២០២១
ការពារ​ខ្លួន​របស់​អ្នក
ខែ កក្កដា ឬ​សីហា ឆ្នាំ​២០២១


ការពារ​ខ្លួន​របស់​អ្នក

រូបភាព
a boy standing in front of road signs

អ្នក​គួរតែ​ប្រព្រឹត្តិ​ចំពោះ​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​ទាំងអស់ ​ដោយ​សន្តានចិត្ត​ល្អ និង​ការគោរព ។ អ្នកក៏​ត្រូវ​គោរពដល់​អ្នកដទៃ​ផង​ដែរ ដើម្បី​ឲ្យ​គេ​គោរព​ដល់​អ្នក​វិញ ។ ប្រសិន​បើ​មាននរណា​ម្នាក់​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ទាំង​ពាក្យ​សម្តី និង​ទង្វើ នោះ​វា​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​ទេ !

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា គ្មាន​សុវត្ថិភាព​…

  1. សូម​និយាយ​ថា ទេ ។​កុំ​មាន​អារម្មណ៍ថា ខុស ឬ ធ្វើ​ឲ្យ​អ្នក​អារម្មណ៍​មិន​ល្អឡើយ ​​អ្នកមិន​ចាំបាច់​ធ្វើ​អ្វីទាំងអស់ ។ វា​មិន​ថ្វី​ទេ ដែល​និយាយ​ថា​ ទេ​ ។

  2. សូម​ស្តាប់តាម​​អារម្មណ៍​របស់អ្នក ។ ព្រះវិញ្ញាណបរិសុទ្ធ​ប្រទាន​ដល់​យើង​នូវ​ការព្រមាន​ដ៏​ស្ងប់ស្ងាត់ ដើម្បី​ជួយ​យើង​ឲ្យស្ថិត​ក្នុង​ទីសុវត្តិភាព ។ ប្រសិន​បើ​អ្នកមាន​អារម្មណ៍​ថា មាន​អ្វី​មួយ​ខុស​ នោះសូម​កុំ​ចូល​រួម ហើយ​ព្យាយាម​ដកខ្លួនចេញ តាមដែលអ្នកអាច​ធ្វើ​ទៅបាន ។

  3. សូម​កុំ​ទុក​រឿង​ឈឺចាប់ ជា​រឿង​សម្ងាត់​ឡើយ ។ វាមាន​ភាព​ខុស​គ្នា​រវាង​ការ​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដោយ​ក្តី​សប្បាយ និង​ការឈឺចាប់​ជា​សម្ងាត់ ។ អ្នក​មិន គួរ ទុក​ការឈឺចាប់​ជា​រឿងសម្ងាត់​ឡើយ ទោះបី​ជា​អ្នក​បាន​សន្យា​ក៏​ដោយ ។

  4. ប្រាប់​ដល់​មនុស្ស​ធំណាម្នាក់​ដែល​អ្នក​ទុកចិត្ត ។ ប្រសិន​បើ​មាន​អ្វី​មួយ​មិន​ល្អ​កើត​ឡើង ឬ អ្នក​មាន​អារម្មណ៍​ខ្លាច សូម​ប្រាប់​ដល់​នរណា​ម្នាក់​ដែល​អាច​ជួយ​អ្នកបាន​ភ្លាម​ៗ ដូចជា ឪពុកម្តាយ គ្រូបង្រៀន ឬ ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ ។

តើ​នរណា​ដែលអ្នកអាច​និយាយ​ជាមួយបាន នៅ​ពេល​អ្នកមាន​បញ្ហា​​កើត​ឡើង ? សូម​សរសេរ​បញ្ជី​ឈ្មោះ​មនុស្ស​ដែល​អ្នក​ទុកចិត្ត នៅ​ទីនេះ ៖

រចនា​រូបភាព​ដោយ ជេនីហ្វើរ ប្រ៊ីកឃីង