« ការស្ថាបនាភាពខ្លួនទីពឹងខ្លួន ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការស្ថាបនាភាពខ្លួនទីពឹងខ្លួន ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការស្ថាបនាភាពខ្លួនទីពឹងខ្លួន
ការស្ថាបនាភាពខ្លួនទីពឹងខ្លួន
ទិដ្ឋភាពទូទៅ
ភាពខ្លួនទីពឹងខ្លួនគឺជា « សមត្ថភាព ការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ដើម្បីផ្ដល់ជូននូវភាពចាំបាច់ខាងវិញ្ញាណ និងទាំងខាងសាច់ឈាមនៃជីវិតសម្រាប់ខ្លួនឯង និងគ្រួសារ » ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ២២.០ នៅក្នុងបណ្ណាល័យដំណឹងល្អ ) ។ នៅពេលយើងអនុវត្តសេចក្តីជំនឿរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ ព្រះបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយយើងស្ថាបនាភាពខ្លួនទីពឹងខ្លួននៅគ្រប់ស្ថានភាពទាំងអស់នៃជីវិតរបស់យើង និងធ្វើឲ្យយើងអាចមើលថែ និងជួយអ្នកដទៃបានប្រសើរជាង ។
ការផ្ដល់យោលបល់ស្តីពីល្បឿនបង្រៀន ៖ វាអាចមានប្រសិទ្ធិភាពបំផុតដើម្បីបង្រៀនមេរៀនទាំងនេះទៅតាមលំដាប់លំដោយដែលបង្ហាញនៅក្នុងឯកសារនេះ ។ មេរៀនពីរដំបូងគេណែនាំសិស្សទៅកាន់គោលការណ៍នៃភាពខ្លួនទីពឹងខ្លួន ហើយនឹងជួយពួកគេឲ្យយល់កាន់តែច្បាស់ពីមេរៀនពីរចុងក្រោយ ។ ការបង្រៀនមេរៀនពីរដំបូងនៅដើមឆ្នាំក៏អាចជួយរៀបចំសិស្សឲ្យយល់ពីគោលការណ៍ដែលពួកគេនឹងសិក្សានៅក្នុងមេរៀន « សុខភាពខាងផ្លូវកាយ និងសតិអារម្មណ៍ », « ការរៀបចំសម្រាប់ការអប់រំ និងការងារនាពេលអនាគត » និង « ភាពជោគជ័យនៅក្នុងសាលា » ។
លើសពីនេះទៀត មេរៀនស្ដីពីភាពខ្លួនទីពឹងខ្លួនចំនួនបីប្រើផ្នែកខ្លះនៃដំណើររឿងរបស់យ៉ូសែបនៅស្រុកអេស៊ីព្ទដែលមាននៅក្នុង លោកុប្បត្តិ ៣៧–៤៧ ។ អាស្រ័យលើតម្រូវការរបស់សិស្សអ្នក និងការពិចារណាលើល្បឿនផ្សេងទៀត អ្នកអាចជ្រើសរើសបង្រៀនមេរៀនស្ដីពីភាពខ្លួនទីពឹងខ្លួនទាំងនេះមួយចំនួនរួមជាមួយនឹងមេរៀនស្ដីពីព្រះគម្ពីរសញ្ញាចាស់ដែលរៀបរាប់ដំណើររឿងដូចគ្នា ។ សូមមើល « ការបំពាក់បំប៉នស្ដីពីការបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀន » សម្រាប់ជំនួយបន្ថែមលើការសម្រេចចិត្តល្បឿនសម្រាប់មេរៀននៃការរៀបចំជីវិត ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ការស្ថាបនាភាពខ្លួនទីពឹងខ្លួនតាមរបៀបរបស់ព្រះអម្ចាស់
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីមូលហេតុដែលការស្ថាបនាភាពខ្លួនទីពឹងខ្លួនមានសារៈសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើង ។
-
ការរៀបចំសិស្ស ៖ ពិចារណាស្នើសុំសិស្សឲ្យធ្វើអ្វីមួយដោយខ្លួនឯងដែលអ្នកដទៃធ្លាប់បានធ្វើសម្រាប់ពួកគេកាលពីមុន ។ ឧទាហរណ៍ ពួកគេអាចរៀបចំអាហារ បោកគក់ បង់ប្រាក់សម្រាប់អ្វីដែលឪពុកម្តាយរបស់ពួកគេជាធម្មតាបង់ប្រាក់ឲ្យ ឬជួសជុលអ្វីមួយនៅក្នុងផ្ទះរបស់ពួកគេ ។
-
សម្ភារសម្រាប់សិស្ស ៖ សំណៅចម្លងនៃសេចក្ដីថ្លែងការណ៍មកពីប៊ីស្សព វ៉តឌែល ព្រមទាំង ប្រធានបទ និងសំណួរដើម្បីផ្តល់ឲ្យសិស្សពីរនាក់
-
រូបភាព ៖ រូបភាពកូនចាប
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្ដីថ្លែងការណ៍របស់ប៊ីស្សព វ៉តឌែល ព្រមទាំងប្រធានបទ និងសំណួរ ការណែនាំ និងសំណួរសម្រាប់ការវាយតម្លៃខ្លួនឯង សេចក្តីណែនាំ បទគម្ពីរយោង និងសំណួរសម្រាប់សកម្មភាពជាក្រុម
-
វីដេអូ ៖ « All I Needed » ( ១:៤៤ )
ការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន
កំណត់ចំណាំ ៖ មេរៀននេះប្រើផ្នែកខ្លះនៃដំណើររឿងរបស់យ៉ូសែបនៅស្រុកអេស៊ីព្ទដែលមាននៅក្នុង លោកុប្បត្តិ ៣៩–៤១ ។ អ្នកអាចពិចារណាបង្រៀនមេរៀននេះនៅពេលតែមួយដែលអ្នកបង្រៀនមេរៀនទី ៣៣ ៖ « លោកុប្បត្តិ ៣៧–៤១ » ។ សិស្សនឹងសិក្សាខគម្ពីរដូចគ្នាជាច្រើននៅក្នុងមេរៀនទាំងពីរនេះ ។
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សអនុវត្តសេចក្ដីជំនឿរបស់ពួកគេថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងប្រទានពរដល់ពួកគេក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន ។
-
ការរៀបចំសិស្ស ៖ ពិចារណាអញ្ជើញសិស្សឲ្យសរសេរឧបសគ្គដែលធ្វើឲ្យវាពិបាកក្នុងការមានភាពខ្លួនទីពឹងខ្លួនក្នុងផ្នែកមួយ ឬច្រើនដូចខាងក្រោម ៖
-
ចំណេះដឹងអំពីដំណឹងល្អ
-
តម្រូវការហិរញ្ញវត្ថុបច្ចុប្បន្ន និងអនាគត
-
ការអប់រំ និងការងារ
-
តម្រូវការខាងរាងកាយ
-
តម្រូវការខាងសតិអារម្មណ៍ និងខាងសង្គម
-
-
មាតិកាដែលត្រូវបង្ហាញ ៖ ស្វ័យវាយតម្លៃសិស្ស ដោយរួមទាំងសេចក្តីណែនាំ និងផ្នែកទាំងឡាយ
-
វីដេអូ ៖ « I Will Provide for My Saints » ( ៣:០៨ ) ចាប់ពីនាទីទី ០:០០ ដល់ ១:៥២
-
សំណៅមេរៀន ៖ « ការអនុវត្តសេចក្តីជំនឿដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន »
ការគ្រប់គ្រងធនធានហិរញ្ញវត្ថុដោយឆ្លាតវៃ
កំណត់ចំណាំ ៖ មេររៀននេះប្រើផ្នែកខ្លះនៃដំណើររឿងរបស់យ៉ូសែបនៅស្រុកអេស៊ីព្ទ ដែលមាននៅក្នុង លោកុប្បត្តិ ៤១ ដែលមិនបានសិក្សានៅក្នុងមេរៀនទី ៣៣ ៖ « លោកុប្បត្តិ ៣៧–៤១ » ។ អ្នកប្រហែលជាចង់បង្រៀនមេរៀននេះនៅជិតពេលដែលអ្នកបង្រៀនមេរៀនទី ៣៣ ដើម្បីផ្តល់ឲ្យសិស្សនូវការយល់ដឹងបន្ថែមអំពីដំណើរនៃព្រះគម្ពីរនេះ ។
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សប្រើគោលការណ៍ដែលបានបំផុសគំនិតដើម្បីគ្រប់គ្រងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុតាមរបៀបរបស់ព្រះអម្ចាស់ ។
-
ការរៀបចំសិស្ស ៖ មុនពេលបង្រៀនមេរៀននេះ សូមពិចារណាបង្ហាញ « ផែនទីស្ដីពីភាពជោគជ័យនៃការគ្រប់គ្រងហិរញ្ញវត្ថុ » នៅលើក្តារខៀន ហើយអញ្ជើញសិស្សឲ្យថតរូបផែនទីនេះនៅលើទូរសព្ទរបស់ពួកគេ ។ អ្នកក៏អាចចែកចាយសំណៅក្រដាសរបស់ផែនទីនេះដល់សិស្សផងដែរ ។
-
អញ្ជើញសិស្សឲ្យសិក្សាផែនទីនេះ ហើយគិតអំពីរបៀបដែលវាអាចជួយពួកគេឲ្យចូលរួមជាមួយព្រះអម្ចាស់ក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ពួកគេ ។ សូមឲ្យពួកគេត្រៀមខ្លួនដើម្បីចែកចាយពីអ្វីដែលពួកគេបានរៀន ។
-
-
មាតិកាដែលត្រូវបង្ហាញ ៖ តារាងអំពីការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ « ផែនទីស្ដីពីភាពជោគជ័យនៃការគ្រប់គ្រងហិរញ្ញវត្ថុ » សេចក្តីថ្លែងការណ៍ពីប៊ីស្សព អិល ថត បាជច៍
-
សំណៅមេរៀន ៖ « ការធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុតាមរបៀបរបស់ព្រះអម្ចាស់ »
-
វីដេអូ ៖ « បង្អួចនៃស្ថានសួគ៌ » ( ១៦:៥៥ ) ចាប់ពីនាទីទី ០:៣៩ ដល់ ២:២២
ការផ្តល់សម្រាប់ខ្លួនយើង និងការថែទាំអ្នកដែលខ្វះខាត
កំណត់ចំណាំ ៖ មេរៀននេះប្រើផ្នែកខ្លះនៃដំណើររឿងរបស់យ៉ូសែបនៅស្រុកអេស៊ីព្ទដែលមាននៅក្នុង លោកុប្បត្តិ ៤៥; ៤៧ ។ អ្នកអាចពិចារណាបង្រៀនមេរៀននេះនៅពេលតែមួយដែលអ្នកបង្រៀនមេរៀនទី ៣៥ ៖ « លោកុប្បត្តិ ៤២–៤៥ » ។
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សស្វែងរករបៀបស្ថាបនាភាពខ្លួនទីពឹងខ្លួនដែលធ្វើឲ្យពួកគេអាចជួយអ្នកដទៃ ដូចជាព្រះយេស៊ូវគ្រីស្ទនឹងធ្វើ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្ដាប់ ឬអានទំនុកនៃទំនុកតម្កើងបទ « អ្នកធ្វើដំណើរដ៏ក្រតោកយ៉ាក » ( ទំនុកតម្កើង ល.រ. ១៧ ) ។ សិស្សអាចរកមើលរបៀបដែលយើងអាចថែទាំអ្នកដទៃដូចដែលព្រះយេស៊ូវនឹងធ្វើ ។
-
រូបភាព ៖ រូបភាពម៉ាស់អុកស៊ីសែននៅលើយន្តហោះ
-
វីដេអូ ៖ « យ៉ូសែប ស៊្មីធ » ( ១៤:៤៩ ) ចាប់ពីនាទីទី ៩:៣៨ ដល់ ១០:២០
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពម៉ាស់អុកស៊ីសែននៅលើយន្តហោះសម្រាប់ឲ្យសិស្សគូរ សេចក្តីណែនាំសម្រាប់ធ្វើសកម្មភាពរបស់សិស្ស