យើងស្វាគមន៍មនុស្សទាំងអស់ ។ សូមមកទស្សនកិច្ចសាសនាចក្រមួយដែលនៅក្បែរលោកអ្នក ។
យើងជាសហគមន៍ដែលផ្តោតលើព្រះគ្រីស្ទ ដែលខិតខំអស់ពីសមត្ថភាពរបស់យើងដើម្បីស្រឡាញ់ និងបម្រើអ្នកដទៃ ។ មានកន្លែងមួយសម្រាប់អ្នកនៅទីនេះ ។
សំណួរទូទៅ
តើសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាគ្រីស្ទានមែនទេ ?
មែនហើយ ! ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងជឿថា ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអង្គសង្គ្រោះនៃពិភពលោក ។ ទ្រង់ស្រឡាញ់យើងទាំងអស់គ្នាច្រើនជាងអ្វីដែលយើងអាចស្រមៃបានទៅទៀត ។ យើងចាត់ទុកខ្លួនយើងជាអ្នកដើរតាមព្រះយេស៊ូវ ។ ខណៈដែលជំនឿមួយចំនួនរបស់យើងខុសពីគេ យើងជឿថា តាមរយៈព្រះជន្ម ការងារបម្រើ ពលិកម្ម និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទសង្គ្រោះយើងពីអំពីបាប ការរងទុក្ខ និងសេចក្ដីស្លាប់ ។
រៀនបន្ថែមទៀតអំពី ជំនឿ របស់យើង ។
តើកម្មវិធីរបស់សាសនាចក្រមានអ្វីខ្លះ ?
ពេលវេលានៃការថ្វាយបង្គំក្នុងសាសនាចក្រមានភាពខុសគ្នាពីក្រុមជំនុំមួយទៅក្រុមជំនុំមួយ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកតែងតែអាចពឹងផ្អែកលើកម្មវិធីថ្វាយបង្គំដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា បន្ទាប់មកបែងចែកទៅតាមថ្នាក់រៀនសម្រាប់កុមារ យុវវ័យ និងមជ្ឈិមវ័យ ។
កម្មវិធីសម្រាប់មនុស្សគ្រប់គ្នាត្រូវបានគេហៅថា « ការប្រជុំសាក្រាម៉ង់ » ។ ការប្រជុំនេះរួមមានចម្រៀង ការអធិស្ឋាន និងទេសនកថា ( ឬ « សុន្ទរកថា » ) ដែលបានផ្ដល់ដោយសមាជិកនៃក្រុមជំនុំផ្សេងៗគ្នាជារៀងរាល់សប្តាហ៍ ។ ប៉ុន្តែផ្នែកដ៏សំខាន់បំផុតនៃការប្រជុំនេះគឺនៅពេលយើងទទួលទានសាក្រាម៉ង់ ( ដែលស្រដៀងគ្នាទៅនឹងសេចក្តីរួបរួម ) ដើម្បីរំឭកចងចាំដល់ព្រះអង្គសង្រ្គោះ ។
រៀនបន្ថែមទៀតអំពី ការប្រជុំថ្ងៃអាទិត្យ ឬ ស្វែងរកសាសនាចក្រ ដែលនៅក្បែរលោកអ្នក ។
ហេតុអ្វីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមានព្រះវិហារបរិសុទ្ធ ?
សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ព្រះវិហារបរិសុទ្ធ គឺខុសពីអគារសាសនាចក្រផ្សេងៗទៀត ។ ព្រះវិហារបរិសុទ្ធជាកន្លែងមួយដែលពួកបរិសុទ្ធថ្ងៃចុងក្រោយទទួលការណែនាំពិសេសអំពីព្រះ និងព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងព្រះវិហារបរិសុទ្ធ សមាជិកធ្វើសេចក្ដីសញ្ញា ( ឬការសន្យា ) ដ៏អស់កល្បជានិច្ចជាមួយព្រះ ។ នេះរួមបញ្ចូលទាំងការសន្យាដើម្បីកាន់តាមបទបញ្ញត្ដិទាំងឡាយ រស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ មានភាពស្មោះត្រង់ក្នុងចំណងអាពាហ៍ពិពាហ៍ និងដើម្បីជួយថែរក្សាគ្នាទៅវិញទៅមក ដោយការចែករំលែកនូវអ្វីដែលយើងមាន ។
ដូចគ្នានេះដែរ ដោយសារយើងជឿថា ក្រុមគ្រួសារគឺនិរន្តរ៍ នោះកិច្ចការភាគច្រើនដែលធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ គឺដើម្បីធ្វើឲ្យចំណងគ្រួសារកាន់តែរឹងមាំឡើង ។ អាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធត្រូវបានធ្វើឡើងដើម្បីបន្តដល់ភាពអស់កល្បជានិច្ច មិនមែនគ្រាន់តែ « ត្រឹមសេចក្តីស្លាប់បំបែកអ្នក » នោះទេ ។ ឪពុកម្ដាយ និងកូនៗក្លាយជាក្រុមគ្រួសារដ៏អស់កល្បជានិច្ចនៅក្នុងព្រះវិហារបរិសុទ្ធ ។ បុព្វការីជនក៏អាចទទួលពរជ័យទាំងអស់នៃព្រះវិហារបរិសុទ្ធផងដែរ ប្រសិនបើមាននរណាម្នាក់ធ្វើពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងឡាយជំនួសពួកគេ ហើយពួកគេទទួលយកនូវការបម្រើនោះ ។ ព្រះវិហារបរិសុទ្ធជាកន្លែងដ៏មមាញឹក !
តើព្រះគម្ពីរមរមនគឺជាអ្វី ?
ព្រះគម្ពីរមរមន គឺជាសៀវភៅនៃគម្ពីរដ៏បំផុសគំនិត ដែលបង្រៀនយើងអំពីព្រះ និងព្រះយេស៊ូវគ្រីស្ទ ។ ព្រះគម្ពីរនេះជួយយើងឲ្យទទួលបានការណែនាំសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់យើង និងអាចជួយយើងឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងព្រះយេស៊ូវគ្រីស្ទ ។ តើឈ្មោះរបស់ព្រះគម្ពីរនេះបានមកពីណា ? កាលពីរាប់រយឆ្នាំមុន នៅទ្វីបអាមេរិកពីបុរាណមានព្យាការីម្នាក់ឈ្មោះមរមន បានចងក្រងកំណត់ត្រាមួយអំពីប្រជាជនរបស់លោក ។ ពួកគេបានប្រឈមមុខនឹងឧបសគ្គជាច្រើនដូចយើងមានផងដែរ ។ ក៏ដូចយើងដែរ ពួកគេបានរកឃើញកម្លាំង នៅពេលពួកគេងាកទៅរកព្រះយេស៊ូវគ្រីស្ទ ។ ទទួលការណែនាំអំពីព្រះគម្ពីរមរមនជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។
ព្រះគម្ពីរមរមនគាំទ្រដល់ព្រះគម្ពីរប៊ីប ជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មដ៏ទេវភាពរបស់ទ្រង់ក្នុងនាមជាព្រះអង្គសង្រ្គោះ និងជាព្រះប្រោសលោះនៃពិភពលោក ។ ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនរួមគ្នាផ្ដល់នូវការយល់ដឹងកាន់តែច្រើនអំពីសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះចំពោះយើងទាំងអស់គ្នា ហើយអាចជួយយើងឲ្យខិតទៅកាន់តែជិតទ្រង់ ។
រៀនបន្ថែមទៀតអំពី របៀបដែលព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនធ្វើការរួមគ្នា ។
តើយើងជឿលើព្រះគម្ពីរប៊ីបទេ ?
ប្រាកដណាស់ ។ ព្រះគម្ពីរប៊ីបជាព្រះបន្ទូលរបស់ព្រះ ជាព្រះគម្ពីរដ៏ពិសិដ្ឋមួយ ហើយការធ្វើតាមការបង្រៀនរបស់គម្ពីរនេះនាំមកនូវអំណរដល់ជីវិតរបស់យើង ។ ជាមួយនឹងព្រះគម្ពីរប៊ីប យើងក៏រកឃើញការបំផុសគំនិតនៅក្នុងគម្ពីរផ្សេងៗទៀតផងដែរ ដែលមានតែនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប៉ុណ្ណោះ ។ ព្រះគម្ពីរទាំងអស់នោះធ្វើការរួមគ្នា ដើម្បីបង្រៀនយើងនូវសេចក្ដីពិតសំខាន់ៗអំពីព្រះ និងព្រះយេស៊ូវគ្រីស្ទ ។
រៀនបន្ថែមអំពីជំនឿរបស់យើងនៅក្នុង ព្រះគម្ពីរប៊ីប ។
ខិតកាន់តែជិតព្រះ ។ ជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។
ជួបតាមអនឡាញ ឬដោយផ្ទាល់ ។ យើងនឹងឆ្លើយសំណួររបស់អ្នក ហើយណែនាំអ្នកទៅសហគមន៍សាសនាចក្រក្នុងមូលដ្ឋានរបស់អ្នក ។
ស្នើសុំជួបព្រះយេស៊ូវគ្រីស្ទជាគំរូដ៏ល្អឥតខ្ចោះរបស់យើង
« យើងចាំបាច់ត្រូវស្រឡាញ់ និងធ្វើការណ៍ល្អចំពោះមនុស្សគ្រប់រូប ។ យើងចាំបាច់ត្រូវចៀសវាងពីការឈ្លោះទាស់ទែង ហើយធ្វើជាអ្នកផ្សះផ្សាគេនៅក្នុងគ្រប់ការប្រាស្រ័យទាក់ទងរបស់យើង ។ ការណ៍នេះពុំមានន័យថាត្រូវបន្ទាបគោលការណ៍ និងអាទិភាពរបស់យើងឡើយ ប៉ុន្តែត្រូវឈប់វាយប្រហារអ្នកដទៃព្រោះតែគោលការណ៍របស់ពួកគេឡើយ ។ នោះគឺជាអ្វីដែលអង្គគំរូដ៏ឥតខ្ចោះរបស់យើងបានធ្វើនៅក្នុងការងារបម្រើរបស់ទ្រង់ ។ នោះគឺជាគំរូដែលទ្រង់បានធ្វើឲ្យយើងមើល កាលទ្រង់អញ្ជើញយើងឲ្យធ្វើតាមទ្រង់ ។ »
សហគមន៍នៃជំនឿដែលផ្តោតលើព្រះយេស៊ូវគ្រីស្ទ
អ្វីដែលត្រូវរំពឹងទុកនៅសាសនាចក្រ
សាសនាចក្រគឺជាជម្រកពីភាពច្របូកច្របល់នៃជីវិតប្រចាំថ្ងៃ—ជាកន្លែងដែលអ្នកអាចថ្វាយបង្គំព្រះជាមួយអ្នកជឿផ្សេងទៀត ដែលព្យាយាមក្លាយកាន់តែដូចជាព្រះយេស៊ូវ ។ យើងពេញចិត្តនឹងស្វាគមន៍អ្នកឲ្យចូលមកទស្សនា !
អ្វីដែលត្រូវរំពឹងទុកនៅសាសនាចក្រជំនឿរបស់យើង
ជំនឿទាំងអស់របស់យើងផ្តោតទៅលើព្រះ និងព្រះយេស៊ូវគ្រីស្ទ ។ សូមរៀនបន្ថែមទៀតអំពីអ្វីដែលយើងជឿ និងរបៀបដែលស្នូលនៃជំនឿទាំងនោះអាចបំផុសគំនិតអ្នកឲ្យធ្វើតាមព្រះអង្គសង្គ្រោះ ។
មកស្គាល់ពួកយើងមកស្គាល់ពួកយើង
អ្នកនឹងឃើញសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទូទាំងពិភពលោក ។ យើងគឺជាមិត្ត និងជាអ្នកជិតខាងរបស់អ្នក ដែលធ្វើការរួមគ្នាដើម្បីព្យាយាមធ្វើឲ្យពិភពលោកនេះក្លាយជាកន្លែងមួយដែលកាន់តែល្អប្រសើរ ។
តើយើងជានរណាទទួលព័ត៌មានចុងក្រោយបំផុតពីសាសនាចក្រ ។
រឿងល្អៗកំពុងកើតឡើងនៅជុំវិញពិភពលោក ។ ទទួលបានបច្ចុប្បន្នភាពអំពីគម្រោង ព្រឹត្តិការណ៍ កិច្ចខិតខំជួយសង្គ្រោះគ្រោះមហន្តរាយរបស់សាសនាចក្រ និងច្រើនទៀត ។
ចូលមើល Newsroomដែលនៅក្បែរលោកអ្នក ជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា សិក្សាព្រះគម្ពីរមរមន