ជីវិតរបស់អ្នកមានគោលបំណង និងអត្ថន័យ

ជីវិតលើផែនដីនេះមិនកើតឡើងដោយចៃដន្យទេ ។ វត្តមានអ្នកនៅទីនេះគឺជាផ្នែកមួយនៃផែនការនៃសុភមង្គលរបស់ព្រះសម្រាប់យើងទាំងអស់គ្នា ។

អ្នកមកនៅទីនេះដោយមានមូលហេតុ

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាអ្នកមកទីនេះ ? ហេតុអ្វីព្រះបង្កើតផែនដីនេះ ហើយបញ្ជូនអ្នកមកផែនដី ? ប្រសិនបើអ្នកមានអារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងព្រលឹងរបស់អ្នកថា ត្រូវតែមានគោលបំណងដ៏មហិមាមួយចំនួនចំពោះជីវិតរបស់អ្នក ជាងការគ្រាន់តែមានជីវិតធម្មតា នោះអ្នកអាចរកឃើញចម្លើយ ដោយការងាកទៅរកព្រះ ។

យើងជឿថា យើងមានជីវិតមុនពេលផែនដីនេះចាប់ផ្តើមបង្កើតឡើង ដោយបានរស់នៅជាមួយព្រះជាកូនវិញ្ញាណ ។ ដូចជាឪពុក ឬម្តាយដែលបញ្ជូនកូនរបស់ពួកគេទៅសាលារៀនដែរ នោះព្រះវរបិតាសួគ៌របស់យើងបានបញ្ជូនយើងម្នាក់ៗមកទីនេះ ដើម្បីយើងអាចទទួលបានរូបកាយជាសាច់ឈាម ហើយរៀន និងរីកចម្រើនដើម្បីប្រែក្លាយកាន់តែដូចជាទ្រង់ មុនថ្ងៃដែលយើងត្រឡប់ទៅរស់នៅក្នុងទីវត្តមានរបស់ទ្រង់វិញ ។

A mother stands and comforts her son in their home

ព្រះទ្រង់សព្វព្រះទ័យឲ្យអ្នករីករាយ

ដោយសារព្រះជ្រាបថា ការរីកចម្រើនរបស់យើងនឹងតម្រូវឲ្យយើងធ្វើការជ្រើសរើស និងជួបប្រទះនឹងការផ្ទុយ ទ្រង់បានចាត់ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទឲ្យធ្វើជាព្រះអង្គសង្គ្រោះរបស់យើង ហើយជួយយើងឲ្យរកឃើញសុភមង្គលដ៏ស្ថិតស្ថេរក្នុងជីវិតនេះ ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទសន្យាថានឹងមានសេចក្ដីសុខសាន្ត អំណរដ៏យូរអង្វែង និងភាពរឹងមាំ ចំពោះអស់អ្នកដែលធ្វើតាមបទបញ្ញត្តិរបស់ព្រះដោយស្មោះត្រង់ ហើយទទួលបុណ្យជ្រមុជទឹកក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទ ។ ព្រះគម្ពីរមរមនបង្រៀន ៖

ខណៈពេលដែលការជួបទុក្ខសោកជាផ្នែកមួយនៃធម្មជាតិនៃជីវិតនេះ វាមិនមែនមានន័យថាជារឿងតែមួយគត់ដែលអ្នកនឹងជួបប្រទះនោះទេ ។ ព្រះបានប្រទានពរដល់យើងឲ្យមានអ្វីៗដ៏ស្រស់ស្អាត និងអស្ចារ្យជាច្រើនដើម្បីមានភាពរីករាយនៅលើផែនដីនេះ ។

ប្រភពដ៏មហិមាបំផុតមួយនៃសេចក្តីអំណរ និងអត្ថន័យនៅក្នុងជីវិតរបស់អ្នក អាចជាទំនាក់ទំនងរបស់អ្នកជាមួយមនុស្សផ្សេងទៀត ។ ការផ្តល់ឲ្យ និងការទទួលបានសេចក្តីស្រឡាញ់គឺជាផ្នែកមួយនៃគោលបំណងនៃជីវិតនេះ ។ ការសន្យានៃជីវិតដ៏អស់កល្បជានិច្ចជាមួយព្រះ និងមនុស្សជាទីស្រឡាញ់របស់អ្នក អាចផ្តល់នូវក្តីសង្ឃឹមដែលនាំអ្នកឲ្យឆ្លងកាត់គ្រាលំបាកបាន ។

South Africa: Family Life

ជីវិតនេះគឺជាពេលវេលាសម្រាប់អ្នកដើម្បីរៀនសូត្រ និងរីកចម្រើន

ជីវិតនេះមាននូវបទពិសោធន៍ដ៏ឈឺចាប់ ។ នៅពេលឆ្លងកាត់គ្រាលំបាក វាអាចជាជំនួយ ពេលយើងចងចាំថាវាស្ថិតនៅក្នុងការគ្រប់គ្រងរបស់ព្រះ ថាទ្រង់ចង់បានអ្វីដែលល្អបំផុតសម្រាប់អ្នក ហើយនៅពេលអ្នកព្យាយាមដើរតាមទ្រង់ឲ្យអស់ពីសមត្ថភាព អ្វីគ្រប់យ៉ាងដែលអ្នកជួបប្រទះ នឹងធ្វើឲ្យមានភាពត្រឹមត្រូវនៅថ្ងៃណាមួយតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ ព្រះគម្ពីរប៊ីបសន្យាថា « ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ » ( វិវរណៈ ២១:៤ ) ។

Brazil: Senior Couple

ការរីកចម្រើនតាមរយៈឧបសគ្គនានា

បទពិសោធន៍ដែលអ្នកមានពេញមួយជីវិតរបស់អ្នក កំពុងជួយអ្នកឲ្យរីកចម្រើនទៅក្នុងសក្ដានុពលរបស់អ្នកក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ។ នៅពេលអ្នកចង់ធ្វើឲ្យសាច់ដុំរបស់អ្នករឹងមាំ អ្នកធ្វើលំហាត់ប្រាណដែលផ្តល់ភាពធន់ឲ្យសាច់ដុំទាំងនោះ ។ ស្រដៀងគ្នានេះដែរ ការសាកល្បងដែលអ្នកជួបប្រទះ អាចជួយស្ថាបនាចរិតលក្ខណៈរបស់អ្នកបាន ដោយផ្តល់នូវការតស៊ូដែលនាំឲ្យអ្នករីកចម្រើនខាងវិញ្ញាណ ខាងផ្លូវចិត្ត និងខាងសតិអារម្មណ៍ ។

ការរៀនយល់ចិត្ត

នៅពេលអ្នកឆ្លងកាត់ឧបសគ្គ ការយល់ចិត្តរបស់អ្នកចំពោះអ្នកដទៃអាចរីកចម្រើនឡើង ហើយអ្នកអាចប្រែក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចជាឧបករណ៍មួយនៅក្នុងព្រះហស្តរបស់ព្រះ ក្នុងការជួយដល់អ្នកដទៃដែលឆ្លងកាត់ការលំបាកស្រដៀងគ្នានេះ ។

អ្វីៗទាំងអស់នឹងធ្វើឲ្យត្រឹមត្រូវ

អំណោយទានមួយដែលព្រះបានប្រទានមកយើង គឺសេរីភាពក្នុងការធ្វើការជ្រើសរើសសម្រាប់ខ្លួនយើង ។ ជាអកុសល ពេលខ្លះមនុស្សនៅជុំវិញអ្នកនឹងធ្វើការជ្រើសរើសដែលបង្កឲ្យមានការឈឺចាប់ដល់អ្នក ឬដល់មនុស្សដែលអ្នកស្រឡាញ់ ។ នេះមិនមែនជាទីសម្គាល់មួយថា ព្រះមិនស្រឡាញ់អ្នក ឬមិនសព្វព្រះទ័យនឹងអ្នកទេ ។ អ្វីដែលធ្វើឲ្យអ្នករងទុក្ខដោយអយុត្តិធម៌គឺជាការណ៍បណ្ដោះអាសន្ន ហើយនៅទីបំផុត វានឹងត្រូវបានធ្វើឲ្យត្រឹមត្រូវតាមរយៈព្រះយេស៊ូវគ្រីស្ទ ។

អ្នកអាចក្លាយជាមនុស្សដ៏ប្រសើរបាន

Thailand: Harvesting

នៅពេលព្រះបញ្ជូនអ្នកមកទីនេះដើម្បីរៀនសូត្រ ទ្រង់ជ្រាបថាអ្នកនឹងធ្វើខុស ហើយត្រូវការជំនួយដើម្បីយកឈ្នះលើអំពើបាប ។ ទ្រង់បានប្រទានព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ ពោលគឺព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យរងទុក្ខ និងសុគតជំនួសអ្នក និងសម្រាប់មនុស្សគ្រប់រូបដែលធ្លាប់រស់នៅ ។ ដោយសារពលិកម្មរបស់ព្រះយេស៊ូវ នោះអ្នកអាចទទួលបានការអភ័យទោស និងការព្យាបាល ។

ដោយមានជំនួយពីព្រះអង្គសង្គ្រោះ អ្នកអាចយកឈ្នះលើអំពើបាប ភាពទន់ខ្សោយ ទម្លាប់ និងការញៀនដែលបានរារាំងអ្នកពីអតីតកាល ។ អ្នកអាចក្លាយជាមនុស្សដែលមានចិត្តសប្បុរស អភ័យទោស បន្ទាបខ្លួន និងអត់ធ្មត់ជាងពីមុន ។ ដំណើរការនៃការប្រែក្លាយកាន់តែដូចព្រះគ្រីស្ទនេះ នឹងជួយអ្នកឲ្យបន្តនៅលើផ្លូវត្រឡប់ទៅរស់នៅជាមួយព្រះម្ដងទៀត ។

រៀនសូត្រ​បន្ថែម​ទៀត​អំពី​ផែនការ​របស់​ព្រះ

ព្រះមានផែនការមួយសម្រាប់អ្នក ។ សូមរៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនាអំពីគោលបំណងនៃជីវិតតាមរយៈការជួបគ្នាតាមអនឡាញ ឬដោយផ្ទាល់ ។
ស្នើសុំ​ណាត់ជួប

សំណួរ​សំខាន់ៗ​ក្នុង​ជីវិត

សូមចូលរួមជាមួយពួកយើងសម្រាប់ស៊េរីអ៊ីមែលទាំងប្រាំពីរ កាលយើងពិភាក្សាអំពីផែនការរបស់ព្រះ និងគោលបំណងនៃជីវិតនេះ ។