២០២១
ខ្ញុំ​នឹង​ជួប​ប្អូន​ប្រុស​របស់​ខ្ញុំ​ម្តងទៀត
ខែ ឧសភា/ខែ មិថុនា ឆ្នាំ ២០២១


សំណេរ​ដោយ​អ្នក

ខ្ញុំ នឹង ជួប​ប្អូនប្រុស​របស់​ខ្ញុំ​ម្តង​ទៀត

រូបភាព
girl hugging Primary teacher

នៅ​មួយ​សប្តាហ៍​ទៀត​គឺជា​ថ្ងៃ​កំណើត​របស់​ប្អូនប្រុសខ្ញុំ ​កាប្រីយ៉ែល ។ គាត់​នឹង​មានអាយុ​ប្រាំពីរ​ឆ្នាំ ប៉ុន្តែ គាត់​មាន​ជំងឺ​ពិការ​ខួរក្បាល ហើយ​គាត់​បាន​ស្លាប់​កាល​ពី​ ពីរ​ឆ្នាំមុន ។ នៅ​ក្នុង​ថ្នាក់​អង្គការ​បឋមសិក្សាយើង​បាន​ច្រៀង​បទ « គែតសេម៉ានី » ។ ពាក្យពេចន៍​គឺ​ច្បាស់លាស់ និង​មាន​អត្ថន័យ ។ បទ​នេះ​បាន​ធ្វើ​ឲ្យ​ថ្នាក់រៀន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ។

ក្រោយ​ពី​ច្រៀង​បទ​នេះ ស៊ិស្ទើរ វេបស្ទើរ បាន​ថ្លែង​ទីបន្ទាល់​របស់​គាត់​ពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ គ្រីស្ទ ។ ទីបន្ទាល់​នេះ​​បាន​ធ្វើឲ្យ​បន្ទប់​ពោរពេញ​ទៅដោយ​ព្រះ​វិញ្ញាណ​កាន់តែ​ខ្លាំងឡើង ។ បន្ទាប់​មក គាត់​បាន​ប្រាប់​​រឿង​ដែល​ប្អូនប្រុស​របស់​គាត់​បាន​ស្លាប់​​ជា​ច្រើនឆ្នាំ​កន្លងទៅ​ហើយ ។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ពី ​កាព្រីយ៉ែល ហើយ​ខ្ញុំ​ស្ទើរតែ​ស្រក់​ទឹកភ្នែក ។ ខ្ញុំ​បាន​គិត​ពីពេល​ខ្ញុំ​​បី កាព្រី ជា​លើក​ចុង​ក្រោយ ។ ខ្ញុំ​សោកសៅ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​អារម្មណ៍​សុខសាន្តផង​ដែរ ។

ស៊ិស្ទើរ វេបស្ទើរ បាន​មាន​ប្រសាសន៍​អំពី​រឿង​ដែល​គាត់​ត្រេកអរ​ខ្លាំង​ដោយ​ដឹង​ថា គាត់​នឹង​បាន​ជួប​ប្អូនប្រុស​របស់​គាត់​ម្តង​ទៀត ។ គាត់​បាន​ប្រាប់ថា គាត់​បានដឹង​ថា​ យើង​ទាំងអស់គ្នា​នឹង​បាន​ជួប​មនុស្ស​ជាទី​ស្រឡាញ់​ដែល​បាន​ស្លាប់​ទៅរបស់​យើង​ម្តងទៀត ។

ក្រោយពីចប់​ថ្នាក់​អង្គការ​បឋមសិក្សា ​ខ្ញុំ​បាន​ឱប ស៊ិស្ទើរ វេបស្ទើរ ។ យើង​បាន​យំ​ជាមួយ​គ្នា​ពីរបី​នាទី ។ ដែល​ពោរពេញ​ដោយ​ព្រះ​វិញ្ញាណយ៉ាង​ខ្លាំង ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​បាន​ជួប​ប្អូន​ប្រុស​របស់​ខ្ញុំ​ម្តង​ទៀត ។ គាត់​បាន​មាន​ប្រសាសន៍​ថា ដង្វាយធួន​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ មិន​មែន​គ្រាន់តែ​សម្រាប់​មនុស្ស​ទុច្ចរិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​មនុស្ស​ដែល​មាន​ការឈឺចាប់​ផង​ដែរ ។ គាត់​បាន​សួរ​ខ្ញុំ​ពី​អ្វី​ដែល​ខ្ញុំ​នឹក​ជាង​គេអំពី កាព្រី ហើយ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​នឹក​ដល់​សំណើច​របស់​គាត់​ខ្លាំង​ណាស់ ។

ខ្ញុំ​បាន​ប្រាប់ ស៊ិស្ទើរ វេបស្ទើរ ថា ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ពីព្រោះ​វា​គឺជា​ថ្ងៃ​ខួបកំណើត​របស់ កាព្រីយ៉ែល នៅ​សប្តាហ៍​នេះ​ហើយ​ខ្ញុំ​ពិត​ជា​ត្រូវការ​ដឹង​ថា ខ្ញុំ​នឹង​បានជួប​ប្អូនប្រុស​របស់​ខ្ញុំ​ម្តង​ទៀត ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ទឹកភ្នែក​ដែល​យើង​ស្រក់មក គឺជា​ទឹកភ្នែក​នៃ​អំណរ ។ ខ្ញុំ​អាច​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ ហើយ​ខ្ញុំ​បាន​ដឹងថា អ្វី​ដែល​គាត់​បានប្រាប់​គឺជា​ការពិត ។ ខ្ញុំ​ជឿជាក់ថា ខ្ញុំ​នឹង​ជួប កាព្រីយ៉ែល ម្តងទៀត ហើយ​ការណ៍​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ។ ខ្ញុំ​ស្រឡាញ់​គាត់ ។ ខ្ញុំ​ដឹង​ការណ៍​នោះ ពីព្រោះ​ព្រះយេស៊ូវ គ្រីស្ទ សព្វ​ព្រះទ័យ​ចំពោះ​ខ្ញុំ ទ្រង់​បាន​លះបង់​ព្រះជន្ម​របស់ទ្រង់ ដើម្បី​ខ្ញុំ​អាច​ជួប កាព្រីយ៉ែល ម្តងទៀត ។