២០២១
ព្រះយេស៊ូវ​បាន​រាប់​បញ្ចូល​មនុស្ស​ដទៃ
ខែ ឧសភា/ខែ មិថុនា ឆ្នាំ ២០២១


ការជួយ​ដូច​ជា​ព្រះយេស៊ូវ

ព្រះយេស៊ូវ​បាន​រាប់​បញ្ចូល​មនុស្ស​ដទៃ

រូបភាព
Jesus with children

នៅ​ថ្ងៃ​មួយ​មាន​ក្មេងៗ​មួយ​ក្រុម​បាន​មក​ជួប​នឹង​ព្រះ​យេស៊ូវ គ្រីស្ទ ។ ពួក​អ្នក​ដើរ​តាម​របស់​ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​ថយ​ចេញ ។ ប៉ុន្តែ​ព្រះយេស៊ូវ មាន​បន្ទូល « ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ » ( ម៉ាកុស ១០:១៤ ) ។ ទ្រង់​មិន​ចង់​ទុក​ពួកគេ​ចោល​ឡើយ ។ ទ្រង់​មាន​ព្រះទ័យ​ចង់​ចំណាយ​ពេល​ជាមួយ​ពួកគេ ពីព្រោះ​ទ្រង់​សព្វ​ព្រះទ័យ​នឹង​ពួកគេ ។

ព្រះ​អង្គ​សង្រ្គោះ​បាន​ឱប​ពួកគេ​នៅក្នុង​ព្រះហស្ត​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​ពរ​ដល់​ពួកគេ ។ ទ្រង់​ជួយ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​ពិសេស ។

រូបភាព
A portrait of Kanyin

ខ្ញុំ​មាន​អារម្មណ៍​ឯកោ​នៅ​ចេញ​លេង ដូច្នេះ ខ្ញុំ​បាន​សួរ​បើ​មាន​នរណា​ម្នាក់​ចង់​លេង​ជាមួយ​ខ្ញុំ ។ យើង​ចាប់ផ្តើម​លេង​ដីស ហើយ​ក្មេង​ជាច្រើន​ទៀត​បាន​មក ហើយ​វា​សប្បាយ​ខ្លាំង​ណាស់ ! ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ឯកោ នោះ​អ្នក​អាច​សុំ​ឲ្យ​នរណា​ម្នាក់​មក​លេង​ជាមួយ​អ្នក !

ខេនយីន ភី អាយុ ៨ ឆ្នាំ រស់​នៅ ខូឡូរ៉ាដូ ស.រ.អា.

រូបភាព
Friend Magazine, 2021/05-06 May/Jun