២០២១
ខ្ញុំ​លេង​បទ ក្នុង​ទំនុកតម្កើង
ខែ ឧសភា/ខែ មិថុនា ឆ្នាំ ២០២១


សំណេរ​ដោយ​អ្នក

ខ្ញុំ​លេង​បទ ក្នុង ទំនុកតម្កើង !

រូបភាព
boy playing piano

លើក​ដំបូង​ដែល​ខ្ញុំ​បាន​ស្ដាប់​ឮ​បងប្រុស​ខ្ញុំ​អាឡាន់​លេង​ព្យាណូ​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​លេង​ដែរ ។ វា​បាន​កា្លយ​ជា​គោលដៅ​មួយ​នៅក្នុង​កុមារភាព និង​យុវវ័យ​របស់​ខ្ញុំ​ដើម្បី​លេង​បទ​ទំនុក​តម្កើង​មួយ​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ ។

ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​បាន​រៀន​លេង​ព្យាណូ​ជាមួយ​នឹង​ពូ​ខ្ញុំ​ឈ្មោះ​ខេន ។ ខ្ញុំ​បាន​ខំ​ហាត់សម​យ៉ាង​ហោច​៣០​នាទី​ជា​រៀង​រាល់​ថ្ងៃ ។ ១០​ខែ​ក្រោយ​មក ខ្ញុំ​អាច​លេង​ទំនុក​តម្កើង​បទ « ការអធិស្ឋាន​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ » ( ទំនុក​តម្កើង ល.រ. ១៥ ) ។

បន្ទាប់​មក មាន​ជំងឺ កូវីដ-១៩ ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ផ្អាក​ការ​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ ។ ពួកគាត់​បាន​មាន​ប្រសាសន៍​ថា យើងគួរ​ជួប​ជុំ​គ្នា​នៅ​តាមគេហដ្ឋាន ។ ម៉ាក់ និង​ប៉ា​បាន​ផ្ដល់​ការចាត់តាំង​មួយ​ដល់​យើង ។ ពួកគាត់​បាន​សុំ​ឲ្យ​ខ្ញុំ​លេង​ចម្រៀង​បើក ហើយ​ខ្ញុំ​បាន​លេង​បទ « ការអធិស្ឋាន​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ » ។ ខ្ញុំ​អាច​សម្រេច​គោលដៅ​របស់ខ្ញុំ​នៃ​ការលេង​បទ​ទំនុក​តម្កើង​មួយ​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ ! ខ្ញុំ​អាចទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៅក្នុង​គេហដ្ឋាន​របស់​យើង ។