ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី​១១


ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី​១១

យល់ និង​អនុវត្ត

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​ទ្រង់ស្ថិត​នៅក្នុង​សាលាប្រជុំ​នៅពេល​ទ្រង់​អាន​បទគម្ពីរ

មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​សេចក្តីពិត​ដែលមាន​នៅក្នុង​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ហើយនិង​ជួយអ្នក​ឲ្យរៀន​អនុវត្ត​សេចក្តីពិត​ទាំងនេះ​ក្នុងស្ថានភាព​ផ្សេងៗ ។

រំឭក​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

សូម​ចំណាយពេល​ខ្លះ​ដើម្បី​ពិនិត្យមើល​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី ។ តើ​វគ្គ​បទគម្ពីរ​មួយ​ណា​ដែល​អ្នក​ស្គាល់​ច្បាស់ ? តើ​វគ្គ​បទគម្ពីរ​មួយ​ណា​ដែល​អ្នក​ស្គាល់​មិនសូវ​ច្បាស់ ?

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​វគ្គ​បទគម្ពីរ​ទាំងនេះ​បង្រៀន​ដែល​មាន​អត្ថន័យ​ជាពិសេស​ចំពោះ​អ្នក ?

សេចក្ដីយោង​បទគម្ពីរ

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្ដីយោង​បទគម្ពីរ

លូកា ២:១០–១២

ឃ្លា​បទគម្ពីរ​គន្លឹះ

« ដ្បិត​នៅ​ថ្ងៃនេះ មាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ប្រសូត​ដល់​អ្នករាល់គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។

សេចក្ដីយោង​បទគម្ពីរ

យ៉ូហាន ៣:៥

ឃ្លា​បទគម្ពីរ​គន្លឹះ

« បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះគ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ » ។

សេចក្ដីយោង​បទគម្ពីរ

យ៉ូហាន ៣:១៦

ឃ្លា​បទគម្ពីរ​គន្លឹះ

« ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់ម្ល៉េះ​បានជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ាថាយ ៥:១៤–១៦

ឃ្លា​បទគម្ពីរ​គន្លឹះ

« ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា​បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ាថាយ ១១:២៨–៣០

ឃ្លា​បទគម្ពីរ​គន្លឹះ

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ាថាយ ១៦:១៥–១៩

ឃ្លា​បទគម្ពីរ​គន្លឹះ

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ខ្ញុំ​នឹង​ឲ្យ​កូនសោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក » ។

សេចក្ដីយោង​បទគម្ពីរ

យ៉ូហាន ៧:១៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្តី​បង្រៀន​នេះ » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ាថាយ ២២:៣៦–៣៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ។… ត្រូវ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង » ។

សេចក្ដីយោង​បទគម្ពីរ

លូកា ២២:១៩–២០

ឃ្លា​បទគម្ពីរ​គន្លឹះ

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្គាប់​ថា ចូរ​ទទួលទាន​សាក្រាម៉ង់ « ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ » ។

សេចក្ដីយោង​បទគម្ពីរ

យ៉ូហាន ១៧:៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« នេះ​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែមួយ និង​ព្រះយេស៊ូវគ្រីស្ទ » ។

សេចក្ដីយោង​បទគម្ពីរ

លូកា ២៤:៣៦–៣៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ » ។

របៀប​មួយ​ដើម្បី​ចងចាំ​សេចក្តីពិត​នៅក្នុង​ព្រះគម្ពីរ​គឺ​ត្រូវ​ធ្វើឲ្យ​វា​ទាក់ទង​ទៅនឹង​វត្ថុ​ប្រចាំថ្ងៃ ។ សូម​ជ្រើសរើស​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ពីរ ហើយ​ពិនិត្យ​មើល​ឃ្លា​គន្លឹះ​ដែល​ទាក់ទង​នឹង​ឃ្លានីមួយៗឡើង​វិញ ។ បន្ទាប់មក សូម​ធ្វើដូច​ខាងក្រោម​ជាមួយ​វគ្គ​បទគម្ពីរ​នីមួយៗ ៖

រូបភាព
ខ្សែ​ភ្លើង​ពណ៌ស
  • សូម​គូរ ឬ​ថតរូប​វត្ថុ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ទាក់ទងនឹង​ឃ្លាគន្លឹះ​ក្នុងវគ្គនេះ ។ ( ឧទាហណ៍ សម្រាប់ ម៉ាថាយ ៥:១៤–១៦ អ្នក​អាច​គូរ ឬ​ថតរូប​ពន្លឺ​មួយ​បាន ) ។

  • សូម​សរសេរ​ការពន្យល់​ខ្លីៗ​អំពី​របៀប​ដែល​វត្ថុ​នេះ​ទាក់ទង​នឹង​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ ។

ការភ្ជាប់​សេចក្ដី​ពិតទៅ​នឹង​ជីវិត​របស់យើង

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានបង្រៀន​សេចក្ដីពិត​ដែល​អាច​ជួយយើង​ឲ្យ​អនុវត្ត​តាម​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ទាំងឡាយ​បាន ។ គាត់​បាន​បង្រៀន​ថា គោលការណ៍​នៃ​ដំណឹង​ល្អ « [ បាន ] ផ្ដល់​ទស្សនវិស័យ​ដ៏​មាន​តម្លៃ​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប កាល​យើង​ឆ្លងកាត់​កាលៈទេសៈ ឧបសគ្គ ការសម្រេច​ចិត្ត និង​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​នេះ​ផ្សេងៗ​គ្នា » ( « ‹ គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់យើង › »លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២៣–២៤ ) ។ គោលការណ៍​ដែល​មាន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាច្រើន​ដែល​អាច​នឹង​កើតឡើង​ក្នុង​ជីវិត​របស់​យើង ។

១. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​បំពេញ​សកម្មភាព​ខាងក្រោម​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពីរ ៖

សូម​ពិពណ៌នា​អំពី​ស្ថានភាព​ដែល​នរណា​ម្នាក់​អាច​អនុវត្ត​សេចក្តីពិត​មួយ ចេញពី​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​អ្នក​ជ្រើសរើស ។ សូម​ពន្យល់​ពី​របៀប​ដែល​ការ​អនុវត្ត​សេចក្តីពិត​នោះ​អាច​ជួយ​បុគ្គល​នោះ​ឲ្យ​ទទួល​បាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ ។

ការសញ្ជឹង​គិត​អំពី​សេចក្តីពិត​របស់​ព្រះអង្គ​សង្គ្រោះ

សូម​សញ្ជឹង​គិត​អំពី​វគ្គ​បទគម្ពីរ​ចំណេះ​ចំណានខាង​គោលលទ្ធិ និង​ឃ្លា​គន្លឹះ​ដែល​បាន​បង្រៀន​អំឡុង​កន្លះ​ឆ្នាំដំបូង ( សូម​មើល​តារាង​ដែល​បង្ហាញ​នៅ​មុននេះ​បន្តិច​នៅក្នុង​មេរៀន​នេះ ) ។

២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​សរសេរ​សំបុត្រ​ខ្លី​មួយទៅ​កាន់​នរណា​ម្នាក់​ដែលនឹង​ចូលរៀន​ថ្នាក់​សិក្ខាសាលា​នា​ពេល​ឆាប់ៗ​នេះ ហើយ​មិន​ដែល​ដឹង​ពី​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើយ ។ សូម​ពន្យល់​ពួកគេ​អំពី​របៀប​ដែល​វគ្គ​បទគម្ពីរ​នឹង​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្បាស់ ហើយ​នឹង​ផ្តល់​ចម្លើយ​ដល់​ពួកគេ​ចំពោះ​សំណួរ និង​បញ្ហា​ប្រឈម​នានា​ដែល​អាច​នឹង​កើតឡើង​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ពិចារណា​អំពី​ការចែកចាយ​ឧទាហរណ៍​មួយ​អំពី​ពេល​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ទទួល​ពរជ័យ​ដោយ​ការដឹង និង​ចងចាំ​ពី​សេចក្តីពិត​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។