ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ១៥–១៨; ២១ ៖ « ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស … ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល »


« លោកុប្បត្ដិ ១៥–១៨; ២១ ៖ ‹ ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស​ … ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្ដិ ១៥–១៨; ២១ ៖ ‹ ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស … ដូច​ជា​ទ្រង់បាន​មាន​ព្រះបន្ទូល › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ១៨–២៣ ៖ មេរៀនទី ២៥

លោកុប្បត្តិ ១៥–១៨; ២១

« ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស … ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល »

Sarah holds a baby Isaac in her arms. She looks down at him and smiles.

ព្រះអម្ចាស់​បាន​ធ្វើ​សេចក្តី​សន្យា​ដ៏រុងរឿង​ចំពោះ​មនុស្ស​ស្មោះត្រង់ ប៉ុន្តែ​នៅពេលខ្លះ​កាលៈទេសៈ​នៃ​ជីវិត​របស់យើង​អាច​បណ្តាល​ឲ្យ​យើង​ងឿង​ឆ្ងល់​ពី​របៀប​ថា​សេចក្តី​សន្យា​ទាំងនោះ​អាច​បំពេញ​បាន​យ៉ាង​ដូចម្តេច ។ អ័ប្រាហាំ និង​សារ៉ា​ប្រហែល​ជា​មាន​អារម្មណ៍​បែប​នេះ បន្ទាប់ពី​ព្រះ​អម្ចាស់​បាន​សន្យា​នៅ​ក្នុង​វ័យ​ចាស់​របស់​ពួកលោក​ថា សារ៉ា​នឹង​មាន​កូន ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​ថា ព្រះអម្ចាស់​នឹង​រក្សា​ការសន្យា​របស់​ទ្រង់ ។

ការរៀបចំ​ខ្លួន​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ទន្ទេញ និង​ជញ្ជឹងគិត​ពី​បន្ទាត់​ទីមួយ​ដែល​មាន​នៅក្នុង លោកុប្បត្តិ ១៨:១៤ ៖ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? » អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គិត​ពី​គ្រា​ដែល​ពួកគេ​បានឃើញ​ព្រះ​អម្ចាស់​សម្រេច​បាន​នូវ​រឿង​ដែល​ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច​នៅក្នុង​បទគម្ពីរ ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ឬ​ជីវិត​របស់​អ្នក​ដទៃ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

សេចក្ដីសន្យា​របស់​ព្រះ​អម្ចាស់​ចំពោះ​យើង

សូម​ដាក់​បង្ហាញ​សាច់រឿង​ខាងក្រោម​នេះ​ដើម្បី​បង្ហាញ​ពី​មូលហេតុ​ដែល​មនុស្ស​ម្នាក់​អាច​ចោទ​សួរ​ថា តើ​ព្រះ​នឹង​គោរព​សេចក្ដីសន្យា​របស់​ទ្រង់ ឬ​យ៉ាង​ណា ។ សម្រាប់​សាច់រឿង​មួយទៀត អ្នក​អាច​មើល « Continue in Patience » ( ២:៤១ ) ចាប់ពី​នាទី​ទី ១:០៧ ដល់​នាទី​ទី ១:៥៥ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​សាច់រឿង​ផ្ទាល់​ខ្លួន​ស្រដៀង​គ្នា​នេះ​ដែរ ។

2:42
  1. យុវនារី​ម្នាក់​បានជ្រើសរើស​មាន​ភាពស្មោះត្រង់​ក្នុង​ការធ្វើ​កិច្ចការ​សាលា​របស់​នាង ដោយ​ជឿ​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​នាង ។ នាង​សង្កេតឃើញ​ថា ពិន្ទុ​របស់​នាង​គឺ​អន់​ជាង​សិស្ស​ផ្សេង​ទៀត​ដែល​លួច​ចម្លង ។

  2. យុវជន​ម្នាក់​បាន​ទទួល​ពរ​របស់​លោកអយ្យកោ​របស់​គាត់​ដែល​បញ្ជាក់​ថា គាត់​នឹង​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ ក្នុង​អំឡុង​ពេល​ពិនិត្យ​សុខភាព គ្រូ​ពេទ្យ​រក​ឃើញ​ថា គាត់​មាន​បញ្ហា​ខាង​រាងកាយ​ដែល​នឹង​មិន​អនុញ្ញាត​ឲ្យ​គាត់​បម្រើ​បាន​ទេ ។

  3. យុវនារី​ម្នាក់​បានសាកល្បង​ការសន្យា​របស់​មរ៉ូណៃ ដោយ​អាន​ព្រះគម្ពីរ​មរមន និង​អធិស្ឋាន​ដើម្បី​ដឹង​ថា ព្រះគម្ពីរ​នេះ​គឺជា​ព្រះគម្ពីរ​ពិត ។ នាង​មាន​អារម្មណ៍​ថា នាង​មិន​បាន​ទទួល​ចម្លើយ​ទេ ។ តើ​យុវវ័យ​ទាំងនេះ​អាច​មាន​សំណួរ​អ្វីខ្លះ​អំពី​ព្រះ និង​សេចក្ដី​សន្យា​របស់​ទ្រង់ ?

    • តើ​យុវវ័យ​ទាំងនេះ​អាច​មាន​សំណួរ​អ្វីខ្លះ​អំពី​ព្រះ និង​សេចក្ដី​សន្យា​របស់​ទ្រង់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ស្ថានភាព​នានា​ដែល​ពួកគេ ឬ​មនុស្ស​ដែល​ពួកគេ​ស្គាល់​បាន​ជួប​នឹង​ការលំបាក ដើម្បី​មើលឃើញ​ពីរបៀប​ដែល​ព្រះអម្ចាស់​នឹង​បំពេញ​នូវ​ពរជ័យ​ដែល​បាន​សន្យា ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ស្ថានភាព​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។ ពួកគេ​ក៏​អាច​សរសេរ​សំណួរ​នានា​ដែល​ពួកគេ​មាន​ផងដែរ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ខិតខំ​ប្រឹងប្រែង​អញ្ជើញ​យាង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់នៅ​ក្នុង​ការរៀនសូត្រ​របស់​ពួកគេ ។ នៅពេល​ពួកគេ​ធ្វើ​បែបនេះ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួកគេ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ និង​បង្កើន​ការទុកចិត្ត​របស់​ពួកគេ​ថា ព្រះអម្ចាស់​នឹង​បំពេញ​សេចក្ដីសន្យា​របស់​ទ្រង់ ។

សេចក្ដីសន្យា​របស់​ព្រះ​អម្ចាស់​ចំពោះ​អ័ប្រាហាំ និង​សារ៉ា

ពេល​សិស្ស​សិក្សា​អំពី​ដំណើររឿង​របស់​សារ៉ា និង​អ័ប្រាហាំ អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​អនុវត្ត​ការអាន​បទគម្ពីរ​នៅ​ក្នុង​បរិបទ​សមរម្យ ។ កថាខណ្ឌ​ខាងក្រោម​នេះ​អាច​ណែនាំ​សិស្ស​ឲ្យ​ចេះ​ជំនាញ​នេះ​បាន ៖

នៅពេល​យើង​សិក្សា​ព្រះគម្ពីរ នោះ​វា​អាច​មាន​ប្រយោជន៍​ដើម្បី​យល់​ពី​បរិបទ ( កាលៈទេសៈ ឬ​សាវតា​ជុំវិញ​វគ្គបទគម្ពីរ​ជាក់លាក់​មួយ ) ។ បរិបទ​នេះ​អាច​បញ្ជាក់ និង​នាំ​មក​នូវ​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​ទៅ​លើ​ដំណើររឿង ឬ​ការបង្រៀន​នៅក្នុង​បទគម្ពីរ ។ ឧទាហរណ៍ ខណៈ​ដែល​កំពុង​សិក្សា​អំពី​ដំណើររឿង​របស់​អ័ប្រាហាំ និង​សារ៉ា វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​ដឹង​ថា សឹង​តែ​មួយ​ជីវិត​របស់​គាត់ អ័ប្រាហាំ​ប្រាថ្នា​ចង់​ធ្វើ​ជា​ឪពុក​ម្នាក់ ( សូម​មើល អ័ប្រាហាំ ១:២ ) ។ ប៉ុន្តែ​នៅពេល​លោក និង​ភរិយា​របស់​លោក សារ៉ា ស្ថិត​ក្នុង​វ័យ​ដែល​មិនអាច​មាន​កូនបាន វា​ហាក់ដូចជា​ពួកលោក​នឹង​មិនអាច​ដកពិសោធន៍​នូវ​ពរជ័យ​ដែល​បានសន្យា​ថា​នឹង​មាន​កូន​របស់​ខ្លួន​ក្នុង​អំឡុង​ជីវិត​រមែង​ស្លាប់​នេះ​បានឡើយ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា សំណៅមេរៀន​ដែល​មាន​ចំណង​ជើងថា « សេចក្ដីសន្យា​របស់​ព្រះ​អម្ចាស់​ចំពោះ​អ័ប្រាហាំ និង​សារ៉ា » អាច​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការប្រើ​បរិបទ​ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​អ្វី​ដែល​ពួកគេ​កំពុង​អាន​នៅក្នុង​បទគម្ពីរ​ទាំងនោះ ។ អ្នក​អាច​ធ្វើ​គំរូ​ដំណើររឿង​នេះ​ដោយ​សិក្សា លោកុប្បត្តិ ១៥:១–៦ ជា​មួយ​សិស្ស ។ បន្ទាប់មក អ្នក​អាច​ចាត់​សិស្ស​ជា​ក្រុម​តូចៗ​ដើម្បី​សិក្សា​ខគម្ពីរ​ផ្សេង​ទៀត ។

មុន​ពេល​សិស្ស​សិក្សា អ្នក​អាច​ពន្យល់​ថា ជា​ផ្នែក​មួយ​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់​ជាមួយ​អាប់រ៉ាម និង​សារ៉ាយ ព្រះអម្ចាស់​បានប្ដូរ​ឈ្មោះ​របស់​ពួកលោក​ទៅជា​អ័ប្រាហាំ និង​សារ៉ា ( សូមមើល លោកុប្បត្តិ ១៧:៥, ១៥ ) ។ អ្នក​ក៏​អាច​ពន្យល់​ផង​ដែរ​ថា ពាក្យ អស់​សំណើច នៅក្នុង លោកុប្បត្តិ ១៧:១៧; ១៨:១២ និង ២១:៦ ចេញពី​ភាសា​ហេព្រើរ​ថា ស្សាកាក ដែល​អាច​មាន​ន័យ​ថា « ត្រេកអរ » ( សូម​មើល​ផងដែរ ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ, លោកុប្បត្តិ ១៧:២៣ ) ។

បន្ទាប់ពី​សិស្ស​បាន​សិក្សា និង​ពិភាក្សា​ជាមួយ​ក្រុម​របស់​ពួកគេ សូម​ពិចារណា​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​មួយ​ចំនួន​ឲ្យ​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ​ជាមួយនឹង​សិស្ស​ដទៃ​ទៀត ។ បន្ទាប់មក អ្នក​អាច​សួរ​សំណួរ​ដូចខាងក្រោម ៖

  • តើ​អ្នក​មាន​អារម្មណ៍ថា បរិបទ​នេះ​បានជួយ​អ្នក​ឲ្យ​យល់​ពី​អ្វី​ដែល​អ្នក​បាន​សិក្សា​យ៉ាងដូចម្ដេច ?

  • តើ​អ្នក​អាច​មាន​អារម្មណ៍​យ៉ាង​ណា​ប្រសិនបើ​អ្នក​បាន​ដកពិសោធន៍​នូវ​អ្វី​ដែល​អ័ប្រាហាំ និង​សារ៉ា បានធ្វើ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

ព្រះអម្ចាស់​គោរព​សេចក្ដីសន្យា​របស់ទ្រង់

សូម​អាន លោកុប្បត្តិ ២១:១–៦ ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​គោរព​សេចក្ដីសន្យា​របស់​ទ្រង់​ចំពោះ​អ័ប្រាហាំ និង​សារ៉ា ។

  • តើ​អ្នក​រៀន​សេចក្ដីពិត​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​នៅក្នុង​ដំណើររឿង​នេះ ?

រូបតំណាង​ថ្នាក់​សិក្ខាសាលានៅ​ពេល​សិស្ស​ថ្លែង​ពី​គោលការណ៍​នៃ​ការប្រែចិត្ត​ជឿ​ជា​ពាក្យ​សម្តី​របស់​ពួកគេ​ផ្ទាល់ វា​អាច​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​ពួកគេ​អំពី​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​កាន់តែ​ស៊ីជម្រៅ ។ ពេល​ខ្លះ សិស្ស​អាច​ពិបាក​ស្គាល់​សេចក្ដីពិត​នៅក្នុង​វគ្គ​បទគម្ពីរ ។ ការផ្ដល់​សេចក្ដី​ថ្លែងការណ៍​មកពី​ព្យាការី​ដូច​ខាងក្រោម​នេះ​អាច​ជួយ​បញ្ជាក់​ពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន ហើយ​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការថ្លែង​ពី​សេចក្ដី​ពិត ។ ( សម្រាប់​ការបំពាក់​បំប៉ន​បន្ថែម​លើ​ការជួយ​សិស្ស​ឲ្យ​ថ្លែង​ពី​គោលការណ៍​នៃ​ការប្រែចិត្តជឿ សូមមើល « ផ្តោតលើ​សេចក្ដីពិត​ដែល​នាំ​ទៅរក​ការប្រែចិត្ត​ជឿ និង​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ » ក្នុង​ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ) ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ កាល​នៅក្នុង​គណៈប្រធាន​ទី​មួយ​បាន​ចែកចាយ​មេរៀន​មួយ​ដែល​លោក​បាន​រៀន​អំពី​សេចក្ដី​សន្យា​របស់​ព្រះ ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006.Called as Second Counselor in the First Presidency, 3 February 2008.Made official portrait in 2008 replacing portrait taken in 2004.

សេចក្ដី​សន្យា​របស់​ព្រះ​មិន​មែន​សុទ្ធតែ​ត្រូវ​បាន​បំពេញ​ភ្លាមៗ ឬ​នៅក្នុង​របៀប​ដែល​យើង​សង្ឃឹម​ទុក​នោះ​ទេ វា​កើតឡើង​ស្របតាម​ពេលវេលា​របស់​ទ្រង់ និង​របៀប​របស់​ទ្រង់ ។ ( « Continue in Patience » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៨ )

សេចក្ដី​ពិត​មួយ​ដែល​សិស្ស​អាច​ស្គាល់​គឺ​ថា ព្រះអម្ចាស់​បំពេញ​សេចក្ដីសន្យា​របស់​ទ្រង់​នៅ​ក្នុង​ពេលវេលា​របស់​ទ្រង់ និង​តាម​របៀប​របស់​ទ្រង់ ។

  • តើ​យើង​អាច​ទទួល​អត្ថ​ប្រយោជន៍​ពី​ពេល​វេលា​ដែល​សេចក្ដីសន្យា​របស់​ព្រះអម្ចាស់​មិន​ត្រូវ​បាន​បំពេញ​ភ្លាមៗ​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​ដែល​អាច​ជួយ​អ្នក​បាន​ខណៈ​ដែល​អ្នក​រង់ចាំ​ឲ្យ​ទ្រង់​បំពេញ​សេចក្ដីសន្យា​របស់​ទ្រង់​ ?

សិស្ស​អាច​ទទួល​អត្ថប្រយោជន៍​ដោយ​រកមើល​បទគម្ពីរ​អំពី​ព្រះអម្ចាស់​ដែល​អាច​ជួយ​ពួកគេ​ឆ្លើយ​នឹង​សំណួរ​មុន​នេះ ។ វគ្គបទគម្ពីរ​ទាំងនោះ​អាច​រួមមាន យ៉ូហាន ១៤:១៨; នីហ្វៃទី​១ ៩:៦; ម៉ូសាយ ២៤:១៤; គោលលទ្ធិ និង​សេចក្តីសញ្ញា ២៤:៨; ៦៨:៦ ។

បទពិសោធន៍ និង​ទីបន្ទាល់

ដើម្បី​ជួយ​សិស្ស​ជញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​បានរៀន សូម​ពិចារណា​ដាក់បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម ឬ​មើល « Good Things to Come » ( ៤:៥៥ ) ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​អាច​ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍ ឬ​វីដេអូ​នោះ ។

4:55

ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ការយល់ដឹង​អំពី​ពរជ័យ​ដែលបាន​សន្យា​របស់​ព្រះអម្ចាស់​ដូចតទៅ ៖

Official Portrait of Elder Jeffrey R. Holland.  Photographed January 2018.

ពរជ័យ​ខ្លះ​មក​ឆាប់ ខ្លះ​មក​យឺត ហើយ​ខ្លះ​មិន​មក រហូតដល់​ស្ថានសួគ៌ ប៉ុន្ដែ​សម្រាប់​អស់​អ្នក​ដែល​ឱបក្រសោប​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ វា​នឹង​មក ។ ( « An High Priest of Good Things to Come » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៨ )

  • តើ​អ្នក ឬ​អ្នក​ដទៃ​មាន​បទពិសោធន៍​អ្វីខ្លះ​ដែល​បានជួយ​អ្នក​ឲ្យ​ជឿ​ថា ព្រះអម្ចាស់​នឹង​គោរព​សេចក្ដីសន្យា​របស់​ទ្រង់​តាម​របៀប​របស់​ទ្រង់ និង​តាម​ពេលវេលា​របស់​ទ្រង់ ?

សូម​រៀបចំ​សិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​រៀន ឬ​មាន​អារម្មណ៍ ។ អ្នក​អាច​ធ្វើ​កិច្ចការ​នេះ ដោយ​ដាក់បង្ហាញ​នូវ​សេចក្ដីណែនាំ​ដូច​ខាងក្រោម ៖

សូម​ជ្រើសរើស​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ខាងក្រោម​ដើម្បី​បំពេញ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  1. សូម​ជញ្ជឹងគិត​ពី​សាច់រឿង​ដែល​បាន​ចែកចាយ​នៅ​ដើម​មេរៀន​នេះ ។ សូម​សរសេរ​សំបុត្រ​មួយ​ទៅ​បុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល​ទាំង​នោះ ហើយ​ដាក់​បញ្ចូល​នូវ​មូលហេតុ​ដែល​អ្នក​ជឿ​ថា ព្រះអម្ចាស់​នឹង​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់ ។

  2. សរសេរ​កថាខណ្ឌ​ខ្លី​មួយ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់អ្នក ។ សូម​ដាក់​បញ្ចូល​នូវ​អ្វី​ដែល​អ្នក​បាន​រៀន និង​មាន​អារម្មណ៍​នៅ​ថ្ងៃ​នេះ​ដែល​អាច​ជួយ​អ្នក​បាន​នៅពេល​ដែល​អ្នក​កំពុង​រង់ចាំ​ឲ្យ​ព្រះអម្ចាស់​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​នៅក្នុង​ថ្នាក់ ។ អ្នក​អាច​បញ្ចប់​មេរៀននេះ ដោយ​ចែកចាយ​សក្ខីភាព​របស់​អ្នក​ថា ព្រះអម្ចាស់​នឹង​គោរព​សេចក្ដី​សន្យា​របស់​ទ្រង់ ។