ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ ៖ ទិដ្ឋភាព​ទូទៅ


« លោកុប្បត្ដិ ១២–១៧; អ័ប្រាហាំ ១–២ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ២០២៦ )

« លោកុប្បត្ដិ ១២–១៧;​អ័ប្រាហាំ ១–២ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២

លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២

ទិដ្ឋភាព​ទូទៅ

អ័ប្រាហាំ​បានស្វែងរក​ព្រះអម្ចាស់ ហើយ​ចង់​ធ្វើ​ជា​អ្នកដើរ​តាម​​សេចក្ដី​សុចរិត ។ ព្រះអម្ចាស់​បាន​ធ្វើ​សេចក្តីសញ្ញា​ប្រទាន​ដី កូនចៅ​ជំនាន់​ក្រោយ និង​ពរជ័យ​នៃ​បព្វជិតភាព​ដល់​អ័ប្រាហាំ ។ កូនចៅ​របស់​អ័ប្រាហាំ​នឹង​មាន​ការទទួល​ខុសត្រូវ​ក្នុងការ​ផ្ដល់​ពរ​ដល់​គ្រប់​ទាំង​សាសន៍​នៅ​លើផែនដី​ឲ្យ​មាន​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្រ្គោះ ។ សេចក្តីសញ្ញា​នេះ​ត្រូវ​បាន​ស្គាល់​ថា​ជា​សេចក្តីសញ្ញា​អ័ប្រាហាំ ។ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្រ្គោះ យើង​អាច​ទទួល​បាន​នូវ​ពរជ័យ និង​ការទទួល​ខុសត្រូវ​នៃ​សេចក្ដី​សញ្ញា​អ័ប្រាហាំ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា

ជួយ​អ្នករៀន​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​ធ្វើ​​តាម​វិវរណៈ​ផ្ទាល់​ខ្លួន ។ គ្រូបង្រៀន​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់ និង​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ របៀប​មួយ​ដើម្បី​ធ្វើ​បែប​នេះ​គឺ​ត្រូវ​សួរ​សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​អនុវត្ត​តាម​វិវរណៈ​ផ្ទាល់​ខ្លួន ។ ព្រះ​អង្គសង្គ្រោះ​ក៏​បាន​ជួយ​អ្នករៀន​ឲ្យ​ធ្វើ​តាម​វិវរណៈ​ដោយ​ការសួរ​ពួកគេ​នូវ​សំណួរ​ទាំងនោះ ។ ឧទាហរណ៍​មួយ​ពី​របៀប​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​តាម​វិវរណៈ​អាច​រកបាន​នៅក្នុង​មេរៀន​ទី ២៤ ៖ « អ័ប្រាហាំ ២:៩–១១ » ។ ដើម្បី​រៀន​បន្ថែម​ទៀត សូម​មើល « ព្រះអង្គសង្គ្រោះ​បាន​ជួយ​អ្នក​ដទៃ​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​អនុវត្ត​តាម​វិវរណៈ​ផ្ទាល់​ខ្លួន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ ២០២២ ] ទំព័រ ១៨ ) ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

អ័ប្រាហាំ ១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​សង្ឃឹម​ថា​ព្រះវរបិតាសួគ៌​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ពរជ័យ​ដែល​ទ្រង់​ចង់​ឲ្យ​ពួកគេ​ទទួល​បាន ។

  • ការរៀបចំ​ខ្លួន​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន​បំផុត​ក្នុង​ជីវិត ហើយ​គិត​អំពី​ថា​តើ​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​យ៉ាងណា​អំពី​អ្វី​ដែល​ពួកគេ​ចង់​បាន​បំផុត​នោះ ។

  • វីដេអូ ៖ « Deliverance of Abraham » ( ១:៣៨ ) « Perfect Brightness of Hope » ( ១៧:៤៥ ) ចាប់ពី​នាទី​ទី ១១:០៩ ដល់ ១១:៣៨

លោកុប្បត្តិ ១២, ១៧

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពន្យល់​ពី​សេចក្ដីសញ្ញា​អ័ប្រាហាំ និង​របៀប​ដែល​សេចក្តីសញ្ញា​នេះ​ទាក់ទង​នឹង​ពួកគេ ។

  • ការរៀបចំ​ខ្លួន​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក « សេចក្ដី​សញ្ញា​អ័ប្រាហាំ » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ឬ​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​ឬ « Abraham, covenant of » នៅក្នុង Bible Dictionary ហើយ​មក​រៀន​ដោយ​រៀបចំខ្លួន​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ តារាង​ជួរ​ឈរ​ពីរ​នៅក្រោម​ចំណងជើង « តើ​សេចក្ដី​សញ្ញា​អ័ប្រាហាំ​ជា​អ្វី ? » វគ្គបទគម្ពីរ​ដែល​ទាក់ទង​ជួរឈរ​នីមួយៗ

អ័ប្រាហាំ ២:៩–១១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើ​ការទទួលខុសត្រូវ​ដែល​ព្រះអម្ចាស់​បានប្រទាន​ឲ្យ​ពួកគេ​ក្នុងនាម​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ។

  • ការរៀបចំ​ខ្លួន​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សំណួរ​ខាងក្រោម​នេះ ហើយ​ពិភាក្សា​សំណួរ​នេះ​ជាមួយ​សមាជិក​គ្រួសារ ៖ ហេតុអ្វី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​សារៈសំខាន់​ចំពោះ​អ្នក ? ហេតុអ្វី​អ្នក​គិត​ថា មនុស្ស​គ្រប់​គ្នា​ត្រូវការ​វា ?

  • វីដេអូ ៖ « Becoming a Missionary » ( ១៧:០៧ ) ចាប់ពី​នាទី​ទី ១៥:០០ ដល់ ១៥:២៧

  • សំណៅ​មេរៀន ៖ « ការបំពេញ​ការទទួលខុសត្រូវ​របស់​យើង​នៅក្នុង​សេចក្តីសញ្ញា​អ័ប្រាហាំ »