ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ

ចំណងគ្រួសារដែលអ្នកបង្កើតក្នុងជីវិតនេះអាចនៅតែបន្តហួសពីសេចក្តីស្លាប់បាន ។ ការពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះអាចនាំឲ្យមានទំនាក់ទំនងកាន់តែរឹងមាំជាមួយគ្រួសាររបស់អ្នក ។

Family Life

ក្រុមគ្រួសារគឺជាផ្នែកដ៏សំខាន់ចំពោះផែនការរបស់ព្រះ

ក្នុងនាមជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌ជាទីស្រឡាញ់របស់អ្នក ព្រះបានបញ្ជូនអ្នកមកកាន់ផែនដីនេះដើម្បីរៀនសូត្រ និងរីកចម្រើន ។ ក្រុមគ្រួសារមានតួនាទីយ៉ាងសំខាន់នៅក្នុងការរីកចម្រើនរបស់អ្នកនៅលើផែនដីនេះ ។

គ្រួសារគឺជាគ្រឹះដ៏សំខាន់មួយនៃការស្ថាបនាសង្គមដ៏រឹងមាំមួយ ។ យើងមានបំណងស្ថាបនាទំនាក់ទំនងគ្រួសារដ៏រឹងមាំ ។ គេហដ្ឋានអាចជាទីកន្លែងដែលយើងមានអារម្មណ៍គាំទ្រ សុវត្ថិភាព និងសេចក្តីស្រឡាញ់ ។ គ្រប់ក្រុមគ្រួសារអាចមើលទៅ និងមានអារម្មណ៍ខុសៗគ្នា ។ ប៉ុន្ដែនៅពេលយើងភ្ជាប់ជាមួយព្រះ យើងអាចមានក្រុមគ្រួសារដ៏រឹងមាំដែលផ្ដល់នូវតម្រូវការខាងវិញ្ញាណ ខាងសតិអារម្មណ៍ និងខាងសាច់ឈាម ។

Mother Bakes with Children

អ្នកអាចនៅជាមួយគ្រួសាររបស់អ្នកជានិរន្តរបាន

ប្រសិនបើគ្រួសាររបស់អ្នកជាប្រភពនៃសេចក្ដីស្រឡាញ់ និងអំណរដ៏អស្ចារ្យក្នុងជីវិតរបស់អ្នក វាប្រហែលជាពិបាកស្រមៃពីនិយមន័យនៃស្ថានសួគ៌ណាមួយ ដែលមិនរួមបញ្ចូលទំនាក់ទំនងទាំងនោះ ។ ផ្នែកមួយដ៏ល្អ នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺថា ក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជានិរន្តរ ។

នៅក្នុងព្រះគម្ពីរប៊ីប ព្រះយេស៊ូវបានប្រទានអំណាចបព្វជិតភាពដល់សាវកដប់ពីរនាក់ដោយសន្យាថា « បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ » ( ម៉ាថាយ ១៨:១៨ ) ។ អំណាចមកពីព្រះដូចគ្នានោះបង្រួបបង្រួម ( ឬ « ផ្សារភ្ជាប់ » ) ស្វាមី និងភរិយា ឪពុក និងម្ដាយ និងកូនៗរួមគ្នាដ៏នៅអស់កល្បជានិច្ចនៅក្នុងព្រះវិហារបរិសុទ្ធនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនាសព្វថ្ងៃនេះ ។

Family life

ពិធីទាំងនេះបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ដោយសេចក្តីសន្យាថា អាពាហ៍ពិពាហ៍របស់អស់អ្នកដែលស្មោះត្រង់នឹងព្រះ និងចំពោះគ្នាទៅវិញទៅមក គឺបន្តរហូតដ៏នៅអស់កល្បជានិច្ច មិនបញ្ចប់ដោយសេចក្តីស្លាប់ទេ ។ យើងធ្វើពិធីការផ្សារភ្ជាប់ដូចគ្នាទាំងនេះសម្រាប់បុព្វការីជនរបស់យើង តាមរយៈការធ្វើពិធីជំនួស ដែលយើងជឿថា ពួកគាត់អាចជ្រើសរើសទទួលយក ឬបដិសេធពិធីដែលបានធ្វើជំនួសពួកគេបាន ។

ទំនាក់ទំនងគ្រួសារ និងកាលៈទេសៈនានាអាចមានភាពស្មុគស្មាញ ហើយយើងមិនដឹងថា ព្រះនឹងធ្វើយ៉ាងណានៅក្នុងជីវិតបន្ទាប់នោះទេ ។ ប៉ុន្តែយើងមានសេចក្ដីជំនឿលើព្រះបញ្ញាញាណ និងសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ព្រះ ហើយថាស្ថានសួគ៌នឹងក្លាយជាកន្លែងមួយនៃសេចក្តីអំណរដែលនឹកស្មានមិនដល់ ។

អ្នកអាចស្វែងរកជំនួយដើម្បីពង្រឹងគ្រួសាររបស់អ្នកបាន

ទំនាក់ទំនងគ្រួសារជាទីស្រឡាញ់ នឹងសម្រេចបាននៅពេលដែលបានបង្កើតឡើងលើគោលការណ៍ដែលព្រះយេស៊ូវបានបង្រៀន ។ ការរៀនមានសេចក្ដីសប្បុរស ការអភ័យទោស ការស្មោះត្រង់ ការដឹងគុណ និងគោលការណ៍ផ្សេងៗដែលបង្រៀនដោយព្រះអង្គសង្រ្គោះ គឺជារូបមន្តសម្រាប់សុភមង្គលក្នុងជីវិតគ្រួសាររបស់អ្នក ។ នៅពេលដែលគ្រួសាររបស់អ្នកខិតទៅកាន់តែជិតព្រះតាមរយៈទម្លាប់ដូចជា ការអធិស្ឋានក្នុងគ្រួសារ និងការចូលរួមព្រះវិហារជាមួយគ្នា នោះអ្នកនឹងខិតទៅកាន់់តែជិតគ្នាទៅវិញទៅមក ។

ដោយសារយើងជឿថា ក្រុមគ្រួសារមានតួនាទីដ៏សំខាន់បែបនេះក្នុងជីវិតនេះ និងជីវិតបន្ទាប់ទៀត នោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយខិតខំដើម្បីគាំទ្រដល់ទំនាក់ទំនងគ្រួសារដែលមានសុខភាពល្អ ។ នេះជាវិធីមួយចំនួនដែលអ្នកអាចស្វែងរកការគាំទ្រសម្រាប់គ្រួសាររបស់អ្នក ៖

ធនធានសាសនាចក្រសម្រាប់ក្រុមគ្រួសារ

កម្មវិធី​យុវវ័យ
រាត្រី​ជួបជុំ​ក្រុមគ្រួសារ
ការធ្វើ​ការងារ​បម្រើ
ភាពខ្លួន​ទីពឹង​ខ្លួន
ការស្ថាបនា​សហគមន៍​សម្រាប់​មជ្ឈិមវ័យ​នៅលីវ

តោះ​យើង​និយាយ​អំពី​គ្រួសារ

សាសនាចក្រអាចជួយអ្នកឲ្យពង្រឹងគ្រួសាររបស់អ្នក និងរក្សាទំនាក់ទំនងដ៏មានតម្លៃទាំងនោះសម្រាប់ភាពអស់កល្បជានិច្ចបាន ។ អ្នកអាចរៀនពីរបៀបទាំងនោះដោយនិយាយអំពីគ្រួសារជាមួយពួកអ្នកផ្សព្វផ្សាយសាសនាតាមអនឡាញ ឬដោយផ្ទាល់ ។
ស្នើសុំ​ណាត់ជួប