ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់អ្នក

ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ—ជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះរបស់អ្នក ដែលបានចាត់មកដើម្បីសង្គ្រោះយើងទាំងអស់គ្នា ។ ដោយសារទ្រង់ អ្នកអាចរកឃើញអំណរដោយដឹងថា អ្នកអាចរស់នៅជាមួយព្រះ និងមនុស្សជាទីស្រឡាញ់របស់អ្នកក្នុងភាពអស់កល្បជានិច្ច ។

បេសកកម្មដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ

នៅពេលព្រះបញ្ជូនយើងមកកាន់ផែនដីដើម្បីរៀនសូត្រ និងរីកចម្រើន ទ្រង់ដឹងថាយើងនឹងធ្វើខុស ។ ដូច្នេះទ្រង់បានបញ្ជូនព្រះអង្គសង្គ្រោះមួយអង្គមកកាន់យើង គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីផ្តល់ជាផ្លូវឲ្យយើងប្រែចិត្ត ហើយបានសង្គ្រោះពីសេចក្តីស្លាប់ខាងសាច់់ឈាម ។

យើងជឿលើភាពជាព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ និងជាសមាជិកដាច់ដោយឡែកមួយអង្គនៃក្រុមព្រះ ជាមួយព្រះជាព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះយេស៊ូវបានយាងមកផែនដីដើម្បីដកពិសោធ៍ការសាកល្បងនៃជីវិតរមែងស្លាប់ ដើម្បីបង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះ សម្ដែងអព្ភូតហេតុដ៏អស្ចារ្យ និងបំពេញពលិកម្មដ៏ធួនរបស់ទ្រង់ ដែលអនុញ្ញាតឲ្យយើងបានជ្រះស្អាតពីអំពើបាប និងបានរស់ឡើងវិញ ។

ទ្រង់បានធ្វើការណ៍ទាំងអស់នេះសម្រាប់យើង—សម្រាប់អ្នក ។

ការងារបម្រើរបស់ទ្រង់បានផ្ដល់ជាគំរូដ៏ល្អឥតខ្ចោះដល់យើង

A man being healed by Christ at the pool of Bethesda.

គំរូរបស់ព្រះយេស៊ូវគឺជាគំរូនៃសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ។ ទ្រង់បានបង្ហាញយើងពីរបៀបស្រឡាញ់ព្រះ ដោយការព្យាយាមធ្វើតាមព្រះទ័យទ្រង់ជាងអ្វីៗទាំងអស់ ។ ទ្រង់បានប្រោសអ្នកឈឺ និងមនុស្សពិការដោយក្តីមេត្តាករុណា ផ្តល់អាហារដល់អ្នកស្រេកឃ្លាន ប្រោសមនុស្សស្លាប់ ថែទាំមនុស្សក្រីក្រ បានស្វាគមន៍មនុស្សដែលត្រូវសង្គមរើសអើង ហើយបានធ្វើការងារបម្រើដល់អស់អ្នកដែលស្វែងរកទ្រង់ដោយស្មោះត្រង់ ។

អ្នកអាចមានសេចក្ដីជំនឿថា ព្រះអង្គសង្គ្រោះនឹងពង្រីកសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដូចគ្នានោះដល់អ្នក ។

ក្នុងនាមជាគ្រីស្ទាន យើងព្យាយាមធ្វើខ្លួនដូចជាព្រះយេស៊ូវ ហើយឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់របស់ទ្រង់ ។

ការបង្រៀនរបស់ទ្រង់បង្ហាញផ្លូវយើងទៅរកសេចក្ដីសង្គ្រោះ

Mary Heard His Word

ព្រះយេស៊ូវជាគ្រូបង្រៀនដ៏ឆ្នើមមួយអង្គ ។ កាលមានព្រះជន្ម ១២ ឆ្នាំ ទ្រង់បានគង់ដោយគារវភាពជាមួយគ្រូបង្រៀនសាសនាបីបួននាក់នៅក្នុងព្រះវិហារបរិសុទ្ធ នៅក្រុងយេរូសាឡិម ហើយ « ពួកអស់អ្នកដែលឮទ្រង់ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា ហើយនិងពាក្យចម្លើយរបស់ទ្រង់ » ( លូកា ២:៤៧ ) ។

ក្រោយមក មនុស្សរាប់ពាន់នាក់បានសម្រុកមកស្ដាប់ទេសនកថារបស់ទ្រង់—ទេសនកថាដែលនៅតែបំផុសគំនិតមនុស្សទូទាំងពិភពលោកឲ្យដឹកនាំជីវិតកាន់តែប្រសើរឡើងនាសព្វថ្ងៃនេះ ។ ព្រះគម្ពីរប៊ីបបង្ហាញថា ព្រះយេស៊ូវក៏បានឆ្លៀតពេលថ្លែងទៅកាន់បុគ្គលម្នាក់ៗ ជាមួយនឹងមេរៀនដែលបុគ្គលម្នាក់ៗត្រូវការស្តាប់ផងដែរ ។ ព្រះគម្ពីរមរមន បន្ថែមដល់ចំណេះដឹងរបស់យើងអំពីព្រះអង្គសង្គ្រោះ និងការបង្រៀនរបស់ទ្រង់ ។

អ្នកអាចរកឃើញភាពសុខសាន្ត និងសុភមង្គលកាន់តែខ្លាំង តាមរយៈការរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវដោយខ្លួនឯង ។ ក្រុមជំនុំនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងតំបន់របស់អ្នក គឺជាកន្លែងដ៏ល្អមួយដើម្បីស្វែងយល់បន្ថែមទៀតអំពីការបង្រៀនរបស់ទ្រង់ និងពីរបៀបដែលវាអនុវត្តចំពោះអ្នក ។

ពលិកម្មរបស់ទ្រង់មានអត្ថន័យ ថាអ្នកអាចរស់នៅជាមួយព្រះបាន

ទោះជាព្រះយេស៊ូវបានរស់នៅក្នុងជីវិតដ៏ល្អឥតខ្ចោះក៏ដោយ ក៏មនុស្សជាច្រើនមានអារម្មណ៍ថាត្រូវរងការគំរាមកំហែងដោយឥទ្ធិពលរបស់ទ្រង់ដែរ ឬខឹងសម្បាពេលទ្រង់ហៅពួកគេថា មនុស្សលាក់ពុត ។ ពួកគេបានផ្សំគំនិតគ្នាដើម្បីធ្វើគុតព្រះយេស៊ូវ ។

នៅយប់មុនពេលទ្រង់ត្រូវបានគេឆ្កាង ព្រះយេស៊ូវបានយាងទៅកាន់សួនច្បារគែតសេម៉ានីដើម្បីអធិស្ឋាន ។ នៅទីនោះ ទ្រង់ឈឺចាប់រងទុក្ខវេទនាសម្រាប់បុត្រាបុត្រីរបស់ព្រះគ្រប់រូប រួមទាំងការឈឺចាប់របស់អ្នកផងដែរ ។ បន្ទាប់មកទ្រង់ត្រូវបានគេក្បត់ ចាប់ខ្លួន វាយដំ សើចចំអក ហើយដាក់ឆ្កាងនៅលើឈើឆ្កាងរហូតដល់សុគត ។ ការណ៍គ្រប់យ៉ាងដែលព្រះយេស៊ូវគ្រីស្ទបានឆ្លងកាត់ពេញមួយជីវិតរបស់ទ្រង់ និងពលិកម្មដ៏ធួន បានធ្វើឲ្យទ្រង់យល់ពីយើងម្នាក់ៗយ៉ាងល្អឥតខ្ចោះនៅក្នុងគ្រប់កាលៈទេសៈរបស់យើង ។

I Shall not Want

ព្រះយេស៊ូវបានធ្វើឲ្យមានការអភ័យទោស

ដោយសារតែពលិកម្មរបស់ព្រះយេស៊ូវសម្រាប់អ្នក នោះអ្នកអាចប្រែចិត្ត ហើយត្រូវបានអភ័យទោសទាំងស្រុង ។ បន្ថែមពីលើនេះ រាល់ភាពអយុត្តិធម៌ដែលអ្នកបានស៊ូទ្រាំ នឹងត្រូវបានធ្វើឲ្យត្រឹមត្រូវឡើងវិញនៅថ្ងៃណាមួយតាមរយៈព្រះយេស៊ូវគ្រីស្ទ ។

ព្រោះតែព្រះយេស៊ូវ នោះយើងនឹងរស់ឡើងវិញនៅថ្ងៃណាមួយ

យើងអាចយកឈ្នះមិនត្រឹមតែលើសេចក្តីស្លាប់ខាងវិញ្ញាណនៃអំពើបាបប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចយកឈ្នះលើសេចក្ដីស្លាប់ខាងរូបកាយតាមរយៈព្រះយេស៊ូវផងដែរ ។ ដោយសារទ្រង់បានមានព្រះជន្មរស់ឡើងវិញពីការសុគត នៅថ្ងៃទីបីបន្ទាប់ពីការឆ្កាងទ្រង់ នោះនៅថ្ងៃណាមួយអ្នកក៏អាចរស់ឡើងវិញ ហើយរស់នៅជាមួយព្រះ និងមនុស្សជាទីស្រឡាញ់របស់អ្នកក្នុងរូបកាយដ៏ល្អឥតខ្ចោះ គ្មានជំងឺ និងការឈឺចាប់ផងដែរ ។

អ្នកអាចធ្វើតាមព្រះយេស៊ូវបាន

ព្រះយេស៊ូវទ្រង់យល់ពីអ្នក ។ ទ្រង់បានដឹងពីទម្ងន់នៃការសាកល្បងដ៏លំបាកបំផុតរបស់អ្នក ហើយបានរងទុក្ខសម្រាប់អំពើបាបរបស់អ្នក ។ ទ្រង់អញ្ជើញអ្នកឲ្យដើរតាមទ្រង់ ហើយរកឃើញភាពសុខសាន្ត ។

មក​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ

អ្នកអាចមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអង្គសង្គ្រោះរបស់អ្នក ។ សូមចាប់ផ្តើមដោយនិយាយជាមួយពួកអ្នកផ្សព្វផ្សាយសាសនាតាមអ៊ីនធឺណិត ឬដោយផ្ទាល់អំពីរបៀបដែលអ្នកអាចធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
ស្នើសុំ​ណាត់ជួប

ដើរ​ជាមួយ​ព្រះគ្រីស្ទ

សូមសិក្សាអំពីព្រះជន្ម និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការ « ដើរជាមួយព្រះគ្រីស្ទ » ជាដំណើរ ១០ អ៊ីមែល ដែលមើលទៅលើការងារបម្រើរបស់ព្រះអង្គសង្គ្រោះ តាមរយៈកន្លែងសំខាន់ៗនៅក្នុងព្រះជន្មរបស់ទ្រង់ ។