ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២៧:២៤–៦៦; ម៉ាកុស ១៥:១៥–៣៨


ម៉ាថាយ ២៧:២៤–៦៦; ម៉ាកុស ១៥:១៥–៣៨

រូបភាព
ព្រះយេស៊ូវ​ព្យួរ​លើ​ឈើ​ឆ្កាង​នៅ​ចន្លោះ​ចោរ​ពីរ​នាក់

ខណៈពេល​ដែល​ព្រះអង្គសង្គ្រោះ​កំពុង​ជួបប្រទះ​នឹង​ការឈឺចាប់​ដ៏​ឃោរឃៅ​នៃ​ការឆ្កាង​នៅលើ​ឈើឆ្កាង នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ចំអក​ឲ្យ​ទ្រង់ ហើយ​ប្រាប់​ទ្រង់​ឲ្យ​រំដោះ​ព្រះកាយ​ទ្រង់​ចេញពី​ការធ្វើ​ទារុណកម្ម​នេះ​ទៅ ។ ប៉ុន្តែ​ទ្រង់​បាន​ស៊ូទ្រាំ​ដោយ​សុចរិត ដោយ​បន្ត​ការរងទុក្ខ​របស់​ទ្រង់​សម្រាប់​យើង ។ មេរៀននេះ​អាច​ជួយ​អ្នកឲ្យ​យល់​កាន់តែ​ច្បាស់ និង​ដឹងគុណ​ចំពោះ​ការរងទុក្ខ និង​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ​នៅលើ​ឈើឆ្កាង ដែល​ជាផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ព្រះជន្ម​ទ្រង់​សម្រាប់​យើង

នៅ​ក្នុង​មេរៀន​នេះ អ្នក​នឹង​សិក្សា​អំពី​ការសុគត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ និង​អារម្មណ៍​របស់​អ្នក​ចំពោះ​ការសុគត​របស់​ទ្រង់ ។ តើ​អ្នក​ជឿ​ថា ទ្រង់​បាន​សុគត​ដើម្បី​សង្គ្រោះ​អ្នក​ដែរ​ឬ​ទេ ? បើ​អ្នក​ជឿ តើ​អ្នក​អាច​បង្ហាញ​ការដឹងគុណ​របស់​អ្នក​ចំពោះ​ពលិកម្ម​របស់​ទ្រង់​ដោយ​របៀបណា ? នៅពេល​អ្នក​សិក្សា សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យឆ្លើយ​សំណួរ​ទាំងនេះ ។

ការឆ្កាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ

បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​ពួកសាសន៍​យូដា​កាត់ទោស ហើយ​បន្ទាប់​មក​ដោយ​ស្ដេច​ហេរ៉ូឌ និង​លោក​ពីឡាត់ ទ្រង់​ត្រូវ​បាន​គេ​វាយនឹងរំពាត់​យ៉ាង​ឃោរឃៅ ហើយ​នាំ​ទៅ​ឆ្កាង​នៅ​គាល់កូថា ( ក៏​ត្រូវ​បាន​គេ​ហៅ​ថា កាលវ៉ារី ផងដែរ ) ។

សូម​ពិចារណា​គូសចំណាំ​ឃ្លា « គ្រាបាន​ឆ្កាង​ទ្រង់​ហើយ » នៅក្នុង ម៉ាថាយ ២៧:៣៥ ។ សូម​អាន សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយBible Dictionary អត្ថបទ​ក្រោម​ចំណងជើង​ថា « ឆ្កាង, ការឆ្កាង » ដើម្បី​មើលថា​តើ​ការអនុវត្ត​នេះ​មាន​ន័យ​យ៉ាងណា ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ និង​ចោរ​ពីរ​នាក់​ត្រូវ​បាន​ឆ្កាង

សូម​អាន​ខគម្ពីរ​ខាងក្រោម​អំពី​ការឆ្កាង​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​គូស​សម្គាល់​ព័ត៌មាន​លម្អិត​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​សារៈសំខាន់ ។

  • ម៉ាថាយ ២៧:២៧–៣១ ។ ពួកទាហាន​រ៉ូម​ចំអកឲ្យ​ព្រះអង្គសង្គ្រោះ ។

  • ម៉ាថាយ ២៧:៣៥–៤៤ ។ គេ​ចំអក​ដាក់​ព្រះអង្គ​សង្គ្រោះ​នៅលើ​ឈើឆ្កាង ។

  • ម៉ាថាយ ២៧:៤៥–៤៦, ៥០ ។ ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ និង​បាន​សុគត​នៅលើ​ឈើឆ្កាង ។ កំណត់​ចំណាំ ៖ ព្រះយេស៊ូវ​ត្រូវបាន​ឆ្កាង​នៅ « ពេល​ម៉ោង​ប្រាំបួន​ព្រឹក » ( សូមមើល ម៉ាកុស ១៥:២៥ ) ។ « ម៉ោង​ទីប្រាំមួយ » សំដៅ​ទៅលើ​ម៉ោង ១២:០០ ថ្ងៃត្រង់ « ម៉ោង​ទី​ប្រាំបួន » សំដៅ​ទៅលើ​ម៉ោង ៣:០០ រសៀល ។

ដើម្បី​ជួយ​អ្នក​ឲ្យ​ស្រមៃ​មើល​ព្រឹត្តិការណ៍​ទាំងនេះ អ្នក​អាច​មើល « Jesus Is Scourged and Crucified » ដែលមាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​លេខ​កូដ​ម៉ោង ១:០៤ ដល់ ៤:៤៨ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​បានសួរ​ថា « ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ ? » ( ម៉ាថាយ ២៧:៤៦ ) ។

សូមមើល « None Were with Him » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់​ពីលេខ​កូដ​ម៉ោង ៩:០០ ដល់ ១២:៤៦ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​អស់​ពី​ជំនឿ​នៃ​ព្រលឹង​របស់​ខ្ញុំ​ថា … ព្រះវរបិតា​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​អង្គ ពុំ បាន​បោះបង់​ចោល​ព្រះរាជបុត្រា​របស់​ទ្រង់​នៅ​គ្រា​នោះ​ឡើយ ។ ពិតណាស់ វា​គឺជា​ជំនឿ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ថា នៅរាល់​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ព្រះគ្រីស្ទ ព្រះវរបិតា​ពុំដែល​ធ្លាប់​គង់​នៅ​កាន់តែ​ជិត​នឹង​ព្រះរាជបុត្រា​របស់​ទ្រង់​ជាង​នៅ​គ្រា​ចុងក្រោយ​នៃ​ការរងទុក្ខ​ដ៏​ឈឺចាប់​ទាំង​នេះ​ឡើយ ។ ទោះ​យ៉ាង​ណា​ក៏​ដោយ … ព្រះវរបិតា​បាន​ដក​ការលួងលោម​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់​ចេញ​ពី​ព្រះយេស៊ូវ​មួយ​រយៈខ្លី ដែល​ជា​ការគាំទ្រ​ពី​វត្តមាន​របស់​ព្រះអង្គ​ផ្ទាល់ ។ ពិតប្រាកដ​ណាស់​វាជាកិច្ច​តម្រូវ វា​គឺជា​ស្នូល​ដ៏​មាន​សារៈសំខាន់​នៃ​ដង្វាយធួន ដែល​ព្រះរាជបុត្រា​ដ៏​ល្អ​ឥត​ខ្ចោះ​អង្គ​នេះ ដែល​ពុំ​ធ្លាប់​មាន​ព្រះបន្ទូល​ពី​រឿង​អាក្រក់ ឬ​ធ្វើ​ខុស ឬ​ប៉ះ​នឹង​រឿង​ដែល​មិន​ស្អាតស្អំ​ឡើយ អង្គ​ទ្រង់​ត្រូវ​តែ​ស្គាល់​ពី​អារម្មណ៍​ដែល​មនុស្ស​ទាំងអស់—គឺ​យើង គឺ​យើង​ទាំងអស់​គ្នា—មាន នៅ​ពេល​យើង​បាន​ធ្វើ​អំពើ​បាប​បែប​នោះ ។ ដើម្បី​ឲ្យ​ដង្វាយធួន​របស់​ទ្រង់​គ្មាន​ទីបញ្ចប់ ហើយ​មាន​ភាពអស់​កល្ប ទ្រង់​ត្រូវ​ស្គាល់​អារម្មណ៍​ពី​ការ​ការស្លាប់​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណថា​តើ​សេចក្ដី​ស្លាប់​មាន​សភាព​បែបណា ដើម្បី​ញាណដឹង​ថាតើ​ការបាត់​បង់​ព្រះវិញ្ញាណ​នៃ​ព្រះ ការទុក​ឲ្យ​មាន​អារម្មណ៍​ឯកោ​ទាំងស្រុង ហើយ​អស់​សង្ឃឹម​នោះ​មាន​សភាព​បែបណា​ដែរ ។

( ជែហ្រ្វី អ័រ ហូឡិន « None Were with Him » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៧–៨៨ )

  • តើ​អែលឌើរ ហូឡិន បាន​ជួយ​អ្នកឲ្យ​យល់​អ្វីខ្លះ​កាន់តែ​ច្បាស់​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើអ្វី​ដែល​ធ្វើឲ្យ​អ្នកចាប់​អារម្មណ៍​បំផុត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ចេញពី​ព្រឹត្តិការណ៍​ទាំងនេះ ? ហេតុអ្វី​ទៅ ?

សេចក្តីយោង​បទគម្ពីរ

ព្រះអង្គ​សង្រ្គោះ​មាន​ព្រះចេស្តា​ដើម្បី​រំដោះ​អង្គ​ទ្រង់​ចេញពី​បទពិសោធន៍​ដែល​ប្រមាថ និង​ការឈឺចាប់​ដ៏ឃោរឃៅ​នៅលើ​ឈើឆ្កាង​នេះ​បាន ( សូមមើល ម៉ាថាយ ២៦:៥២–៥៤ ) ប៉ុន្តែ​ទ្រង់​មិនបាន​ធ្វើ​ឡើយ ។

សូម​អាន​បទគម្ពីរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​បី ។ សូម​ពិចារណា​បង្កើត​តារាង​ដូច​ខាងក្រោម ដើម្បី​រៀបចំ​គំនិត និង​អារម្មណ៍​របស់អ្នក ។ អ្នក​ក៏​អាច​ភ្ជាប់ ឬ​ពិនិត្យមើល​វគ្គបទគម្ពីរ​ទាំងនេះ​នៅ​សេចក្តី​យោង​បទគម្ពីរ​នៅ ម៉ាថាយ ២៧:២៦ ឬបង្កើត​ស្លាក​ដែល​មាន​សេចក្តី​យោង​ទាំងនេះ​ដោយ​មាន​ចំណងជើង​ដែល​អ្នក​ជ្រើសរើស​ផងដែរ ។

ហេតុអ្វី​បាន​ជា​ព្រះអង្គ​សង្គ្រោះ​សុខ​ព្រះទ័យ​ទទួល​យក​ការ​ឆ្កាង

ដោយសារ​តែ​ទ្រង់​បាន​សុខ​ព្រះទ័យ​ទទួលយក​ការឆ្កាង​នេះ​ហើយ ទើប​មាន​ពរជ័យ​ជាច្រើន​អាច​កើតមាន​ដល់​យើង

ហេតុអ្វី​បាន​ជា​ព្រះអង្គ​សង្គ្រោះ​សុខ​ព្រះទ័យ​ទទួល​យក​ការ​ឆ្កាង

ដោយសារ​តែ​ទ្រង់​បាន​សុខ​ព្រះទ័យ​ទទួលយក​ការឆ្កាង​នេះ​ហើយ ទើប​មាន​ពរជ័យ​ជាច្រើន​អាច​កើតមាន​ដល់​យើង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៥:២

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៤០–៤២

រ៉ូម ៥:៦–៩

កូរិនថូស​ទី២ ៥:២១

កូល៉ុស ១:២០

ពេត្រុស ទី១ ២:២៤

នីហ្វៃទី៣ ២៧:១៣–១៤

  • តើ​វគ្គ​បទគម្ពីរ​មួយ​ណា​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី​ទៅ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​សុខ​ព្រះទ័យឲ្យ​គេ​ឆ្កាង​ជំនួស​យើង ?

  • តើ​ពរជ័យ​មួយ​ណា​ដែល​មាន​ក្នុង​បទគម្ពីរ​ទាំងនេះ ដែល​អ្នក​មាន​អំណរគុណ​ខ្លាំង​បំផុត ? ហេតុអ្វី​ទៅ ?

វា​មាន​សារៈសំខាន់​ដើម្បី​យល់​ថា ជា​ផ្នែក​មួយ​នៃ​ដង្វាយធួន​របស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​គេ​ឆ្កាង​សម្រាប់​អំពើបាប​ទាំង​ឡាយ​នៃ​ពិភពលោក​នេះ ។ ការរងទុក្ខ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ចាប់ផ្តើម​នៅក្នុង​សួនច្បារ​គែតសេម៉ានី​ត្រូវបាន​បញ្ចប់​នៅលើ​ឈើឆ្កាង​នៅ​គាល់កូថា ។ ប្រសិនបើ​ព្រះអង្គ​សង្គ្រោះ​មិន​បាន​សុគត​សម្រាប់​អំពើបាប​របស់យើង​ទេ នោះ​យើង​នឹង​មិនអាច​ត្រឡប់​ទៅរក​ព្រះវរបិតាសួគ៌​របស់យើង​វិញ​បាន​ឡើយ ។

  • តើ​អ្នក​នឹង​ពន្យល់​ទៅនរណា​ម្នាក់​ពី​របៀប​ដែលថា​ការឆ្កាង​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​ផ្នែក​មួយ​នៃ​ដង្វាយធួន​របស់ទ្រង់​ដោយ​របៀបណា ? តើ​អ្នក​នឹង​ពន្យល់​ថា​វា​មាន​អត្ថន័យ​ចំពោះ​អ្នក​ដោយ​របៀប​ណា ?

ប៊ីស្សព ហ្គែរ៉ល កូសសេ បាន​ពន្យល់​ពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​សម្រាប់​យើង​ម្នាក់ៗ ។

រូបភាព
ប៊ីស្សព ហ្គែរ៉ល កូសសេ

ទោះបីជា​វា​គ្មាន​ដែនកំណត់ និង​ជាសកល​ក៏ដោយ ក៏​ដង្វាយធួន​របស់​ព្រះអម្ចាស់​គឺជា​អំណោយ​ផ្ទាល់ខ្លួន និង​ជិតដិត​ដ៏​អស្ចារ្យ ដែល​ស័ក្តិសម​សម្រាប់​យើង​ម្នាក់ៗ​ដែរ ។ ដូចដែល​ព្រះយេស៊ូវ​បាន​អញ្ជើញ​សិស្ស​សាសន៍​នីហ្វៃ​ម្នាក់ៗ​ឲ្យ​ស្ទាបស្នាម​របួស​របស់​ទ្រង់​ដែរ ទ្រង់​បាន​សុគត​សម្រាប់​យើង​ម្នាក់ៗ​ដោយ​ផ្ទាល់ ហាក់​ដូចជា​បងប្អូន ឬ​ខ្ញុំជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​លើ​ផែនដី​នេះ​ដូច្នោះ ។ ទ្រង់​បាន​អញ្ជើញ​យើង​ដោយ​ផ្ទាល់​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​បាន​ពរជ័យ​ដ៍​អស្ចារ្យ​នៃ​ដង្វាយធួន​របស់ទ្រង់ ។

( ហ្គែរ៉ល កូសសេ A Living Witness of the Living Christ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤០ )

  • ហេតុអ្វី​បាន​ជា​អ្នក​មាន​អារម្មណ៍​ថា​វា​សំខាន់​ដើម្បី​ស្គាល់​ពី​លក្ខណៈ​ផ្ទាល់ខ្លួន​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ?

១. ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍ និង​ចងចាំ​ពី​លក្ខណៈ​ផ្ទាល់ខ្លួន​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​អ្នក សូម​សរសេរ​សៀវភៅ​កំណត់ហេតុ ។ សូម​ពិចារណា​រួម​បញ្ចូល​ដូច​ខាងក្រោម ៖

  • ពរជ័យ​ដែល​អ្នក​អាច​ទទួល​បាន​ដោយ​សារ​តែ​ការ​រងទុក្ខ និង​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ​នៅលើ​ឈើឆ្កាង​សម្រាប់​អ្នក

  • តើវា​មានន័យ​យ៉ាងណា​ចំពោះអ្នក ដែល​ទ្រង់បាន​សុគត​សម្រាប់​អ្នក​ដោយផ្ទាល់

  • គំនិត និង​ចំណាប់​អារម្មណ៍​ដែល​អ្នក​ទទួលបាន​ពី​ព្រះវិញ្ញាណបរិសុទ្ធ

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​អ្វី​សំខាន់​អំពី​ទីកន្លែង និង​ពេល​វេលា​នៃ​ការ​ឆ្កាង​របស់​ព្រះអង្គ​សង្គ្រោះ ?

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ថា ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ដំណាក់កាល​ទីពីរ​នៃ​ដង្វាយធួន​របស់​ទ្រង់​ត្រូវបាន​សម្រេច​នៅ​លើឈើ​ឆ្កាង ។ …

លោកពីឡាត់​បាន​ប្រគល់កូន​ចៀម​នៃ​ព្រះទៅ​ឲ្យគេ​ឆ្កាង ក្នុងពេល​ដំណាលគ្នា​នោះ​កូនចៀម​សម្រាប់​បូជា​នៅ​ក្បែរ​នោះ​កំពុង​ត្រូវបាន​រៀបចំ​សម្រាប់​ការបូជា​ផងដែរ ។ ( សូមមើល យ៉ូហាន ១៩:១៣–១៤ ) ។

ការឆ្កាង​កើត​ឡើង​នៅលើ​ភ្នំតូច​មួយ​ហៅ​ថា គាល់កូថា ( ភាសាហេព្រើរ ) ឬ កាល់វ៉ារី ( ភាសា​ឡាតាំង ) ដែល​មានន័យ​ថា « ភ្នំ​លលាដ៏​ក្បាល » ។ លលាដ៏​ក្បាល​ជា​និមិត្ត​រូប​នៃ​សេចក្តីស្លាប់ ។ នៅ​កន្លែង​ដូច្នេះ ពលិកម្ម​ដ៏​ធួន​ត្រូវបាន​បំពេញ ។ នៅលើ​ឈើឆ្កាង ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​ត្រូវបាន​លើក​ឡើង​ឈ្នះលើ​សេចក្តី​ស្លាប់​ក្នុង​សភាព​ដ៏​សំខាន់​បំផុត​នៃ​ភាព​សំខាន់ៗ​ទាំងអស់—គឺ​ការទទួល​ស្គាល់ និង​ភាពពិតប្រាកដ​នៃ​ព្រះចេស្តា​ឈ្នះ​លើ​សេចក្តីស្លាប់​របស់​ព្រះអម្ចាស់ ។

( រ័សុល អិម ណិលសុន « Why This Holy Land? » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៩ ទំព័រ ១៨–១៩ )

ហេតុអ្វី​បានជា​ព្រះយេស៊ូវគ្រីស្ទ​មិន​សង្គ្រោះ​ខ្លួន​ព្រះអង្គ​ផ្ទាល់ ?

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

រូបភាព
អែលឌើរ រ៉ូណល អេ រ៉ាសបាន

« ហ្វូង​មនុស្ស​នៃ​អ្នក​មិន​ជឿ​បាន​សើច​ចំអក​ដាក់​ទ្រង់​នៅ​កាល់វ៉ារី​ថា « នោះ​ឲ្យ​ចុះ​ពី​ឈើ​ឆ្កាង​មក » [ ម៉ាថាយ ២៧:៤០ ] ។ ទ្រង់​អាច​ធ្វើ​នូវ​អព្ភូតហេតុ​ដូច្នេះ​បាន ។ ប៉ុន្តែ​ទ្រង់​បាន​ញាណដឹង​ពី​ដើម​ដំបូង​ដល់ចុង​បំផុត ហើយ​ទ្រង់​ចង់​មាន​ព្រះទ័យ​ស្មោះ​ត្រង់​ចំពោះ​ផែនការ​របស់​ព្រះបិតា​ទ្រង់ ។ យើង​ពុំគួរ​មិនយល់​ពី​គំរូ​នេះ​នោះ​ឡើយ ។

( រ៉ូណល អេ រ៉ាសបាន « Behold! I Am a God of Miracles » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១១ )

តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាន​ទទួលរង​ឥទ្ធិពល​មកពី​ការរងទុក្ខ និង​ការឆ្កាង​របស់​ព្រះអង្គ​សង្គ្រោះ ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

រូបភាព
អែលឌើរ ឃ្វីនថិន អិល ឃុក

ព្រះអង្គ​សង្គ្រោះ … ទីបំផុត [ បាន ] រង​ការឈឺចាប់​ដែល​ពុំ​អាច​ពិពណ៌នា​បាន​នៅ​ឯ​សួនច្បារ​គែតសេម៉ានី និង​លើ​ឈើ​ឆ្កាង​ដើម្បី​ធ្វើ​ឲ្យ​ដង្វាយ​ធួន​របស់​ទ្រង់​បាន​ល្អ​ឥត​ខ្ចោះ ។ … ទ្រង់​ធ្វើ​បែប​នេះ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​ព្រះ​បាន​បង្កើត ឬ​នឹង​បង្កើត​ឡើង ។

( ឃ្វីនថិន អិល ឃុក « The Eternal Everyday » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥២ )

តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួបប្រទះ​អ្វីខ្លះ​នៅលើ​ឈើឆ្កាង ?

អែលឌើរ ជេមស៍ អ៊ី ថាលម៉េហ្គ ( ឆ្នាំ ១៨៦២–១៩៣៣ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

រូបភាព
អែលឌើរ ជេម អ៊ី ថាល់មេហ្គ

វា​ហាក់បី​ដូចជា បន្ថែម​ពី​លើ​ឧប្បត្តិហេតុ​រងទុក្ខ​ដ៏គួរឲ្យ​ភ័យខ្លាច​ដល់​ការឆ្កាង ការឈឺ​ចាប់​នៃ​សួនច្បារ​គែតសេម៉ានី​បាន​កើត​មាន​ឡើងវិញ ដែល​ហួស​ពី​កម្លាំង​របស់​មនុស្ស​អាច​ស៊ូទ្រាំ​បាន ។ នៅក្នុង​ម៉ោង​ដ៏​ជូរចត់​បំផុត​នោះ ព្រះគ្រីស្ទ​ដែល​កំពុង​សុគត​បណ្ដើរៗ​នោះ​គឺ​នៅតែ​អង្គឯង​នៅក្នុង​ការពិត​ដ៏គួរឲ្យ​ភ័យខ្លាច​បំផុត ។ ពលិកម្ម​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះ​រាជបុត្រា​អាច​បំពេញ​បានក្នុង​ភាពពេញលេញ​នៃ​ពលិកម្ម​នេះ ព្រះវរបិតា​ហាក់​ដូចជា​បាន​ដក​ជំនួយ​ពី​វត្តមាន​របស់ទ្រង់​ភ្លាមៗ ដោយ​ទុក​ឲ្យ​ព្រះអង្គសង្គ្រោះ​នៃ​មនុស្សជាតិ​មាន​នូវ​សិរីរុងរឿង​នៃ​ជ័យជម្នះ​ទាំងស្រុង​លើក​ម្លាំង​នៃ​អំពើបាប និង​សេចក្តីស្លាប់ ។

Jesus the Christ [ ឆ្នាំ ១៩១៦ ] ទំព័រ ៦៦១ )

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ស្រដៀង​គ្នា​នេះ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

ពេល​នោះ​មេឃ​ក៏​ខ្មៅ ។ ភាពងងឹត​បាន​គ្របដណ្ដប់​លើ​ដែនដី​អស់​រយៈពេល​បី​ម៉ោង ដូច​ដែល​បាន​កើតឡើង​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ។ មាន​ព្យុះ​ដ៏​ខ្លាំង​មួយ ហាក់​ដូច​ជា​ព្រះ​នៃ​ធម្មជាតិ​កំពុង​រងការឈឺចាប់ ។

ហើយ​ពិត​ជា​ដូច្នោះ​មែន នៅពេល​ដែល​ទ្រង់​កំពុង​ព្យួរ​នៅលើ​ឈើឆ្កាង​រយៈពេល​បី​ម៉ោង​ទៀត គឺ​ចាប់​ពី​ថ្ងៃ​ត្រង់​ទៅ​ម៉ោង ៣:០០ រសៀល នោះ​ភាពឈឺចាប់​ដ៏​គ្មាន​ទីបញ្ចប់ និង​ការឈឺចាប់​ដែល​គ្មាន​មេត្តា​នៃ​សួនច្បារ​គែតសេម៉ានី​បាន​កើត​ឡើង​ម្តង​ទៀត ។

( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « The Purifying Power of Gethsemane » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ១០ )