២០២១
ជូលៀ ម៉ាវីមប៊េឡា
ខែ ឧសភា/ខែ មិថុនា ឆ្នាំ ២០២១


អ្នកត្រួសត្រាយ​ផ្លូវ​នៅ​គ្រប់​ទី​កន្លែង

ជូលៀ ម៉ាវីមប៊េឡា

អ្នកដឹកនាំ​សហគមន៍​នៅ​អាហ្វ្រិក​ខាងត្បូង

« សេចក្តី​ស្រឡាញ់​កើត​ឡើង ដោយសារ​តែ​ការ​ចេះ​អភ័យ​ទោស​ដល់​អ្នក​ដទៃ » ។

រូបភាព
woman standing in garden

ជូលៀ ជូត​ចិញ្ចើម​របស់​គាត់ ។ បន្ទាប់មក គាត់​បាន​លើក​ចបប៉ែល ​របស់គាត់​ឡើង ហើយ​ចាប់​ផ្តើម​ជីកដី ។ ឥឡូវនេះ ទីធ្លា​នៅ​ជុំ​វិញ​គាត់​គឺ​គ្រាន់តែ​ជា​ដី​មួយ​ដុំ​ប៉ុណ្ណោះ ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​វា​នឹង​ក្លាយ​ជា​សួន​ដ៏​ស្រស់​ស្អាត​មួយ ។

ពលរដ្ឋ​ស្បែក​ខ្មៅ​នៅក្នុង​ប្រទេស​អាហ្រ្វិក​បានជួប​នឹង​ការលំបាក​ជាច្រើន ។ ច្បាប់​នៅទីនោះ​បាន​ធ្វើ​ឲ្យ​មាន​គម្លាត​រវាង​ពលរដ្ឋ​ស្បែក​ខ្មៅ និង​ពលរដ្ឋ​ស្បែក​ស ។ ពលរដ្ឋ​ស្បែក​ខ្មៅ​ជាច្រើន ត្រូវ​បាន​បង្ខិតបង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ខ្លួន ហើយ​ទៅ​រស់នៅ​ទីកន្លែង​ផ្សេងៗ​ឆ្ងាយ​ពី​ពលរដ្ឋ​ស្បែក​ស ហើយ​ពួកគេ​មិន​អាច​បោះ​ឆ្នោត​បាន​ឡើយ ។ មាន​ការប្រើ​អំពើ​ហិង្សា​នៅ​កន្លែង​ដែល​ជូលៀ ​ថ្វាយបង្គំ ហើយ​សាលារៀន​ត្រូវបាន​បិទ​ដោយសារ​តែ​អំពើ​ហិង្សា​នោះ ។ នៅពេល​ខ្លះ មាន​គ្រោះថ្នាក់​ណាស់ពេល​នៅ​ខាងក្រៅ​ផ្ទះ ។

ប៉ុន្តែ​រឿង​នោះ មិន​បាន​បញ្ឈប់ ​ជូលៀ​ឡើយ ។ គាត់​ចង់​ធ្វើ​អ្វី​មួយ ដើម្បី​នាំ​មក​នូវ​សេចក្តីល្អ​ដល់​សហគមន៍​របស់​គាត់ ។ នោះ​ហើយ​ដែល ធ្វើ​ឲ្យ​គាត់​ចាប់ផ្តើម​បង្កើត​សួន​មួយ ។

កុមារ​មួយ​ចំនួន​បានឃើញ ជូលៀ​ធ្វើការ ។ ពួកគេ​បាន​សួរថា « តើ​យើង​អាច​ជួយ​បាន ទេ ? »

ជូលៀ បាន​ឆ្លើយ​ថា « ពិត​ជា​បាន » ។ គាត់​បាន​ឲ្យ​ចបប៉ែល ​ទៅ​ពួកគេ​ម្នាក់​មួយ ។ គាត់​បាន​បង្ហាញ​ដល់​ពួកគេ​ពី​របៀប​ជ្រើសរើស​ដី និង​ការជីក​ស្មៅ ។

គាត់​បាន​និយាយថា « ចូរ​យើង​ជីក​ដី​នៃ​ភាពល្វីងជូរចត់​ចេញ ហើយ​ដាំ​គ្រាប់​ពូជ​នៃ​សេចក្តីស្រឡាញ់​វិញ ហើយ​មើល​ថា​តើ​ផលផ្លែ​អ្វី​យើង​អាច​ទទួល​បាន » ។ « សេចក្តី​ស្រឡាញ់​កើត​ឡើង ដោយសារ​តែ​ការ​ចេះ​អភ័យ​ទោស​ដល់​អ្នក​ដទៃ » ។

ជា​ច្រើន​សប្តាហ៍​កន្លង​ទៅ ហើយ​ដំណាំ​ជា​ច្រើន​បាន​ដុះ​ឡើង ។ មនុស្ស​ផ្សេង​ទៀត​បាន​មក​ធ្វើ​ការ​នៅ​ក្នុង​សួន ។ ពួកគេ​បាន​ដក​ស្មៅ​វែងៗ​ចេញ ។ ពួកគេ​បាន​ដាំ ដំណាំ​បន្ថែម​ទៀត ។ ពួកគេ​បាន​ស្រោច​ទឹក​ដំណាំ ។ វា​បាន​ធ្វើ​ឲ្យ​ ជូលៀ សប្បាយ​ចិត្ត​ដែល​ឃើញ​មនុស្ស​ជា​ច្រើន​កំពុង​ជួយ ។

នៅ​ថ្ងៃណាមួយ ជូលៀ បាន​ជួប​យុវជន​ពីរនាក់ ។ ជូលៀ មាន​ការភ្ញាក់​ផ្អើល ពីព្រោះ​កម្រ​មាន​ពលរដ្ឋ​ស្បែក​ស​មក​តំបន់​របស់​គាត់​ណាស់ ។ ពួកគាត់​បាន​និយាយ​ថា ពួកគេ​គឺជា​អ្នកផ្សព្វផ្សាយ​សាសនា ។ គាត់​បាន អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ចែកចាយ​សារលិខិត​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ។

នៅ​ពេល​កូនប្រុស​របស់ ជូលៀ បាន​ឭថា ពួកគេ​កំពុង​មក គាត់​បាន​ភ្ញាក់ផ្អើល ។ គាត់​បាន​និយាយ​ថា « ហេតុ​អ្វី​ម៉ាក់​អញ្ជើញ​ពួកគាត់​ឲ្យ​មក ? » « ពួកគាត់​ជា​ជន​ស្បែក​ស ។ វា​គ្មាន​សុវត្ថិភាព​ទេ » ។

ប៉ុន្តែ ជូលៀ បាន​ទុកចិត្ត​លើ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ ជូលៀ បាន​និយាយ​ថា « បុរស​ទាំងនេះ​គឺ​ខុស​ពី​គេ » ។ « ពួកគេ​ផ្សព្វផ្សាយ​ពី​សេចក្តីសុខសាន្ត » ។

នៅពេល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក​ដល់ ជូលៀ បាន​ស្វាគមន៍​ពួកគេ​ឲ្យ​ចូល​ក្នុង ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​ឃើញ​រូបថត​មួយ​សន្លឹក​នៅ​លើ​ធ្នើរ​ឡ​ភ្លើង ។ វាគឺជា​រូបថត​អាពាហ៌ពិពាហ៌​របស់​ជូលៀ ។​

ផ្សព្វផ្សាយ​សាសនា​នោះ​បាន​សួរ ហើយ​ចង្អុល​ទៅ​រូបថត​នោះ​ថា « នរណា​គេ​ក្នុង​រូបថត​នោះ ? »

ជូលៀ បាន​សម្លឹង​ចុះ​ក្រោម​ឆ្លើយថា « បងចន ជា​ស្វាមី​របស់​ខ្ញុំ » ។ « គាត់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ » ។

អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ងក់​ក្បាល ។ « យើង​ជឿ​ថា​ក្រុមគ្រួសារ​អាច​រស់នៅ​ជាមួយ​គ្នា​ជា​និរន្តរ៍​សូម្បីតែ​ក្រោយ​ពេល​ដែល​ពួកគេ​បាន​ស្លាប់​ទៅហើយ​ក្តី » ។

អារម្មណ៍​នៃ​សេចក្តីសុខសាន្ត​បាន​គ្រប​ដណ្តប់​លើ ជូលៀ ។ គាត់​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ដើម្បី រៀន​អំពី​ផែនការ​របស់​ព្រះ ហើយ​បន្ត​ជួប​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សេចក្តីស្រឡាញ់​ចំពោះ​ដំណឹងល្អ​ដែល​បាន​រីក​លូតលាស់​នៅ​ក្នុង​ដួងចិត្ត​របស់ ជូលៀ គឺ​ដូច​ជា​រុក្ខជាតិ​ដុះ​នៅ​ក្នុង​សួន​ដំណាំ​របស់​គាត់​ដូច្នោះ​ដែរ ។ មិន​យូរ​ប៉ុន្មាន គាត់​បាន​សម្រេចចិត្ត​ទទួល​បុណ្យ​ជ្រមុជ ទឹក ។

នៅក្នុង​ព្រះវិហារ ជូលៀ បាន​ជួប​មនុស្ស​ថ្មីៗ​ជា ច្រើន ។ ពួកគេ​ខ្លះ​ជា​ពលរដ្ឋ​ស្បែកខ្មៅ ។ ពួកគេ​ខ្លះ​ជា​ពលរដ្ឋ​ស្បែក​ស ។ ប៉ុន្តែ​ពួកគេ​ទាំងអស់​បាន​បម្រើ និង​បាន​រៀន​ជាមួយ គ្នា ។

ជូលៀ បាន​បង្ហាញ​ដល់​កុមារ​នៅ​ព្រះវិហារ​អំពី​របៀប​ជួយ​នៅ​ក្នុង​សួន​របស់​គាត់ ។ គាត់​បាន​និយាយ ថា « យើង​ត្រូវតែ​មាន​ដួងចិត្ត​ទន់ភ្លន់ ដូចជា​ដី​នេះ​អញ្ជឹង » ។ « យើង​ត្រូវតែ​ទុក​កន្លែង​មួយ​ឲ្យ​ដំណឹងល្អ​នៅ ជាមួយ​យើង ។ យើង​ត្រូវតែ​មាន​កន្លែង​សម្រាប់​សេចក្តីស្រឡាញ់ » ។

ដប់បី​ឆ្នាំ​ក្រោយ មក បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់ ជូលៀ ច្បាប់​នៃ​ការបែងចែក​ពលរដ្ឋ​ស្បែក​ខ្មៅ និង​ពលរដ្ឋ​ស្បែក​ស​នៅ ក្នុង​ប្រទេស​អាហ្រ្វិក​ខាង ត្បូង​បាន​ត្រូវ​បញ្ចប់ ។

មាន​សមាជិក​នៃ​សាសនាចក្រ​ជិត ៧០,០០០ នាក់​នៅក្នុង​ប្រទេស​អាហ្រ្វិក ខាងត្បូង​នា សព្វ​ថ្ងៃ នេះ ។

នៅ​ក្នុង​ប្រទេស​អាហ្រ្វិក ខាងត្បូង​មាន​ភាសា​ផ្លូវការ ចំនួន​១១ ភាសា ។

ជូលៀ បាន​ជួយ​បង្កើត​ក្រុម​ស្រ្តី​នៃ​សេចក្តីសុខសាន្ត ជា​ក្រុម មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​សាមគ្គីភាព និង​សន្តិភាព​នៅ ក្នុង​ប្រទេស​អាហ្រ្វិក ខាងត្បូង ។

គាត់​គឺជា​មនុស្ស​ម្នាក់​នៅ ក្នុង​ចំណោម​អ្នក​ធ្វើការ​នៅ​ព្រះវិហារ​បរិសុទ្ធ​ដំបូងៗ នៅ ឯ​ព្រះវិហារ​បរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ យ៉ូហាណែស្បើក ប្រទេស អាហ្រ្វិក ខាងត្បូង ។

ជូលៀ គឺជា​គ្រូបង្រៀន​មួយ​រូប ។ គាត់​បាន​បង្រៀន​ក្មេងៗ​ឲ្យ​ចេះ​អាន នៅ​ពេល​ពួកគេ​បាន​ធ្វើ​ការ​នៅ​ក្នុង​សួន​របស់​នាង ។

រូបភាព
May 2021 Friend
រូបភាព
May 2021 Friend