ថ្នាក់​សិក្ខាសាលា
ការគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​ដោយ​ឆ្លាតវៃ ៖ ការប្រើ​គោលការណ៍​របស់​ព្រះអម្ចាស់​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ


« ការគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​ដោយ​ឆ្លាតវៃ ៖ ការប្រើ​គោលការណ៍​របស់​ព្រះអម្ចាស់​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​ដោយ​ឆ្លាតវៃ ៖ ការប្រើ​គោលការណ៍​របស់​ព្រះអម្ចាស់​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន

ការគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​ដោយ​ឆ្លាតវៃ

ការប្រើប្រាស់ គោលការណ៍​របស់​ព្រះអម្ចាស់​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ

A collection of international currency.

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ បាន​បង្រៀន ៖ « ព្រះអម្ចាស់​ស្ថិត​ក្នុង​ភាពលម្អិត​នៅក្នុង​ជីវិត​របស់​យើង » ( « By Divine Design » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៥៦ ) ការណ៍​នេះ​រួមបញ្ចូល​ទាំង​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​របស់​យើង ។ ការរៀន​ពី​របៀប​ដើម្បី​ឲ្យ​ព្រះអម្ចាស់​ចូលរួម​នៅក្នុង​ការសម្រេចចិត្ត​របស់​យើង​អំពី​លុយ អាច​ជួយ​យើង​ធ្វើ​ជា​មនុស្ស​មាន​ភាពខ្លួន​ទីពឹង​ខ្លួន ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ប្រើ​គោលការណ៍​ដែល​បាន​បំផុសគំនិត​ដើម្បី​គ្រប់គ្រង​ការសម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​តាម​របៀប​របស់​ព្រះអម្ចាស់ ។

ការរៀបចំ​សិស្ស ៖ មុន​ពេល​បង្រៀន​មេរៀន​នេះ សូម​ពិចារណា​បង្ហាញ « ផែនទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ » នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ថតរូប​ផែនទី​នេះ​នៅលើ​ទូរសព្ទ​របស់​ពួកគេ ។ អ្នក​ក៏​អាច​ចែកចាយ​សំណៅ​ក្រដាស​របស់​ផែនទី​នេះ​ដល់​សិស្ស​ផងដែរ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ

កំណត់ចំណាំ ៖ មេរៀន​នេះ​អាច​បង្រៀន​ភ្ជាប់​ជាមួយ​មេរៀនទី ១៥៨ ៖ « ម៉ាឡាគី ៣ » ដែល​មាន​សកម្មភាព​សិក្សា​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ) ។

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​គូរ ឬ​ដាក់បង្ហាញ​តារាង​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ។

ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​សំខាន់ៗ

ការព្រួយបារម្ភ​ក្នុង​ការធ្វើ​ការសម្រេចចិត្ត​ទាំងនេះ

សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​កាន់​ក្ដារខៀន ហើយ​បំពេញ​តារាង​នេះ នៅពេល​ពួកគេ​ពិចារណា​ពី​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ពួកគេ​នឹង​ធ្វើ​ក្នុង​រយៈពេល ៥ ទៅ ១០ ឆ្នាំ​ខាងមុខ ។ នៅពេល​សិស្ស​ធ្វើ​ដូច្នេះ អ្នក​អាច​ដើរ​ជុំវិញ​ថ្នាក់ ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​នៅលើ​ក្ដារខៀន ឬ​ជាមួយ​អ្នក ។

ការសម្រេចចិត្ត​ដែល​សិស្ស​អាច​រៀបរាប់ រួម​មាន​ការបង់​ប្រាក់​សម្រាប់​ការអប់រំ និង​បេសកកម្ម ការផ្គត់ផ្គង់​គ្រួសារ ឬ​ការទិញ ឬ​ជួល​កន្លែង​រស់នៅ ។ កង្វល់​អាច​រួមបញ្ចូល​ការខ្វះខាត​លុយ មិន​ដឹង​ពី​របៀប​រៀបចំ​ថវិកា ការឈប់​ពី​ការងារ​ដើម្បី​បម្រើ​បេសកកម្ម ឬ​ដឹង​ថា​អ្ន​កណា​គួរ​ទុកចិត្ត​នៅពេល​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ។

គិត​អំពី​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​សំខាន់ៗ​មួយចំនួន​ដែល​អ្នក​ប្រឈមមុខ ឬ​នឹង​ប្រឈមមុខ​ក្នុង​ពេល​ឆាប់ៗ​នេះ នៅពេល​អ្នក​ពិចារណា​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​មាន​សំណួរ​អ្វីខ្លះ​អំពី​របៀប​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់​ក្នុង​ការសម្រេចចិត្ត​ទាំងនេះ ?

  • តើ​អ្នក​បានសាកល្បង​អ្វីខ្លះ​កាលពីមុន ដែល​វា​បានមាន​ប្រយោជន៍ ? តើ​អ្វីខ្លះ​ដែល​ពុំ​មាន​ប្រយោជន៍ ?

នៅពេល​យើង​ឆ្លើយតប​ចំពោះ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះវរបិតាសួគ៌​អាច​បង្ហាញ​យើង​ពី​របៀប​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ឈ្លាសវៃ​ពេញ​មួយ​ជីវិត​របស់​យើង ។ សូម​បើក​ចិត្ត​ទូលាយ​ចំពោះ​ចំណាប់​អារម្មណ៍​ទាំងនេះ​នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ ។

ការធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​តាម​របៀប​របស់​ព្រះអម្ចាស់

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ចង់​ដឹកនាំ​យើង​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​យើង ។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​របស់​យើង ។ ទ្រង់​ទាំងទ្វេ​បានផ្ដល់​ការណែនាំ​ដល់​យើង​នៅក្នុង​បទគម្ពីរ ដែល​អាច​ជួយ​យើង​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រាជ្ញា ។

សរសេរ​ការណ៍​ខាងក្រោម​នៅ​ខាងលើ​ទំព័រ​នៅក្នុង​សៀវភៅ​កំណតហេតុ​ការសិក្សា​របស់​អ្នក ៖ ខ្ញុំ​អាច​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិញ្ញវត្ថុ​តាម​របៀប​របស់​ព្រះអម្ចាស់​ដោយ

សូម​អាន​សេចក្តីយោង​បទគម្ពីរ​បី​ខាងក្រោម ។ បំពេញ​សេចក្តីពិត​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​ជាមួយនឹង​អ្វី​ដែល​អ្នក​រៀន​ពី​ព្រះគម្ពីរ ។

  • លោកុប្បត្តិ ៤១:៤៦–៤៩, ៥៣–៥៧ ( ផារ៉ោន​បាន​តែងតាំង​យ៉ូសែប​ឲ្យ​មើល​ការ​ខុសត្រូវ​លើ​ការផលិត​គ្រាប់​ធញ្ញជាតិ​នៅ​ស្រុក​អេស៊ីព្ទ​ក្នុង​អំឡុងពេល​ច្រូតកាត់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​រៀបចំ​សម្រាប់​ឆ្នាំ​ដែល​មាន​អំណត់ ដែល​បានព្យាករ ) ។

  • ចោទិយកថា ១៥:៧–៨

  • ទំនុកដំកើង ២៤:១

  • ម៉ាទ្បាគី ៣:៨–១១

  • យ៉ាកុប ២:១៨–១៩

  • គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៤:៧៨

បន្ទាប់ពី​សិស្ស​សិក្សា​បទគម្ពីរ​រួចហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន ។ របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ​គឺ​ត្រូវ​ដាក់បង្ហាញ « Financial Stewardship Success Map » នៅលើ​ក្ដារខៀន ។ សិស្ស​អាច​សរសេរ​អ្វី​ដែល​ពួកគេ​បានរៀន និង​ខគម្ពីរ​ដែល​ពួកគេ​បានរៀន​ចេញពី នៅក្បែរ​កន្លែង​នៅលើ​ផែនទី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​វា​ត្រូវ​បំផុត ។

ជាជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​បង្កើត​ជួរ​ឈរ​ទី​បី​មួយ​នៅក្នុង​តារាង​នេះ​នៅលើ​ក្ដារខៀន​ដោយ​ដាក់​ចំណងជើង​ថា របៀប​របស់​ព្រះអម្ចាស់ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​ពិចារណា​សង្កត់ធ្ងន់​លើ​សេចក្តីពិត​ដែល​ទាក់ទង​បំផុត​ទៅ​នឹង​តម្រូវការ​សិស្ស​របស់​អ្នក ។ ខាងក្រោម​នេះ គឺជា​របៀប​ដែល​អាច​មាន​ដើម្បី​បំពេញ​សេចក្តីថ្លែងការណ៍​នេះ ៖

សន្សំ​ទុក​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​គ្រា​លំបាកលោកុប្បត្តិ ៤១:៤៦–៤៩, ៥៣–៥៧ ) ។

ជួយ​អ្នក​ខ្វះខាតចោទិយកថា ១៥:៧–៨ ) ។

ចងចាំ​ថា អ្វីៗ​ដែល​យើង​មាន​គឺ​មកពី​ព្រះអម្ចាស់ទំនុក​ដំកើង ២៤:១ ) ។

គោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ព្រះអម្ចាស់ម៉ាឡាគី ៣:៨–១១ ) ។

ស្វែងរក​នគរ​របស់​ព្រះ​ជំនួស​ឲ្យ​ទ្រព្យសម្បត្តិយ៉ូប ២:១៨–១៩ ) ។

បង់​សង​បំណុលគោលលទ្ធិ និង​សេចក្តីសញ្ញា ១០៤:៧៨ ) ។

  • តើ​អ្វី​ដែល​អ្នក​រៀន​ពី​ព្រះគម្ពីរ​អាច​ជួយ​អ្នក​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​តាម​របៀប​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

ដាក់​អាទិភាព​លើ​ការចំណាយ​របស់​យើង

រូបតំណាង​ថ្នាក់​សិក្ខាសាលា សកម្មភាព​ខាងក្រោម​ត្រូវ​បានបង្កើត​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការប្រើប្រាស់​សេចក្តីពិត​ដែល​បាន​បំផុស​គំនិត ដែល​ពួកគេ​បាន​រកឃើញ​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​ដាក់​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បួន​នាក់ ហើយ​ផ្តល់​ឲ្យ​ក្រុម​នីមួយៗ​នូវ​សំណៅ​មេរៀន​ដែល​មាន​ចំណងជើង​ថា « Making Financial Decisions in the Lord’s Way » ។ ផ្តល់​ឲ្យ​សិស្ស​ម្នាក់ៗ​ក្នុង​ក្រុម​នូវ​អាយុ​មួយ​ក្នុង​ចំណោម​ក្រុម​អាយុ​ដែល​បានបង្ហាញ​នៅលើ​សំណៅ​មេរៀន ។

សូម​ដាក់​បង្ហាញ​សាច់រឿង និង​សេចក្តីណែនាំ​ខាងក្រោម ។ បន្ថែមពី​លើ​ការ​ដែល​សិស្ស​ដែល​ដាក់​អាទិភាព​លើ​ការចំណាយ​របស់​អេលីសាបិត នោះ​អ្នក​អាច​ប្រាប់​សិស្ស​ពី​ចំនួន​ទឹកប្រាក់​ដែល​អេលីសាបិត​រកបាន​នៅក្នុង​ចន្លោះ​អាយុ​នីមួយៗ​ដែល​បាន​ផ្តល់​ឲ្យ​នៅលើ​សំណៅ​មេរៀន​នេះ ។ បន្ទាប់មក សិស្ស​អាច​អនុវត្ត​ការរៀបចំ​ថវិកា​នៃ​ការចំណាយ​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ផ្អែកលើ​ថវិកា​ដែល​នាង​មាន ។

ជាជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​ដាក់​សិស្ស​ជា​ក្រុម​តូចៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​ប្រើ​អ្វី​ដែល​បាន​សរសេរ​នៅក្រោម ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​សំខាន់ៗ នៅក្នុង​តារាង​នេះ​នៅលើ​ក្ដារខៀន ។

អេលីសាបិត ជា​ស្ត្រី​នៅក្នុង​សាខា​របស់​អ្នក បានចាប់ផ្តើម​ធ្វើការ ការងារ​កម្រិត​ទាប​មួយ​នៅ​ឯ​ភោជនីយដ្ឋាន​នៅពេល​នាង​ឈាន​ចូល​អាយុ​១៦ឆ្នាំ ។ ប៉ុន្មាន​ឆ្នាំ​មក​នេះ នាង​បានធ្វើការ​របស់​នាង ហើយ​ក្លាយជា​អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន​នោះ ។ នៅពេល​ដែល​នាង​ជិត​ដល់​ពេល​ចូល​និវត្តន៍ នាង​បាន​ទិញ និង​បើក​ភោជនីយដ្ឋាន​ផ្ទាល់​ខ្លួន​របស់​នាង​បាន ។

  1. ដាក់​លេខ​រៀង « ការចំណាយ​ដែល​អាច​មាន » តាម​លំដាប់​លំដោយ​ដែល​អ្នក​នឹង​ណែនាំ​ដល់ អេលីសាបិត ឲ្យ​ដាក់​អាទិភាព​លើ ។

  2. នៅជាប់​នឹង​ការចំណាយ​ពីរ​ផ្សេង​គ្នា សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​មួយ​ដែល​អ្នក​បានសិក្សា ដែល​បានជួយ​ណែនាំ​អំពី​របៀប​ដែល​អ្នក​ដាក់​អាទិភាព​នៃ​ការចំណាយ ។

  3. រៀបចំ​ដើម្បី​ពន្យល់​ពី​របៀប​ដែល​សេចក្តីពិត​ដែល​អ្នក​បានរៀន​នៅក្នុង​ព្រះគម្ពីរ​បាន​ជួយ​អ្នក​ធ្វើ​ការសម្រេចចិត្ត​អំពី​របៀប​ដែល​អ្នក​ដាក់​អាទិភាព​លើ​ការចំណាយ​នានា ។

ប្រសិនបើ​មាន​ប្រយោជន៍ អ្នក​អាច​ឲ្យ​ឧទាហរណ៍​ពីរបី​ដល់​សិស្ស ។ ឧទាហរណ៍ អ្នក​អាច​ពន្យល់​ថា ការដាក់​អាទិភាព​លើ​ការសន្សំ​គឺជា​របៀប​មួយ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​គ្រា​លំបាក ដូច​ដែល​ព្រះអម្ចាស់​បាន​ឲ្យ​ដំបូន្មាន ( សូមមើល លោកុប្បត្តិ ៤១:៤៦–៤៩, ៥៣–៥៧ ) ឬ​ថា​ការចងចាំ​អ្វី​គ្រប់យ៉ាង​ដែល​យើង​មាន​មកពី​ព្រះអម្ចាស់ ( សូមមើល ទំនុកដំកើង ២៤:១ ) អាច​ជួយ​យើង​ដាក់​អាទិភាព​លើ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​ចែកចាយ​ជាមួយ​អ្នក​ដទៃ​អំពី​របៀប​ដែល​ពួកគេ​ដាក់​អាទិភាព​លើ​ការចំណាយ​តាម​គោលការណ៍​របស់​ព្រះអម្ចាស់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ពួកគេ ឬ​អ្នក​ដទៃ​ទៀត​ដែល​ពួកគេ​ស្គាល់ នៅពេល​ពួកគេ​បាន​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​តាម​របៀប​របស់​ទ្រង់ ។ ប្រសិនបើ​វា​មាន​ប្រយោជន៍ អ្នក​អាច​មើល « បង្អួច​នៃ​ស្ថានសួគ៌ » មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ០:៣៩ ដល់ ២:២២ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ពី​របៀប​ដែល​គ្រួសារ​របស់​ភរិយា​របស់​លោក​បាន​ទទួល​ពរ នៅពេល​ពួកគាត់​បាន​ដាក់​អាទិភាព​លើ​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​របស់​ពួកគាត់ ។

16:59

ការ​ឲ្យ​ព្រះអម្ចាស់​មាន​ចំណែក​នៅក្នុង​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្ញុំ

សូម​ទុក​ពេល​ឲ្យ​សិស្ស​ដើម្បី​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​រួម​បញ្ចូល​ព្រះអម្ចាស់​ក្នុង​ការធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ។ របៀប​មួយ​ដើម្បី​ជួយ​ពួកគេ​ធ្វើ​ការណ៍​នេះ​គឺ​ត្រូវ​ដាក់បង្ហាញ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​មុន​ពេល​សិស្ស​ឆ្លើយ​សំណួរ​ដែល​ភ្ជាប់​មក​ជាមួយ ។

ប៊ីស្សព អិល ថត បាជច៍ នៃ​គណៈប៊ីស្សព​ជា​អធិបតី បាន​ចែកចាយ ៖

Former Official portrait of L. Todd Budge. Sustained April 6, 2019 as a General Authority Seventy.  Replaced Dec 2023.

អ្វី​ដែល​ខ្ញុំ​បាន​រកឃើញ​ក្នុង​ជីវិត​របស់​ខ្ញុំ​ផ្ទាល់​គឺ​ថា ខ្ញុំ​អាច​អធិស្ឋាន​អំពី​កិច្ចការ​ខាងសាច់ឈាម​របស់​ខ្ញុំ​ផងដែរ ។ ខ្ញុំ​អាច​អធិស្ឋាន​អំពី​ហិរញ្ញវត្ថុ​របស់​ខ្ញុំ ។ ខ្ញុំ​អាច​អធិស្ឋាន​ថា​តើ​ត្រូវ​ទិញ​ផ្ទះ​នេះ ឬ​ផ្ទះ​នោះ ឬ​ថា​តើ​ត្រូវ​ធ្វើ​ការវិនិយោគ​មួយ​នេះ ឬ​ធ្វើ​ការវិនិយោគ​មួយ​នោះ ។ យើង​គួរតែ​ឲ្យ​ព្រះអម្ចាស់​មាន​ចំណែក​មិន​ត្រឹម​តែ​ផ្នែក​ខាងវិញ្ញាណ​នៃ​ជីវិត​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នៅក្នុង​កិច្ចការ​ខាង​សាច់ឈាម​នៃ​ជីវិត​របស់​យើង​ផងដែរ ។ ( « 4 Principles We Can Learn from the Way the Presiding Bishopric Works » Liahona ខែកុម្ភៈ ឆ្នាំ២០២៤ ទំព័រ ១៤ )

សូម​គិត​អំពី​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អ្នក​ត្រូវ​ធ្វើ​ឥឡូវនេះ ឬ​នា​ពេល​អនាគត ។ យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​គោលការណ៍​អ្វីខ្លះ​ដែល​អាច​ជួយ​អ្នក​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ទាំងនេះ​តាម​របៀប​របស់​ព្រះអម្ចាស់ ?

  • តើ​ការ​អនុវត្ត​គោលការណ៍​ហិរញ្ញវត្ថុ​ទាំងនេះ​អាច​រៀបចំ​អ្នក​ឲ្យ​បម្រើ​ព្រះ​និង​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​ចែកចាយ​ឧទាហរណ៍​ខ្លី​មួយ​ពី​ជីវិត​របស់​អ្នក​អំពី​របៀប​ដែល​អ្នក​បានប្រើ​អ្វី​ដែល​សិស្ស​បានរៀន​ពី​ថ្ងៃ​នេះ​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ។ អ្នក​ក៏​អាច​ចែកចាយ​អ្វី​ដែល​បទពិសោធន៍​នោះ​បានបង្រៀន​អ្នក​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ផងដែរ ។