ថ្នាក់​សិក្ខាសាលា
វិវរណៈ ៦–៧


វិវរណៈ ៦–៧

« តើអ្នកណាអាចនឹងឈរនៅបាន » ?

រូបភាព
A family gathers inside the Conference Center. They are looking at a statue of the Christus.

ជាផ្នែកមួយនៃវិវរណៈរបស់លោក សាវកយ៉ូហានបានឃើញការនិមិត្តអំពីកូនចៀមរបស់ព្រះ បើកត្រាប្រាំមួយដំបូងនៃក្រាំងដែលបានបិទ ។ នៅពេលបើកត្រាទីប្រាំមួយ យ៉ូហានត្រូវបានបង្ហាញឲ្យឃើញពីទុក្ខវេទនាជាខ្លាំង បន្ទាប់មកលោកបានឃើញការនិមិត្តមួយអំពីអ្នកបម្រើរបស់ព្រះ ដែលបានប្រែជាស្អាតស្អំ តាមរយៈព្រះលោហិតដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ដែលកំពុងថ្វាយបង្គំនៅចំពោះបល្ល័ង្ករបស់ព្រះ ( សូមមើល វិវរណៈ ៧:៩–១៥ ) ។ មេរៀននេះអាចជួយអ្នកឲ្យដឹងពីសារៈសំខាន់នៃការពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទដើម្បីក្លាយជាមនុស្សបរិសុទ្ធ ហើយបន្តស្មោះត្រង់ក្នុងអំឡុងពេលនៃទុក្ខវេទនានៅថ្ងៃចុងក្រោយ ។

ការបើកត្រាប្រាំមួយដំបូង

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមឆ្លើយសំណួរដូចខាងក្រោមនេះ ៖

  • តើអ្នកមានបញ្ហាអ្វីខ្លះក្នុងការរស់នៅក្នុងថ្ងៃចុងក្រោយនេះ ? ហេតុអ្វីទៅ ?

  • តើអ្វីដែលធ្វើឲ្យអ្នករំភើបចិត្តក្នុងការរស់នៅក្នុងថ្ងៃចុងក្រោយនេះ ? ហេតុអ្វីទៅ ?

រូបភាព
A modern replica of an ancient papyrus scroll, folded and sealed with multiple clay seals. Sealing an ancient document in this way identified its owner and his authority, made the document legally binding, and protected it from unauthorized disclosure. Jesus Christ’s role as the only person worthy to open and read the sealed book in Revelation 5 highlights His authority as the executor of God’s plan of salvation.

សូមរំឭកថានៅក្នុង វិវរណៈ ៥ យ៉ូហានបានឃើញក្រាំងមួយដែលមានបិទត្រាទាំងប្រាំពីរដែលមានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលស័ក្តិសមនឹងបើកវា ។ ត្រានីមួយៗតំណាងឲ្យរយៈពេល ១,០០០ ឆ្នាំនៃប្រវត្តិសាស្រ្តបណ្តោះអាសន្នរបស់ផែនដី ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៧ ) ។ នៅដើម វិវរណៈ ៦:១២ យ៉ូហានបានឃើញការបើកត្រាទីប្រាំមួយ ។ ត្រាទីប្រាំមួយតំណាងឲ្យរាប់ពាន់ឆ្នាំដែលឈានទៅដល់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ហើយទំនងជារួមបញ្ចូលពេលវេលាដែលយើងរស់នៅឥឡូវនេះផងដែរ ។

សម្រាប់ព័ត៌មាន និងការបកស្រាយអំពីនិមិត្តសញ្ញាដែលបានពិពណ៌នាដោយយ៉ូហានសម្រាប់ត្រាប្រាំមួយដំបូង ( សូមមើល វិវរណៈ ៦:១–១១ ) សូមមើល « វិវរណៈ៦ ។ The First Six Seals » នៅក្នុង New Testament Student Manual ( ឆ្នាំ ២០១៤ ) ទំព័រ ៥៤២–៤៣ ។

សូមអាន វិវរណៈ ៦:១២–១៦ ដោយរកមើលព្រឹត្តិការណ៍មួយចំនួនដែលយ៉ូហានបានឃើញអំឡុងពេលបើកត្រាទីប្រាំមួយ ។

  • តើអ្វីដែលលេចធ្លោសម្រាប់អ្នកនៅក្នុងខគម្ពីរទាំងនេះ ?

  • តើអ្នករៀនអ្វីខ្លះមកពី ខទី ១៥–១៦ អំពីស្ថានភាពខាងវិញ្ញាណនៃមនុស្សជាច្រើនដែលរស់នៅអំឡុងការបើកត្រាទីប្រាំមួយ ?

សូមអាន វិវរណៈ ៦:១៧ ហើយពិចារណាគូសចំណាំសំណួរនៅក្នុងខនោះ ។

  • តើអ្នកនឹងសួរសំណួរនេះជាសម្ដីរបស់អ្នកផ្ទាល់ដោយរបៀបណា ?

  • តើអ្នកគិតថាអ្វីទៅជាចម្លើយចំពោះសំណួររបស់យ៉ូហាន ?

ទោះបីជាមានការបំផ្លិចបំផ្លាញ និងអំពើទុច្ចរិតដែលបានព្យាករណ៍ក្នុងអំឡុងថ្ងៃចុងក្រោយក៏ដោយ សូមពិចារណានូវអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានធ្វើ និងកំពុងធ្វើដើម្បីថែទាំពួកបរិសុទ្ធរបស់ទ្រង់ក្នុងការរៀបចំសម្រាប់ការយាងមកផែនដីវិញរបស់ទ្រង់ ។

  • តើព្រះអង្គសង្គ្រោះបានធ្វើអ្វីខ្លះ ហើយឥឡូវនេះទ្រង់កំពុងធ្វើអ្វី ដើម្បីរៀបចំ និងការពារពួកបរិសុទ្ធរបស់ទ្រង់ ?

នៅពេលអ្នកបន្តការសិក្សារបស់អ្នក សូមរកមើលការបង្រៀនដែលអាចជួយអ្នកឲ្យឆ្លើយសំណួរនៅក្នុង វិវរណៈ ៦:១៧ ។ សូមពិចារណាពីរបៀបដែលការពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យមានអារម្មណ៍សុខសាន្ដ និងសេចក្ដីអំណរ នៅពេលអ្នកព្យាយាមស៊ូទ្រាំនឹងឧបសគ្គខាងវិញ្ញាណ និងខាងរូបកាយនៅក្នុងថ្ងៃចុងក្រោយ ។

យ៉ូហានឃើញការរៀបចំសម្រាប់ការយាងមកជាលើកទីពីរ និងការនិមិត្តអំពីនគរសេឡេស្ទាល

នៅក្នុង វិវរណៈ ៧ យ៉ូហានបានឃើញទេវតាបួនអង្គដែលបានបញ្ជូនមកពីព្រះ ដែលមានអំណាចដើម្បីសង្គ្រោះ និងបំផ្លាញជីវិតនៅលើផែនដី ( សូមមើល វិវរណៈ ៧:១ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៨ ) ។ យ៉ូហានបានប្រមើលឃើញទេវតាទាំងនេះកំពុងរៀបចំបង្ហូរការបំផ្លិចបំផ្លាញមកលើផែនដី ដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ លោកក៏បានឃើញការការពារត្រូវបានផ្តល់ដល់សមាជិកនៃកុលសម្ព័ន្ធអ៊ីស្រាអែលផងដែរ ( សូមមើល វិវរណៈ ៧:១–៨ ; ៩:៣–៤ ) ។ បន្ទាប់មក លោកបានមានការនិមិត្តមួយអំពីនគរសេឡេស្ទាល ។

សូមអាន វិវរណៈ ៧:៩–១២ ដោយរកមើលពីរបៀបដែលយ៉ូហានបានពិពណ៌នាអំពីមនុស្សនៅក្នុងនគរសេឡេស្ទាល ។

  • តើយ៉ូហានបានឃើញមនុស្សប៉ុន្មាននាក់ ហើយហេតុអ្វីបានជាវាសំខាន់ ?

  • តើអ្វីដែលលេចធ្លោចំពោះអ្នកអំពីពាក្យសម្ដី និងសកម្មភាពរបស់មនុស្សទាំងនេះ ?

បន្ទាប់មក សូមអាន វិវរណៈ ៧:១៣–១៤ ហើយរកមើលពរជ័យនាពេលអនាគតដែលកំពុងរង់ចាំអស់អ្នកដែលស្មោះត្រង់ និងអ្វីដែលអាចឲ្យប្រជាជនចូលទៅក្នុងវត្តមានរបស់ព្រះបាន ។

  • តើខគម្ពីរទាំងនេះជួយឆ្លើយសំណួរដែលមាននៅក្នុង វិវរណៈ ៦:១៧ យ៉ាងដូចម្ដេច ?

  • តើអ្នកគិតថាការបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀមមានន័យយ៉ាងដូចម្ដេច ?

គោលការណ៍មួយដែលអាចកំណត់បានមកពីខគម្ពីរទាំងនេះគឺថា ប្រសិនបើយើងស៊ូទ្រាំសេចក្តីទុក្ខលំបាកដោយស្មោះត្រង់ ហើយប្រែជាបរិសុទ្ធតាមរយៈព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងរីករាយនឹងសិរីល្អសេឡេស្ទាលជាមួយព្រះ

ដើម្បីយល់បន្ថែមទៀតអំពីអត្ថន័យនៃការឲ្យអាវរបស់យើងក្លាយជាពណ៌សក្នុងឈាមរបស់កូនចៀម និងរបៀបដែលអ្នកអាចទទួលបានពរជ័យនេះ សូមសិក្សាសេចក្ដីយោងបទគម្ពីរមួយចំនួន ឬទាំងអស់ដូចខាងក្រោម ៖

អេសាយ ១:១៨

អាលម៉ា ៧:១៤

មរមន ៩:៦

មរ៉ូណៃ ១០:៣២–៣៣

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២–៤៣

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ និងព្រះចេស្ដានៃដង្វាយធួនរបស់ទ្រង់ ?

  • តើមានរបៀបណាខ្លះដែលអ្នកអាចចាប់ផ្ដើមចូលទៅកាន់អំណាចនៃការសម្អាតរបស់ព្រះយេស៊ូវគ្រីស្ទនៅពេលនេះ ?

សេចក្ដីសុខសាន្ត និងការសម្រាកជាមួយព្រះ

១. សូមបំពេញសកម្មភាពខាងក្រោម ហើយឆ្លើយសំណួរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

សូមអាន វិវរណៈ ៧:១៥–១៧ ដោយស្វែងរកពរជ័យបន្ថែមទៀត ដែលយ៉ូហានបានឃើញថាមនុស្សសុចរិតនឹងទទួលបទពិសោធន៍នៅក្នុងនគរសេឡេស្ទាល ។

  • តើពរជ័យទាំងនេះណាមួយដែលសំខាន់បំផុតចំពោះអ្នក ? ហេតុអ្វីទៅ ?

  • តើការយល់ដឹងពីពរជ័យនាពេលអនាគតទាំងនេះអាចមានឥទ្ធិពលលើអាកប្បកិរិយារបស់អ្នកនៅថ្ងៃនេះយ៉ាងដូចម្ដេច ?