ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ៦–១១; ម៉ូសេ ៨ ៖ ទិដ្ឋភាព​ទូទៅ


« ម៉ូសេ ៦–១១; ម៉ូសេ ៨ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ២០២៦ )

« ម៉ូសេ ៦–១១; ម៉ូសេ ៨ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ៦–១១; ម៉ូសេ ៨

លោកុប្បត្តិ ៦–១១; ម៉ូសេ ៨

ទិដ្ឋភាព​ទូទៅ

ព្រះ​អម្ចាស់​បាន​ហៅ​ណូអេ​ឲ្យ​ធ្វើ​ជា​ព្យាការី​នៅ​គ្រា​មួយ​ដែល​មនុស្ស​ទាំង​នោះ​ត្រូវ​បាន​ពិពណ៌នា​ថា « សុទ្ធ​តែ​អាក្រក់​ជានិច្ច » ( ម៉ូសេ ៨:២២ ) ។ គ្រួសារ​របស់​ណូអេ​ត្រូវ​បាន​សង្គ្រោះ​ឲ្យ​រួចផុត​ពី​ទឹក​ជំនន់​ដែល​មិន​ធ្លាប់​មាន​ពី​មុន ដោយ​អព្ភូតហេតុ ដោយសារ​ពួកគេ​គោរពប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះ​ឲ្យ​ធ្វើ​ទូកធំ​មួយ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា

សូម​ព្យាយាម​ស្គាល់​សិស្ស—យល់​អំពី​កាលៈទេសៈ តម្រូវការ និង​កម្លាំង​របស់​ពួកគេ ។ សិស្ស​មាន​ឆន្ទៈ​រៀន​កាន់តែ​ច្រើន​ពី​នរណា​ម្នាក់​ដែល​ពួកគេ​ដឹង​ថា​ខ្វល់ខ្វាយ​អំពី​ពួកគេ ។ បន្ថែម​ពីលើ​នេះ នៅពេល​យើង​ព្យាយាម​ស្គាល់​សិស្ស​ដោយ​ក្ដីស្រឡាញ់ នោះ​យើង​អាច​ទទួល​បាន​ការបំផុស​គំនិត​អំពី​របៀប​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​អត្ថន័យ​ផ្ទាល់ខ្លួន និង​អំណាច​នៅក្នុង​ព្រះ​អង្គសង្រ្គោះ និង​ដំណឹង​ល្អ​របស់​ទ្រង់​ដ៏​ល្អ​បំផុត ។ ឧទាហរណ៍​មួយ​នៃ​របៀប​ដែល​ការខិតខំ​យល់​ពី​សិស្ស​អាច​ជះ​ឥទ្ធិពល​លើ​ការបង្រៀន​របស់​យើង ដែល​អាច​រកបាន​នៅក្នុង​មេរៀន​ទី ១៩ ៖ « ម៉ូសេ ៨ » ។ ដើម្បី​រៀន​បន្ថែម​ទៀត សូម​មើល « ព្រះអង្គ​សង្គ្រោះ​ស្គាល់​ពួកយើង ហើយ​យល់​ពី​កាលៈទេសៈ​តម្រូវការ និង​កម្លាំង​របស់​ពួកយើង » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ [ ២០២២ ] ទំព័រ ១៣ ) ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ម៉ូសេ ៨

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ទោះបីជា​កំពុង​រស់នៅ​ក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​ក៏​ដោយ ។

  • ការរៀបចំ​ខ្លួន​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ឧបសគ្គ ឬ​ការលំបាក​ដែល​ពួកគេ​ប្រឈមមុខ​នៅក្នុង​ការធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មក​រៀន​ដោយ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​បានជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​ពិភពលោក​នេះ ហើយ​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ ធុង​ទឹក វត្ថុ​ស្ងួត​តូចៗ និង​ថង់​ប្លាស្ទិក ឬ​ធុងទឹក​ដែល​មិនជ្រាប​ទឹក​ដែល​អាច​ដាក់​វត្ថុ​ស្ងួត​តូចៗ​ចូល​បាន ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ថ្លែងការណ៍​ពី​ស្វ័យ​វាយតម្លៃ សេចក្ដី​ណែនាំ និង​តារាង​ប្រៀបធៀប​សម័យ​របស់​ណូអេ នឹង​សម័យ​របស់​យើង

  • សំណៅ​មេរៀន ៖ « ការយក​ឈ្នះ​លើ​ពិភពលោក​នេះ​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ »

  • វីដេអូ ៖ « Sharing Your Light » ( ២:៥៦ )

លោកុប្បត្តិ ៦–៨

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​បង្កើន​បំណងប្រាថ្នា​របស់​ខ្លួន​ក្នុងការ​គោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះ ។

  • ការរៀបចំ​ខ្លួន​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា ហើយ​មក​រៀន​ដោយ​ត្រៀមខ្លួន​ចែកចាយ​ពី​របៀប​ដែល​បទបញ្ញត្តិ​ជាក់លាក់​មួយ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​យើង និង​បំណងប្រាថ្នា​របស់​ទ្រង់​ដើម្បី​ការពារ​យើង ។

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ ទិដ្ឋភាព​បោះ​ជំរំ​មួយ ក្រុម​កុមារ​តូចៗ ណូអេ​កំពុង​ផ្សព្វផ្សាយ​ខណៈ​កំពុង​សាងសង់​ទូក

  • សម្ភារ​សម្រាប់​សិស្ស ៖ ក្រដាស​សម្រាប់​ក្រុម​នីមួយៗ

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ថ្លែងការណ៍​ដែល​ថ្លែង​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល និង​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន សញ្ញា​រំឭក​ការគិតពិចារណា​ផ្ទាល់​ខ្លួន

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​គិតពិចារណា​ពី​គោលដៅ​ដែល​ពួកគេ​បាន​ដាក់ និង​ការរីកចម្រើន​ដែល​ពួកគេ​បានដកពិសោធន៍​ក្នុង​អំឡុងពេល​សិក្សា​របស់​ពួកគេ​អំពី ម៉ូសេ ១ តាមរយៈ លោកុប្បត្តិ ១១ ។

  • ការរៀបចំ​ខ្លួន​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានរៀន ឬ​របៀប​ដែល​ពួកគេ​បានរីកចម្រើន​ខាងវិញ្ញាណ​ចាប់​តាំង​ពី​ការសិក្សា​នៅ​ដើម​ឆ្នាំ​នេះ អំពី​ព្រះគម្ពីរ​សញ្ញាចាស់ និង​មុក្ដា​ដ៏​មានតម្លៃ​មហិមា ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​ពិនិត្យ​មើល​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ឡើងវិញ ឬ​កំណត់ចំណាំ​របស់​ពួកគេ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ដើម្បី​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​ពី​ការរីកចម្រើន និង​ការរៀនសូត្រ​របស់​ពួកគេ ។

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​របស់​ប្រជាជន​ហេណុក រូបភាព​ព្រះ​យេស៊ូវ​គ្រីស្ទ

  • សម្ភារ​សម្រាប់​សិស្ស ៖ បំណែក​ក្រដាស​តូចៗ​សម្រាប់​សិស្ស​ម្នាក់ៗ កូនសៀវភៅ​ដែល​សិស្ស​បានបង្កើត​នៅក្នុង​មេរៀន​ទី ១១ ៖ « ម៉ូសេ ៤:៥–៣២: ៥:១–១៥ ផ្នែក​ទី ១ » និង​មេរៀន​ទី ១២ ៖ « ម៉ូសេ ៤:៥–៣២:៥:១–១៥ ផ្នែក​ទី ២ » ( បើ​មាន )

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ ផ្លែឈើ​មួយ​ចំណិត