ថ្នាក់​សិក្ខាសាលា
យេរេមា ១៦ ៖ « យើង​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ »


« យេរេមា ១៦ ៖ ‹ យើង​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« យេរេមា ១៦ ៖ ‹ យើង​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ មេរៀន​ទី ១៣២

យេរេមា ១៦

« យើង​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ »

Men and women sharing the book of Mormon with another person as they walk.

ព្រះអង្គសង្គ្រោះ​បង្គាប់​យើង​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត​នៅលើ​ផែនដី​សព្វថ្ងៃ ៖ ការប្រមូល​សាសន៍​អ៊ីស្រាអែល ដែល​រួម​មាន​ការ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ។ ការប្រមូល​សាសន៍​អ៊ីស្រាអែល​គឺ​មាន​សារៈ​សំខាន់​ណាស់ ដែល​ព្រះអង្គសង្គ្រោះ​បាន​បំផុស​គំនិត​ព្យាការី​ពី​បុរាណ​ដូចជា យេរេមា​ឲ្យ​ព្យាករ​អំពី​ការណ៍​នេះ​កាលពី​រាប់ពាន់​ឆ្នាំ​មុន ។ មេរៀន​នេះ​អាច​ជួយ​ឲ្យ​សិស្ស​ចូលរួម​ក្នុង​ការ​ការប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល​ដោយ​ការ​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹង​គិត​អំពី​កង្វល់​ដែល​អាច​កើត​ឡើង​ដែល​ក្មេង​វ័យជំទង់​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​អាច​មាន​ជាមួយ​នឹង​ការ​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ និង​របៀប​ដើម្បី​យក​ឈ្នះ​លើ​កង្វល់​ទាំង​នោះ ។ ពួកគេ​អាច​រៀបចំ​ដើម្បី​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ព្រះចេស្តា​របស់​ព្រះអង្គសង្គ្រោះ

សូម​ពិចារណា​អំពី​ការ​ចាប់ផ្តើម​បង្រៀន​ដោយ​ឲ្យ​សិស្ស​ពិភាក្សា​សំណួរ​ខាងក្រោម ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ អ្នក​អាច​រំឭក​ពួកគេ​អំពី​អព្ភូតហេតុ​ដែល​ពួកគេ​បាន​សិក្សា​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ ( អ្នក​អាច​អាច​រក្សា​ការ​ពិភាក្សា​នេះ​ឲ្យ​ខ្លី ដើម្បី​អ្នក​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​មេរៀន​នេះ ) ។

  • តើ​អ្នក​គិត​ថា​អ្វី​ខ្លះ​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ ឬ​ការបើកបង្ហាញ​ពី​ព្រះចេស្ដា ?

ប្រសិនបើ​សិស្ស​មិន​បាន​លើកឡើង​ពី​ការ​ញែក​សមុទ្រ​ក្រហម​ទេ សូម​ពិចារណា​បង្ហាញ​រូបភាព​ម៉ូសេ និង​សមុទ្រ​ក្រហម ។ សូម​ពន្យល់​ថា ព្រឹត្តិការណ៍​នេះ​ពិតជា​អស្ចារ្យ​ណាស់ ដែល​មនុស្ស​ជាច្រើន​សតវត្សរ៍​បាន​សំដៅ​ទៅលើ​ការណ៍​នេះ នៅពេល​បង្រៀន​អំពី​ព្រះចេស្ដា​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ ( សូម​មើល ហេព្រើរ ១១:២៩; នីហ្វៃទី១ ៤:២; ហេលេមិន ៨:១១ ) ។

សូម​គិត​អំពី​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​កាលពី​អតីតកាល នៅពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ពី​ប្រធាន រ័សុល អិម ណិលសុន ៖

Official portrait of President Russell M. Nelson taken January 2018

មាន​រឿង​ដ៏​អស្ចារ្យ​ជា​ច្រើន​នា​ពេល​ខាង​មុខ ។ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ យើង​នឹង​ឃើញ​ការបើក​សម្តែង ដ៏​មហិមា អំពី​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​លោកិយ​នេះ​មិន ធ្លាប់ បាន​ឃើញ​ពីមុន​មក ។ ( « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៩៥ )

សូម​អាន យេរេមា ១៦:១៤–១៥ ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ចុងក្រោយ ដែល​នឹង​មាន​សារៈសំខាន់​ជាង​ការរំដោះ​សាសន៍​អ៊ីស្រាអែល​របស់​ទ្រង់​ពី​ស្រុក​អេស៊ីព្ទ​ទៅ​ទៀត ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

    ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ អ្នក​អាច​ពន្យល់ថា​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ យេរេមា​បាន​ព្យាករ​អំពី​ការប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុង​ក្រោយ ។

    តាម​តម្រូវការ សូម​ពន្យល់​ថា ប្រធាន ណិលសុន បាន​បង្រៀន​ថា ការប្រមូល​សាសន៍​អ៊ីស្រាអែល​សំដៅ​លើ « ការផ្ដល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទៅ​ឲ្យ​បុត្រាបុត្រី​របស់ព្រះ​នៅទាំងសង្ខាង​នៃ​វាំងនន » ( នៅក្នុង រ័សុល អិម ណិលសុន និង វេនឌី វូ ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ] បណ្ណាល័យ​ដំណឹងល្អ ) ។ មេរៀន​នេះ​នឹង​ផ្តោត​លើ​ការប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​សង្ខាង​នៃ​វាំងនន ។

  • នៅពេល​អ្នក​គិត​អំពី​ផែនការ​របស់​ព្រះ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ហេតុ​អ្វី​បាន​ជា​ការប្រមូល​សាសន៍​អ៊ីស្រាអែល​អាច​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជាង​ការជួយសង្រ្គោះ​អ៊ីស្រាអែល​ចេញពី​ស្រុក​អេស៊ីព្ទ ?

សូម​ពិចារណា​ពី​គំនិត​របស់​អ្នក​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ការប្រមូល​សាសន៍​អ៊ីស្រាអែល​សំខាន់​ចំពោះ​អ្នក​ដែរ​ឬ​ទេ ? ហេតុអ្វី​ជឿ ឬ​ហេតុអ្វី​មិន​ជឿ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ការ​ចូលរួម​ក្នុង​ការណ៍​នេះ ?

ដូចជា​ទ្រង់​បាន​ធ្វើ​តាមរយៈ​ម៉ូសេ​ដែរ ព្រះអង្គសង្គ្រោះ​អាច​បង្ហាញ​ព្រះចេស្តា អព្ភូតហេតុ​របស់​ទ្រង់​តាមរយៈ​អ្នក នៅពេល​អ្នក​ការចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។ នៅពេល​អ្នកសិក្សា យេរេមា ១៦ ថ្ងៃនេះ សូម​យក​ចិត្ត​ទុក​ដាក់​លើ​ចំណាប់​អារម្មណ៍​ណា​មួយ​ដែល​អ្នក​ទទួល​បាន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​អាច​ប្រើ​អ្នក​នៅ​ក្នុង​ការប្រមូល​សាសន៍​ដ៏អស្ចារ្យ​នេះ ។

ការខ្ចាត់ព្រាត់ និង​ការប្រមូល​ផ្តុំ

នៅ​ក្នុង យេរេមា ១៦:១០–១៨ ព្រះអម្ចាស់​បាន​បំផុសគំនិត​យេរេមា​ឲ្យ​ព្យាករ​អំពី​ការ​បំផ្លិចបំផ្លាញ​របស់​សាសន៍​អ៊ីស្រាអែល ដែល​បាន​កើត​ឡើង​ដោយ​សារ​ការបះបោរ​របស់​ពួកគេ ។ ព្រះអម្ចាស់​បាន​បង្រៀន​ពួកគេ​ថា « អំពើ​ទុច្ចរិត​របស់​គេ ក៏​មិន [ ត្រូវ ] បិទ​បាំង​ពី​ភ្នែក [ ទ្រង់ ] » ( ខ​ទី ១៧ ) ហើយ​ថា​ទ្រង់​នឹង​ចាត់​ពួកគេ​នូវ​ទណ្ឌកម្ម​ដ៏​ត្រឹម​ត្រូវ​មួយ ប្រសិនបើ​ពួកគេ​បន្ត​បះបោរ ។

សូម​អាន យេរេមា ១៦:១៣ ដោយ​រកមើល​ផលវិបាក​ដែល​សាសន៍​អ៊ីស្រាអែល​នឹង​ជួប​ដោយ​សារ​អំពើ​ទុច្ចរិត​របស់​ពួកគេ ។

សូម​ជួយ​សិស្ស​យល់​ថា យេរេមា​បាន​ព្យាករ​ថា ព្រះ​នឹង​ធ្វើ​ឲ្យ​ពួកសាសន៍​អ៊ីស្រាអែល​ខ្ចាត់ខ្ចាយ​នៅ​ក្រុង​យេរូសាឡិម​ទៅ​ដែនដី​ផ្សេង​គ្នា​ដោយ​សារ​ការ​បះបោរ​របស់​ពួកគេ ។ ទណ្ឌកម្ម​នេះ​ត្រូវបាន​បំពេញ​ពេល​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ជា​ឈ្លើយទៅ​ក្រុង​បាប៊ីឡូន ។ ក្នុង​អំឡុង​ពេល​នេះ ព្រះអម្ចាស់​ក៏​បាន​ធ្វើ​ឲ្យ​បុគ្គល​សុចរិត​ខ្ចាត់ខ្ចាយ ដូចជា​លីហៃ និង​ក្រុម​គ្រួសារ​របស់​លោក ដែល​ត្រូវ​បាន​នាំ​ទៅ​កាន់​ទ្វីប​អាមេរិក ដើម្បី​រក្សា​ជីវិត​របស់​ពួកគេ​រួចពី​មនុស្ស​ទុច្ចរិត ( សូម​មើល នីហ្វៃទី២ ១០:២០–២១ ) ។

នៅក្នុង យេរេមា ១៦:១៤–១៥ បន្ទាប់​មក យេរេមា​បាន​ព្យាករ​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ព្រះអង្គសង្គ្រោះ​នឹង​បង្ហាញ​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល​ត្រឡប់​ទៅ​កាន់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់​វិញ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ចំណុច​ខាងក្រោម​ជាមួយ​នឹង​ដៃគូ ⁠ឬ​ជា​ក្រុម​តូចៗ ។

សូម​អាន យេរេមា ១៦:១៦ ដោយ​រកមើល​ការប្រៀបធៀប​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​អំពី​មនុស្ស​ដែល​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។

  • ហេតុអ្វី​បាន​ជា​ការនេសាទ និង​ព្រាន​អាច​ជា​ការប្រៀបធៀប​ដ៏​ល្អ​សម្រាប់​មនុស្ស​ដែល​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ?

  • តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​តួនាទី​របស់​យើង​ក្នុង​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល ?

រួម​ជាមួយ​នឹង​សេចក្តីពិត​ផ្សេង​ទៀត​ដែល​សិស្ស​អាច​ចែកចាយ សូម​ជួយ​ពួកគេ​ឲ្យ​ដឹងថា ព្រះយេស៊ូវគ្រីស្ទ​ត្រាស់​ហៅ​យើង​ឲ្យ​ស្វែងរក​សាសន៍​អ៊ីស្រាអែល​ដែល​បានខ្ចាត់ខ្ចាយ ហើយ​នាំ​ពួកគេ​ត្រឡប់​ទៅរក​ទ្រង់​វិញ ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ដូច​តទៅ​នេះ​អំពី​ការប្រមូល​ផ្តុំ​ដ៏​អស្ចារ្យ​នេះ ៖

13:47
Official Portrait (as of June 2016) of Elder Ronald A. Rasband of the Quorum of the Twelve Apostles.

ការប្រមូលផ្ដុំ​គឺជា​ការទទួល​ស្គាល់​ដ៏សំខាន់​ថា « តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១០ ] ។ វា​សាមញ្ញ​ដូច្នោះ​ឯង ។ យើង​កំពុង​ប្រមូលផ្ដុំ​បុត្រា​បុត្រី​របស់​ព្រះ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ដើម្បី​ពួកគេ​អាច​មាន « ព្រះពរ​ដ៏ធំ​ទាំងឡាយ​បាន​ស្រោច​មកលើ​ក្បាល​ពួកគេ » [ នីហ្វៃទី៣ ១០:១៨ ] និង​ការសន្យា​នៃ « ទ្រព្យ​សម្បត្តិ​ទាំងឡាយ​ខាង​ភាពអស់កល្ប​ជានិច្ច »ង​ការសន្យា​នៃ « ទ្រព្យ​សម្បត្តិ​ទាំងឡាយ​ខាង​ភាពអស់កល្ប​ជានិច្ច » [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៨:១៨ ] ។ ដើម្បី​ប្រមូលផ្ដុំ​អ៊ីស្រាអែល យើង​ត្រូវការ​អ្នកផ្សព្វផ្សាយសាសនា ។ ( « អ្នក​នឹង​មាន​អំណរ​ដ៏មហិមា » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៥២ )

  • តើ​សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ រ៉ាសបាន បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

ការចូលរួម​នៅ​ក្នុង​ការប្រមូលផ្ដុំ

សិស្ស​អាច​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​ដូចខាងក្រោម ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​ទាំងនេះ​នៅលើ​ក្ដារខៀន ។

  • តើ​កង្វល់​អ្វី​ខ្លះ​ដែល​យុវវ័យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​អាច​មាន​អំពី​ការ​ចែកចាយ​ដំណឹង​ល្អ​របស់​ព្រះអង្គសង្គ្រោះ និង​ការ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល ?

ដើម្បី​ជួយ​សិស្ស​ដោះស្រាយ​កង្វល់​ទាំងនេះ សូម​ពិចារណា​បង្ហាញ​ការណែនាំ​ខាងក្រោម ។

អ្នក​អាច​ចាត់ចែង​សិស្ស​ជា​ក្រុម​តូចៗ ដោយ​សិស្ស​ម្នាក់ៗ​ធ្វើការ​លើ​ជម្រើស​សិក្សា​ផ្សេងៗ​គ្នា ។ ពេល​ពួកគេ​រៀន​ចប់ ពួកគេ​អាច​បង្រៀន​គ្នា​ទៅវិញ​ទៅ​មក ។

សូម​រើសយក​ជម្រើស​សិក្សា​មួយ​ដូច​ខាងក្រោម​នេះ ៖ រៀបចំ​ដើម្បី​ចែកចាយ​នូវ​កង្វល់​មួយ ឬ​កង្វល់​ទាំងឡាយ​ណាមួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​វគ្គ​បទគម្ពីរ​ជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត និង​មូលហេតុ ។

  1. សូម​អាន យេរេមា ១:៦–៩ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​នៅពេល​ទ្រង់​បាន​ហៅ​យេរេមា​ឲ្យ​ចែកចាយ​ដំណឹងល្អ ។

  2. សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៣:១២, ១៦–១៧ ដោយ​រកមើល​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​ទាក់ទង​នឹង​ការចែកចាយ​ដំណឹងល្អ ។

  3. សូម​អាន ម៉ូសេ ៦:៣២–៣៤ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​នៅពេល​ទ្រង់​បាន​ហៅ​ហេណុក​ឲ្យ​ចែកចាយ​ដំណឹងល្អ ។

  4. ស្វែងរក​ខគម្ពីរ​ផ្សេង​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ជួយ​ជាមួយ​នឹង​កង្វល់​ណាមួយ​នៅលើ​ក្ដារខៀន ។

សិស្ស​អាច​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ​ជា​ថ្នាក់ ជា​ដៃគូ ឬ​ជាក្រុម​តូចៗ ។

  • នៅពេល​អ្នក​សិក្សា ហើយ​ព្យាយាម​ដោះស្រាយ​កង្វល់​នៅលើ​ក្ដារខៀន តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអង្គសង្គ្រោះ ?

  • តើ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ទ្រង់​អាច​ជះឥទ្ធិពល​ដល់​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​ជាមួយ​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

ដាក់​ផែនការ

រៀបចំ​សិស្ស​ឲ្យ​ធ្វើ​ផែនការ​សម្រាប់​ការចែកចាយ​ដំណឹងល្អ ។ ឧទាហរណ៍ អ្នក​អាច​បង្ហាញ​វីដេអូ​ដូចជា « Simple Ways to Love, Share, and Invite for Youth » ( ២:៥០ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សិស្ស​អាច​ស្វែងរក​វិធី​ដែល​ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ ។ បន្ទាប់មក ពួកគេ​អាច​ចែកចាយ​វិធី​បន្ថែម​ដែល​ពួក​គេ​អាច​គិត​ឃើញ ។

2:52
  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ធ្លាប់​មាន​ជាមួយ​នឹង​ការ​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​ជាមួយ​អ្នក​ដទៃ ?

អ្នក​ប្រហែល​ជា​ចង់ចាយ​បទពិសោធន៍​ដែល​អ្នក​ធ្លាប់​មាន ។ បន្ទាប់​មក​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ដើម្បី​សិស្ស​អាច​មើល​វា នៅពេល​ពួកគេ​ធ្វើ​ផែនការ​របស់​ពួកគេ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ដាក់​ការអញ្ជើញ​ដូច​ខាង​ក្រោម​នេះ ៖

Official portrait of President Russell M. Nelson taken January 2018

ចំពោះ​ទ្រង់ គ្មាន​អ្វី​កើតឡើង​នៅលើ​ផែនដី​នេះ​សំខាន់​ជាង​ការប្រមូលផ្ដុំ​នៃ​អ៊ីស្រាអែល​ឡើយ ។ ចូរ​អនុញ្ញាត​ឲ្យ​ព្រះវរបិតា​សួគ៌​របស់​ក្មួយៗ​ដឹង​ថា ក្មួយៗ​ចង់​ជួយ ។ ចូរ​សូម​ឲ្យ​ទ្រង់​ដាក់​ក្មួយៗ​ឲ្យ​ទៅ​ធ្វើការ​នៅក្នុង​បុព្វហេតុ​ដ៏​រុងរឿង​នេះ ។ ( « Choices for Eternity » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​អ្នក សូម​ធ្វើ​ផែនការ​ផ្ទាល់ខ្លួន​មួយ​សម្រាប់​ការ​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​ជាមួយ​អ្នកដទៃ ។ មុនពេល​ធ្វើ​ផែនការ​នេះ អ្នក​អាច​អាច​ធ្វើ​តាម​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ដោយ​ការបង្ហាញ​ប្រកប​ដោយ​ការអធិស្ឋាន​ពី​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​សម្រាប់​ព្រះវរបិតាសួគ៌ ។

សូម​ពិចារណា​រួមបញ្ចូល​នៅក្នុង​ផែនការ​របស់​អ្នក​នូវ​ការ​ចាប់អារម្មណ៍​ណា​មួយ​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដែល​អ្នក​ប្រហែល​ជា​បាន​ទទួល ។ ឧទាហរណ៍ អ្នក​អាច​រួមបញ្ចូល​អ្នក​ដែល​អ្នក​ចង់​ចែកចាយ​ដំណឹងល្អ​ជាមួយ ដូចជា​បុគ្គល​ដែល​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ ឬ​អ្នក​ដែល​មិន​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សាសនាចក្រ ។ សូម​ពិចារណា​ផងដែរ រួម​ទាំង​របៀប និង​ពេលណា​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​ពួកគេ ។

សូម​ពិចារណា​បញ្ចប់​ដោយ​ការចែកចាយ​ពី​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ និង​អំពី​ការ​ជួយ​នាំ​ព្រលឹង​ទៅ​រក​ទ្រង់ ។