ថ្នាក់​សិក្ខាសាលា
ហូសេ ១–៦; ១០–១៤; យ៉ូអែល ៖ ទិដ្ឋភាព​ទូទៅ


« ហូសេ ១–៦; ១០–១៤; យ៉ូអែល ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« ហូសេ ១–៦; ១០–១៤; យ៉ូអែល ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ហូសេ ១–៦; ១០–១៤; យ៉ូអែល

ហូសេ ១–៦; ១០–១៤; យ៉ូអែល

ទិដ្ឋភាព​ទូទៅ

នៅក្នុង​គម្ពីរ​ហូសេ ព្រះអម្ចាស់​បានប្រើ​អាពាហ៍ពិពាហ៍​របស់​ហូសេ និង​កូមើរ​ធ្វើជា​និមិត្តសញ្ញា​មួយ​ដើម្បី​បង្រៀន​អ៊ីស្រាអែល​អំពី​សេចក្តី​ស្រឡាញ់​នៃ​សេចក្តីសញ្ញា​ដ៏ពិតប្រាកដ​របស់ទ្រង់ ។ តាមរយៈ​ព្យាការី​យ៉ូអែល ព្រះអម្ចាស់​បាន​សន្យា​ថា « យើង​នឹងចាត់​វិញ្ញាណ​របស់​យើង​ទៅលើ​គ្រប់​ទាំង​មនុស្ស » ( យ៉ូអែល ២:២៨; សូម​មើល​ផងដែរ យ៉ូសែប ស្មីធ—ប្រវត្តិ ១:៤១ ) ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាជួយ​សិស្ស​ឲ្យ​ស្វែងរក ស្គាល់ និង​ធ្វើ​សកម្មភាព​តាម​វិវរណៈ​ផ្ទាល់ខ្លួន ។ យើង​ទាំងអស់គ្នា​ត្រូវការ​ជំនួយ​ក្នុងការ​ស្គាល់​វិវរណៈ​ផ្ទាល់ខ្លួន​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេល​អ្នក​ស្វែងរក​ការបង្រៀន​មកពី​ព្រះវិញ្ញាណ សូម​រកមើល​វិធី​ដើម្បី​ជួយ​សិស្ស​ឲ្យស្គាល់​វិធី​ដែល​ព្រះវិញ្ញាណ​មានបន្ទូល​ទៅកាន់​ពួកគេ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ការណ៍​នេះ សូមមើល « ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​អ្នក​ដទៃ​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​អនុវត្ត​តាម​វិវរណៈ​ផ្ទាល់​ខ្លួន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ​២០២២ ] ទំព័រ ១៨ ) ។ ឧទាហរណ៍​មួយ​នៃ​របៀប​ដែល​អ្នក​អាច​ជួយ​អ្នកដទៃ​ឲ្យស្គាល់​ព្រះវិញ្ញាណ សូមមើល​មេរៀនទី ១៤៨ ៖ « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩ » ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវការ​ដើម្បី​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ហូសេ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​យល់ដឹង​អំពី​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​ដ៏​ពិតប្រាកដ​របស់​ព្រះអម្ចាស់​ដែល​មាន​សម្រាប់​ពួកគេ ។

យ៉ូអែល

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​បង្កើន​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន​មកពី​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ការរៀបចំ​សិស្ស ៖ ផ្តល់​ឲ្យ​សិស្ស​នូវ​សំណួរ « តើ​ខ្ញុំ​អាចធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​កាន់តែ​ច្រើន​នៅក្នុង​ជីវិត​របស់​ខ្ញុំ ? » សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពិចារណា​អំពី​របៀប​ខុសគ្នា​ដែល​ពួកគេ​អាច​ឆ្លើយ​ទៅនឹង​សំណួរ​នេះ ។ ពួកគេ​ក៏អាច​មើល​បទគម្ពីរ ឬ​ការបង្រៀន​របស់​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ ឬ​សួរ​មនុស្ស​ដែល​ពួកគេ​ទុកចិត្ត​ដើម្បី រក​ចម្លើយ​ចំពោះ​សំណួរ​នេះ ។

  • សំណៅ​មេរៀន ៖ « ការបង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​វិវរណៈ »

  • សម្ភារ ៖ ពែង​តូច​មួយ ថូទឹក​មួយ ធុងទឹក​ធំមួយ ក្រដាស​មួយ​សន្លឹក

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ សេចក្ដី​ណែនាំ​សម្រាប់​ជម្រើស​ផ្សេងគ្នា​ចំនួន​បួន​ក្នុង​ការពិភាក្សា​អំពី​របៀប​ដើម្បី​ជួយ​យើង​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​គិតពិចារណា​ពី​គោលដៅ​ដែល​ពួកគេ​បាន​ដាក់ និង​ការរីកចម្រើន​ដែល​ពួកគេ​បាន​ដកពិសោធន៍​ក្នុង​អំឡុងពេល​សិក្សា​របស់​ពួកគេ​អំពី យេរេមា–យ៉ូអែល ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​វគ្គ​បទគម្ពីរ​ដែល​មាន​អត្ថន័យ​សម្រាប់​ពួកគេ​ចេញពី​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​របៀប​ដែល​វគ្គ​បទគម្ពីរ​នោះ​ជួយ​ពួកគេ​ឲ្យ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​ព្រះអង្គ​សង្គ្រោះ ការរំឭក​ដើម្បី​ជួយ​សិស្ស​វាយតម្លៃ​ជំនឿ​របស់​ពួកគេ​អំពី​បេសកកម្ម​ដ៏ទេវភាព​របស់​ពួកគេ ក្រាហ្វិក​មួយ​ដើម្បី​ជួយ​សិស្ស​វាយតម្លៃ​ផែនការ​របស់​ពួកគេ​ក្នុង​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ