ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩ ៖ យេរេមា–យ៉ូអែល


« វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩ ៖ យេរេមា–យ៉ូអែល » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« វាយ​តម្លៃ​ការ​រៀនសូត្រ​របស់​អ្នក​ទី ៩ ៖ យេរេមា–យ៉ូអែល » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩ ៖ មេរៀនទី ១៤៨

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩

យេរេមាយ៉ូអែល

A young woman sits at a table and talks with a young man, who is holding a Book of Mormon open.

ការពិចារណា និង​ការវាយតម្លៃ​ពី​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់​យើង អាច​ជួយ​យើង​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​មាន​គោលបំណងដើម្បី​ជួយ​សិស្ស​ឲ្យ​គិតពិចារណា​ពី​គោលដៅ​ដែល​ពួកគេ​បាន​ដាក់ និង​ការរីកចម្រើន​ដែល​ពួកគេ​បានដកពិសោធន៍​ក្នុង​អំឡុងពេល​សិក្សា​របស់​ពួកគេ​អំពី​យេរេមា–យ៉ូអែល ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​វគ្គ​បទគម្ពីរ​ដែល​មាន​អត្ថន័យ​សម្រាប់​ពួកគេ​ចេញពី​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​របៀប​ដែល​វគ្គ​បទគម្ពីរ​នោះ​ជួយ​ពួកគេ​ឲ្យ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការសិក្សា​ក្នុង​ថ្នាក់​របស់​អ្នក​អំពី​យេរេមា–យ៉ូអែល​អាច​ផ្តោត​ទៅលើ​លទ្ធផល​ផ្សេង​គ្នា​ជាង​អ្វី​ដែល​បាន​វាយតម្លៃ​នៅក្នុង​មេរៀន​នេះ ។ បើ​ដូច្នេះ សូម​បត់បែន​សកម្មភាព​នេះ​ដើម្បី​វាយតម្លៃ​ពី​ការរីកចម្រើន​ដែល​សិស្ស​បាន​ដកពិសោធន៍​ចេញពី​លទ្ធផល​ដែល​ពួកគេ​ផ្តោតលើ​ក្នុង​ថ្នាក់​របស់​អ្នក ។

នៅក្នុង​មេរៀននេះ សិស្ស​នឹង​មាន​ឱកាស​វាយតម្លៃ​ការរីកចម្រើន​របស់​ពួកគេ​ដូច​ខាងក្រោម ៖

  1. ការពន្យល់​អំពី​ការព្យាករ​ទាក់ទងនឹង​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ ។ ( ចំណាំ ៖ សកម្មភាព​នេះ​គឺ​ផ្អែក​លើ​ការបង្រៀន​ចេញមកពី​មេរៀន​ទី ១១៨ ៖ « អេសាយ ២៩ » មេរៀនទី ១៤០ ៖ « អេសេគាល ៣៧ » និង​មេរៀន​ទី ១៤៣ ៖ « ដានីយ៉ែល ២ » ) ។

  2. ការទទួល​អារម្មណ៍​ពី​អំណាច​នៃ​បេសកកម្ម​ដ៏​ទេវភាព​របស់​ពួកគេ ។ ( ចំណាំ ៖ សកម្មភាព​នេះ​គឺ​ផ្អែកលើ​ការបង្រៀន​ចេញមកពី​មេរៀន​ទី ១៣០ ៖ « យេរេមា ១ » ) ។

  3. ការចូលរួម​នៅ​ក្នុង​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។ ( ចំណាំ ៖ សកម្មភាព​នេះ​គឺ​ផ្អែកលើ​ការបង្រៀន​ចេញមកពី​មេរៀន​ទី ១៣២ ៖ « យេរេមា ១៦ » ) ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា ពេល​សិស្ស​ឆ្លើយតប​សំណួរ និង​បញ្ចេញ​មតិ​នៅក្នុង​មេរៀននេះ សូម​គិត​អំពី​វិធី​ជួយ​ដើម្បី​សិស្ស​ស្វែងរក ស្គាល់ និង​ធ្វើ​តាម​វិវរណៈ​ផ្ទាល់ខ្លួន ។ របៀប​មួយ​ដើម្បី​ធ្វើ​បែប​នេះ​បាន គឺ​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​អាច​សួរ​អ្វីខ្លះ​ដល់​ពួកគេ ? » ឬ​« តើ​ខ្ញុំ​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើអ្វី​ផ្សេងទៀត​បានខ្លះ ? » ការសួរ​សំណួរ​បែប​នេះ អាច​អញ្ជើញ​ការបំផុសគំនិត​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើ​តាម​វិវរណៈ​ផ្ទាល់​ខ្លួន​ដែល​ពួកគេ​ទទួល​បាន ។

( សម្រាប់​ការបំពាក់បំប៉ន​បន្ថែម​អំពី​របៀប​តាមដាន​សំណួរ​ដែល​អញ្ជើញ​ឲ្យ​មាន​វិវរណៈ​ផ្ទាល់ខ្លួន សូមមើល « ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​អនុវត្ត​តាម​វិវរណៈ​ផ្ទាល់ខ្លួន » នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ) ។

ការប្រែក្លាយ​កាន់តែ​ដូច​ព្រះអង្គ​សង្គ្រោះ

អ្នក​អាច​ជួយ​សិស្ស​រៀបចំ​ដើម្បី​វាយតម្លៃ​ការរៀនសូត្រ​របស់​ពួកគេ​ដោយ​ពិភាក្សា​អំពី​របៀប​ដែល​យើង​ជាញឹកញាប់​រៀន​ដោយ​ធ្វើ​តាម​អ្នកដទៃ ។ ឧទាហរណ៍ កុមារ​រៀន​ឥរិយាបថ​គ្រឹះ​តាមរយៈ​ការធ្វើ​តាម ។ អ្នក​ប្រហែលជា​ចង់​ចែកចាយ​មេរៀន​ដែល​អ្នក​បានរៀន​មកពី​ការធ្វើ​តាម​នរណា​ម្នាក់ ។

  • តើ​នរណា​ជា​អ្នក​ដែល​អ្នក​បាន​ព្យាយាម​ធ្វើ​តាម ? តើ​អ្នក​បានរៀន​អ្វីខ្លះ​មកពី​ការធ្វើ​តាម​ពួកគេ ?

សូម​ពិចារណា​ការដាក់​បង្ហាញ​រូបភាព​ព្រះអង្គសង្រ្គោះ​ខណៈ​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម ។ មុន​ពេល​ការពិភាក្សា​ក្នុង​ថ្នាក់ សិស្ស​អាច​ទទួល​បាន​អត្ថប្រយោជន៍​មកពី​ពេលវេលា​ដើម្បី​គិតពិចារណា​អំពី​សំណួរ​ទាំងនេះ ឬ​ដោយ​ឆ្លើយ​សំណួរ​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

Actor portraying Jesus Christ at a well  in Samaria.
  • តើ​មាន​របៀប​ណាខ្លះ​ដែល​អ្នក​ព្យាយាម​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ឬ​ក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​កំពុង​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ?

មេរៀន​នេះ​ទាំងមូល​នឹង​ផ្ដល់​ឲ្យ​សិស្ស​នូវ​ឱកាស​ដើម្បី​ពិនិត្យមើល​នូវ​អ្វី​មួយ​ចំនួន​ដែល​ពួកគេ​បានរៀន​នៅ​ថ្នាក់​សិក្ខាសាលា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ត​គិតពិចារណា​អំពី​របៀប​ដែល​អ្វី​ដែល​ពួកគេ​កំពុង​រៀន អាច​ជួយ​ពួកគេ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។

សូម​ពន្យល់​ពី​ការព្យាករ​ដែល​ទាក់ទង​នឹង​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ថ្ងៃចុងក្រោយ

មេរៀន​ផ្នែក​នេះ​មាន​គោលបំណង​ដើម្បី​ជួយ​សិស្ស​ពន្យល់​ពី​ការព្យាករ​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ តាម​ការចាំបាច់ សូម​ជួយ​សិស្ស​ពិនិត្យ​ឡើងវិញ​នូវ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ អេសាយ ២៩:១៣–១៤; អេសេគាល ៣៧:១៥–១៧ និង ដានីយ៉ែល ២:៤៤–៤៥ ។ ដើម្បី​ពិនិត្យមើល​វគ្គបទគម្ពីរ​ដែល​សិស្ស​អាច​រើសយក​មួយ​ពី​សេចក្តីយោង​បទគម្ពីរ ហើយ​ធ្វើ​ដូច​តទៅ​នេះ ៖

  1. សូម​អាន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

  2. សូម​ពិនិត្យមើល​អ្វី​ដែល​ពួកគេ​បាន​គូសចំណាំ ឬ​បាន​សរសេរ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​សិក្សា​អំពី​វគ្គបទគម្ពីរ ។

  3. ពិនិត្យមើល​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ សម្រាប់​សេចក្តីយោង​បទគម្ពីរ​នៅក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០២៣ ) ។

បន្ទាប់ពី​សិស្ស​បាន​ពិនិត្យមើល​ការព្យាករ​ទាំងនេះ​នៃ​ការស្ដារឡើងវិញ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ហើយ សូម​ពិចារណា​ដាក់​ពួកគេ​ជា​គូៗ ។

ស្រមៃ​ថា​អ្នក​ជា​ដៃគូ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​កំពុង​រៀបចំ​ដើម្បី​បង្រៀន​មេរៀន​មួយ​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​ផែនការ​មេរៀន​សាមញ្ញ​មួយ​ពី​អ្វី​ដែល​អ្នក​បង្រៀន ។ ជា​ផ្នែក​នៃ​ផែនការ​របស់​អ្នក ៖

  • អាន និង​ពន្យល់​វគ្គបទគម្ពីរ​គន្លឹះ​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្រ្គោះ ។

  • សូម​រាយ​បញ្ជី​ហេតុផល​ពីរ ឬ​បី នៃ​ហេតុអ្វី​បាន​ជា​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ត្រូវការ​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ។

  • ចែកចាយ​អារម្មណ៍​របស់​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្រ្គោះ​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ដៃគូ​ទាំងឡាយ​ឲ្យ​បង្រៀន​ដៃគូ​ផ្សេង​ទៀត ។ ឬ​អ្នក​អាច​អញ្ជើញ​ដៃគូ​ពីរបី​ដៃគូ​ឲ្យ​ចែកចាយ​អំពី​ចម្លើយ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​វា​បាន​ផ្ដល់​ពរ​ដល់​ជីវិត​របស់​អ្នក ។

ទទួល​អារម្មណ៍​នៃ​បេសកកម្ម​ដ៏​ទេវភាព​របស់​អ្នក

អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​បទពិសោធន៍​ដែល​ពួកគេ​មាន​កាលពី​ពេល​ថ្មីៗ​នេះ ដែល​បង្ហាញ​ថា ព្រះ​ស្គាល់​ពួកគេ និង​បាន​ប្រទាន​ឲ្យ​ពួកគេ​នូវ​ការទទួល​ខុសត្រូវ​ជាក់លាក់​ដើម្បី​អនុវត្ត​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ សម្រាប់​អស់​អ្នក​ដែល​បានទទួល​ពរ​របស់​លោក​អយ្យកោ​របស់​ពួកគេ​រួចហើយ នោះ​អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គិត​ពី​ពាក្យពេចន៍ ឬ​ឃ្លា​នៅក្នុង​ពរ​របស់​លោក​អយ្យកោ​របស់​ពួកគេ ដែល​បង្ហាញពី​ការណ៍​នេះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ​អ្វី​ដែល​ពួកគេ​បានរៀន​ពី​មុន អំពី​គោលបំណង​ដ៏​ទេវភាព​របស់​ពួកគេ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូច​ខាងក្រោម​នេះ​ជា​មួយ​ដៃគូ ៖

ពិនិត្យមើល​វគ្គបទគម្ពីរ​ខាងក្រោម​ដើម្បី​ចងចាំ​នូវ​អ្វី​ដែល​អ្នក​បានរៀន​អំពី​ចំណេះដឹង​របស់​ព្រះអម្ចាស់​អំពី​អ្នក និង​គោលបំណង​ដ៏​ទេវភាព​របស់​អ្នក ៖

របៀប​មួយ​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​វាស់វែង​ការរីកលូតលាស់ និង​ការផ្លាស់ប្តូរ​នៅក្នុង​បំណងប្រាថ្នា​របស់​ពួកគេ គឺ​តាមរយៈ​ការដាក់​បង្ហាញ​គំនិត​ខាងក្រោម ដែល​ពួកគេ​បានប្រើ​នៅ​ឯ​ដើម​នៃ​មេរៀន​ទី ១៣០ ៖ « យេរេមា ១ » ។ អញ្ជើញ​សិស្ស​ឲ្យ​ក្រឡេក​មើល​ត្រឡប់ទៅ​ក្រោយវិញ​នៅ​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ចេញពី​មេរៀន​នោះ ដើម្បី​មើល​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​នៅពេល​នោះ ។

អ្នក​ក៏​អាច​ឲ្យ​សិស្ស​អាន​សារ​ដែល​ពួកគេ​បាន​សរសេរ​ទៅកាន់​ខ្លួន​ឯង​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នោះ​ផងដែរ ។

តើ​អ្នក​នឹង​វាយតម្លៃ​ខ្លួន​របស់​អ្នក ​ដោយ​ប្រើ​រង្វាស់​ពី ១ ( ១ = ពិត​ពី​ខ្ញុំ ១០ = មិន​ពិត​ពី​ខ្ញុំ ) អំពី​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ។ កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​ពី​មូលេហតុ​ដែល​អ្នក​ដាក់​ពិន្ទុ​សេចក្តី​ថ្លែងការណ៍​នីមួយៗ តាមរបៀប​ដែល​អ្នក​បានធ្វើ ។

  • ខ្ញុំ​ជឿ​ថា ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ជ្រាបស្គាល់​ខ្ញុំ​ច្បាស់​ជាង​នរណាៗ​ផ្សេងទៀត​ទាំងអស់ ។

  • ខ្ញុំ​ជឿ​ថា ទ្រង់​ទាំងទ្វេ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នូវ​គោលបំណង​ដ៏​ទេវភាព​ថា ខ្ញុំ​អាច​សម្រេចបាន​ដោយ​មាន​ជំនួយ​ពី​ទ្រង់​ទាំងទ្វេ ។

  • ខ្ញុំ​ចង់​ដឹង និង​ចង់​បំពេញ​បេសកកម្មភាព​ដ៏​ទេវភាព ដែល​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ឲ្យ​ខ្ញុំ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​វាយ​តម្លៃ​ការរីកចម្រើន​របស់​ពួកគេ​អំពី​សេចក្តី​ថ្លែងការណ៍​ទាំងបី​ខាងលើ ដោយ​កត់ត្រា​អ្វី​ដែល​ពួកគេ​បានរៀន និង​មាន​បទពិសោធន៍​ថ្មីៗ​នេះ ដែល​ជះ​ឥទ្ធិពល​លើ​ជំនឿ និង​បំណងប្រាថ្នា​របស់​ពួកគេ ។

ចូលរួម​ក្នុងការ​ប្រមូល​សាសន៍​អ៊ីស្រាអែល

នៅក្នុង​អំឡុង​មេរៀន​ទី ១៣២ ៖ « យេរេមា ១៦ » សិស្ស​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​ផែនការ​ផ្ទាល់ខ្លួន​សម្រាប់​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ជាមួយ​អ្នក​ដទៃ ។ សិស្ស​ប្រហែលជា​បាន​រកឃើញ​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​អ្នក​ដែល​ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ ព្រមទាំង​របៀប និង​ពេល​ដែល​ពួកគេ​អាច​ធ្វើ​វា​បាន ។ ដើម្បី​ជួយ​សិស្ស​ចងចាំ​ពី​មេរៀន និង​ផែនការ​របស់​ពួកគេ នោះ​អ្នក​ប្រហែលជា​ចង់​អាន យេរេមា ១៦:១៤–១៦ ។

សូម​ពិចារណា​ដាក់​បង្ហាញ​ក្រាហ្វិក​ដូច​ខាងក្រោម ។ អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​ក្រាហ្វិក​ស្រដៀង​គ្នា​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ហើយ​បំពេញ​ប្រអប់​សម្រាប់​គំនិត​មួយ ឬ​ច្រើន ។

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ពិភាក្សា​ពី​បទពិសោធន៍​របស់​ពួកគេ​ជាមួយនឹង​សិស្ស​ក្នុង​ថ្នាក់ ។ រកមើល​របៀប​ដើម្បី​សរសើរ និង​លើក​ទឹកចិត្ត​សិស្ស​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ប្រហែលជា​ចង់​ផ្តល់​ឱកាស​សម្រាប់​សិស្ស​ដើម្បី​បង្កើត​ផែនការ​ថ្មី​មួយ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​បន្ត​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ពួកគេ ។