« លោកុប្បត្តិ ១៨–២៣ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« លោកុប្បត្តិ ១៨–២៣ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
លោកុប្បត្តិ ១៨–២៣
លោកុប្បត្តិ ១៨–២៣
ទិដ្ឋភាពទូទៅ
ក្រោយពីបានតាំងលំនៅនៅលើដែនដីស្រុកកាណាន ក្មួយប្រុសរបស់អ័ប្រាហាំឈ្មោះឡុតនិងគ្រួសាររបស់គាត់បានផ្លាស់លំនៅទៅទីក្រុងទុច្ចរិតឈ្មោះ សូដុំម ។ ព្រះអម្ចាស់បានព្រមានក្រុមគ្រួសាររបស់ឡុត ឲ្យរត់ចេញពីទីក្រុងនោះ មុនពេលវាត្រូវបានបំផ្លាញ ។ ភរិយារបស់ឡុតបានងាកមើលក្រោយហើយក៏វិនាស ។ ព្រះអម្ចាស់បានបំពេញសេចក្ដីសន្យារបស់ទ្រង់នៃការមានកូនចៅចំពោះអ័ប្រាហាំ ពេលអ៊ីសាកបានកើតមក ។ ជាការសាកល្បងចំពោះសេចក្តីជំនឿរបស់អ័ប្រាហាំ ព្រះអម្ចាស់បានត្រាស់បង្គាប់ឲ្យអ័ប្រាហាំថ្វាយអ៊ីសាកជាយញ្ញបូជាមួយ ។ ពេលអ័ប្រាហាំបានបង្ហាញពីភាពស្មោះត្រង់របស់លោក ព្រះអម្ចាស់បានទុកជីវិតឲ្យអ៊ីសាក ហើយបានប្រទានយញ្ញបូជាផ្សេងជំនួសវិញ ។
ផ្តោតលើសេចក្តីពិតដែលដឹកនាំទៅរកការប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ នៅពេលគ្រូបង្រៀនជួយសិស្សឲ្យចេះថ្លែងពីគោលការណ៍នៃការប្រែចិត្តជឿតាមពាក្យពេចន៍របស់ពួកគេផ្ទាល់ វាអាចធ្វើឲ្យការយល់ដឹងរបស់ពួកគេអំពីបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីកាន់តែស៊ីជម្រៅ ។ ឧទាហរណ៍មួយអំពីរបៀបធ្វើកិច្ចការនេះអាចរកបាននៅក្នុងមេរៀនទី ២៥ ៖ « លោកុប្បត្ដិ ១៥–១៨,២១ » ។ ដើម្បីរៀនបន្ថែមទៀត សូមមើល « ព្រះអង្គសង្គ្រោះបានបង្រៀនសេចក្តីពិតដែលនាំទៅការប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ ២០២២ ] ទំព័រ ២២ ) ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
លោកុប្បត្តិ ១៥–១៨, ២១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សបង្កើនសេចក្ដីទុកចិត្តរបស់ពួកគេថា ព្រះអម្ចាស់នឹងរក្សាសេចក្ដីសន្យារបស់ទ្រង់ ។
-
ការរៀបចំខ្លួនរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យទន្ទេញ និងជញ្ជឹងគិតពីបន្ទាត់ទីមួយដែលមាននៅក្នុង លោកុប្បត្តិ ១៨:១៤ ៖ « តើមានការអ្វីដែលព្រះយេហូវ៉ាធ្វើមិនកើតដែរឬអី ? » អ្នកអាចលើកទឹកចិត្តពួកគេឲ្យគិតពីគ្រាដែលពួកគេបានឃើញព្រះអម្ចាស់សម្រេចបាននូវរឿងដែលហាក់ដូចជាមិនអាចទៅរួចនៅក្នុងបទគម្ពីរ ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ឬជីវិតរបស់អ្នកដទៃ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សាច់រឿងនៅដើមមេរៀន ការណែនាំសម្រាប់សកម្មភាពសំណេរនៅចុងនៃមេរៀន
-
វីដេអូ ៖ « Continue in Patience »( ២:៤១ សូមមើលចាប់ពីនាទីទី ១:០៧ ដល់ ១:៥៥ ),« Good Things to Come »( ៤:៥៥ )
-
សំណៅមេរៀន ៖ « សេចក្ដីសន្យារបស់ព្រះអម្ចាស់ចំពោះអ័ប្រាហាំ និងសារ៉ា »
លោកុប្បត្តិ ១៩
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សចៀសវាងពីឥទ្ធិពលអាក្រក់ក្នុងជីវិតរបស់ពួកគេ ដើម្បីឲ្យពួកគេអាចធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែពេញលេញ ។
-
ការរៀបចំខ្លួនរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីឥទ្ធិពលក្នុងជីវិតរបស់ពួកគេ ឬការល្បួងដែលពួកគេប្រឈមមុខដែលរារាំងពួកគេមិនឲ្យធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញពួកគេឲ្យគិតអំពីមូលហេតុដែលពួកគេត្រូវដកឧបសគ្គទាំងនេះចេញពីជីវិតរបស់ពួកគេ និងរបៀបដែលពួកគេអាចធ្វើកិច្ចការនោះបាន ។
-
វីដេអូ ៖ « Leave the Party » ( ៦:២៦ )
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្ដីណែនាំអំពីសៀវភៅកំណត់ហេតុការសិក្សានៅចុងមេរៀន
លោកុប្បត្តិ ២២
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះពួកគេ ។
-
ការរៀបចំខ្លួនរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកបទគម្ពីរមួយដែលពួកគេរកឃើញដែលបានជួយពួកគេឲ្យស្គាល់សេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះយើង ។ សូមឲ្យពួកគេត្រៀមខ្លួនចែកចាយវានៅក្នុងថ្នាក់រៀន ។
-
វីដេអូ ៖ « The Love of God » ( ១៩:៤៣ សូមមើលចាប់ពីនាទីទី ៩:៣៣ ដល់ ១០:៥៧ ),« God Loved Us, So He Sent His Son » ( ៣:៤១ )
-
រូបភាព ៖ អ័ប្រាហាំកំពុងបូជាអ៊ីសាក
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ២
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្ស ឲ្យយល់អំពីសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
ការរៀបចំខ្លួនរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលពួកគេចង់ស្វែងយល់កាន់តែច្បាស់ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យសិក្សាវគ្គនោះ ជញ្ជឹងគិតអំពីអត្ថន័យរបស់វា ហើយពិចារណាពីមូលហេតុដែលគោលលទ្ធិដែលបានបង្រៀននោះមានសារៈសំខាន់ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ការណែនាំអំពីសកម្មភាពសិក្សាវគ្គចំណេះចំណានខាងគោលលទ្ធិ សាច់រឿងអំពីអេនឌី គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងសំណួរដែលទាក់ទង
-
វីដេអូ៖ « Analyzing a Passage »( ៨:១២ ), « Find Answers through Jesus » ( ១:០៤ )
-
សម្ភារ ៖ ក្រដាស និងសម្ភារសិល្បៈសម្រាប់សិស្សដើម្បីបង្កើតកូនសៀវភៅ ឬប័ណ្ណប្រកាស