ថ្នាក់​សិក្ខាសាលា
ជោគជ័យ​នៅក្នុង​សាលា ៖ ទិដ្ឋភាព​ទូទៅ


« ជោគជ័យ​នៅក្នុង​សាលា ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ជោគជ័យ​នៅក្នុង​សាលា ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការរៀបចំ​ជីវិត ៖ ជោគជ័យ​នៅក្នុង​សាលា

ជោគជ័យ​នៅក្នុង​សាលា

ទិដ្ឋភាព​ទូទៅ

សម្រាប់​មនុស្ស​ជាច្រើន បញ្ហា​ប្រឈម​នៅក្នុង​ការ​ជោគជ័យ​ក្នុង​ការសិក្សា​របស់​ពួកគេ​អាច​មាន​អារម្មណ៍​លើសលប់ ។ នៅពេល​យើង​រួមបញ្ចូល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ដំណើរការ​នៃ​ការទទួលបាន​ការអប់រំ នោះ​ទ្រង់​ទាំងទ្វេ​នឹង​តម្កើង ហើយ​ពង្រឹង​ការខិតខំ​ប្រឹងប្រែង​របស់​យើង ។ យើង​ទទួលស្គាល់​ថា យើង​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្រេចចិត្ត​របស់​យើង និង​ចៀសវាង​ការ​ដោះសារ​ចំពោះ​ការបំពេញ​ការងារ​មិនបាន​ល្អ ។ យើង​អាច​ធ្វើ​តាម​លំនាំ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ដែល​អាច​ជួយ​យើង​ឲ្យ​មាន​របៀប​រៀបរយ​ជាងមុន ចៀសវាង​ការល្បួង​ឲ្យ​ពន្យារពេល នៅពេល​យើង​យកឈ្នះ​លើ​ការលំបាក​ចំពោះ​ការអប់រំ​ទាំងឡាយ​ដោយ​មាន​ទំនុកចិត្ត ។

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ សូម​ពិចារណា​បង្រៀន​មេរៀន​មួយ​ចំនួន ឬ​ទាំងអស់​នៃ​មេរៀន​ទាំងនេះ​ពេល​ជិត​ដល់​ដើម​ឆ្នាំ​សិក្សា ។ ការធ្វើ​ដូច្នេះ​អាច​ជួយ​សិស្ស​ឲ្យ​រៀន​ជំនាញ​ដ៏​មាន​តម្លៃ ដែល​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​អប់រំ​របស់​ពួកគេ​ពេញ​មួយ​ឆ្នាំ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវការ​ដើម្បី​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ការ​ធ្វើឲ្យ​ព្រះអម្ចាស់​មានចំណែក​នៅក្នុង​ការរៀនសូត្រ​របស់​អ្នក

គោលបំណង​នៃ​មេរៀន ៖ សូម​ជួយ​សិស្ស​ឲ្យ​រួមបញ្ចូល​ព្រះអម្ចាស់​ក្នុង​ការរៀនសូត្រ​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​បាន​ឃើញ​ព្រះអម្ចាស់​ជួយ​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​រៀន​នៅ​សាលា ។ ពួកគេ​អាច​រៀបចំ​ដើម្បី​ចែកចាយ​បទពិសោធន៍​នេះ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • សម្ភារ ៖ រៀបចំ​សកម្មភាព​មួយ​ដែល​នឹង​តម្រូវ​ឲ្យ​សិស្ស​បំពេញ​កិច្ចការ​ដោយ​មាន​ជំនួយ​ពី​អ្នក​ដទៃ ( ដូចជា​ការ​តម្រៀប​ស្ករគ្រាប់​ពណ៌ ពេល​បិទ​ភ្នែក )

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តីណែនាំ​សម្រាប់​សកម្មភាព​សរសេរ​សៀវភៅ​កំណត់​ហេតុ​នៅចុង​បញ្ចប់​នៃ​មេរៀន

  • សំណៅ​មេរៀន ៖ « ការធ្វើ​ឲ្យ​ព្រះអម្ចាស់​មានចំណែក​នៅក្នុង​ការរៀនសូត្រ​របស់​យើង »

ការ​ទទួលខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​របស់​អ្នក

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​ឲ្យ​ស្គាល់​សកម្មភាព​ដែល​អាច​ជួយ​ឲ្យ​ពួកគេ​ទទួលខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​កិច្ចខិតខំ​ផ្នែកអប់រំ​របស់​ពួកគេ​ជាមួយ​នឹង​សំណួរ​ដូច​ខាង​ក្រោម ៖

    • តើ​មាន​អ្វី​ខ្លះ​ដែល​ខ្ញុំ​ធ្វើ​បាន​ល្អ​ដែល​ជួយ​ខ្ញុំ​នៅឯ​សាលា ?

    • តើ​ខ្ញុំ​ធ្វើការ​ដោះសារ​ញឹកញាប់​ប៉ុនណា ដែល​អាច​ជា​ការរារាំង​ដល់​ការរៀនសូត្រ​របស់​ខ្ញុំ ?

  • សំណៅ​មេរៀន ៖ « ការទទួល​ខុសត្រូវ »

ការរៀបចំ​កិច្ចការ និង​អាទិភាព​ទាំងឡាយ

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​នេះ​ប្រើ​ដំណើរ​រឿង​នៃ​ការបង្កបង្កើត​ចេញពី អ័ប្រាហាំ ៤–៥ ដើម្បី​បង្កើត​លំនាំ​នៃ​លំដាប់លំដោយ និង​ការរៀបចំ​របស់​នរណាម្នាក់​ដែល​បាន​ធ្វើ​ការជ្រើសរើស​ដ៏​បំផុសគំនិត ដោយ​ផ្អែកលើ​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។ អ្នក​អាច​ពិចារណា​បង្រៀន​មេរៀន​នេះ​នៅ​ពេល​ដែល​អ្នក​បង្រៀន​មេរៀនទី ៧ ៖ « លោកុប្បត្តិ ១:១–២៥ » ។

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​ឲ្យ​រៀន​ពី​របៀប​ដែល​គំរូ​របស់​ព្រះអង្គសង្គ្រោះ​អាច​ជួយ​នាំមក​នូវ​ភាព​មាន​សណ្តាប់ធ្នាប់​ដល់​កិច្ចការ​សាលា​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​នៃ​កិច្ចការ​សាលា​ដែល​ពួកគេ​នឹង​ត្រូវ​បញ្ចប់​ក្នុង​សប្តាហ៍​នេះ ។ ការណ៍​នេះ​អាច​រួមបញ្ចូល​ទាំង​កិច្ចការ​ផ្ទះ ការប្រឡង គម្រោង ឬ​អំណាន​ដែលបាន​ចាត់តាំង​ទាំងឡាយ ( រួមទាំង​ថ្នាក់​សិក្ខាសាលា​ផងដែរ ) ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​នៃ​អ្វីមួយ​ដែល​ទាមទារ​ឲ្យ​មាន​ជំហាន​ជាច្រើន​ដើម្បី​បញ្ចប់ ( ដូចជា​រូបមន្ត​ធ្វើម្ហូប ល្បែង​ផ្គុំរូប ឬ​គម្រោង​ធ្វើវា​ដោយ​ខ្លួនឯង ) រូបភាព​នៃ​ស្ថានសួគ៌​និង​ផែនដី

  • សំណៅ​មេរៀន ៖ « ការរៀបចំ និង​ការផ្តល់​អាទិភាព​ដល់​កិច្ចការ​សាលា​របស់ខ្ញុំ »

ការយកឈ្នះ​លើ​ការ​ពន្យារពេល

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​ឲ្យ​រក​វិធី​ដើម្បី​យកឈ្នះ​លើ​ការល្បួង​ឲ្យ​ពន្យារពេល​ធ្វើ​កិច្ចការ​សាលា ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​មក​ថ្នាក់រៀន​ដោយ​រៀបចំខ្លួន​យកមក​នូវ​ហេតុផល​មួយចំនួន​ដែល​ក្មេងជំទង់​អាច​ពន្យារពេល​ធ្វើ​កិច្ចការ​សាលា​របស់​ពួកគេ ។ លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ដើម្បី​ធ្វើ​កិច្ចការ និង​ការងារ​សាលា​របស់​ពួកគេ​ឲ្យ​ទាន់ពេល​វេលា ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​នៃ​សាសន៍​អ៊ីស្រាអែល​ប្រមូល​នំ​ម៉ាន៉ា

  • សម្ភារ ៖ សម្ភារ​សិល្បៈ​សម្រាប់​សិស្ស​ប្រើប្រាស់​ក្នុង​ការ​បង្កើត​ផ្ទាំងរូបភាព

  • វីដេអូ ៖ « ជំហាន​បន្ទាប់​របស់អ្នក » នាទី​ទី ៧:៣៨ ដល់​ ៨:២៩