ថ្នាក់​សិក្ខាសាលា
វិវរណៈ ១៤


វិវរណៈ ១៤

« ខ្ញុំក៏ឃើញទេវតាមួយទៀត … មានដំណឹងល្អដ៏នៅអស់កល្បជានិច្ច »

រូបភាព
The Melbourne Australia Temple angel Moroni.

សូមគិតអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ តើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជួយអ្នកឲ្យយល់ និងរៀបចំសម្រាប់ការយាងមកនេះដោយរបៀបណា ? សាវកយ៉ូហានបានព្យាករអំពីព្រឹត្តិការណ៍ដែលនឹងជាការនាំមុខដល់ជ័យជម្នះនៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ រួមទាំងការស្ដារឡើងវិញនៃសាសនាចក្ររបស់ទ្រង់ និងការញែកមនុស្សសុចរិតចេញពីមនុស្សទុច្ចរិតផងដែរ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះ និងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់អាចជួយពិភពលោកនេះ—រួមទាំងអ្នកផងដែរ—ឲ្យត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។

គោលបំណងរបស់សាសនាចក្រ

សូមស្រមៃថា អ្នកកំពុងនៅក្នុងថ្នាក់រៀនមួយនៅឯសាលារៀន នៅពេលដែលប្រធានបទអំពីសាសនាដែលបានរៀបចំលេចឡើងមក ។ មិត្តរួមថ្នាក់ម្នាក់ផ្តល់យោបល់ថា មានមនុស្សតិចទៅៗជាសមាជិក ឬចូលរួមក្នុងព្រះវិហារ ដោយសារពួកគេមានអារម្មណ៍ថា ព្រះវិហារពិតជាមិនបានបំពេញតាមគោលបំណងនោះទេ ។ ការអធិប្បាយនេះធ្វើឲ្យអ្នកគិតអំពីគោលបំណងទាំងអស់ដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានបំពេញ ។

  • តើមានរឿងអ្វីខ្លះដែលអ្នកមានអារម្មណ៍ថា អ្នកដទៃគួរយល់អំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានរៀបចំសាសនាចក្ររបស់ទ្រង់ឡើង ?

សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបំពេញតាមគោលបំណងសំខាន់ៗជាច្រើន ដែលអាចនឹងកើតមានក្នុងគំនិតរបស់អ្នក ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីគោលបំណងសំខាន់មួយក្នុងចំណោមគោលបំណងសំខាន់ៗជាច្រើននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖

រូបភាព
Portrait of Elder D. Todd Christofferson. Photographed in March 2020.

សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានផ្ដល់អំណាច និងការបង្គាប់ដើម្បីសម្រេចការរៀបចំដែលចាំបាច់សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ជាការពិតណាស់ វាត្រូវបានស្ដារឡើងវិញសម្រាប់គោលបំណងនោះ ។

( ឌី ថត គ្រីស្តូហ្វឺសិន « Preparing for the Lord’s Return » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨២ )

១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើការយល់ដឹងអំពីគោលបំណងនេះអាចប៉ះពាល់ដល់របៀបដែលអ្នក និងអ្នកដទៃយល់ឃើញ និងចូលរួមនៅក្នុងសាសនាចក្រដោយរបៀបណា ?

សូមចំណាយពេលបន្តិច ដើម្បីពិចារណាពីពរជ័យនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នក ។ នៅពេលអ្នកសិក្សា សូមស្តាប់ការបំផុសគំនិត និងចំណាប់អារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យប្រើពរជ័យទាំងនេះ ដើម្បីត្រៀមខ្លួនឲ្យបានកាន់តែប្រសើរសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។

យ៉ូហានមើលឃើញការនិមិត្តអំពីការស្ដារឡើងវិញនៅថ្ងៃចុងក្រោយ

ជាផ្នែកមួយនៃការនិមិត្តរបស់លោកដែលបានកត់ត្រានៅក្នុងគម្ពីរវិវរណៈ យ៉ូហានបានធ្វើជាសាក្សីដល់ព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលនឹងកើតមានមុនពេលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ លោកបានឃើញសង្ឃជាន់ខ្ពស់ដ៏ស្មោះត្រង់ចំនួន ១៤៤,០០០ នាក់មកពីកុលសម្ព័ន្ធទាំងអស់នៃអ៊ីស្រាអែលត្រូវបានតែងតាំងឲ្យគ្រប់គ្រងដំណឹងល្អ ហើយនាំមនុស្សមកកាន់សាសនាចក្រ ( សូមមើល វិវរណៈ ៧:៤–៨ ; ១៤:១–៥ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:១១ ) ។ លោកក៏បានឃើញទេវតាជាច្រើនអង្គដែលធ្វើការដើម្បីរៀបចំពិភពលោកនេះសម្រាប់ការយាងមកវិញរបស់ព្រះអង្គសង្គ្រោះផងដែរ ( សូមមើល វិវរណៈ ១៤:៦–២០ ) ។

រូបភាព
Angel Moroni on the Meridian Idaho Temple during winter at sunrise.
  • តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាព្រះវិហារបរិសុទ្ធរបស់យើងភាគច្រើនមានរូបសំណាកមរ៉ូណៃនៅលើកំពូល ?

រូបសំណាកទាំងនេះតំណាងឲ្យការផ្សព្វផ្សាយដំណឹងល្អដែលបានស្ដារឡើងវិញនៅទូទាំងពិភពលោក ។ អ្នកនាំសារនៅស្ថានសួគ៌ រួមទាំងមរ៉ូណៃ បានដើរតួយ៉ាងសំខាន់នៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ នៅក្នុង វិវរណៈ ១៤ យ៉ូហានបានសំដៅទៅលើតួនាទីដ៏សំខាន់ដែលមរ៉ូណៃ និងទេវតាជាច្រើនអង្គទៀតនឹងដើរតួក្នុងការជួយរៀបចំពិភពលោកសម្រាប់ការយាងមករបស់ព្រះអង្គសង្គ្រោះ ។

សូមអាន វិវរណៈ ១៤:៦ ដោយរកមើលអ្វីដែលអ្នកបានរៀនពីការពិពណ៌នារបស់យ៉ូហាន ដែលរំឭកអ្នកអំពីមរ៉ូណៃ និងបេសកកម្មរបស់លោក ។

ក្រៅពីមរ៉ូណៃ ទេវតាដែលគេដំណាលនៅក្នុង វិវរណៈ ១៤:៦ ក៏អាចតំណាងឲ្យអ្នកនាំសារនៅស្ថានសួគ៌ជាច្រើនអង្គ ដែលបានជួយស្តារដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទឡើងវិញផងដែរ ។ សូមអានខាងក្រោមនេះ ដើម្បីសម្គាល់ទេវតាផ្សេងទៀត ដែលមានតួនាទីក្នុងការស្ដារឡើងវិញនៃដំណឹងល្អ ៖

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣ ក្បាលកណ្ឌ

គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១–១៦

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:២០–២១

សូមអាន វិវរណៈ ១៤:៧ ដោយរកមើលអ្វីដែលទេវតានោះបានមានបន្ទូល ។

ឃ្លា « ពេលដែលទ្រង់ត្រូវជំនុំជម្រះ នោះបានមកដល់ហើយ » សំដៅលើគ្រាដែលព្រះអង្គសង្គ្រោះនឹងជំនុំជម្រះមនុស្សទាំងអស់នៅលើផែនដីនេះ ។ ការជំនុំជម្រះរបស់ទ្រង់នឹងកើតមានឡើងទាំងនៅគ្រានៃការយាងមកជាលើកទីពីរ ( សូមមើល ម៉ាឡាគី ៣:១–៥ ) និងនៅគ្រានៃការជំនុំជម្រះចុងក្រោយ ( សូមមើល នីហ្វៃទី២ ៩:១៥ ) ។ ដោយមានជំនួយពីអ្នកនាំសារនៅស្ថានសួគ៌ ព្រះយេស៊ូវគ្រីស្ទបានស្ដារដំណឹងល្អរបស់ទ្រង់ឡើងវិញ ដើម្បីជួយរៀបចំពិភពលោកនេះសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់

២. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើដំណឹងល្អរបស់ព្រះអម្ចាស់បានស្ដារឡើងវិញ និងសាសនាចក្ររបស់ទ្រង់ ជួយរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់តាមរបៀបណាខ្លះ ? សូមពន្យល់ពីចម្លើយរបស់អ្នក ។

  • តើការខិតខំរបស់ព្រះអម្ចាស់ដើម្បីរៀបចំយើងសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់បង្រៀនអ្នកអ្វីខ្លះអំពីទ្រង់ និងបំណងប្រាថ្នារបស់ទ្រង់សម្រាប់អ្នក ?

តួនាទីរបស់យើងនៅក្នុងការរៀបចំពិភពលោកនេះសម្រាប់ការយាងមកជាលើកទីពីរ

យ៉ូហានបានបញ្ចប់ផ្នែកនៃការសរសេររបស់លោកនេះ ដោយពិពណ៌នាពីការនិមិត្តមួយដែលលោកបានមានអំពីព្រះមួយអង្គ « ដូចជាកូនមនុស្ស » ( វិវរណៈ ១៤:១៤ ) ។ សូមអាន វិវរណៈ ១៤:១៤–១៥ ដោយរកមើលអ្វីដែលយ៉ូហានបានធ្វើជាសាក្សី ។

រូបភាព
Drawing of a sickle.

កណ្ដៀវគឺជាកាំបិតរាងកោងមុតស្រួច ដែលប្រើសម្រាប់កាត់ និងប្រមូលផល ( ឬច្រូត ) ដំណាំដាំដុះ ។ នៅពេលព្រះយេស៊ូវបានបង្រៀនរឿងប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ ( សូមមើល ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣ ) ទ្រង់មានព្រះបន្ទូលថា ស្រូវសាលី ( មនុស្សសុចរិត ) នឹងត្រូវញែកចេញពីស្រងែ ( មនុស្សទុច្ចរិត ) « នៅទីបញ្ចប់នៃពិភពលោកនេះ » ( ម៉ាថាយ ១៣:៤០ ) ។ នៅក្នុងការនិមិត្តរបស់លោក យ៉ូហានបានធ្វើជាសាក្សីអំពីការប្រមូលមនុស្សសុចរិតឲ្យចេញពីមនុស្សទុច្ចរិត ដើម្បីរៀបចំសម្រាប់ការបំផ្លិចបំផ្លាញនៃមនុស្សអាក្រក់ ( សូមមើល វិវរណៈ ១៤:១៦–២០ ) ។ ឃ្លា « សូមលូកកណ្តៀវទ្រង់ទៅច្រូតចុះ » នៅក្នុង វិវរណៈ ១៤:១៥ អាចមានន័យថា ការប្រមូលព្រលឹងទាំងឡាយទៅកាន់ព្រះយេស៊ូវគ្រីស្ទ ។

ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យចូលរួមក្នុងការប្រមូលព្រលឹងទាំងឡាយទៅកាន់ទ្រង់ ដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ ការណ៍នេះជាញឹកញាប់ គេសំដៅថាជាការប្រមូលផ្ដុំអ៊ីស្រាអែល ។

សូមចំណាយពេលខ្លះៗដើម្បីរំឭកឡើងវិញពីការបង្រៀនថ្មីៗរបស់ព្យាការី និងសាវករបស់ព្រះអម្ចាស់ទាក់ទងនឹងការចូលរួមក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល ។ ដើម្បីធ្វើដូច្នេះ អ្នកអាចស្វែងរកប្រធានបទ « ការប្រមូលផ្តុំ » នៅក្នុងសុន្ទរកថាសន្និសីទទូទៅនាពេលថ្មីៗនេះបាន នៅលើគេហទំព័រ ChurchofJesusChrist.org ឬនៅលើកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ជាជម្រើស អ្នកអាចពិនិត្យមើលសារមួយ ឬច្រើននៅខាងក្រោមនេះមកពីប្រធាន រ័សុល អិម ណិលសុន និង ស៊ីស្ទើរ វិនឌី ដបុលយូ ណិលសុន ។ នៅពេលអ្នកសិក្សា សូមរកមើលសេចក្តីថ្លែងការណ៍ដែលពិពណ៌នាអំពីតួនាទីរបស់យើងក្នុងការជួយប្រមូលផ្តុំអ៊ីស្រាអែល និងរៀបចំពិភពលោកនេះសម្រាប់ការយាងមកជាលើកទីពីរ ។

« សង្ឃឹមអ៊ីស្រាអែល » ( ការប្រជុំធម្មនិដ្ឋានយុវវ័យទូទាំងពិភពលោកជាមួយ រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) បន្ថែមលើ New Era និង Ensign នៅលើគេហទំព័រ ChurchofJesusChrist.org

« Sisters’ Participation in the Gathering of Israel » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦៨–៧០

« Let God Prevail » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៥

៣. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើអ្នកបានរកឃើញសេចក្តីថ្លែងការណ៍មួយណា អំពីការប្រមូលផ្តុំអ៊ីស្រាអែលដែលមានអត្ថន័យជាពិសេសចំពោះអ្នក ? ហេតុអ្វីទៅ ?

  • តើមានអ្វីជាក់លាក់ខ្លះដែលអ្នកនឹងធ្វើ ដើម្បីរៀបចំខ្លួនរបស់អ្នក និងអ្នកដទៃទៀតសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ? តើអ្វីៗទាំងនេះនឹងជួយអ្នកឲ្យត្រៀមខ្លួនដោយរបៀបណា ?