ថ្នាក់​សិក្ខាសាលា
អ័ប្រាហាំ ១ ៖ « មាន​ប្រាថ្នា​…​ធ្វើ​ជា​…​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត »


« អ័ប្រាហាំ ១ ៖ ‹ មាន​ប្រាថ្នា​…​ធ្វើ​ជា​…​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត › » ព្រះគម្ពីរ​សញ្ញា​ចាស់ សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« អ័ប្រាហាំ ១ ៖ ‹ មាន​ប្រាថ្នា​…​ធ្វើ​ជា​…​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ ៖ មេរៀន​ទី ២២

អ័ប្រាហាំ ១

« មាន​ប្រាថ្នា​…​ធ្វើ​ជា​…​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត »

The painting portrays Abram kneeling, his head bowed.  Melchizedek lays his hands on his head blessing him.  His eyes are shut and his face looks up.  An attendant holds bread and wine.

អ័ប្រាហាំ​បាន​ធំ​ដឹងក្ដី​ឡើង​ហ៊ុមព័ទ្ធ​ដោយ​អំពើ​អាក្រក់ និង​រូបព្រះ ។ ថ្វីបើ​មាន​កាលៈទេសៈ​ទាំងនេះ​ក៏ដោយក៏​អ័ប្រាហាំ​មាន​បំណង​ប្រាថ្នា​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ត្រូវ​បាន​គេស្គាល់​នៅក្នុង​ជីវិត​មុន​ផែនដី និង​ជា​ព្រះយេហូវ៉ា​ចំពោះ​អ័ប្រាហាំ ។ ពេល​អ័ប្រាហាំ​ចង់​បានបំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​លោក នោះ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​លោក​ឲ្យ​ទទួល​បាន​វា ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ថា ព្រះវរបិតាសួគ៌​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ពរជ័យ​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​ទទួល​បាន ។

ការរៀបចំ​ខ្លួន​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន​បំផុត​ក្នុង​ជីវិត ហើយ​គិត​អំពី​ថា​តើ​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​យ៉ាងណា​អំពី​អ្វី​ដែល​ពួកគេ​ចង់​បាន​បំផុត​នោះ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

តើ​អ្នក​មាន​សេចក្តីប្រាថ្នា​អ្វីខ្លះ ?

សូម​ចាប់ផ្ដើម​មេរៀន​នេះ​ដោយ​ជួយ​សិស្ស​ឲ្យ​គិត​ពី​ស្ថានភាព​ដែល​ពួកគេ​អាច​មាន​បញ្ហា​លើ​ការ​ជឿ​ថា ព្រះអម្ចាស់​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ពរជ័យ​ដ៏​សុចរិត​មួយ​ដែល​ពួកគេ​ចង់​បាន ។ ដើម្បី​ធ្វើ​បែប​នេះ អ្នក​អាច​ចែកចាយ​សាច់រឿង​មិន​ពេញលេញ​ដូច​ខាង​ក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​កំណត់​ពី​ឧបសគ្គ​មួយ​ដែល​បុគ្គល​ម្នាក់ៗ​អាច​ប្រឈម​មុខ ។

សាម៉ាន់ថា​មាន​បំណងប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាងខ្លាំង ដោយ​ការផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ទ្រង់​ទៅកាន់​មនុស្ស​ដទៃ ។ ទោះជា​យ៉ាង​ណា ឥឡូវ​នេះ​រឿង​នេះ​ហាក់​ដូច​ជា​ពិបាក ព្រោះ​…

យូឆិន​មាន​បំណង​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាងខ្លាំង ដោយ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់គាត់ ។ ទោះជា​យ៉ាង​ណា ឥឡូវ​នេះ​រឿង​នេះ​ហាក់​ដូច​ជា​ពិបាក ព្រោះ​…

កាឡូស​មាន​បំណង​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​យ៉ាងខ្លាំង ដោយ​ការទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ ទោះជា​យ៉ាង​ណា ឥឡូវ​នេះ​រឿង​នេះ​ហាក់​ដូច​ជា​ពិបាក ព្រោះ​…

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​កាលៈទេសៈ​របស់​ខ្លួន និង​ឧបសគ្គ​នានា​ដែល​ពួកគេ​អាច​ប្រឈម​មុខ​ក្នុង​ការធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ សុំ​ឲ្យ​ពួកគេ​បំពេញ​ជំហាន​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  1. កត់ត្រា​ពរជ័យ​មួយ​ចំនួន​ដែល​អ្នក​ចង់បាន​បំផុត​នៅក្នុង​ជីវិត ។

  2. សរសេរ​ឧបសគ្គ​ណាមួយ​ដែល​អ្នក​ជួប ដែល​នាំទៅរក​ពរជ័យ​ទាំងនេះ ។

នៅ​ពេល​សិស្ស​សិក្សា អ័ប្រាហាំ ១ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួកគេ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ថា ពួកគេ​អាច​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​បាន​ពរជ័យ​របស់​ទ្រង់ មិន​ថា​ពួកគេ​អាច​ជួប​នឹង​ឧបសគ្គ​អ្វី​នោះ​ទេ ។

កាលៈទេសៈ​របស់​អ័ប្រាហាំ

ក្នុង​មេរៀន​ទី ៣ ៖ អ័ប្រាហាំ ៣ សិស្ស​បាន​រៀន​អំពី​ដើម​កំណើត​នៃ​គម្ពីរ​អ័ប្រាហាំ ។ ប្រសិនបើ​អ្នក​មិន​បាន​ពន្យល់​រឿង​នេះ​នៅក្នុង​មេរៀន​ទី ៣ ទេអ្នក​អាច​ធ្វើ​វា​ឥឡូវ​នេះ​បាន ។ ប្រសិនបើ​សិស្ស​មាន​សំណួរ​អំពី​ដើម​កំណើត​នៃ​គម្ពីរ​របស់​អ័ប្រាហាំ អ្នក​អាច​បង្ហាញ​វីដេអូ​នេះ « The Book of Abraham | Now You Know »​ចាប់ពី​នាទីទី ០:០០ ដល់​ ២:៤៣ ។ វីដេអូ​នេះ​មាន​នៅ​គេហទំព័រ ChurchofJesusChrist.org ។

5:7

វា​អាច​មាន​ប្រយោជន៍​ក្នុងការ​ឲ្យ​សិស្ស​បង្កើត​តារាង​ជួរ​ឈរ​ពីរ ។ ពួកគេ​អាច​ដាក់​ចំណងជើង​ជួរ​ឈរ​ទីមួយ​ថា « ពរជ័យ​ដែល​អ័ប្រាហាំ​ប្រាថ្នា​ចង់​បាន » និង​ជួរ​ឈរ​ទីពីរ « ឧបសគ្គ​ដែល​អ័ប្រាហាំ​បាន​ជួប » ។ ការណ៍​នេះ​អាចជួយ​រៀបចំ​អ្វីដែល​សិស្ស​រៀន​នៅក្នុង អ័ប្រាហាំ ១:១–៧ ។

ពរជ័យ​ដែល​អ័ប្រាហាំ​ប្រាថ្នា​ចង់​បាន

ឧបសគ្គ​ដែល​អ័ប្រាហាំ​បាន​ជួប

ពរជ័យ​ដែល​អ័ប្រាហាំ​ប្រាថ្នា​ចង់​បាន

ឧបសគ្គ​ដែល​អ័ប្រាហាំ​បាន​ជួប

សូម​អាន អ័ប្រាហាំ ១:១–៧ ដោយ​រកមើល​ពរជ័យ​ដែល​អ័ប្រាហាំ​ប្រាថ្នា​ចង់បាន និង​ឧបសគ្គ​ដែល​អ័ប្រាហាំ​បាន​ជួប​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំង​នោះ ។

  • តើ​អ្វី​ដែល​លេចធ្លោ​ចំពោះ​អ្នក​អំពី​ពរជ័យ​ដែល​អ័ប្រាហាំប្រាថ្នា​ចង​បាន ?

  • ហេតុអ្វី​ពរជ័យ​ទាំង​នេះ​អាច​ជា​អ្វី​ដែល​អ្នក​ចង់​បាន​ដែរ ?

  • តើ​បំណង​ប្រាថ្នា​របស់​អ័ប្រាហាំ ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ​លោក​នៅ​កាលៈទេសៈ​លំបាក​ដែល​លោក​បានឆ្លងកាត់​យ៉ាងដូចម្ដេច ?

ព្រះយេហូវ៉ា​បាន​ជួយ​អ័ប្រាហាំ​ឲ្យ​យក​ឈ្នះ​ឧបសគ្គ​របស់​លោក

សូម​អាន អ័ប្រាហាំ ១:១៥–២០ ដោយ​រកមើល​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ័ប្រាហាំ ឲ្យ​យក​ឈ្នះ​ឧបសគ្គ​ដែល​លោក​បានឆ្លងកាត់ ។

ជាជម្រើស អ្នក​អាច​ជ្រើសរើស​បង្ហាញ​វីដេអូ « Deliverance of Abraham » ( ១:៣៨ ) ដែលមាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

1:38

បើ​មានពេល អ្នក​គួរ​ចំណាយ​ពេលខ្លះ​ពិភាក្សា​អំពី​របៀប​ដ៏​អស្ចារ្យ​ដែល​ព្រះយេហូវ៉ា​បាន​ជួយ​សង្គ្រោះ​អ័ប្រាហាំ ។ អ្នក​អាច​ប្រៀបធៀប​ការរំដោះ​នេះ​ទៅ​នឹង​របៀប​ដែល​ព្រះអម្ចាស់​នាំ​យើង​ចេញពី​ឧបសគ្គ​របស់​យើង​ឆ្ពោះ​ទៅកាន់​ការរស់នៅ​ដ៏​សុចរិត ។ ព្រះអម្ចាស់​អាច​រំដោះ​យើង​ពី​ទម្លាប់​មិន​ល្អ​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហួស​ប្រមាណ ឬ​ការប្រើប្រាស់​រូប​អាសគ្រាម​ជាដើម ។ អ្នក​អាច​ថ្លែង​ទីបន្ទាល់​ថា ព្រះយេហូវ៉ា អាច​រំដោះ​យើង​ពី​ឧបសគ្គ​នានា ដែល​អាច​ធ្វើ​ឲ្យ​មាន​ការលំបាក​ក្នុង​ការធ្វើ​តាម​ទ្រង់ ។

  • តើ​អ្នក​គិត​ថា អ័ប្រាហាំ​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះយេហូវ៉ា នៅក្នុង​បទពិសោធន៍​នេះ ?

  • តើ​ព្រះវរបិតាសួគ៌​អាច​ជួយ​យើង​យកឈ្នះ​ឧបសគ្គ​នានា ដើម្បី​ទទួល​បាន​ពរជ័យ​ដ៏​សុចរិត​ដែល​យើងចង់​បាន​ដោយ​របៀបណា ?

សូម​ពន្យល់​ដល់​សិស្ស​ថា ក្រោយ​ពី​អ័ប្រាហាំ​ត្រូវ​បាន​ជួយ​សង្គ្រោះ នៅ​ទី​បំផុត​លោក​បាន​ទៅ​កាន់​ស្រុក​កាណាន ។ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​កិត្តិយស​ដល់​អ័ប្រាហាំ ចំពោះ​ការប្រព្រឹត្ត​តាម​បំណង​ប្រាថ្នា​របស់​លោក ដោយ​ប្រទាន​ពរ​ដល់​លោក​នូវ​បព្វជិតភាព និង​ពរជ័យ​ដ៏​សំខាន់​ផ្សេង​ទៀត ។ ព្រះ​បាន​សន្យា​នឹង​អ័ប្រាហាំ​នូវ​ពរជ័យ​ទាំង​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​យើង​ហៅ​ថា​សេចក្ដី​សញ្ញា​អ័ប្រាហាំ ។ សិស្ស​នឹង​រៀន​បន្ថែម​ទៀត​អំពី​សេចក្ដីសញ្ញា​នេះ​នៅ​មេរៀន​ក្រោយៗ​ទៀត ។

ក្រោយមក​ទៀត​នៅ​ក្នុង​ជីវិត​របស់​អ័ប្រាហាំ ព្រះអម្ចាស់​បាន​មក​ជួប​នឹង​លោក ហើយ​បានសន្យា​ថា ទ្រង់​នឹង​បំពេញ​សេចក្ដី​ប្រាថ្នា​ដ៏​សុចរិត​ទាំង​អស់​របស់​អ័ប្រាហាំ ( សូម​មើល អ័ប្រាហាំ ២:៩–១១ ) ។ សូម​អាន អ័ប្រាហាំ ២:១២–១៣ ដោយ​រកមើល​អ្វី​ដែល​អ័ប្រាហាំ​បាន​និយាយ​បន្ទាប់​ពី​បទពិសោធន៍​នេះ ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ចេញពី​បទពិសោធន៍​របស់​អ័ប្រាហាំ ?

សិស្ស​អាច​កំណត់​គោលការណ៍​ខុសៗគ្នា​រួមមាន ៖ ប្រសិន​បើ​យើង​ខិតខំ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ព្រះ​នឹង​ប្រទាន​ដល់​យើង​នូវ​ពរជ័យ​សុចរិត​ដែល​យើង​ប្រាថ្នា​ចង់​បាន ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​មកពី​ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ឬ​មើល​វីដេអូ​« A Perfect Brightness of Hope »​ចាប់​ពី​នាទី​ទី ១១:០៩ ដល់​ ១១:៣៨ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

17:45
Official Portrait of Elder Jeffrey R. Holland.  Photographed January 2018.

ហេតុអ្វី​បាន​ជា​យើង​មិន​គួរ​សង្ឃឹម​ថា សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​សុចរិត និង​ការចង់បាន​ដូច​ព្រះគ្រីស្ទ​នៅតែ​អាច​ឆ្លើយតប​ដោយ​អព្ភូតហេតុ​យ៉ាង​អស្ចារ្យ​ដោយ​ព្រះ​នៃ​រាល់​សេចក្ដី​សង្ឃឹម ? យើង​ទាំងអស់​គ្នា​ត្រូវ​ជឿ​ថា អ្វី​ដែល​យើង​ប្រាថ្នា​ក្នុង​សេចក្ដី​សុចរិត​អាច​ក្លាយជា​របស់​យើង​នៅ​ថ្ងៃ​ណាមួយ តាម​របៀប​មួយ​មិន​ខាន ។ ( « A Perfect Brightness of Hope » Liahona ខែ ឧសភា ឆ្នាំ​២០២០ ទំព័រ ៨៣ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម​នេះ​ជា​គូ ឬ​ជា​ក្រុម​តូចៗ ឬ​ឲ្យ​សិស្ស​កត់ត្រា​ចម្លើយ​របស់​ពួកគេ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សិស្ស​ដែល​ស្ម័គ្រចិត្ដ​អាច​ចែកចាយ​ចម្លើយ​មួយ ឬ​ទាំង​ពីរ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​ប្រសាសន៍​របស់​ប្រធាន ហូឡិន និង​បទពិសោធន៍​របស់​អ័ប្រាហាំ ផ្ដល់​សេចក្តី​សង្ឃឹម​ដល់​អ្នក​យ៉ាង​ដូចម្ដេច ដែល​ព្រះអម្ចាស់​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​ឧបសគ្គ​នានា​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ព្រះ​វរបិតាសួគ៌​បាន​ជួយ​អ្នក ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ឲ្យ​យកឈ្នះ​ឧបសគ្គ​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​នៅ​ពេល​ណា​ដែរ ?

សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​របស់​អ្នក​អំពី​ពេល​ដែល​ព្រះ​វរបិតាសួគ៌​បាន​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​ឧបសគ្គ​ដើម្បី​ទទួល​បាន​ពរជ័យ​ដ៏​សុចរិត​មួយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់​ត្រា​អ្វី​ដែល​ពួកគេ​បានរៀន​នៅ​ថ្ងៃ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​បញ្ចប់​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ទាំងនេះ ។