ព្រះយេស៊ូវបានបង្រៀនយើងឲ្យស្រឡាញ់គ្នាទៅវិញទៅមក

ព្រះយេស៊ូវផ្ដល់គំរូដ៏ល្អបំផុតនៃសេចក្ដីស្រឡាញ់ ។ ដើម្បីធ្វើតាមទ្រង់គឺត្រូវស្រឡាញ់ព្រះ ហើយបម្រើមនុស្សដែលនៅជុំវិញខ្លួនអ្នក ។

Missionaries helping distribute food during a service project in Hong Kong.

បទបញ្ញត្តិធំពីរ

ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា បទបញ្ញត្តិធំពីរគឺ ត្រូវឲ្យស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក ។

ព្រះអង្គសង្គ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា ការស្រឡាញ់ « អ្នកជិតខាងខ្លួន » គឺលើសពីការធ្វើល្អចំពោះមនុស្សដែលរស់នៅក្បែរអ្នកទៅទៀត ។ ផ្នែកមួយនៃការទទួលខុសត្រូវរបស់ពួកអ្នកដើរតាមទ្រង់គឺការបង្ហាញសេចក្ដីសប្បុរស—សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ—ចំពោះមនុស្សគ្រប់គ្នា រួមទាំងមនុស្សដែលអ្នកប្រហែលជាចាត់ទុកជាសត្រូវរបស់អ្នកផងដែរ ។ នៅពេលយើងធ្វើតាមបទបញ្ញត្តិទីមួយ ដូចដែលព្រះយេស៊ូវបានធ្វើ គឺត្រូវស្រឡាញ់ព្រះដោយអស់ពីចិត្តរបស់យើង នោះទ្រង់អាចជួយយើងឲ្យស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់កាន់តែប្រសើរឡើង សូម្បីតែវាហាក់ដូចជាពិបាកក៏ដោយ ។

Texas: JustServe - Henry's Home

របៀបដែលយើងបង្ហាញសេចក្ដីស្រឡាញ់

ពេលខ្លះការបម្រើអ្នកដទៃអាចកាន់តែមានន័យ—និងសប្បាយរីករាយជាងមុន នៅពេលដែលអ្នកធ្វើវាជាមួយអ្នកផ្សេងទៀត ។ យើងពេញចិត្តនឹងមានអ្នកធ្វើការបម្រើជាមួយយើង ! នេះគឺជាវិធីមួយចំនួនដែលយើងធ្វើការជាមួយគ្នាដើម្បីបង្ហាញសេចក្ដីសប្បុរសដូចជាព្រះគ្រីស្ទ ។

ការធ្វើការងារបម្រើ

នៅក្នុងក្រុមជំនុំរបស់យើង សមាជិកសាសនាចក្រត្រូវបានបែងចែកជាដៃគូ ហើយត្រូវបានចាត់តាំងមនុស្សពីរបីនាក់ឲ្យផ្ដល់ការងារបម្រើ ។ នៅពេលយើងបម្រើអ្នកដទៃ នោះយើងព្យាយាមបម្រើពួកគេ ដូចជាព្រះអង្គសង្រ្គោះនឹងធ្វើដែរ ។ ដៃគូដែលធ្វើការងារបម្រើ ត្រូវបានរៀបចំឡើងដើម្បីធ្វើជាមិត្តភក្តិ ។ ពួកគេត្រូវប្រាកដថា មនុស្សគ្រប់គ្នានៅក្នុងក្រុមជំនុំមាននរណាម្នាក់ស្វែងរកពួកគេ និងនរណាម្នាក់ដែលពួកគេអាចងាកទៅរកបាន ប្រសិនបើពួកគេត្រូវការអ្វីមួយ ។

សេវាកម្មសុខុមាលភាព

នៅទូទាំងសាសនាចក្រ សមាជិកត្រូវបានលើកទឹកចិត្តឲ្យតមអាហារ និងអធិស្ឋានជារៀងរាល់ខែដោយមិនបរិភោគអាហារ និងទឹករយៈពេលប្រហែល ២៤ ម៉ោង ( ប្រសិនបើពួកគេមានរាងកាយរឹងមាំ ) ។ បន្ទាប់មក សមាជិកសាសនាចក្របរិច្ចាគប្រាក់ដែលត្រូវប្រើប្រាស់សម្រាប់អាហារទាំងនោះទៅមូលនិធិមួយដើម្បីជួយដល់អ្នកដែលខ្វះខាត ។

ជាមួយការបរិច្ចាគទាំងនេះ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានអាចជួយអ្នកដែលខ្វះខាតជាមួយជំនួយហិរញ្ញវត្ថុ សម្រាប់អាហារ លំនៅដ្ឋាន និងមធ្យោបាយធ្វើដំណើរ ។ ថ្នាក់ដឹកនាំសាសនាចក្រក៏ជួយបុគ្គលដែលទទួលជំនួយនោះ ឲ្យដាក់ផែនការដើម្បីកែលម្អស្ថានភាពរបស់ខ្លួនឲ្យប្រសើរឡើងផងដែរ ជាញឹកញាប់ដោយប្រើធនធានបន្ថែមដូចជាសេវាកម្មការងារ ការប្រឹក្សាតាមរយៈសេវាកម្មគ្រួសារ វគ្គសិក្សាភាពខ្លួនទីពឹងខ្លួន និងច្រើនជាងនេះទៀត ។

ជំនួយនេះអនុញ្ញាតឲ្យអ្នកដែលខ្វះខាត ទទួលបានអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ក៏ដូចជាសេចក្តីស្រឡាញ់របស់សហគមន៍ និងក្រុមគ្រួសាររបស់ពួកគេផងដែរ—សូម្បីតែនៅក្នុងគ្រាលំបាកក្តី ។

ការសង្គ្រោះពីគ្រោះមហន្តរាយ

ពេលមានគ្រោះមហន្តរាយកើតឡើងនៅជុំវិញពិភពលោក សាសនាចក្រ និងសមាជិករបស់សាសនាចក្រប្រមូលផ្តុំគ្នាដើម្បីជួយ ។ ជាផ្នែកមួយនៃប្រព័ន្ធសង្គ្រោះពីគ្រោះមហន្តរាយដ៏រឹងមាំមួយ សាសនាចក្រផ្ដល់ស្បៀងអាហារ សម្ភារវេជ្ជសាស្ត្រ សម្លៀកបំពាក់ និងរបស់របរសំខាន់ៗផ្សេងទៀតនៅតំបន់ដែលរងគ្រោះដោយគ្រោះធម្មជាតិ សង្គ្រាម និងព្រឹត្តិការណ៍គ្រោះមហន្តរាយផ្សេងៗទៀត ។ សាសនាចក្រក៏បានសហការជាមួយអង្គការដែលគួរឲ្យទុកចិត្តផ្សេងទៀត ដើម្បីដោះស្រាយតម្រូវការពិសេសដែលកើតឡើងពីស្ថានភាពនីមួយៗផងដែរ ។

សមាជិកសាសនាចក្រក៏អន្ទះសាចង់ចូលរួមផងដែរ ។ នៅពេលមានគ្រោះមហន្តរាយមួយកើតឡើង សមាជិក និងអ្នកផ្សព្វផ្សាយសាសនានៅតំបន់ជុំវិញនោះធ្វើការសម្របសម្រួលយ៉ាងឆាប់រហ័ស ដើម្បីប្រមូលផ្ដុំ និងតម្រៀបការបរិច្ចាគ សម្អាតកម្ទេចកម្ទី និងផ្តល់ស្បៀងអាហារ សម្លៀកបំពាក់ ទីជម្រក និងការគាំទ្រផ្លូវចិត្ត នៅពេលចាំបាច់ ។

ជំនួយសប្បុរសធម៌

សាសនាចក្រខិតខំធ្វើការថែទាំដល់អ្នកដែលខ្វះខាតនៅជុំវិញពិភពលោកតាមរយៈ កម្មវិធី និងគម្រោងផ្សេងៗ

ការងារនេះមានភាពខុសគ្នាពីតំបន់មួយទៅតំបន់មួយ អាស្រ័យលើតម្រូវការជាក់លាក់របស់តំបន់នីមួយៗ ។ សាសនាចក្របានផ្តោតជាពិសេសទៅលើការអភិវឌ្ឍទឹកស្អាត និងអនាម័យ ការថែទាំមាតា និងទារកដែលទើបនឹងកើត ការថែទាំសុខភាព ការអប់រំ សន្តិសុខស្បៀងអាហារ និងការផ្តល់ជំនួយដល់ជនភៀសខ្លួន ។ ការធ្វើការជាមួយអង្គការដែលគួរឲ្យទុកចិត្តដើម្បីអនុវត្តការផ្តួចផ្តើមទាំងនេះ ជួយសាសនាចក្រឲ្យបង្កើនឥទ្ធិពលនៃកិច្ចខិតខំរបស់យើងបានជាអតិបរមា ក្នុងការស្រឡាញ់អ្នកជិតខាងរបស់យើងដូចខ្លួនយើង ។

Service Activity

របៀបដែលអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់

តើការស្រឡាញ់អ្នកជិតខាងរបស់អ្នកមានលក្ខណៈបែបណា ចំពោះខ្លួនអ្នកផ្ទាល់ ? នេះជាគំនិតមួយចំនួនអំពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវបាន ៖

  • អធិស្ឋានដើម្បីដឹងពីរបៀបដែលអ្នកអាចជួយអ្នកដទៃ ។
  • រកមើលឱកាសតូចៗដើម្បីបង្ហាញសេចក្តីសប្បុរសពេញមួយថ្ងៃ ។
  • ធ្វើការដើម្បីអភ័យទោសដល់មនុស្សដែលអ្នកមានអារម្មណ៍ថាបានធ្វើខុសលើអ្នក ។
  • ស្វែងរកឱកាសធ្វើការស្ម័គ្រចិត្តនៅក្នុងសហគមន៍របស់អ្នក ។
  • ផ្សព្វផ្សាយការលើកកម្ពស់សារវិជ្ជមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងតែងតែចៀសវាងពីការវាយប្រហារផ្ទាល់ខ្លួន ។
  • ក្រោកឈរប្រឆាំងនឹងការសម្លុតធ្វើបាប ការប្រកាន់ពូជសាសន៍ និងទម្រង់ផ្សេងទៀតនៃការរើសអើង ។
  • ផ្តល់ការសរសើរដោយស្មោះ ។
  • ឧស្សាហ៍សួរសុខទុក្ខមិត្តភក្តិ ដែលកំពុងឆ្លងកាត់គ្រាលំបាកមួយ ។
  • ឈោងទៅរកអ្នកដែលមានបុគ្គលិកលក្ខណៈខុសពីអ្នក ។
  • គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីថែទាំដល់អស់អ្នកដែលខ្វះខាត ។

អ្នកអាចរកឃើញគម្រោងបម្រើនៅក្នុងតំបន់របស់អ្នក ឬរបៀបដើម្បីបម្រើពីចម្ងាយ ដោយចូលទៅគេហទំព័រ JustServe.org

សូម​មក ហើយ​បម្រើ​ជាមួយ​យើង

ប្រសិនបើអ្នកកំពុងស្វែងរកសហគមន៍ ដែលមានមនុស្សពេញដោយក្ដីស្រឡាញ់ ដែលចង់ធ្វើឲ្យពិភពលោកកាន់តែប្រសើរឡើង យើងចង់ឲ្យអ្នកចូលរួមជាមួយយើង ! អ្នកអាចចាប់ផ្ដើមដោយរៀនបន្ថែមទៀតអំពីសាសនាចក្ររបស់យើងពីសមាជិកដែលស្ម័គ្រចិត្តធ្វើជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងតំបន់របស់អ្នក ។

ស្គាល់​សហគមន៍​សាសនាចក្រ​របស់​យើង

សូមទទួលយកសេរីអ៊ីមែលអំពីសភាពនៃការធ្វើជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។