២០២១
ជូន​ចំពោះ​ប្រិយមិត្ត
ខែ កក្កដា ឬ​សីហា ឆ្នាំ​២០២១


ជូន​ចំពោះ​ប្រិយមិត្ត

រូបភាព
Friend, July 2021 Tier 2

ពីមុន​អ្នក​កើត​មក អ្នក​បាន​រស់នៅ​ជាមួយ​ព្រះបិតា​មាតា​សួគ៌ា​របស់​អ្នក ។ ព្រះវរបិតា​សួគ៌​បាន​បង្កើត​ផែនការ​មួយ​សម្រាប់​យើង​គ្រប់​គ្នា​ឲ្យ​មក​កាន់​ផែនដី​នេះ​ដើម្បី​រៀនសូត្រ និង​រីក​ចម្រើន ។ នេះគឺជា​ផែនការ​នៃ​សុភមង្គល ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ផ្លូវ​ដល់​យើង ពេល​ទ្រង់​បាន​យាង​មក​កាន់​ផែនដី ។ ពេល​អ្នក​ជ្រើសរើស​ធ្វើតាម​ទ្រង់ នោះ​អ្នក​កំពុង​ជ្រើសរើស​ធ្វើ​តាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ អ្នកកំពុង​រីកចម្រើន​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ !

សូមបើក​ទៅ ទំព័រ ២6 ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ផែនការ​នៃ​សុភមង្គល ។ បន្ទាប់មក​លេង​ល្បែង​កម្សាន្ត​នៅលើ ទំព័រ ១៦ ។

ដោយ​ក្តី​ស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត

កន្លែង​ដែល​យើង​អាន​ទស្សនាវដ្តី ប្រិយមិត្ត

រូបភាព
two boys holding copy of the Friend

ឌេនហ្សេល ប៊ី និង អេលបា អ៊ី អាយុ ៨ និង ៩ឆ្នាំ អាន​ទស្សនាវដ្ដី ប្រិយមិត្ត​ជា​ភាសា​អង់គ្លេស​នៅ​ផ្ទះ និង​នៅ​ព្រះវិហារ​នៅ​ក្នុង ដាអេសសាឡឹម តង់សានី ។

យើង​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ

រូបភាព
family at the temple

អ័ប្រាហាំ ហ្វឺមែនដូ និង អេណុក ធី អាយុ ៧, ១០ និង ៥​ឆ្នាំ បានទៅលេង ព្រះវិហារ​បរិសុទ្ធ ហ្គូដាឡាយ៉ារ៉ា ម៉ិកស៊ីកូ​ជាមួយ​នឹង​ឪពុកម្ដាយ​របស់​ពួកគេ ។

កូនចៀម​របស់ព្រះយេស៊ូវ

រូបភាព
girl blowing cottonball with straw

ខ្ញុំរីករាយ​នឹង​សកម្មភាព​ផ្លុំ​កូនចៀម​ឲ្យ​ទៅរកព្រះយេស៊ូវ ដកស្រង់​មកពី​គំនិត​នៅក្នុង ចូរមកតាម​ខ្ញុំ ( ខែ​កញ្ញា ឆ្នាំ​២០២០ ) ។

អារី អេស អាយុ ៤ ឆ្នាំ រដ្ឋ​តិចសាស ស.រ.អា.