះ​យើង​គ្រប់​គ្នា​នឹង​រស់​ឡើង​ម្ដងទៀត ។ រូបកាយ​យើង និង​វិញ្ញាណ​យើង​នឹង​ផ្គុំ​ចូល​គ្នា ។

    សូម​ច្រៀង​បទ « តើ​ព្រះយេស៊ូវ​រស់​ឡើង​វិញ​ឬ ? » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៥ ) ។

  • នគរ​សេឡេស្ទាល ៖ ដោយសារ​តែ​ព្រះយេស៊ូ​គ្រីស្ទ យើង​អាច​ប្រែក្លាយ​ដូច​ជា​ព្រះរវបិតា​សួគ៌ ហើយ​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​យើង​ជា​រៀង​រហូត ។

    សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៧០ ។