ការហៅ​ក្នុង​បេសកកម្ម
ធនធាន​នានា​សម្រាប់​ការ​គ្រប់គ្រង តម្រូវការ​ខាង​បញ្ញា


ធនធាន​នានា​សម្រាប់​ការ​គ្រប់គ្រង តម្រូវការ​ខាង​បញ្ញា

តម្រូវការ​ខាង​បញ្ញា​ជះ​ឥទ្ធិពល​លើ​យើង​ខុសៗគ្នា ។ សមត្ថភាព​ដែល​យើង​មាន​នឹង​ល្មមគ្រប់គ្រាន់ដើម្បីសម្រេច​ការងារ​របស់​ព្រះ ប្រសិន​បើ​យើង​ទុកចិត្ត​ទ្រង់ដើម្បី​បន្ថែម​នូវ​ចំណុច​ដែល​ខ្វះខាត​រវាង​ជំនាញរបស់​យើង និង​អ្វី​ដែល​ត្រូវ​ការ ។ សេចក្ដីណែនាំ​ខាង​ក្រោមអាច​នឹង​​ជួយ​នូវ​បញ្ហា​មួយចំនួន ។ ក៏​សូម​មើល​នៅ​ផ្នែក « គោលការណ៍​ទូទៅ​សម្រាប់​ការ​គ្រប់គ្រង​លើ​ភាព​តានតឹង » ផង​ដែរ នៅ​ទំព័រ 17–22 សម្រាប់គំនិតបន្ថែម​ទៀត ។

រូបភាព
Elder missionaries engaged in companion

ការ​រៀន​ភាសា

  • ចូរសិក្សាប្រកាសដំណឹងល្អរបស់យើងជំពូកទី 7 ។ អនុវត្ត​ជំពួកនេះ​ប្រកបដោយ​ការ​អធិស្ឋាន « តើ​ខ្ញុំ​អាច​រៀន​ភាសា​ក្នុង​បេសកកម្ម​របស់​ខ្ញុំ​ឲ្យ​បាន​ល្អ​ដោយ​របៀប​ណា ? »

  • ចូរបន្តខិតខំ ។ ទុកចិត្តលើ​ព្រះអម្ចាស់​ដើម្បី​ប្រទាន​ពរដល់​អ្នក​ជាមួយ​នឹង​អំណោយទាន​នៃ​ភាសា នៅ​ពេល​អ្នក​ត្រូវការ​វា ដើម្បី​សម្រេច​នូវអ្វីដែល​ទ្រង់បាន​ប៉ងប្រាថ្នា ។ សូម​ចងចាំថា មាន​ពួកអ្នកផ្សព្វផ្សាយ​សាសនា​តិចតួចណាស់​ដែល​អាច​និយាយ​ភាសា​ថ្មី​មួយ​បាន​យ៉ាងរត់មាត់នោះ ។ ព្រះអម្ចាស់ស្គាល់អ្នក បាន​ហៅ​អ្នក ហើយ​នឹង​ប្រើ​ភាព​រឹងមាំ​របស់​អ្នក​ដើម្បី​ប្រទាន​ពរ​ដល់​មនុស្សដទៃទៀត ។ ទ្រង់នឹង​បំពេញបង្គ្រប់ចំពោះ​ភាព​ទន់ខ្សោយរបស់​អ្នក ។ ចូរ​ផ្ដល់​នូវ​រាល់អំណោយទាន​ដែល​អ្នកមាន ។

  • មាន​ភាពរីករាយ​ជាមួយ​នឹង​ភាសាថ្មី​របស់​អ្នក ។ ពេល​ខ្លះ វា​ងាយ​ស្រួល​ក្នុងការ​និយាយ​ភាសាថ្មីមួយ នៅ​ពេល​យើង​ពុំ​រំពឹងទុកថា​ខ្លួនឯង​ជា​អ្នក​ជំនាញ​នោះ ។

ការ​នៅ​បន្តរៀបចំ​ជាមួយ​នឹង​គោលដៅ និង​ផែនការ

  • សូម​ប្រើ​ឧបករណ៍សម្រាប់​ដាក់​កាលវិភាគ​ដែល​អ្នក​ត្រូវបាន​ផ្ដល់​ឲ្យ​នៅ​ក្នុងប្រកាសដំណឹងល្អ​របស់​យើង ។ សិក្សាជំពូកទី 8 « តើខ្ញុំត្រូវប្រើពេលវេលាដោយឆ្លាតវៃដោយរបៀបណា ? » ឧបករណ៍​ទាំងនេះ​ត្រូវបាន​បង្កើត​ឡើង​ដោយ​យកចិត្តទុកដាក់សម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនា ហើយ​វា​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​នូវ​គោលបំណង​របស់​អ្នក ។ ផ្ដោ​តលើ​កិច្ចការ​ម្ដងមួយៗ ហើយ​កុំ​ធ្វើ​វា​ឲ្យ​ហួស​កម្រិត​ពេក ។

  • កុំ​ពឹងផ្អែកតែ​លើ​ការ​ចងចាំ​របស់​អ្នក ។ សូម​សរសេរ​ឈ្មោះ អាសយដ្ឋាន ការ​ណាត់ជួប ផែនការ​មេរៀន និង​គោលដៅ ។ បិទលិខិតខ្លីសម្រាប់រំឭកកិច្ចការ​សំខាន់ៗ​នៅ​លើ​ទ្វារ ទូរទឹកកក នៅ​ក្បែរ​គ្រែដេក ឬ​នៅ​ក្នុង​កូនសៀវភៅ​ដាក់​ផែនការ​របស់​អ្នក ។

  • ដាក់​អ្វី​ៗគ្រប់យ៉ាង​ដែល​អ្នក​នឹងត្រូវការ​នៅ​ថ្ងៃ​ស្អែក​ក្នុង​កន្លែង​ជាក់លាក់មួយ​ពីមុន​អ្នក​ចូល​ដេក ។ នោះ​អ្នក​នឹង​មិន​ភ័យ​ថា​នឹង​ភ្លេច​អ្វី​មួយ​ដែល​សំខាន់​ឡើយ ។ រក្សា​ទុក​វត្ថុដែល​សំខាន់​នៅ​កន្លែង​ដដែល​ ដើម្បី​អ្នក​ពុំ​បាច់​ចំណាយ​ពេល​រកមើល​វា ។

  • នៅពេល​អ្នកមាន​ចិត្តខ្វល់ខ្វាយ សូម​យកចិត្ត​ទុកដាក់​ដោយ​សប្បុរស ប៉ុន្តែ​រឹងមាំ​ត្រលប់ទៅ​រក​ការងារ​របស់​អ្នក​វិញ ។ ធ្វើ​បែបនេះ​ជារឿយៗតាម​ដែល​អ្នក​ត្រូវការ ។

  • ថ្វាយ​ពេលវេលា​របស់​អ្នក​នៅ​ថ្ងៃនោះ​ដល់​ព្រះអម្ចាស់ ។ នៅ​ពេល​អ្នក​បាន​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បីរៀបចំផែនការ​ដោយ​យកចិត្តទុកដាក់រួចហើយ ទូលសុំ​ដល់ទ្រង់ឲ្យ​ធ្វើ​កិច្ចការ​ទាំងឡាយ​រួម​គ្នា​សម្រាប់​សេចក្ដីល្អ​របស់​អ្នក ។ ចូរ​ចេះបត់បែន ហើយ​ស្ដាប់​តាម​ព្រះវិញ្ញាណ ។

ការ​ពុំ​មាន​អារម្មណ៍​ថា​ឆ្លាត ឬ​មាន​សមត្ថភាព​ដូច​មនុស្ស​ដទៃទៀត

  • ប្រសិន​បើ​អ្នក​មាន​ការ​លំបាក​ជាមួយ​នឹងការ​អាន ការ​សិក្សា ឬ​ការ​ទន្ទេញ ចូរ​អត់ធ្មត់​ចំពោះ​ខ្លួនឯង ។ ធ្វើ​ការ​សម្រាក​ខ្លី​មួយជាទៀងទាត់​នៅ​គ្រាដំបូង បន្ទាប់មកសូម​សិក្សាបន្ថែម​​រយៈពេលពីរបី​នាទីទៀត ។ កំណត់ចំណាំ​ពី​អ្វី​ដែល​អ្នក​បាន​អាន​ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ ។ សូ​មអានឭៗ ( ដោយ​ស្ងៀមស្ងាត់ ) ប្រសិន​បើ​វា​ជួយ ។ សាកល្បងទន្ទេញដោយ (1) និយាយ​ពាក្យ​ឲ្យ​ឮៗ​ម្ដងហើយ​ម្ដងទៀត (2) អាន ឬ​សរសេរពាក្យ​ពីរបីដង ឬ (3) ដើរចុះឡើង ហើយ​ហើយ​ធ្វើ​កាយ​វិកា​​នៅ​ពេល​អ្នករៀន ។ សូម​មើល​ថាតើ​វិធី​មួយ​ណា​មាន​ភាព​ប្រសើរបំផុត​ចំពោះ​អ្នក ។ ប្រើ​ភាព​រឹងមាំ​ផ្សេងទៀត​ដែល​អ្នក​មាន ដូចជា​ទាក់ទង​ពួក​អ្នក​រៀន​ថ្មី​នាពេល​ខាងមុខ ការ​ស្វែងរកផ្លូវ ឬ​ការ​អបអរ ។

    រូបភាព
    Sister Missionary reading the scriptures against a white background.
  • រក្សា​អារម្មណ៍​រីករាយ​របស់​អ្នក នៅ​ពេល​អ្នក​ធ្វើ​កំហុស ។ បន្ទាប់​មក​សាកល្បង​ម្ដងទៀត ។

  • ស្វែង​រក​ភាព​ខ្លាំងនៅ​ក្នុង​ភាព​ទន់ខ្សោយ ។ ពេលខ្លះ ការ​មាន​ភាព​ទន់ខ្សោយ​មួយ​បង្រៀន​យើង​ឲ្យ​រឹងមាំ​ដូចជា​សេចក្ដីមេត្តា ភាព​យល់ចិត្ត ភាពអត់ធ្មត់ ការ​បន្ទាបខ្លួន ហើយ​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ។ ពេលខ្លះ ភាពទន់ខ្សោយ​មួយ (ដូចជា ការ​ងាយ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត ) បាន​នូវភាពរឹងមាំ​មួយ​នៅ​ជាមួយ​វា ( ដូចជាការ​កត់សម្គាល់ពី​រឿង​ដែល​មនុស្ស​ដទៃ​មើល​រំលង) ។ សូម​ស្វែងរកភាពរឹងមាំ​ដែល​អាច​កើត​មាន​ពី​ភាព​ទន់ខ្សោយរបស់​អ្នក ។

  • ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ច្រណែន​នឹង​ជំនាញ​របស់​មនុស្ស​ម្នាក់​ទៀត សូម​ផ្ដោត​យក​ចិត្តទុកដាក់ឡើងវិញលើ​បេសកកម្មភាព​ផ្ទាល់​របស់​អ្នក ។ ដាក់កម្លាំងកាយកម្លាំងចិត្ត​របស់​អ្នក​ទៅ​ក្នុងការ​អភិវឌ្ឍ​ភាព​រឹងមាំ​របស់​អ្នក និង​ការ​ផ្ដល់​វា​នៅ​ក្នុង​កិច្ចការនេះ ។ នេះ​ជា​បេសកកម្ម​របស់​អ្នក ។ (សូមមើល ប្រកាសដំណឹងល្អ​របស់​យើង 10–11) ។