ជំពូកទី ៧
សេរេមមិនទទួលស្គាល់ព្រះគ្រីស្ទ ទាស់ជាមួយនឹងយ៉ាកុប ទាមទាររកទីសម្គាល់ ហើយត្រូវព្រះទ្រង់វាយ — ពួកព្យាការីទាំងអស់ បាននិយាយអំពីព្រះគ្រីស្ទ និងអំពីដង្វាយធួនរបស់ទ្រង់ — ពួកសាសន៍នីហ្វៃរស់នៅក្នុងភាពរសាត់គ្មានទីដៅ កើតនៅក្នុងសេចក្ដីទុក្ខវេទនា ហើយត្រូវពួកសាសន៍លេមិនស្អប់។ ប្រមាណជាឆ្នាំ ៥៤៤–៤២១ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីច្រើនឆ្នាំបានកន្លងផុតទៅ មានបុរសម្នាក់មកក្នុងចំណោមប្រជាជននីហ្វៃ មានឈ្មោះថា សេរេម។
២ហើយហេតុការណ៍បានកើតឡើងថា គាត់បានចាប់ផ្ដើមផ្សាយក្នុងចំណោមបណ្ដាជន ហើយថ្លែងទៅពួកគេថា គ្មានព្រះគ្រីស្ទទេ។ ហើយគាត់បានផ្សាយរឿងជាច្រើនដែលបញ្ជោរប្រជាជន ហើយគាត់ធ្វើយ៉ាងនេះក្នុងគោលបំណងចង់រំលំគោលលទ្ធិនៃព្រះគ្រីស្ទចោល។
៣ហើយគាត់បានខិតខំធ្វើការដោយព្យាយាម ក្រែងគាត់អាចបង្វែរចិត្តប្រជាជនចេញ រហូតដល់គាត់បានបង្វែរចិត្តមនុស្សជាច្រើនចេញ ហើយអ្នកនោះបានដឹងថាខ្ញុំ យ៉ាកុប មានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទដែលនឹងយាងមក នោះគាត់ស្វែងរកឱកាសមកជួបខ្ញុំ។
៤ហើយគាត់ជាអ្នករៀនសូត្រ ម្ល៉ោះហើយ គាត់មានតម្រិះដ៏ឥតខ្ចោះអំពីភាសារបស់ប្រជាជន ហេតុដូច្នោះហើយ ទើបគាត់អាចបញ្ជោរ ហើយរកកលល្បិចនៃសម្ដីជាច្រើនដោយអំណាចនៃអារក្ស។
៥ហើយគាត់បានសង្ឃឹមថានឹងធ្វើឲ្យខ្ញុំបាត់បង់សេចក្ដីជំនឿ ទោះបីខ្ញុំបានទទួលកវិវរណៈជាច្រើន ហើយបានឃើញរឿងជាច្រើនស្ដីអំពីការណ៍នេះក៏ដោយ ត្បិតខ្ញុំពិតជាបានឃើញពួកទេវតា ហើយពួកទេវតាបានធ្វើការងារបម្រើដល់ខ្ញុំ។ ហើយមួយទៀត ខ្ញុំក៏បានឮសំឡេងនៃព្រះអម្ចាស់បន្លឺមកខ្ញុំគ្រប់ពាក្យម្ដងម្កាល ហេតុដូច្នោះហើយ ខ្ញុំមិនអាចបាត់បង់សេចក្ដីជំនឿបានទេ។
៦ហើយហេតុការណ៍បានកើតឡើងថា គាត់បានមកជួបខ្ញុំ ហើយបាននិយាយមកខ្ញុំ ដោយពាក្យដូច្នេះថា ៖ បងយ៉ាកុប ខ្ញុំបានស្វែងរកឱកាសជាច្រើន ដើម្បីខ្ញុំអាចនិយាយនឹងបង ត្បិតខ្ញុំបានឮ ហើយបានដឹងថា បងចូលចិត្តដើរផ្សាយនូវអ្វីដែលបងហៅថា ដំណឹងល្អ ឬ គោលលទ្ធិនៃព្រះគ្រីស្ទ។
៧ហើយបងបាននាំប្រជាជននេះ ជាចំនួនធំ ឲ្យគេបង្ខូចផ្លូវដ៏ត្រឹមត្រូវនៃព្រះ ហើយពុំកកាន់តាមក្រឹត្យវិន័យលោកម៉ូសេ ដែលជាផ្លូវត្រូវ ព្រមទាំងកែប្រែក្រឹត្យវិន័យលោកម៉ូសេទៅជាការថ្វាយបង្គំមនុស្សម្នាក់ ដែលបងនិយាយថា នឹងយាងមកក្នុងរយៈពេលជាច្រើនរយឆ្នាំទៀត។ ហើយឥឡូវនេះ មើលចុះ ខ្ញុំ សេរេម សូមប្រកាសប្រាប់បងថា នេះជាសេចក្ដីប្រមាថដល់ព្រះ ព្រោះគ្មានអ្នកណាអាចដឹងការណ៍បែបនេះបានទេ ត្បិតមនុស្សមិនខអាចព្យាករអំពីរឿងដែលនឹងកើតឡើងបានឡើយ។ ហើយដោយពាក្យបែបនេះហើយ ដែល សេរេម បានប្រកែកនឹងខ្ញុំ។
៨ប៉ុន្តែមើលចុះ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានស្រោចកព្រះវិញ្ញាណរបស់ទ្រង់មកលើព្រលឹងខ្ញុំ ដរាបដល់ខ្ញុំបានធ្វើឲ្យគាត់ជ្រប់មុខចំពោះគ្រប់ទាំងពាក្យរបស់គាត់។
៩ហើយខ្ញុំនិយាយទៅគាត់ថា ៖ តើអ្នកមិនទទួលស្គាល់ព្រះគ្រីស្ទ ដែលនឹងយាងមកទេឬអី? ហើយគាត់ឆ្លើយថា ៖ បើសិនជាមានព្រះគ្រីស្ទមែននោះ ខ្ញុំនឹងពុំប្រកែកថាមិនទទួលស្គាល់ទ្រង់ទេ ប៉ុន្តែខ្ញុំដឹងថា គ្មានព្រះគ្រីស្ទឡើយ គឺមិនដែលមានពីមុនមក ហើយក៏នឹងគ្មាននៅពេលខាងមុខដែរ។
១០ហើយខ្ញុំនិយាយទៅគាត់ថា ៖ តើអ្នកជឿដល់បទគម្ពីរទាំងឡាយទេ? ហើយគាត់ឆ្លើយថា ៖ ជឿ។
១១ហើយខ្ញុំនិយាយទៅគាត់ថា ៖ បើដូច្នោះ អ្នកពុំយល់បទគម្ពីរទាំងនោះទេ ត្បិតពាក្យទាំងនោះពិតជាធ្វើបន្ទាល់អំពីព្រះគ្រីស្ទហើយ។ មើលចុះ ខ្ញុំប្រាប់អ្នកថា គ្មានព្យាការីណាដែលមិនសរសេរ ឬកព្យាករ ក្រៅពីនិយាយអំពីព្រះគ្រីស្ទនោះឡើយ។
១២ហើយនេះមិនទាន់អស់នៅឡើយទេ — ការណ៍នេះបានសម្ដែងឲ្យខ្ញុំឃើញ ព្រោះខ្ញុំបានទាំងឮ ហើយបានឃើញ ហើយការណ៍នេះក៏សម្ដែងឲ្យខ្ញុំដឹងដោយកព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធដែរ ហេតុដូច្នោះហើយ ខ្ញុំដឹងថា បើសិនជាគ្មានដង្វាយធួនទេ នោះមនុស្សលោកទាំងអស់ច្បាស់ជានឹងត្រូវខវង្វេងបង់។
១៣ហើយហេតុការណ៍បានកើតឡើងថា បុរសនោះបាននិយាយមកខ្ញុំថា ៖ ចូរបងបង្ហាញកទីសម្គាល់មួយដល់ខ្ញុំដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដែលបងដឹងជាច្រើននេះមើល។
១៤ហើយខ្ញុំនិយាយទៅគាត់ថា ៖ តើខ្ញុំជាអ្វីទៅ ដែលនឹងល្បងព្រះឲ្យបង្ហាញទីសម្គាល់ដល់អ្នក អំពីរឿងដែលអ្នកដឹងថាជារឿងកពិតនោះ? គង់តែអ្នកនឹងមិនទទួលស្គាល់រឿងនោះទៀត ពីព្រោះអ្នកជាអ្នកផងខអារក្ស។ ទោះជាយ៉ាងណាក៏ដោយ គឺមិនមែនជាបំណងរបស់ខ្ញុំទេ តែបើសិនជាព្រះទ្រង់នឹងវាយអ្នក ចូរចាត់ទុកថា នោះជាទីសម្គាល់មួយដល់អ្នកហើយ គឺទ្រង់មានអំណាចទាំងនៅលើស្ថានសួគ៌ និងផែនដីផង ហើយក៏ជាទីសម្គាល់ថា ព្រះគ្រីស្ទនឹងយាងមក។ ហើយ ឱព្រះអម្ចាស់អើយ សូមបំណងរបស់ទ្រង់បានសម្រេចចុះ មិនមែនជាបំណងរបស់ទូលបង្គំឡើយ។
១៥ហើយហេតុការណ៍បានកើតឡើងថា កាលខ្ញុំ យ៉ាកុប បាននិយាយពាក្យទាំងនេះហើយ ព្រះចេស្ដានៃព្រះអម្ចាស់បានសណ្ឋិតមកលើបុរសនោះ ដរាបដល់គាត់ដួលទៅលើដី។ ហើយហេតុការណ៍បានកើតឡើងថា បុរសនោះត្រូវបានគេថែជាច្រើនថ្ងៃ។
១៦ហើយហេតុការណ៍បានកើតឡើងថា គាត់បាននិយាយទៅប្រជាជនថា ៖ ចូរប្រជុំគ្នាមកនៅថ្ងៃស្អែក ត្បិតខ្ញុំនឹងស្លាប់ហើយ ហេតុដូច្នោះហើយ ខ្ញុំមានប្រាថ្នាចង់និយាយទៅប្រជាជនមុនខ្ញុំនឹងស្លាប់ទៅ។
១៧ហើយហេតុការណ៍បានកើតឡើងថា លុះដល់ស្អែកឡើង ហ្វូងមនុស្សបានមកប្រជុំគ្នា ហើយបុរសនោះបាននិយាយយ៉ាងច្បាស់លាស់ទៅប្រជាជន ហើយបដិសេធនូវអ្វីៗ ដែលគាត់បានបង្រៀនពួកគេ ហើយទទួលថ្លែងប្រាប់ពីព្រះគ្រីស្ទ និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ និងការងារបម្រើនៃពួកទេវតា។
១៨ហើយគាត់បាននិយាយយ៉ាងច្បាស់លាស់ទៅប្រជាជនថា គាត់ត្រូវអំណាចនៃកអារក្សខបោកបញ្ឆោតគាត់។ ហើយគាត់បាននិយាយអំពីស្ថាននរក និងអំពីសេចក្ដីអស់កល្បជានិច្ច និងអំពីទោសដ៏អស់កល្បជានិច្ច។
១៩ហើយគាត់បាននិយាយថា ៖ ខ្ញុំខ្លាចក្រែងខ្ញុំបានប្រព្រឹត្តអំពើបាបកដ៏អត់ឱនមិនបាន ព្រោះខ្ញុំបានកុហកដល់ព្រះ ត្បិតខ្ញុំមិនទទួលស្គាល់ព្រះគ្រីស្ទ តែបាននិយាយថា ខ្ញុំជឿព្រះគម្ពីរ ហើយព្រះគម្ពីរពិតជាធ្វើបន្ទាល់អំពីទ្រង់មែន។ ហើយដោយសារខ្ញុំបានកុហកដល់ព្រះយ៉ាងនេះ នោះខ្ញុំខ្លាចយ៉ាងក្រៃលែង ក្រែងលោករណីរបស់ខ្ញុំនេះខធ្ងន់ធ្ងរពេក ប៉ុន្តែខ្ញុំសូមទទួលសារភាពដល់ព្រះ។
២០ហើយហេតុការណ៍បានកើតឡើងថា កាលគាត់បាននិយាយពាក្យទាំងនេះចប់ហើយ គាត់ក៏មិនអាចនិយាយអ្វីទៀតបានឡើយ ហើយគាត់ក៏កផុតដង្ហើមទៅ។
២១ហើយកាលហ្វូងមនុស្សបានឮពាក្យដែលគាត់បាននិយាយ នៅពេលគាត់ជិតនឹងដាច់ដង្ហើមទៅ ពួកគេក៏មានសេចក្ដីអស្ចារ្យជាខ្លាំង ដរាបដល់ព្រះចេស្ដានៃព្រះយាងចុះមកសណ្ឋិតលើពួកគេ ហើយពួកគេត្រូវកចាញ់ព្រះចេស្ដាដោយដួលទៅលើដី។
២២ឥឡូវនេះ ការណ៍នេះធ្វើឲ្យខ្ញុំ យ៉ាកុប ពេញចិត្ត ត្បិតខ្ញុំបានសូមការណ៍នេះពីព្រះវរបិតារបស់ខ្ញុំ ដែលទ្រង់គង់នៅស្ថានសួគ៌ ព្រោះទ្រង់បានឮសម្រែករបស់ខ្ញុំ ហើយបានឆ្លើយតបពាក្យអធិស្ឋានរបស់ខ្ញុំ។
២៣ហើយហេតុការណ៍បានកើតឡើងថា សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់នៃព្រះ ក៏មានឡើងវិញនៅក្នុងចំណោមប្រជាជន ហើយពួកគេបានកពិចារណាមើលព្រះគម្ពីរ ហើយឈប់ស្ដាប់តាមពាក្យរបស់មនុស្សទុច្ចរិតនេះទៅ។
២៤ហើយហេតុការណ៍បានកើតឡើងថា មានមធ្យោបាយជាច្រើនដែលបានចាត់ចែងឡើង ដើម្បីកជួយ ហើយធ្វើឲ្យពួកសាសន៍លេមិនបានស្គាល់នូវសេចក្ដីពិតឡើងវិញ ប៉ុន្តែកិច្ចការទាំងអស់នេះ ខឥតបានប្រយោជន៍ឡើយ ព្រោះពួកគេពេញចិត្តនឹងគសង្គ្រាមទាំងឡាយ និងឃការខ្ចាយឈាម ហើយពួកគេមានងសម្អប់ដ៏យូរអង្វែងទាស់នឹងយើង ជាបងប្អូនរបស់ពួកគេ។ ហើយពួកគេបានខិតខំបំផ្លាញយើងមិនឈប់ឈរឡើយ ដោយអំណាចនៃដៃរបស់ពួកគេ។
២៥ហេតុដូច្នោះហើយ ប្រជាជននីហ្វៃបានព្រួតកម្លាំងតទល់នឹងពួកគេដោយកងទ័ព និងដោយអស់ពីសមត្ថភាពរបស់ខ្លួន ដោយទុកចិត្តទៅលើព្រះ និងទៅលើកថ្មដានៃសេចក្ដីសង្គ្រោះរបស់ពួកគេ ហេតុដូច្នោះហើយ បានជាពួកគេចេះតែមានជ័យជម្នះលើពួកខ្មាំងសត្រូវរបស់គេជានិច្ច។
២៦ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ យ៉ាកុប បានចាប់ផ្ដើមមានវ័យចំណាស់ ហើយបញ្ជីអំពីប្រជាជននេះ ត្រូវបានកត់នៅលើផ្ទាំងនីហ្វៃកឯទៀត ហេតុដូច្នោះហើយ ខ្ញុំសូមបញ្ចប់បញ្ជីនេះសិនចុះ ដោយប្រកាសថា ខ្ញុំបានសរសេរតាមការចេះដឹងផ្ទាល់របស់ខ្ញុំ ដោយនិយាយថា ពេលវេលាបានកន្លងទៅជាមួយនឹងយើង ហើយឯខជីវិតយើងក៏រសាត់ហួសទៅ ហាក់ដូចជាការយល់សប្ដិចំពោះយើង ឯយើងជាមនុស្សឯកឯង ហើយស្ងប់ស្ងាត់ ជាអ្នកដើររសាត់ព្រាត់ ត្រូវបានដេញចេញពីក្រុងយេរូសាឡិម យើងបានកើតនៅក្នុងសេចក្ដីទុក្ខលំបាកនៅក្នុងទីរហោស្ថាន ហើយត្រូវបងប្អូនយើងស្អប់ ដែលបណ្ដាលឲ្យមានសង្គ្រាមទាំងឡាយ និងការទាស់ទែងគ្នាទាំងឡាយ ហេតុដូច្នោះហើយ យើងបានទួញសោកក្នុងជីវិតរបស់យើង។
២៧ហើយខ្ញុំ យ៉ាកុប បានឃើញថា ខ្ញុំជិតត្រូវចុះទៅក្នុងផ្នូររបស់ខ្ញុំហើយ ហេតុដូច្នោះហើយ ខ្ញុំបាននិយាយទៅកអេណុស ជាកូនប្រុសខ្ញុំថា ៖ ចូរកូនយកផ្ទាំងទាំងនេះចុះ។ ហើយខ្ញុំបានប្រាប់កូនខ្ញុំអំពីរឿងទាំងឡាយ ដែលបងប្រុសខ្ញុំ គឺនីហ្វៃ ខបានបញ្ជាដល់ខ្ញុំ ហើយកូនខ្ញុំបានសន្យាថានឹងគោរពតាមបញ្ជាទាំងនោះ។ ហើយខ្ញុំសូមបញ្ចប់នូវការសរសេររបស់ខ្ញុំនៅលើផ្ទាំងទាំងនេះ គឺជាពាក្យសរសេរដ៏ខ្លី ហើយចំពោះអ្នកអាន នោះសូមជម្រាបលា ដោយសង្ឃឹមថា បងប្អូនជាច្រើននឹងបានអានពាក្យរបស់ខ្ញុំ ឱបងប្អូនអើយ សូមជម្រាបលាសិនហើយ៕ :៚