ការហៅ​ក្នុង​បេសកកម្ម
ធនធាន​នានា​សម្រាប់​ការ​គ្រប់គ្រង តម្រូវការ​ខាង​វិញ្ញាណ


ធនធាន​នានា​សម្រាប់​ការ​គ្រប់គ្រង តម្រូវការ​ខាង​វិញ្ញាណ

នៅ​ក្នុង​ចំណោម​ពួកអ្នកផ្សព្វផ្សាយ​សាសនា ប្រតិកម្ម​ទូទៅ​មួយ​ចំពោះ​ភាពតានតឹងខ្លាំង គឺ​សួរ​ពី​ភាពរឹងមាំ​នៃ​ទីបន្ទាល់​របស់​ពួកគេ ឬ​ពី​សេចក្ដីពិតដ៏ពេញលេញ​នៃ​ដំណឹងល្អ ។ ជារឿយៗ ការ​លំបាកនេះកើត​មក​ពី​ការ​ខ្វះធនធាន​ដើម្បី​ប្រឈម​មុខ​នឹង​ភាព​តានតឹងខ្លាំងជាជាង​ការ​ខ្វះនូវ​ទីបន្ទាល់ ។ ប្រសិន​បើ​អ្នក​មាន​ការ​លំបាក​បែបនេះ សាកល្បង​នូវ​សេចក្ដី​ណែនាំ​ខាងកក្រោម​ដែល​សមស្រប​ចំពោះ​អ្នក ។ ក៏​សូម​មើល​ផង​ដែរ​នៅ​ផ្នែក « គោលការណ៍​ទូទៅ​សម្រាប់​ការ​គ្រប់គ្រង​លើ​ភាព​តានតឹង » នៅ​ទំព័រ 17–22 សម្រាប់​គំនិត​បន្ថែម​ទៀត ។

រូបភាព
An elder missionary sitting at a desk or table with his hands clasped and eyes closed. There are scriptures laying on the desk.

ការ​រៀន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ

  • ត្រូវដឹង​ថា​សំណួរ​គឺ​មាន​ភាព​រឹងមាំ​ណាស់ ។ យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈជាច្រើន​ជា​ចម្លើយ​ចំពោះ​សំណួរ​ស្មោះត្រង់ ។ ព្រះគម្ពីរ គ្រូបង្រៀន និង​ហេតុផល​អាច​ជួយ​ជាមួយ​នឹង​សំណួរ​មួយ​ចំនួន ប៉ុន្តែ​មាន​តែ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ​ដែល​អាច​បញ្ជាក់​ថា ព្រះពិត ថា​ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ហើយ​ថា​សាសនាចក្រ​នេះ​ពិត ។

  • ត្រូវយល់​ថាតើ​សេចក្ដីជំនឿ​គឺជា​អ្វី ។ ដើម្បី​មាន​សេចក្ដីជំនឿ គឺ​ការ​ទុកចិត្ត​លើ​សេចក្ដី​ល្អ​ សេចក្ដីស្រឡាញ់ ប្រាជ្ញាញាណ និង​យុត្តិធម៌ដ៏​ឥតខ្ចោះ​របស់​ព្រះ ទោះ​ជា​យើង​ពុំ​បាន​យល់​ឲ្យគ្រប់ជ្រុងជ្រោយ​ក្ដី ។ អាលម៉ាបង្រៀនថា « សេចក្ដីជំនឿ​គឺ​ពុំ​មែន​ជា​ដំរិះដ៏​ឥតខ្ចោះនូវអ្វីៗ​ទាំងឡាយ​នោះទេ ហេតុដូច្នេះ​ហើយ បើសិនជា​អ្នករាល់គ្នា​មាន​សេចក្ដីជំនឿ​ នោះ​អ្នករាល់គ្នា​សង្ឃឹម​ទៅ​លើអ្វី​ដែល​​មើល​មិន​ឃើញ ហើយ​ដែល​ពិត » ( អាលម៉ា 32:21 ) ។ អ្នកពុំ​ចាំបាច់​ត្រូវការ « ចំណេះដឹង​ដ៏​ឥតខ្ចោះ » ដើម្បី​មាន​សេចក្ដីជំនឿ​នោះ​ទេ ។ សូម​សិក្សា​អាលម៉ា 32 សម្រាប់​ជំនួយ​នៅ​ក្នុង​ការ​ស្ថាបនា​សេចក្ដីជំនឿ​របស់​អ្នក ។ (សូមមើល ប្រកាសដំណឹងល្អ​របស់​យើង 118–19) ។

  • ចូរអត់ធ្មត់ ។ ពេលវេលា និងបទពិសោធន៍​នឹង​ជួយ​អ្នកធ្វើ​ឲ្យ​រឿង​មួយចំនួនដែល​កំពុង​ភន្តច្រឡំ​នៅ​ពេល​នេះ​មាន​ភាព​សមហេតុផល ។ សូម​ចងចាំ​ការ​ប្រកាស​របស់​នីហ្វៃថា ៖ « ខ្ញុំ​ដឹង​ថា [ព្រះ]ទ្រង់ស្រឡាញ់​កូនចៅ​របស់​ទ្រង់ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ គង់តែ​ខ្ញុំ​មិន​យល់​ន័យ​នៃ​រឿង​ទាំងអស់​នោះ​ទេ » ( នីហ្វៃទី 1 11:17) ។ សូម​ស្ថាបនា​នៅ​លើអ្វី​ដែល​អ្នក​ដឹង​ដោយ​ព្រះវិញ្ញាណដែល​ជា​ការ​ពិត​ស្ដីពី​ព្រះ ។ (សូមមើលប្រកាសដំណឹងល្អ​របស់​យើង 122) ។

  • គោរព​ព្រះបញ្ញាត្តិទាំងឡាយ ។យើង​ទទួល​បាន​ទំនុកចិត្ត​លើ​ព្រះ នៅ​ពេល​យើង​រៀន​តាមរយៈបទពិសោធន៍ពី​តម្លៃ​នៃ​ការ​បង្រៀន​របស់​ទ្រង់ ។ « បើ​អ្នណាចង់ធ្វើ​តាម​ព្រះហឫទ័យទ្រង់ នោះ​នឹង​បាន​ដឹង​សេចក្ដីបង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាងខ្លួន​ខ្ញុំ » ( យ៉ូហាន 7:17 ) ។

ការរៀនប្រែចិត្ត

  • ចូរ​ស្មោះត្រង់​ជាមួយ​នឹង​ប្រធាន​បេសកកម្ម​របស់​អ្នក ។ប្រសិន​បើ​អ្នក​ត្រូវ​ប្រែចិត្ត​ពី​អំពើបាប​ធ្ងន់ធ្ងរដែលអ្នក​ពុំ​បាន​ដោះ​ស្រាយ សូម​និយាយ​នឹង​ប្រធាន​បេសកកម្ម​របស់​ដោយ​បើកចំហរ និង​ដោយ​ស្មោះត្រង់ ។ គាត់​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​រឿងទាំងនេះ​បាន​ត្រឹមត្រូវ ។

  • អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង បន្ទាប់ពី​ការ​ប្រែចិត្ត ។ ប្រសិន​បើ​អ្នក​បាន​ប្រែចិត្ត ហើយ​នៅ​តែ​មាន​អារម្មណ៍​ថាមាន​កំហុស ហើយ​អាម៉ាស់ សូម​ចងចាំ​ថា យើងទាំងអស់​គ្នា​សោកស្ដាយ​ចំពោះ​អំពើបាប និងកំហុស​ពី​អតីតកាល ។ សូម​ទុកចិត្ត​ថា ដង្វាយធួន​របស់​ព្រះគ្រីស្ទ​គឺ​ល្មមគ្រប់គ្រាន់ សូម្បី​តែ​ចំពោះ​អ្នក ។ ចងចាំ​ថា ការ​ប្រែចិត្ត​ពុំមែន​គ្រាន់តែ​ជា​ផែនការ​បម្រុង​នោះទេ ។ ការ​ប្រែចិត្ត​គឺជា​ផែនការ​នៃ​សុភមង្គលសម្រាប់​មនុស្ស​គ្រប់រូប ។ ធ្វើ​ឲ្យ​ប្រាកដ​ថា រឿងទាំងឡាយ​ដែល​អ្នកព្រួយបារម្ភ​បំផុត​គឺជារឿងដែលសំខាន់បំផុត ( ឧទាហរណ៍ ការរីកចម្រើន​នៃ​ពួក​អ្នករៀន​ថ្មី​របស់​អ្នក) ពុំ​មែន​គ្រាន់តែ​ជា​បញ្ហានៃ​អំនួតផ្ទាល់ខ្លួន​នោះ​ឡើយ ( ដូចជាអ្វី​ដែល​មនុស្ស​ដទៃគិតពីអ្នក ) ។

    រូបភាព
    An elder missionary kneelining at his bed praying.
  • សូម​យល់​ពី​តួនាទី​នៃ​ការ​សារភាព ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថាត្រូវ​សារភាពចំពោះ​អំពើបាប​ដែល​មិនសូវ​ធ្ងន់ធ្ងរ ឬ​សារភាព​ម្ដងហើយ​ម្ដងទៀត សូម្បីតែ​បន្ទាប់​ ​ពី​ពួ​កអ្នកដឹកនាំ​បព្វជិតភាព​បាន​អះអាង​ដល់​អ្នក​ថា ការ​សារភាព​របស់​អ្នក​ល្មមគ្រប់គ្រាន់​ហើយ​ក្ដី នោះប្រហែលជា​អ្នក កំពុង​ធ្វើ​ការ​សារភាព​ដែល​ហួស​ដែនកំណត់​ហើយ ។ ការ​បន្តមាន​អារម្មណ៍​ស្ដាយ​ក្រោយ ហើយ​សោកសៅ​ពី​អំពើ​បាប​ពី​អតីតកាល​​គឺជា​រឿង​ធម្មតា ហើយ​វា​ពុំ​មែន​មាន​ន័យថា​អ្នក​ត្រូវ​សារភាព​ម្ដងទៀត​នោះ​ទេ ។ សូម​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ងាកចេញ​ពី​គំនិត​ទាំងនេះ​ជាមួយ​នឹង​សកម្មភាព​ផ្សេងៗ ហើយធ្វើ​ការ​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​ជឿ​លើ​ការ​អភ័យ​ទោស​របស់​ព្រះអម្ចាស់ ។ បដិសេធ​ការ​ល្បួងដែលនាំ​ឲ្យ​ការ​ព្រួយបារម្ភ ឬ​ភាព​អាម៉ាស ។

  • សូម​និយាយ​នឹង​ប្រធាន​បេសកកម្ម​របស់​អ្នក​ ប្រសិន​បើ​អ្នក​បន្ត​មាន​បញ្ហា ។

ការ​រៀន​អធិស្ឋាន​ប្រកប​ដោយ​អត្ថន័យ

  • សិក្សា « អធិស្ឋាន​នៅ​ក្នុង​សេចក្ដីជំនឿ » នៅ​ក្នុងប្រកាសដំណឹងល្អ​របស់​យើង ។ ផ្នែក​នេះ ដែល​មាន​នៅ​លើ​ទំព័រ 95–97 ផ្ដល់សេចក្ដីណែនាំ​ស្ដីពី​ការអធិស្ឋាន ។

ការរៀនស្រឡាញ់​ព្រះគម្ពីរ

  • សូម​អធិស្ឋាន​ដោយ​ជាក់លាក់​សម្រាប់ជំនួយ​ដើម្បី​យល់ដឹង ហើយ​រីករាយ​នឹង​បទគម្ពីរ ។ ប្រើ​ពេល​សិក្សា​របស់​អ្នក​មួយចំនួន​ដើម្បីសរសេរ​ពី​អារម្មណ៍ និងប្រតិកម្ម​របស់​អ្នក ពី​អ្វីដែល​អ្នក​បាន​រៀន ឬ​ពីការ​បំផុស​ខាង​វិញ្ញាណ​ដែល​អ្នក​បាន​ទទួល ។

  • សូម​មើល​ឡើងវិញ​នូវ​ « ការ​សិក្សាអំពី​គំនិត និងយោបល់ » នៅ​ក្នុងប្រកាសដំណឹងល្អ​របស់​យើង ។​​​ ផ្នែក​នេះ ដែល​មាន​នៅ​លើទំព័រ 22–25 ផ្ដល់​ការ​ណែនាំសម្រាប់ការ​សិក្សាព្រះគម្ពីរឲ្យ​កាន់តែមាន​អត្ថន័យ ។

ការរៀន​ពឹង​ផ្អែក​លើ​ព្រះវិញ្ញាណ

  • អនុវត្តដោយ​អត់ធ្មត់ ។ ការរៀន​ស្គាល​ពីសំឡេង​របស់​ព្រះវិញ្ញាណ​គឺ​ដូចគ្នា​នឹង​ការ​រៀនភាសាដែរ—វា​ត្រូវការ​នូវ​ការ​អនុវត្ត ការអត់ធ្មត់ ការ​បន្ទាបខ្លួន និង​ឆន្ទៈ​រៀន​ពី​កំហុសដោយ​មិន​ចុះចាញ់ ។

  • រៀន​ពី​សន្និសីទទូទៅ ។ សម្រាប់គំនិតពីរបៀប​ដើម្បី​អភិវឌ្ឍ​វិវរណៈផ្ទាល់ខ្លួន សូម​សិក្សា​សុន្ទរកថា​ក្នុង​សន្និសីទទូទៅ​ពី​ប្រធាន​បទនេះ ។

  • សិក្សាប្រកាសដំណឹងល្អ​របស់​យើង ។ ទំព័រ 98–101 មាន​នូវ​សេចក្ដីណែនាំ​ និង​គំនិតបន្ថែមស្ដពី​ការ​ស្គាល់ និង​ការ​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ ។