២០២១
សេចក្តី​ជំនឿនឹង​រើភ្នំ​ចេញ​បាន
ខែ ឧសភា/ខែ មិថុនា ឆ្នាំ ២០២១


សារលិខិត​សន្និសីទ​មក​ពី​ព្យាការី

សេចក្តី​ជំនឿនឹង​រើភ្នំ​ចេញ​បាន

បាន​ដកស្រង់​ចេញពី « ព្រះគ្រីស្ទ​មាន​ព្រះ​ជន្មរស់​ឡើងវិញ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹង​រើ​ភ្នំ​ចេញ​បាន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ។

រូបភាព
May 2021 Friend

អ្វីៗ​គ្រប់​យ៉ាង​ដែល​ល្អ​ក្នុង​ជីវិត—គ្រប់​ពរជ័យ—ចាប់​ផ្ដើម​ដោយ​សេចក្ដី​ជំនឿ ។ នៅក្នុង​ព្រះគម្ពីរ​ប៊ីប ព្រះ​យេស៊ូវ​បាន​សន្យា​ថា ប្រសិនបើ​យើង « មាន​សេចក្តី​ជំនឿ ដូច​គ្រាប់​ពូជ​មួយ​យ៉ាង​ល្អិត » នោះ​យើង​​អាច​រើភ្នំ​ចេញ​បាន ( ម៉ាថាយ ១៧:២០ ) ។ ភ្នំ​របស់​បងប្អូន​អាច​ជា​ភាពឯកោ ភាពសង្ស័យ ជំងឺ ឬ​បញ្ហា​ផ្សេងៗ​ទៀត ។

គ្រាប់ពូជ​នេះ​តំណាង​ឲ្យ​សេចក្ដី​ជំនឿ​ដ៏​តូច ប៉ុន្ដែ​វា​បន្ដ​រីកចម្រើន ។ គ្រាប់ពូជ​មួយ​នេះ​តូច​មែន ប៉ុន្ដែ​វា​ធំ​ទៅជា​ដើមឈើ​ដ៏ធំ​មួយ ល្មម​ឲ្យ​បក្សា​បក្សី​ធ្វើ​សំបុក​លើ​មែកវា​បាន ។ ខ្ញុំ​សូម​ឲ្យ​បងប្អូន​បង្កើន​សេចក្ដី​ជំនឿ​របស់​បងប្អូន ។ នេះ​គឺជា​របៀប​មួយ​ចំនួន​ដែល​បងប្អូន​អាច​ស្ថាបនា​សេចក្តីជំនឿ និង​ទំនុកចិត្ត​របស់​បងប្អូន ។

  1. រៀន​អំពី​ព្រះ​យេស៊ូវគ្រីស្ទ តាមរយៈ​ការ​អាន​ព្រះ​គម្ពីរ​ទាំងឡាយ ។ សូម​រៀនអំពី​អព្ភូតហេតុ​របស់​ទ្រង់ ។

  2. សូម​ជ្រើសរើស​ជឿ​លើ​ទ្រង់ ។ សូម​គិត​អំពី​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ។

  3. ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។ ទទួល​បុណ្យ​ជ្រមុជទឹក និង​ទទួល​ទាន​សាក្រាម៉ង់ ។

  4. ចូរទូលសូម​ជំនួយ​ពី​ព្រះ​វរបិតាសួគ៌​ដើម្បី​ជួយ​បងប្អូន ។

សេចក្តី​ជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​រើ​ភ្នំ​ចេញ​បាន ។ សេចក្ដី​ជំនឿ នឹង​ជួយ​បងប្អូន​ឲ្យ​បង្វែរ​ឧបសគ្គ​ទៅជា​ឱកាស​ដ៏​អស្ចារ្យ ។

ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ឡើង​វិញ

រូបភាព
May 2021 Friend