ព្រះវិហារបរិសុទ្ធសន្យាថាចងភ្ជាប់យើងទៅនឹងព្រះ និងចងភ្ជាប់ទៅគ្នាទៅវិញទៅមក

ដោយសារពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចរស់នៅជាមួយមនុស្សជាទីស្រឡាញ់របស់យើង និងជាមួយព្រះម្ដងទៀតបានបន្ទាប់ពីជីវិតនេះ ។ យើងអាចជ្រើសរើសដើម្បីធ្វើតាមទ្រង់តាមរយៈការធ្វើសេចក្ដីសញ្ញា ឬការសន្យាជាមួយទ្រង់ ។

People outside the Accra Ghana Temple

តើព្រះវិហារបរិសុទ្ធគឺជាអ្វី ?

ព្រះវិហារបរិសុទ្ធគឺជាទីដ៏បរិសុទ្ធ និងពិសិដ្ឋ ។ យើងចាត់ទុកព្រះវិហារបរិសុទ្ធគឺជាដំណាក់នៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ព្រះវិហារបរិសុទ្ធខុសប្លែកពីអគារព្រះវិហារដែលយើងធ្វើកម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ និងសកម្មភាពផ្សេងៗទៀត ។ ព្រះវិហារបរិសុទ្ធត្រូវបានឧទ្ទិសដល់កិច្ចការដ៏ពិសិដ្ឋបំផុតរបស់ព្រះ ។

ព្រះវិហារបរិសុទ្ធពោរពេញដោយនិមិត្តរូប ។ ឧទាហរណ៍ អស់អ្នកដែលចូលរួមព្រះវិហារបរិសុទ្ធស្លៀកសម្លៀកបំពាក់ពណ៌សលាត ដើម្បីតំណាងឲ្យភាពបរិសុទ្ធ និងភាពស្មើគ្នានៅចំពោះព្រះ ។ ព្រះវិហារបរិសុទ្ធគឺជាជម្រកដ៏បរិសុទ្ធ និងសេចក្តីសុខសាន្ត ជាទីដែលអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទអាចភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទ្រង់ ។

សំខាន់បំផុត ព្រះវិហារបរិសុទ្ធគឺជាកន្លែងដែលយើងអាចធ្វើសេចក្តីសញ្ញាដ៏ពិសិដ្ឋជាមួយព្រះ ។

Helena Montana Temple: Exterior

តើសេចក្តីសញ្ញាជាអ្វី ?

យើងអាចពង្រឹងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះ ហើយទទួលបានពរជ័យពិសេសពីទ្រង់តាមរយៈសេចក្ដីសញ្ញាទាំងឡាយ ។ សេចក្តីសញ្ញាគឺជាការសន្យាដ៏ពិសិដ្ឋមួយរវាងព្រះ និងបុត្រាបុត្រីរបស់ទ្រង់ ។ ព្រះប្រទានលក្ខខណ្ឌសម្រាប់សេចក្ដីសញ្ញា ហើយបន្ទាប់មកប្រទានជម្រើសឲ្យយើងទទួលយកសេចក្ដីសញ្ញាទាំងនោះ ។
ចូរយើងប្រើពិធីបុណ្យជ្រមុជទឹកជាឧទាហរណ៍ ។

John the Baptist Baptizes Christ

នៅពេលយើងទទួលបុណ្យជ្រមុជទឹក យើងសន្យានឹងព្រះថា យើងនឹងបម្រើទ្រង់ គោរពតាមបទបញ្ញត្តិរបស់ទ្រង់ ហើយលើកដាក់ព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទមកលើខ្លួនយើង ។ ហើយបើយើងធ្វើកិច្ចការទាំងនេះ នោះព្រះសន្យាថានឹងអភ័យទោសដល់អំពើបាបរបស់យើង ប្រទានពរដល់យើងដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយប្រទានជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងទីវត្តមានរបស់ទ្រង់ ។

យើងរំឭកសេចក្តីសញ្ញានេះដែលយើងធ្វើនៅឯពិធីបុណ្យជ្រមុជទឹកពេលយើងទទួលទានសាក្រាម៉ង់ ដែលពិធីនេះក៏ត្រូវបានហៅថា ពិធីលៀងព្រះអម្ចាស់ ជារៀងរាល់ថ្ងៃអាទិត្យនៅឯព្រះវិហារ ។ ពិធីសាក្រាម៉ង់នេះត្រូវបានយកលំនាំតាមពិធីសាក្រាម៉ង់នៃអាហារចុងក្រោយដែលព្រះយេស៊ូវបានណែនាំដល់ពួកសាវករបស់ទ្រង់មុនពេលការសុគតរបស់ទ្រង់ ។

បន្ទាប់ពីទទួលបុណ្យជ្រមុជទឹកហើយ សមាជិកពេញវ័យនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អាចធ្វើសេចក្តីសញ្ញាបន្ថែមជាមួយព្រះនៅក្នុងព្រះវិហារបរិសុទ្ធ ។ សេចក្តីសញ្ញា និងការសន្យាទាំងនេះពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់ ហើយនាំមកនូវពរជ័យកាន់តែច្រើន ។

យើងធ្វើសេចក្តីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធ

អំណោយទានពិសិដ្ឋ

ពាក្យ អំណោយទានពិសិដ្ឋ មានន័យថា « អំណោយ » ។ នៅក្នុងអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ សមាជិកនៃសាសនាចក្រពេញវ័យធ្វើសេចក្តីសញ្ញាដ៏ឧឡារិក រួមទាំងការសន្យាថានឹងគោរពតាមបទបញ្ញត្តិរបស់ព្រះ ហើយលះបង់ពេលវេលា និងទេពកោសល្យរបស់ពួកគេចំពោះកិច្ចការរបស់ព្រះអម្ចាស់ ។ ជាលទ្ធផល សមាជិកទាំងឡាយទទួលបានពរជ័យដូចជា ចំណេះដឹងកាន់តែមហិមាអំពីផែនការរបស់ព្រះ បង្កើនកម្លាំងដើម្បីធ្វើតាមគំរូរបស់ព្រះគ្រីស្ទ និងឱកាសដើម្បីរស់នៅជាមួយព្រះជារៀងរហូត ។

ការផ្សារភ្ជាប់

អំណរដ៏អស្ចារ្យមួយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ គឺការសន្យាថា ចំណងគ្រួសារអាចបន្តហួសពីជីវិតរមែងស្លាប់របស់យើង ។ នៅក្នុងព្រះវិហារបរិសុទ្ធ ក្រុមគ្រួសារត្រូវបានភ្ជាប់គ្នា ឬ « ផ្សារភ្ជាប់ » ជាមួយគ្នាសម្រាប់ភាពអស់កល្បជានិច្ច ។

ក្នុងអំឡុងពេលនៃពិធីផ្សារភ្ជាប់អាពាហ៍ពិពាហ៍ ស្វាមី និងភរិយាលុតជង្គង់នៅទីអាសនាទល់មុខគ្នា ដើម្បីធ្វើសេចក្តីសញ្ញាជាមួយគ្នា និងជាមួយព្រះ ។ ពួកគេសន្យាថានឹងគោរព ហើយស្រឡាញ់គ្នាទៅវិញទៅមកអស់ពីដួងចិត្ត ហើយតាំងចិត្តធ្វើតាមការបង្រៀន និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ ជាលទ្ធផល ពួកគេក៏ទទួលបាននូវការសន្យាថា អាពាហ៍ពិពាហ៍របស់ពួកគេ និងគ្រួសាររបស់ពួកគេនឹងប្រកាន់ខ្ជាប់ជារៀងរហូត ។

Young couple stands outside the Ogden Utah Temple. They are looking out at the temple in the background with the Angel Moroni being almost top center of the image. He is wearing a dark blue suit with white collared shirt. She is in a white dress. It is late afternoon/early evening.

ធ្វើការក្នុងនាមបុព្វការីជនដែលបានស្លាប់

យើងជឿលើព្រះដែលពេញដោយសេចក្ដីយុត្តិធម៌ និងមេត្តាករុណា ដែលទ្រង់នឹងមិនបដិសេធបុត្រាបុត្រីរបស់ទ្រង់ណាម្នាក់នូវពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ដោយសារកាលៈទេសៈដែលពួកគេមិនអាចគ្រប់គ្រងបាននោះទេ ។

នៅក្នុងព្រះវិហារបរិសុទ្ធ យើងធ្វើពិធីបុណ្យជ្រមុជទឹក អំណោយទានពិសិដ្ឋ និងការផ្សារភ្ជាប់ជំនួសឲ្យបុព្វការីជន ដែលមិនមានឱកាសទទួលពិធីបរិសុទ្ធទាំងនោះមុនពេលពួកគាត់បានស្លាប់ ។ នៅក្នុងការងារនេះ អ្នកដែលនៅមានជីវិត ដើរតួជាតំណាង ឬជាអ្នកជំនួសអ្នកដែលបានស្លាប់ ។

ពិធីពិសិដ្ឋទាំងនេះត្រូវបានធ្វើឡើងតែនៅក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ។ យើងជឿថា បុព្វការីជនរបស់យើងអាចជ្រើសរើសទទួលយក ឬបដិសេធការផ្ដល់ជូននេះដែលធ្វើឡើងដោយសេចក្ដីស្រឡាញ់ចំពោះពួកគាត់ ។

សំណួរទូទៅ

តើ​ព្រះវិហារ​បរិសុទ្ធ​ខុស​ពី​អគារ​ព្រះវិហារ​ធម្មតា​ដូចម្តេច ?
តើ​ខ្ញុំ​អាច​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ទេ ?
តើ​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មាន​លក្ខណៈ​បែបណា ?

គ្រួសារ​របស់​អ្នក​អាច​នៅ​ជាមួយ​គ្នា​ជា​និរន្តរ៍

ពួកអ្នកផ្សព្វផ្សាយសាសនាអាចបង្រៀនអ្នកបន្ថែមទៀតអំពីរបៀបដែលពរជ័យនៃពិធីបុណ្យជមុជ្រទឹក និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ—រួមទាំងការសន្យានៃគ្រួសារដ៏អស់កល្បជានិច្ច—អាចជាផ្នែកមួយនៃជីវិតរបស់អ្នក ។

មាតិកា​ដែល​ពាក់ព័ន្ធ