ថ្នាក់​សិក្ខាសាលា
យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ ទិដ្ឋភាពទូទៅ


« យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

យេរេមា ១–៣; ៧; ១៦–១៨; ២០

យេរេមា ១–៣; ; ១៦–១៨; ២០

ទិដ្ឋភាព​ទូទៅ

យេរេមា​ត្រូវ​បាន​តែងតាំង​ពី​មុន​ជីវិត​នេះ​ដើម្បី​បម្រើ​ជា​ព្យាការី ។ សារលិខិត​របស់​លោក​ទៅកាន់​ពួក​សាសន៍​យូដា​ឲ្យ​ប្រែ​ចិត្ត​ចេញពី​ផ្លូវ​ដ៏​ទុច្ចរិត​របស់​ពួកគេ ដើម្បី​ព្រះអង្គ​សង្គ្រោះ​អាច​ប្រោស​ពួកគេ​ឲ្យ​ជា​បាន ។ លោក​បាន​ព្យាករ​អំពី​ការប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា បង្កើត​បរិយាកាស និង​ឱកាស​សម្រាប់​សិស្ស​ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ ។ នៅពេល​សិស្ស​ពិចារណា​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន និង​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ពួកគេ​នឹង​កាន់តែ​ទទួលអារម្មណ៍​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​ពួកគេ​កំពុង​រៀន ។ ឧទាហរណ៍​មួយ​នៃ​ការ​បង្កើត​ឱកាស​ទាំងនេះ​អាច​រក​បាន​នៅក្នុង​មេរៀន​ទី ១៣៣ ៖ « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៨ » ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល « ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឱកាស​នានា​ដល់​មនុស្ស​ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បង្រៀន​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ១៧–១៨ ) ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

យេរេមា ១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ថា​មាន​បំណងប្រាថ្នា​ចង់​បំពេញ​គោលបំណង​ដ៏​ទេវភាព​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​មើល​ទារក​ទើប​នឹង​កើត ហើយ​គិត​អំពី​សំណួរ​ទាំងពីរ​នេះ ៖

    • តើ​ទារក​រូប​នេះ​បាន​រៀបចំ​ខ្លួន​យ៉ាង​ណា​សម្រាប់​ជីវិត​រមែង​ស្លាប់​មុន​ពេល​ពួកគេ​កើត​មក ?

    • នៅ​ពេល​ទារក​រូប​នេះ​ធំឡើង តើ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​យល់​អ្វីខ្លះ​អំពី​គោលបំណង​ដ៏​ទេវភាព​របស់​គាត់ ?

  • វីដេអូ ៖ « ការសម្រេចចិត្ត​សម្រាប់​ភាពអស់​កល្ប​ជានិច្ច » ( ១៤:២៥ ) ចាប់ពីនាទី​ទី ៦:២១ ដល់ ៧:០៨; « ពូជ​ជម្រើស » ( ១១:២៤ ) ចាប់ពីនាទី​ទី ៥:៤៣ ដល់ ៧:១៤

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ស្វ័យវាយ​តម្លៃ​នៅពេល​ចាប់ផ្ដើម​ថ្នាក់ សេចក្តី​ថ្លែង​ការណ៍​របស់​អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ ។

យេរេមា ២–៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​បង្កើន​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុងការ​ងាក​ទៅរក​ព្រះអង្គសង្គ្រោះ​ដើម្បី​ទទួល​បាន​សេចក្ដី​មេត្តាករុណា និង​ការប្រោស​ឲ្យ​ជា ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​បទគម្ពីរ​ដែល​បង្រៀន​អំពី​ពរជ័យ​នៃ​ការប្រែចិត្ត ។ ពួកគេ​អាច​រៀបចំ​ដើម្បី​ចែកចាយ​ពី​មូលហេតុ​ដែល​ពរជ័យ​ទាំងនោះ​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

  • វត្ថុ ៖ ថូ​ទឹក​មួយ ធុង ឬ​ចាន​ធំ​មួយ ពែង​មួយ​ដែល​មាន​រន្ធ​តូចៗ​នៅ​ខាងក្រោម

  • រូបភាព ៖ យុវជន​ម្នាក់

  • វីដេអូ ៖ « ព្រះអង្គសង្គ្រោះ​ចង់​អត់ទោស​ឲ្យ » ( ៥:៥០ ) « The Miracle of the Atonement » ( ១០:២៤ ) ចាប់ពីនាទី​ទី ០:២០ ដល់ ២:១២

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ណែនាំ​សម្រាប់​សិស្ស​ដើម្បី​រៀបចំ​នូវ​អ្វី​ដែល​ពួកគេ​នឹង​និយាយ​ទៅកាន់​យុវជន​ម្នាក់​ក្នុង​ស្ថានភាព​មួយ​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ

យេរេមា ១៦

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ចូលរួម​ក្នុង​ការ​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ដោយ​ការ​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹង​គិត​អំពី​កង្វល់​ដែល​អាច​កើត​ឡើង​ដែល​ក្មេង​វ័យជំទង់​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​អាច​មាន​ជាមួយ​នឹង​ការ​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ និង​របៀប​ដើម្បី​យក​ឈ្នះ​លើ​កង្វល់​ទាំង​នោះ ។ ពួកគេ​អាច​រៀបចំ​ដើម្បី​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ។

  • រូបភាព ៖ ម៉ូសេ​ញែក​សមុទ្រ​ក្រហម

  • វីដេអូ ៖ « អ្នក​នឹង​មាន​អំណរ​ដ៏មហិមា » ( ១៣:៤៧ ) ចាប់ពី​នាទី​ទី ០:២៥ ដល់ ០:៥១; « Simple Ways to Love, Share, and Invite for Youth » ( ២:៥០ )

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ សេចក្តីណែនាំ​សម្រាប់​សកម្មភាព​សិក្សា​នៅ​ក្នុង​ផ្នែក « ការចូលរួម​នៅ​ក្នុង​ការប្រមូលផ្ដុំ » សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ

វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក​ទី ៨

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​គិតពិចារណា​ពី​គោលដៅ​ដែល​ពួកគេ​បាន​ដាក់ និង​ការរីកចម្រើន​ដែល​ពួកគេ​បាន​ដក​ពិសោធន៍​ក្នុង​អំឡុង​ពេល​សិក្សា​របស់​ពួកគេ​នាពេល​ថ្មីៗ​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​ផ្តល់សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​មេរៀន​នេះ​ដល់​សិស្ស ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​សេចក្តីថ្លែងការណ៍​នេះ​អនុវត្ត​ចំពោះ​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ​អំឡុងពេល​ថ្នាក់​សិក្ខាសាលា​នៅក្នុង​ឆ្នាំ​នេះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​វាយតម្លៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដោយ​ពិនិត្យមើល​ការសរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ បទគម្ពីរ​ដែល​ពួកគេ​បាន​គូសចំណាំ និង​កំណត់ចំណាំ​ដែល​ពួកគេ​បានធ្វើ ។

  • វីដេអូ ៖ « មួយ​ភាគរយ​ប្រសើរ​ឡើង » ( ១០:០១ ) ចាប់​ពី​នាទី​ទី ០:០០ ដល់ ២:១១

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ ដ្យាក្រាម​រង្វង់ សំណួរ​ខាងក្រោម​ដ្យាក្រាម​រង្វង់ សេចក្តីណែនាំ​សម្រាប់​សកម្មភាព​សរសេរ​សំបុត្រ

  • រូបភាព ៖ ពណ៌​ក្រហមទែង និង​ពណ៌​ឈាមជ្រូក ព្រិល និង​ចៀម