ថ្នាក់​សិក្ខាសាលា
ការផ្គត់ផ្គង់​សម្រាប់​ខ្លួន​យើង និង​ការថែទាំ​អ្នក​ដែល​ខ្វះខាត ៖ ជួយ​អ្នក​ដទៃ​ដូចជា​ព្រះអង្គសង្រ្គោះ​នឹង​ធ្វើ


« ការផ្តល់​សម្រាប់​ខ្លួន​យើង និង​ការថែទាំ​អ្នក​ដែល​ខ្វះខាត ៖ ជួយ​អ្នក​ដទៃ​ដូចជា​ព្រះអង្គសង្រ្គោះ​នឹង​ធ្វើ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការផ្តល់​សម្រាប់​ខ្លួន​យើង និង​ការថែទាំ​អ្នក​ដែល​ខ្វះខាត ៖ ជួយ​អ្នក​ដទៃ​ដូចជា​ព្រះអង្គសង្រ្គោះ​នឹង​ធ្វើ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន ៖ មេរៀន​ទី ១៨០

ការផ្តល់​សម្រាប់​ខ្លួន​យើង និង​ការថែទាំ​អ្នក​ដែល​ខ្វះខាត

ជួយ​អ្នក​ដទៃ​ដូចជា​ព្រះអង្គសង្រ្គោះ​នឹង​ធ្វើ

Jesus healing a lame man.  Outtakes include some of the other cast members, Jesus and disciples, and Jesus helping the lame man up by the hand.

តើ​អ្នក​អាច​គិត​ពី​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ដែល​ជា​គំរូ​ល្អ​អំពី​ភាពខ្លួន​ទីពឹង​ខ្លួន​ដែរ​ឬ​ទេ ? ព្រះអម្ចាស់​បាន​បង្រៀនអំពី យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ ថាជា​គំរូ​ដ៏​អស្ចារ្យ​នៃ​មនុស្ស​ម្នាក់​ដែល​ដូចជា​ព្រះអង្គសង្គ្រោះ បានបង្ហាញ​ពី​ភាពខ្លួន​ទីពឹង​ខ្លួន និង​បានជួយ​អ្នកដទៃ​ដែល​ខ្វះខាត ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ស្វែងរក​របៀប​ស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន​ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​ជួយ​អ្នក​ដទៃ ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​ធ្វើ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្ដាប់ ឬ​អាន​ទំនុក​នៃ​ទំនុកតម្កើង​បទ « អ្នក​ធ្វើ​ដំណើរ​ដ៏​ក្រ​តោកយ៉ាក » ( ទំនុកតម្កើង ល.រ. ១៧ ) ។ សិស្ស​អាច​រកមើល​របៀប​ដែល​យើង​អាច​ថែទាំ​អ្នកដទៃ​ដូច​ដែល​ព្រះយេស៊ូវ​នឹង​ធ្វើ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ម៉ាស់​អុកស៊ីហ្សែន​ខាងវិញ្ញាណ

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ដោយ​ការជួយ​សិស្ស​ពិភាក្សា​អំពី​របៀប​ដែល​ការផ្គត់ផ្គង់​តម្រូវការ​ផ្ទាល់​ខ្លួន​របស់​យើង​នឹង​អាច​ឲ្យ​យើង​ជួយ​អ្នក​ដទៃ​បាន​កាន់តែ​ប្រសើរ ។ របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ដាក់បង្ហាញ​រូបភាព​ម៉ាស់​អុកស៊ីហ្សែន​នៅលើ​យន្តហោះ ដែល​រួម​បញ្ចូល​នៅក្នុង​មេរៀន​នេះ និង​សេចក្តីថ្លែងការណ៍​ខាងក្រោម ។

Father placing oxygen mask of son

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

14:49
Former Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.   Replaced September 2019.

ប៉ុន្មាន​សប្ដាហ៍​មុន ខ្ញុំ​បាន​ជិះយន្ដ​ហោះ​ទៅ​កាន់​អាមេរិក​ខាង​ត្បូង ។ អ្នកបម្រើ​តាម​យន្ដហោះ បានបង្វែរចិត្ត​របស់​យើង​ទៅ​មើល​វីដេអូ​សុវត្ថិភាព ។ យើង​ត្រូវ​បាន​ព្រមានថា « វា​ប្រហែល​ជាមិនទំនង ប៉ុន្តែ​បើ​មានការ​ផ្លាស់ប្ដូរ​សម្ពាធខ្យល់​ក្នុង​យន្ដ​ហោះ នោះ​បន្ទះ​គម្រប​នៅ​ខាង​លើ​កៅអី​របស់​អ្នក​នឹង​បើក ហើយ​ទម្លាក់​ម៉ាស់​អុកស៊ីហ្សែន​មក ។ បើ​រឿង​នេះ​កើត​ឡើង សូម​ចាប់​យក​ម៉ាស់​នោះ​មក​ពាក់ ។ សូម​ដាក់​ម៉ាស់​គ្រប​លើ​ច្រមុះ និង​មាត់​របស់​អ្នក ។ សូម​ទាញ​ខ្សែមក​ទាក់​នឹង​ក្បាល​របស់អ្នក ហើយ​កែ​តម្រូវ​តាម​ចាំបាច់ ។ រួច​ហើយ​មាន​ការ​ព្រមាន​នេះ​ថា ៖ « សូម​ប្រាកដ​ថា ពាក់​ម៉ាស់​របស់​អ្នក​ឲ្យបាន​ត្រឹមត្រូវ​ជាមុន​សិន មុន​នឹង​ជួយ​ដល់អ្នកដទៃ » ។ ( « Joseph Smith » ឬ Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ ៣០ )

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​ពាក់​ម៉ាស់​អុកស៊ីហ្សែន​ឲ្យ​ខ្លួន​ឯង​ជា​មុន​សិន មុន​នឹង​ជួយ​អ្នក​ដទៃ ?

  • តើ​របៀប​ណា​ខ្លះ​ដែល​ការណ៍​នេះ​អាច​អនុវត្ត​ចំពោះ​ការខិតខំ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​យើង​ដើម្បី​ដើរ​តាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

របៀប​មួយ​ដែល​ការណ៍​នេះ​អាច​អនុវត្ត​បាន​គឺ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការស្ថាបនា​ភាពខ្លួនទីពឹងខ្លួន ដូច្នេះ​យើង​អាច​ជួយ​អ្នកដទៃ​បាន ។

វា​អាច​ប្រយោជន៍​ក្នុង​ការរំឭក​សិស្ស​ថា ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ទូន្មាន​យើង​ឲ្យ​ពង្រឹង « ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​យើង​ផ្ទាល់​តាមរយៈ​ការងារ​ដ៏​ឧស្សាហ៍​ព្យាយាម និង​ដោយមាន​ជំនួយ​របស់​ព្រះអម្ចាស់ ។ ភាពខ្លួន​ទីពឹង​ខ្លួន​គឺ​ជា​លទ្ធភាព … ដើម្បី​ផ្តល់​សេចក្តី​ត្រូវការ​ចាំបាច់​នៃ​ជីវិត​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​សម្រាប់​ខ្លួនឯង និង​គ្រួសារ » ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ២២.០ នៅក្នុង​បណ្ណាល័យ​ដំណឹង​ល្អ ) ។

យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ

សិស្ស​អាច​ធ្លាប់សិក្សា​ដំណើររឿង​អំពី​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​ក្នុង​មេរៀន​ទី ៣៥ ៖ « លោកុប្បត្តិ ៤២–៤៥ » ឬ នៅក្នុង​មេរៀន​ទី ១៧៨ ៖ « ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន » ។ កថាខណ្ឌ​ខាងក្រោម​អាច​ត្រូវបាន​ប្រើ​ដើម្បី​ជួយ​រំឭក​សិស្ស​អំពី​ដំណើររឿង ។ ម្យ៉ាងវិញទៀត អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​រៀបរាប់​ដំណើររឿង​របស់​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​ដែល​មាន​នៅក្នុង លោកុប្បត្តិ ៤២–៤៥ ។

យ៉ូសែប​នៅស្រុក​អេស៊ីព្ទ​គឺជា​គំរូ​មួយ​របស់​មនុស្ស​ម្នាក់​ដែល​បាន​បង្ហាញ​ភាពខ្លួន​ទីពឹង​ខ្លួន ហើយ​ជាលទ្ធផល ព្រះអម្ចាស់​បាន​រៀបចំ​លោក​ដើម្បី​ជួយ​មនុស្ស​ដទៃ ។ ក្នុង​អំឡុង​ពេល​មាន​គ្រោះ​ទុរ្ភិក្ស ពួក​បងប្រុស​របស់​យ៉ូសែប​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីព្ទ​ដើម្បី​ស្វែងរក​គ្រាប់​ធញ្ញជាតិ ។ នៅស្រុក​អេស៊ីព្ទ​មាន​គ្រាប់​ធញ្ញជាតិ​ជាច្រើន​ដែល​ត្រូវបាន​ស្ដុកទុក ដោយសារ​ព្រះ​បាន​បំផុស​គំនិត​យ៉ូសែប​ឲ្យ​រៀបចំ​ទុក​ជាមុន​សម្រាប់​គ្រោះ​ទុរ្ភិក្ស ។ ពេល​ពួកបង​របស់​យ៉ូសែប​បានមក​ដល់ ដោយ​ស្វែងរក​ជំនួយ​ខាង​សាច់ឈាម យ៉ូសែប​បាន​បង្ហាញ​ខ្លួន​លោក​ថា​ជា​ប្អូន​ប្រុស​របស់​ពួក​គេ ។

សូមអាន លោកុប្បត្តិ ៤៥:៤–១១; ៤៧:១១–១២ ដោយ​រកមើល​របៀប​ដែល​យ៉ូសែប​ផ្ដល់ពរជ័យ​ដល់​គ្រួសារ​របស់​លោក ។

  • តើ​អ្នក​មើល​ឃើញ​ដំណើររឿង​នេះ និង​ឧទាហរណ៍​អំពី​ម៉ាស់​អុកស៊ីហ្សែន​មាន​ទំនាក់ទំនង​គ្នា​អ្វីខ្លះ ?

  • នៅ​ក្នុង​ដំណើររឿង​របស់​យ៉ូសែប តើ​វា​រំឭក​អ្នក​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ ?

ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត​មួយ​ដូចជា​ប្រយោគ​នេះ ៖ នៅពេល​យើង​ប្រែក្លាយ​ជា​មនុស្ស​មានភាពខ្លួន​ទីពឹង​ខ្លួន​តាមរយៈ​ជំនួយ​របស់​ព្រះ យើង​មានលទ្ធភាព​កាន់តែ​ច្រើន​ដើម្បី​ជួយ​មនុស្ស​ដទៃ ។ ដើម្បី​ជួយ​សិស្ស​មើលឃើញ​ពី​គំរូ​បន្ថែមទៀត​នៃ​សេចក្តីពិត​នេះ អ្នក​អាច​រៀបចំ​សិស្ស​ជា​ពីរក្រុម ហើយ​ចាត់​ក្រុម​នីមួយៗ​នូវ​សេចក្ដី​យោង​បទគម្ពីរ​ខាងក្រោម​មួយ ។

សូម​អាន​សេចក្ដី​យោង​បទគម្ពីរ​ខាងក្រោម ដោយ​រកមើល​គំរូ​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ និង​ស្តេច​បេនយ៉ាមីន​បានបង្រៀន​សេចក្តីពិត​នេះ ។

លូកា ២២:៣១–៣២

យ៉ាកុប ២:១៧–១៩

  • នៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​អ្នក​មើលឃើញ​អ្វីខ្លះ​អំពី​គំរូ​នៃ​សេចក្ដីពិត​នេះ ?

ស្វ័យ​វាយតម្លៃ​ខាងក្រោម​អាច​ជួយ​សិស្ស​ភ្ជាប់​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​ស្ថាបនា​ភាពខ្លួន​ទីពឹងខ្លួន និង​ជួយ​អ្នកដទៃ​ជាមួយនឹង​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

ទោះ​បី​យ៉ូសែប​បាន​ជួប​ប្រទះ​នឹង​ការ​លំបាក​នៅស្រុក​អេស៊ីព្ទ​ក្ដី ជាលទ្ធផល ក៏​ព្រះអម្ចាស់​បាន​រៀបចំ​លោក​ដើម្បី​ប្រទាន​ពរ​ដល់​អ្នក​ដទៃ ( សូមមើល លោកុប្បត្តិ ៤៥:៥–៨ ) ។ ស្រដៀង​គ្នា​នេះ​ដែរ ព្រះអម្ចាស់​អាច​រៀបចំ​អ្នក​ដើម្បី​ផ្ដល់​ពរជ័យ និង​ជួយ​អ្នក​ដទៃ​ជា​លទ្ធផល​នៃ​បទពិសោធន៍​របស់​អ្នក ។ នៅពេល​អ្នកគិត​ពី​ជីវិត​របស់​អ្នក សូម​ពិចារណា​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​កំពុង​ដកពិសោធន៍​អ្វី​ខ្លះ​ឥឡូវនេះ ដែល​កំពុង​ជួយ​អ្នក​ឲ្យ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​កាន់​តែ​ច្រើន​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​ជីវិត​របស់​អ្នក ? ( ការណ៍​ទាំងនេះ​អាច​ជា​ផ្នែក​ខាងវិញ្ញាណ ខាង​ហិរញ្ញវត្ថុ ខាងបញ្ញា ខាងរាងកាយ ឬ​ខាងសតិអារម្មណ៍ ) ។

  • តើ​ព្រះអម្ចាស់​អាច​ប្រើ​បទពិសោធន៍​ទាំងនេះ​ដើម្បី​ជួយ​អ្នក​ឲ្យ​អ្នក​ផ្ដល់​ពរជ័យ​ដល់​អ្នកដទៃ​នៅពេល​អនាគត​ដោយ​របៀបណា ?

នៅពេល​អ្នក​បន្ត​សិក្សា​នៅ​ថ្ងៃនេះ សូម​យកចិត្តទុកដាក់​លើ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អាច​ជួយ​អ្នក​ឲ្យ​កាន់តែ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​ដើម្បី​ជួយ​អ្នកដទៃ ដូច​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ ។

ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន

សកម្មភាព​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​របៀប​ដែល​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការស្ថាបនា​ភាពខ្លួនទីពឹងខ្លួន​អាច​ជួយ​អ្នកដទៃ​បាន ។ សូម​ពិចារណា​ចាត់​សិស្ស​ជា​ប្រាំ​ក្រុម ហើយ​ចាត់តាំង​ក្រុម​នីមួយៗ​នូវ​ផ្នែក​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន ។ នៅក្នុង​ថ្នាក់​ដែល​មាន​សិស្ស​តិច អ្នក​អាច​ចាត់តាំង​ផ្នែក​នីមួយៗ​ដល់​សិស្ស​ម្នាក់ ។

ដាក់បង្ហាញ​រូបភាព​ដូច​ខាងក្រោម​នៅលើ​ក្តារខៀន ហើយ​ចែកចាយ​សេចក្តីណែនាំ​ខាងក្រោម​ម្តងមួយៗ ។

Showing what an oxygen mask looks like
  1. នៅលើ​ទំព័រ​មួយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​គូស​រូប​ម៉ាស់​អុកស៊ីហ្សែន ។

  2. សូម​ដាក់​ស្លាក​នៅ​ខាងលើ​ម៉ាស់​អុកស៊ីហ្សែន​របស់​អ្នក​នូវ​ចំណុច​មួយ​នៃ​ភាពខ្លួន​ទីពឹងខ្លួន​ដូច​ខាងក្រោម ៖

    - ចំណេះដឹង​អំពី​ដំណឹងល្អ

    - តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ

    - ការអប់រំ និង​ការងារ

    - តម្រូវការ​ផ្នែក​រាងកាយ

    - តម្រូវការ​ខាងសតិអារម្មណ៍ និង​ខាងសង្គម

  3. គិត​អំពី​អ្វី​ដែល​ក្មេង​វ័យ​ជំទង់​អាច​ធ្វើ ដើម្បី​ស្ថាបនា​ភាពខ្លួន​ទីពឹងខ្លួន​នៅត្រង់​ចំណុច​ដែល​អ្នក​បានជ្រើសរើស ។ សូម​សរសេរ​ចំណុច​ទាំងនេះ​នៅក្នុង​ម៉ាស់​អុកស៊ីហ្សែន​ដំបូង ។

    ឧទាហរណ៍ សិស្ស​អាច​និយាយ​អំពី​អ្វីៗ​ដូចជា​ការសិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ( ចំណេះដឹង​ពី​ដំណឹងល្អ ) ការសិក្សា​ដើម្បី​ប្រឡង​គណិតវិទ្យា​របស់​ខ្ញុំ ( ខាងការ​អប់រំ ) ឬ​ការធ្វើ​តាម​ផែនការ​លំហាត់​ប្រាណ ( ខាងរូបកាយ ) ។

  4. សូម​ដាក់​ស្លាក​ម៉ាស់​អុកស៊ីហ្សែន​ទីពីរ « ការជួយ​អ្នក​ដទៃ » ។ ជ្រើសរើស​គំនិត​ពីរ ឬ​បី​ដែល​បានសរសេរ​នៅក្នុង​ម៉ាស់​អុកស៊ីហ្សែន​ដំបូង ។ សម្រាប់​គំនិត​នីមួយៗ​ដែល​អ្នកជ្រើសរើស សូម​សរសេរ​របៀប​ជាក់លាក់​មួយ​ដែល​ក្មេង​វ័យ​ជំទង់​អាច​ប្រើ​បទពិសោធន៍​នោះ ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​ស្ថាបនា​ភាពខ្លួន​ទី​ពឹងខ្លួន ។ សរសេរ​ចំណុច​ជាក់លាក់​ទាំងនេះ​នៅក្នុង​ម៉ាស់​អុកស៊ីហ្សែន​ទីពីរ ។

    សិស្ស​អាច​សរសេរ​ចំណុច​ដូចជា ការប្រើប្រាស់​បទពិសោធន៍​សិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ ដើម្បី​ជួយ​ប្អូនស្រី​របស់​ខ្ញុំ​រៀន​ពី​របៀប​សិក្សា​ព្រះគម្ពីរ ( ខាងវិញ្ញាណ ) ការបង្រៀន​របៀបគិត​គណិតវិទ្យា​ដល់​មិត្តភក្ដិ​របស់​ខ្ញុំ​នៅ​ក្នុង​ថ្នាក់ ( ខាងការអប់រំ ) ឬ​អញ្ជើញ​មិត្ត​របស់​ខ្ញុំ​ឲ្យ​ធ្វើ​លំហាត់​ប្រាណ​ជាមួយ​ខ្ញុំ ( ខាងរូបរាងកាយ ) ។

    បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បំពេញ​លំហាត់​នេះ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅលើ​ម៉ាស់​អុកស៊ីហ្សែន​របស់​ពួកគេ ។ ពួកគេ​អាច​ធ្វើ​ដូចនេះ​បាន​ដោយ​ការចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​ជាមួយ​សិស្ស​ដែល​ផ្តោតលើ​ផ្នែក​ផ្សេងៗ​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន ។ ជា​ផ្នែក​នៃ​ការចែកចាយ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន សុភាសិត ២៨:២៧ ដោយ​រកមើល​សេចក្តីសន្យា​សម្រាប់​អស់​អ្នក​ដែល​ផ្គត់ផ្គង់​ដល់​អ្នក​ដទៃ ។ ( កំណត់ចំណាំ ៖ ពាក្យ ទាល់​ក្រ អាច​អនុវត្ត​ចំពោះ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន មិន​គ្រាន់តែ​ជា​ផ្នែក​ហិរញ្ញវត្ថុ​នោះ​ទេ ) ។

    • តើ​ការខិតខំប្រឹងប្រែង​របស់​អ្នក​ដើម្បី​ធ្វើ​ជា​មនុស្ស​មាន​ភាពខ្លួន​ទីពឹងខ្លួន​បាន​ជួយ​អ្វីខ្លះ​ដល់​អ្នកដទៃ ? តើ​ការណ៍​នោះ​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បានយ៉ាង​ដូចម្តេច ?

នៅពេល​សិស្ស​ចែកចាយ សូម​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ពួកគេ​មិន​ចាំបាច់​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ដ៏​ឥតខ្ចោះ​នៅក្នុង​ផ្នែក​ណា​មួយ​ដើម្បី​ជួយ​នរណា​ម្នាក់​ផ្សេង​ទៀត​នោះ​ទេ ។

ការជួយ​អ្នកដទៃ​ដូចជា​ព្រះអង្គ​សង្គ្រោះ

សកម្មភាព​ខាងក្រោម​មាន​គោលបំណង​ផ្តល់​ឲ្យ​សិស្ស​នូវ​ពេលវេលា​ដើម្បី​គិត​អំពី​របៀប​ដែល​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន​អាច​ឲ្យ​ពួកគេ​ជួយ​អ្នក​ដទៃ ។

សូម​សរសេរ​សេចក្តីថ្លែងការណ៍​មិន​ពេញលេញ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ខ្ញុំ​កំពុង​ស្ថាបនា​ភាពខ្លួន​ទីពឹងខ្លួន​ដោយ …

  • របៀប​មួយ​ចំនួន​ដែល​ខ្ញុំ​អាច​ជួយ​អ្នក​ដទៃ​នៅ​ផ្នែក​នេះ​គឺ …

ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​បំពេញ​សេចក្តីថ្លែងការណ៍​ទាំងពីរ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ។ ការណ៍​នេះ​អាច​រួមបញ្ចូល​ការស្វែងរក​បុគ្គល​ជាក់លាក់​ដែល​ពួកគេ​ចង់​ជួយ និង​របៀប​ដែល​ពួកគេ​អាច​ជួយ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ជា​សំណួរ​តាមដាន អ្នក​អាច​សួរ​សិស្ស​ដូច​ខាងក្រោម ៖

  • តើ​ការយក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នកដទៃ​អាច​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

សូម​បញ្ចប់​មេរៀន​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​របៀប​ដែល​ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន​បាន​ផ្ដល់​សមត្ថភាព​ដល់​អ្នក​ដើម្បី​ជួយ​អ្នក​ដទៃ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការបំផុសគំនិត​ដែល​ពួកគេ​បានទទួល​ដើម្បី​ជួយ​អ្នកដទៃ​ដូចជា​យេស៊ូវ​គ្រីស្ទ​នឹង​ធ្វើ ។