ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៨ ៖ អេសាយ–យេរេមា ២០


« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៨ ៖ អេសាយ–យេរេមា ២០ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៨ ៖ អេសាយ–យេរេមា ២០ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ មេរៀន​ទី ១៣៣

វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក​ទី ៨

អេសាយយេរេមា ២០



A young man sits in his home in Malaysia. He is studying.

ការគិត​ពិចារណា និង​ការវាយតម្លៃ​ការអភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​យើង ជួយ​យើង​ឲ្យ​ក្លាយ​ជា​សិស្ស​ដ៏​ប្រសើរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​គិតពិចារណា​ពី​គោលដៅ​ដែល​ពួកគេ​បាន​ដាក់ និង​ការរីកចម្រើន​ដែល​ពួកគេ​បាន​ដក​ពិសោធន៍​ក្នុង​អំឡុងពេល​សិក្សា​ថ្មីៗ​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​ផ្តល់សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​មេរៀន​នេះ​ដល់​សិស្ស ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​សេចក្តីថ្លែងការណ៍​នេះ​អនុវត្ត​ចំពោះ​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ​អំឡុងពេល​ថ្នាក់​សិក្ខាសាលា​នៅក្នុង​ឆ្នាំ​នេះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​វាយតម្លៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដោយ​ពិនិត្យមើល​ការសរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ បទគម្ពីរ​ដែល​ពួកគេ​បាន​គូសចំណាំ និង​កំណត់ចំណាំ​ដែល​ពួកគេ​បានធ្វើ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​វាយ​តម្លៃ​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ នៅពេល​ពួកគេ​បន្ត​ការសិក្សា​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ។ ថ្នាក់រៀន​របស់​អ្នក​ប្រហែលជា​ផ្តោតលើ​លទ្ធផល​ខុសៗ​គ្នា ជាង​អ្វី​ដែល​បាន​វាយតម្លៃ​នៅក្នុង​មេរៀន​នេះ ។ បើដូច្នេះ សូម​បត់បែន​តាម​សកម្មភាព​ទាំងឡាយ ដើម្បី​វាយតម្លៃ​ពី​អ្វី​ដែល​សិស្ស​បាន​រៀន​នៅក្នុង​មេរៀន​ថ្នាក់សិក្ខាសាលា​នា​ពេលថ្មីៗ​នេះ ។ អ្នក​ក៏​អាច​ជ្រើសរើស​ប្រើ​សកម្មភាព​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​សម្រាប់​ប្រភេទ​នៃ​ការរៀបចំ​ជីវិត​ណាមួយ​ដែល​អ្នក​បាន​បញ្ចប់​ការបង្រៀន​នេះ​ផងដែរ ។ គំនិត​ត្រូវ​បាន​ផ្តល់​នៅក្នុង ឧបសម្ព័ន្ធ នៃ​សៀវភៅ​សិក្សា​នេះ ។

នៅ​ក្នុង​មេរៀន​នេះ សិស្ស​នឹង​វាយតម្លៃ​ការរីកចម្រើន​របស់​ពួកគេ​នៅក្នុង​ផ្នែក​មួយ​ចំនួន ឬ​ទាំងអស់​ដូច​ខាងក្រោម ៖

  1. ការពន្យល់​ព្រះ​បរមងារ និង​តួនាទី​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ( ចំណាំ ៖ សកម្មភាព​នេះ​ផ្អែក​លើ​មេរៀន​ទី ១១៣ ៖ « បុព្វកថា​ទៅកាន់​អេសាយ » ប៉ុន្តែ​មេរៀន​ផ្សេងៗទៀត​ក៏​អាច​អនុវត្ត​បាន​ដែរ) ។

  2. ការ​មាន​បំណងប្រាថ្នា​ដើម្បី​យកឈ្នះ​អំពើបាប​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ( ចំណាំ ៖ សកម្មភាព​នេះ​ផ្អែក​លើ​មេរៀន​ទី ១១៤ ៖ « អេសាយ ១ » ប៉ុន្តែ​មេរៀន​ទី ១០៣ ៖ « ទំនុកដំកើង ២៤ » និង​មេរៀន​ទី ១២៤ ៖ « អេសាយ ៥៣ » ក៏​អាច​អនុវត្ត​ផងដែរ) ។

ការវាយតម្លៃ​លើ​ការលូតលាស់ និង​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​យើង

ពិចារណា​ចាប់ផ្តើម​ថ្នាក់រៀន​ដោយ​ចែកចាយ​វីដេអូ​ខ្លី « មួយ​ភាគរយ​ប្រសើរ​ឡើង » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ០:០០ ដល់ ២:១១ ។ ម៉្យាងទៀត អ្នក​អាច​អាន​សេចក្ដីសង្ខេប​ខាង​ក្រោម ឬ​រៀបរាប់​ឡើងវិញ​ជា​ពាក្យពេចន៍​របស់​អ្នក​ផ្ទាល់ ។

10:1

ខាងក្រោម​នេះ​គឺជា​ការសង្ខេប​នៃ​ដំណើររឿង​មួយ​ដែល ម៉ៃឃល អេ ដាន នៃ​ពួក​ចិតសិប​នាក់ បាន​ចែកចាយ ។

ក្រុម​ប្រណាំង​កង់​ថ្នាក់​ជាតិ​នៃ​ចក្រភព​អង់គ្លេស​បាន​ក្លាយជា​« ក្រុមដែល​គេ​សើច​ចំអក​ឲ្យ » ក្នុងពិភពលោក អស់​រយៈពេល​ជាង​មួយ​សតវត្សរ៍​មកហើយ ។ ទោះជា​យ៉ាងណា នៅឆ្នាំ​២០០៣ រឿង​នោះ​បាន​ផ្លាស់ប្តូរ ។ គ្រូបង្វឹក​ដែល​ទើប​តែ​ត្រូវ​បាន​គេ​ជួល​ថ្មីៗ លោក សឺ ដេវ ប្រេលហ្វដ បាន​ប្រើ​វិធីសាស្រ្ត​ថ្មី​ដើម្បី​កែលម្អ ។ ជំនួស​ឲ្យ​ការផ្តោតលើ « កែតម្រូវ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដ៏ខ្លី » លោក សឺ ប្រេលហ្វដ បានផ្តោតលើ​អ្វី​ដែល​លោក​ហៅថា « ផល​សរុប​នៃ​ការចំណេញ​តិចតួច » ។ ម្យ៉ាង​វិញ​ទៀត លោក​បាន​លើក​ទឹក​ចិត្ត​អ្នក​ជិះ​កង់​របស់​លោក​ឲ្យ​ធ្វើ​ការកែលម្អ​តូចៗ​លើ​គ្រប់​ចំណុច​ទាំងអស់ ។

លោក​បាន​ថ្លែង​ថា « គោលការណ៍​ទាំងមូល​កើត​ចេញពី​គំនិត​មួយ​ដែល​ថា ប្រសិនបើ​យើង​បំបែក​អ្វីៗ​ទាំងអស់ ដែល​យើង​អាច​គិត​ដល់ ដែល​ស្របនឹង​ការជិះ​កង់ រួចហើយ​កែលម្អ​វា​ឲ្យបាន​ត្រឹមមួយភាគរយ នោះ​យើង​នឹង​ទទួល​បាន​ការកើនឡើង​ដ៏ច្រើន នៅពេល​យើង​ដាក់​វា​ទាំងអស់​បញ្ចូល​គ្នា » ( សូម​មើល « មួយ​ភាគរយ​ប្រសើរ​ឡើង » លីអាហូណា ខែវិច្ឆិកា​ឆ្នាំ២០២១ ទំព័រ ១០៦ ) ។

  • តើ​គោលការណ៍​នេះ​អាច​អនុវត្ត​ចំពោះ​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​យើង​យ៉ាង​ដូចម្ដេច នៅពេល​យើង​ធ្វើការ​ដើម្បី​ប្រែក្លាយ​ជា​សិស្ស​ដ៏​ប្រសើរ​របស់​ព្រះយេស៊ូវគ្រីស្ទ ?

ដោយ​ជា​ផ្នែក​នៃ​ការពិភាក្សា​នេះ អ្នក​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​មកពី​អែលឌើរ បែដណា ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

ការអភិវឌ្ឍ​ខាងវិញ្ញាណ​តូចតាច ខ្ជាប់ខ្ជួន និង​កើនឡើង គឺជា​ជំហាន​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យយើង​ដើរ ។ ការរៀបចំ​ខ្លួន​ដើម្បី​ដើរ​ដោយ​ឥត​ទោស​នៅ​ចំពោះ​ព្រះ គឺជា​គោលបំណង​ចម្បង​មួយ​នៃ​ជីវិត​រមែង​ស្លាប់ និង​ការខិតខំ​ពេញមួយ​ជីវិត​នេះ ហើយ​វា​មិន​ទទួលលទ្ធផល​ពី​សកម្មភាព​ខាង​វិញ្ញាណ​ដែល​ខំ​ខ្លាំង ប៉ុន្ដែ​មិន​ទៀងទាត់​នោះទេ ។ ( « Clean Hands and a Pure Heart » Liahona ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ ៨២ )

សូម​ចែកចាយ​ជាមួយ​សិស្ស​ថា គោលបំណង​នៃ​ការវាយ​តម្លៃ​មេរៀន​សិក្សា​របស់អ្នក​គឺ​ដើម្បី​ផ្អាក ហើយ​យាងអញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​ជួយ​ពួកគេ​ស្គាល់​ពី​របៀប​ដែល​ពួកគេ​កំពុង​រៀនសូត្រ និង​រីកចម្រើន ។

ដើម្បី​ជួយ​សិស្ស​រៀបចំ​ឆ្លើយ​សំណួរ​បន្ទាប់ អ្នក​ប្រហែល​ជា​ចង់​ធានា​ដល់​ពួកគេ​ឡើងវិញ​ថា ការ​ស្គាល់​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ​មិន​ងាយស្រួល​ទេ ហើយ​ត្រូវការ​ពេលវេលា និង​ការ​អនុវត្ត ។ អ្នក​អាច​រំឭក​ពួកគេ​អំពី​ដំណើររឿង​របស់​សាំយូអែល ( សូម​មើល សាំយូអែល ទី១ ៣:២–១០ ) ឬ អេលីយ៉ា ( សូម​មើល ពង្សាវតាក្សត្រ ទី១ ១៩:១១–១២ ) ។

សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នា​ពេលថ្មីៗ​នេះ នៅ​ក្នុង​ការសិក្សា​របស់​អ្នក​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ។ អ្នក​អាច​ពិនិត្យ​មើល​ខគម្ពីរ​ដែល​អ្នក​បាន​អាន និង​គំនិត​ដែល​អ្នក​បាន​កត់ត្រា​ក្នុង​សៀវភៅ​កំណត់​ចំណាំ ឬ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  • តើ​អ្នក​បាន​ខិតខំ​ធ្វើ​អ្វីខ្លះ​នាពេល​ថ្មីៗ​នេះ ដើម្បី​ទទួល និង​ស្គាល់​ចំណាប់អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​មាន​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ទទួល​ពី​ព្រះវិញ្ញាណបរិសុទ្ធ​នា​ពេល​ថ្មីៗ​នេះ ? តើ​អ្នក​បាន​ប្រព្រឹត្ត​យ៉ាងណា​ចំពោះ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ទាំង​នោះ ?

  • តើ​អ្វី​ទៅ​ជា​ការ​កែលម្អ​ខាង​វិញ្ញាណ​តូចៗ​មួយ​ចំនួន​ដែល​អ្នក​បាន​ធ្វើ​ក្នុង​ភាព​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​អ្នក​អាច​នឹង​ត្រូវ​ធ្វើ​ការ​កែលម្អ​ខាង​វិញ្ញាណ​តូចៗ ?

រូបតំណាង​ថ្នាក់​សិក្ខាសាលា ការបំផុសគំនិត​ពី​មុន​គឺជា​ឧទាហរណ៍​នៃ​ស្វ័យ​វាយតម្លៃ ។ នៅពេល​សិស្ស​ពិចារណា​ពី​បទពិសោធន៍ និង​អារម្មណ៍​របស់​ពួកគេ នោះ​ពួកគេ​អាច​ភ្ជាប់​ការសិក្សា​របស់​ពួកគេ​ទៅ​នឹង​ជីវិត និង​ស្ថានភាព​របស់​ពួកគេ ។ ( សម្រាប់​ការបំពាក់​បំប៉ន​បន្ថែម​លើ​ការបង្កើត​ស្វ័យ​វាយតម្លៃ​អំពី​គោលលទ្ធិ សេចក្តីពិត ឬ​គោលការណ៍ សូម​មើល « បង្កើត​បរិយាកាស និង​ឱកាស​សម្រាប់​សិស្ស ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ » នៅក្នុងផ្នែក ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ) ។

សូម​ពិចារណា​លើក​ទឹកចិត្ត​សិស្ស​ដែល​មិន​មាន​អារម្មណ៍​ថា​ពួកគេ​បាន​ធ្វើ​ការកែលម្អ​ខាងវិញ្ញាណ​ដើម្បី​ចងចាំ​ថា​ព្រះអម្ចាស់​នឹង​ជួយ​ពួកគេ ។ សូម​ធានា​ដល់​សិស្ស​ថា ព្រះអម្ចាស់​ស្រឡាញ់​ពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​អត់ធ្មត់ ហើយ​បន្ត​ព្យាយាម ។

ពន្យល់​ព្រះ​បរមងារ និង​តួនាទី​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ

ដោយ​ជា​ផ្នែក​មួយ​នៃ​មេរៀន​ទី ១១៣ ៖ « បុព្វកថា​ទៅកាន់​អេសាយ » សិស្ស​ប្រហែល​ជា​បាន​បង្កើត​ដ្យាក្រាម​អំពី​ព្រះ​បរមងារ និង​តួនាទី​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​រួចហើយ ។ ប្រសិនបើ​សិស្ស​របស់​អ្នក​បាន​ធ្វើ​ដូចនេះ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ពិនិត្យ​មើល​ដ្យាក្រាម​របស់​ពួកគេ ហើយ​បន្ថែម​ព្រះ​បរមងារ​ណាមួយ​ដែល​ពួកគេ​បាន​រៀន​នា​ពេល​ថ្មីៗ​នេះ ។ បន្ទាប់​មក អ្នក​អាច​ឲ្យ​ពួកគេ​ពិភាក្សា​អំពី​សំណួរ​ដែល​មាន​ដូច​ជា​ដ្យាក្រាម​ខាងក្រោម ។

ប្រសិន​បើ​សិស្ស​របស់​អ្នក​មិន​បាន​ធ្វើ​សកម្មភាព​នេះ​ទេ អ្នក​អាច​បង្ហាញ​ដ្យាក្រាម​ខាងក្រោម ។ ស្នើ​ឲ្យ​ពួកគេ​ចម្លង​វា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ហើយ​ផ្តល់​ការណែនាំ​ដូច​ខាងក្រោម ។ ផ្តល់​ពេល​ឲ្យ​ពួកគេ​ស្វែងរក​ព្រះ​បរមងារ​បន្ថែម ដែល​ពួកគេ​ប្រហែល​ជា​បាន​សិក្សា​ថ្មីៗ​នេះ​នៅក្នុង​ព្រះគម្ពីរ ។

សរសេរ « ព្រះយេស៊ូវគ្រីស្ទ » នៅ​ក្នុង​កណ្ដាល​រង្វង់ ។ សូម​អាន អេសាយ ៧:១៤; ៩:៦–៧ ហើយ​សរសេរ​ព្រះ​បរមងារ និង​តួនាទី​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​អ្នក​រកឃើញ​នៅក្នុង​រង្វង់​ផ្សេង​ទៀត ។

  • តើ​ព្រះ​បរមងារ​អ្វី​ផ្សេងទៀត​ដែល​អ្នក​បាន​រកឃើញ​ថ្មីៗ​នេះ ? បន្ថែម​ព្រះ​បរមងារ​ទាំងនេះ​ទៅ​ក្នុង​ដ្យាក្រាម​របស់​អ្នក ។

Diagram for Jesus Christ and his various roles

វា​អាច​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​បង្ហាញ​សំណួរ​ទាំងនេះ ហើយ​ឲ្យ​សិស្ស​ឆ្លើយ​ចម្លើយ​ទាំង​នោះ​ដោយ​ខ្លួនឯង ។ បន្ទាប់​មក អ្នក​អាច​ឲ្យ​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​ជា​ក្រុម​តូចៗ ឬ​ជាមួយ​ថ្នាក់​ទាំងមូល ។

  • តាំងពី​បាន​រៀន​អំពី​ព្រះ​បរមងារ ឬ​តួនាទី​ទាំង​នេះ តើ​ការគិត​អំពី​ព្រះយេស៊ូវ​តាម​វិធី​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​អ្នក​យ៉ាង​ណា ?

  • តើ​ស្ថានភាព​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ចងចាំ​ព្រះ​បរមងារ​មួយ​ក្នុង​ចំណោម​ព្រះ​បរមងារ​ទាំងនេះ​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​នៅ​ថ្ងៃ​នេះ ដោយ​សារ​អ្នក​ដឹង​អំពី​ព្រះ​បរមងារ​នេះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

អ្នក​ក៏​ប្រហែល​ជា​ចង់​ចែកចាយ​ព្រះ​បរមងារ ឬ​តួនាទី​មួយ​ដែល​អ្នក​ចូលចិត្ត​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​សិស្ស​ផងដែរ ។ ប្រាប់​ពួកគេ​ថា​ហេតុអ្វី​បាន​ជា​ព្រះ​បរមងារ ឬ​តួនាទី​នោះ​សម្រាប់​ទ្រង់​មាន​អត្ថន័យ​ពិសេស​សម្រាប់​អ្នក ។ សម្រាប់​ព្រះ​បរមងារ ឬ​តួនាទី​ផ្សេងទៀត អ្នក​អាច​នឹង​ចង់​ណែនាំ​សិស្ស​ទៅកាន់​ធនធាន​ទាំង​ឡាយ​ដែល​មាន​នៅ The Names of Christ ( churchofjesuschrist.org ) ។

ត្រូវ​មាន​អារម្មណ៍​ចង់​យកឈ្នះ​លើ​អំពើបាប​កាន់តែ​ខ្លាំង​ឡើង​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម ដែល​សិស្ស​ប្រហែល​ជា​បាន​ឃើញ​នៅពេល​ពួកគេ​សិក្សា អេសាយ ១ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​រូបភាព​នោះ​បង្រៀន​ពួកគេ​អំពី​ការប្រែចិត្ត និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើ​ចាំបាច់ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល អេសាយ ១:១៨ ជា​ការរំឭក ។

បន្ទាប់​ពី​សិស្ស​ចែកចាយ​ហើយ អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន​ពី​មេរៀន​ទី ១១៤ ៖ « អេសាយ ១ » ។

ប្រសិនបើ​យើង​ប្រែចិត្ត​ដោយ​ស្មោះស្ម័គ្រ នោះ​ព្រះយេស៊ូវគ្រីស្ទ​នឹង​សម្អាត​យើង​ពី​អំពើ​បាប​របស់​យើង ។

បន្ទាប់មក​បង្ហាញ ឬ​អាន​កថាខណ្ឌ​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បញ្ចប់​សកម្មភាព ។

សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​មិន​អាច​អភ័យទោស​ឲ្យ​ឡើយ ។ សូម​សរសេរ​សំបុត្រ​ទៅ​មិត្តភក្តិ​រូប​នោះ ដោយ​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​អំពី​ព្រះអង្គសង្គ្រោះ និង​ការ​ប្រែចិត្ត ។ ត្រូវ​ប្រាកដថា ប្រើ​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា​ថ្មីៗ​នេះ ។ ឧទាហរណ៍​មួយ​ចំនួន​អាច​រួមមាន អេសាយ ១:១៨, អេសាយ ៥៣:៣–៥ និង​យេរេមា ៣:១២–១៥ ។

អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​ពិនិត្យ​មើល​កំណត់ចំណាំ​ណាមួយ​ដែល​ពួកគេ​មាន​អំពី​វគ្គ​បទគម្ពីរ​ទាំងនេះ ហើយ​រួមបញ្ចូល​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាក់លាក់​នៅក្នុង​សំបុត្រ​របស់​ពួកគេ ។ ពួកគេ​ក៏​អាច​ពិចារណា​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​ទទួល​អារម្មណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ផងដែរ នៅពេល​ពួកគេ​បាន​ពិចារណា​អំពី​ព្រះ​សមត្ថភាព និង​ឆន្ទៈ​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ការ​អភ័យទោស​ដល់​យើង នៅពេល​យើង​ប្រែចិត្ត ។