Additional Helps for Teacher Development
បទពិសោធន៍​ការ​រៀនសូត្រទី ១១ ៖ ការ​សម្រេចចិត្ត​ពី​របៀប​ដើម្បី​បង្រៀន ៖ ការ​ជួយ​ដល់សិស្ស​បំពេញ​តាម​តួនាទីរបស់ខ្លួន


បទពិសោធន៍​ការ​រៀនសូត្រ​ទី ១១

ការ​សម្រេចចិត្ត​ពី​របៀប​ដើម្បី​បង្រៀន ៖ ការ​ជួយ​ដល់សិស្ស​បំពេញ​តាម​តួនាទីរបស់ខ្លួន

សេចក្ដី​សង្ខេប

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាននូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • ការ​សម្រេចចិត្តដើម្បី​ បង្រៀន

  • ការ​យល់​អំពី​តួនាទី​ក្នុង​ការ​រៀនសូត្រ​របស់សិស្ស

  • ការជួយសិស្ស​ឲ្យ​បំពេញ​តួនាទី​របស់ពួកគេ

រូបភាព
ជញ្ជីងតុល្យភាព

គោលគំនិត​សំខាន់ៗ

នៅពេល​អ្នក​រៀបចំមេរៀន វា​សំខាន់​ណាស់​ដើម្បី​ធ្វើ​ឲ្យការ​តាំងចិត្តអំពីអ្វីដែលត្រូវ​បង្រៀន និងរបៀប​ដើម្បី​បង្រៀន​​មាន​តុល្យភាព ។

នៅក្នុង​បទពិសោធន៍​រៀនសូត្រ​ទី ១០ អ្នក​បាន​រៀន​អំពី​របៀប​ដើម្បី​ប្រើ​កម្មវិធី​សិក្សា​នៅពេល​សម្រេច​ចិត្ត​ពីអ្វីត្រូវ​បង្រៀន​នៅក្នុង​បណ្ដុំ​បទគម្ពីរ ។ ឥឡូវ​អ្នក​ត្រៀមខ្លួន​ដើម្បី​កំណត់​អំពីរបៀបដើម្បី​បង្រៀន​សិស្ស​របស់អ្នក ។

តួនាទី​របស់​សិស្ស​នៅក្នុង​ដំណើរ​ការ​នៃការ​រៀនសូត្រ

ប្រសិន​បើ​សិស្ស​ត្រូវ​ទទួលបទពិសោធន៍​ការ​រីកចម្រើន​ខាង​វិញ្ញាណ នោះ​អ្នក​នឹង​ចាំបាច់​ត្រូវ​យល់​ពី​តួនាទី​របស់ពួកគេ​នៅក្នុង​ដំណើរការ​នៃការ​រៀនសូត្រ ហើយ​រៀប​ចំ​សកម្មភាព​ការ​រៀនសូត្រ​ដែលនឹង​ជួយពួកគេ​បំពេញតួនាទីរបស់ពួកគេ​ដោយសកម្ម ។

នៅក្នុងបទពិសោធន៍ការ​រៀនសូត្រ​នេះ សូមកត់ត្រា​ការ​បំផុសគំនិត ឬ​គំនិត​យោបល់​នានា​ដែលអ្នក​ទទួល​ដើម្បីជួយសិស្ស​របស់អ្នកបំពេញ​តួនាទីរបស់ពួកគេ​នៅក្នុង​ដំណើរការ​នៃការ​រៀនសូត្រ ។

សកម្មភាព​ក្នុងក្បួនខ្នាតការបង្រៀន និង​ការ​រៀន​ដំណឹងល្អ

រូបភាព
គម្រប​ក្បួនខ្នាត

សូម​សិក្សាវគ្គ ១.៣.៣(ទំព័រ ៦-៧) និង​កថាកណ្ឌទីមួយ​នៃវគ្គ ៤.៣.៤(ទំព័រ ៥៥) នៃGospel Teaching and Learning: A Handbook for Teachers and Leaders in Seminaries and Institutes of Religion (ឆ្នាំ ២០១២) ។ នៅ​ពេលកំពុងអាន សូម​រក​មើល​ចម្លើយ​ទាំងឡាយ​សម្រាប់​សំណួរ​ទាំងឡាយ​ខាង​ក្រោម​នេះ ៖

  • តើ​តួនាទី​របស់​សិស្ស​នៅក្នុង​ដំណើរ​ការ​នៃការ​រៀនសូត្រគឺជាអ្វី ?

  • តើអ្នកមានអារម្មណ៍​ថា​អ្វី​ដែល​សំខាន់បំផុត​ ដែល​អ្នកអាច​ធ្វើ​ដើម្បីជួយ​សិស្ស​របស់អ្នក​បំពេញ​តួនាទី​របស់ពួកគេ ?

សូម​កត់​ត្រា​ចម្លើយរបស់​អ្នក​​ចំពោះ​សំណួរទាំងនេះ​​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

ដំបូន្មាន​របស់ព្យាការី​អំពី​តួនាទីរបស់​សិស្ស

ពួកអ្នកមានសិទ្ធិ​អំណាច​ទូទៅ​ជា​ច្រើន​រូប​បាន​គូស​បញ្ជាក់​អំពីសារៈសំខាន់​នៃ​ការ​ជួយ​សិស្ស​បំពេញ​តួនាទី​របស់ពួកគេ​នៅក្នុង​ដំណើរ​ការ​នៃការ​រៀនសូត្រ ។

សូម​មើល​វីដេអូ« Prophetic Teaching about the Student’s Role in Learning »(៤:១៤) មាននៅ​គេហទំព័រchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ អ្នកដឹកនាំ​សាសនាចក្រ​ជាច្រើនរូប​បាន​ថ្លែងទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​សិស្ស​នៅក្នុង​ដំណើរការ​នៃការ​រៀនសូត្រ ។

ការ​នឹកគិត​ផ្ទាល់ខ្លួន

ចូរ​គិត​អំពី​គ្រា​មួយ​ដែលគ្រូបង្រៀន​​​ក្នុងថ្នាក់​ដែល​អ្នក​ចូលរួម បានរៀបចំ​សកម្មភាព​ដែល​ធ្វើ​ឲ្យអ្នកចូលរួម​នៅក្នុង​ដំណើរការ​នៃ​ការ​រៀនសូត្រ ។ ឥឡូវ​ចូរ​គិត​អំពីគ្រា​មួយ​ពេល​ដែល​គ្រូបង្រៀន​ពុំ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចូលរួម​ចំណែក​ដោយ​រស់រវើក ។ ចូរ​ប្រៀបធៀប ហើយ​ដាក់បញ្ច្រាស​បទ​ពិសោធន៍​ចំនួនពីរ។

  • តើ​មានភាព​ខុសគ្នាអ្វី​ខ្លះ នៅពេលអ្នក និង​អ្នកដទៃ​ត្រូវ​បាន​អញ្ជើញ​ឲ្យចូលរួម​ក្នុង​ដំណើរការ​នៃការ​រៀនសូត្រ ?

  • តើ​គ្រូបង្រៀន​ធ្វើ​អ្វីខ្លះ​ដើម្បីជួយ​អ្នក​បំពេញ​តាមតួនាទី​ជា​អ្នករៀន​សូត្រ​របស់អ្នក ?

សូម​កត់​ត្រា​ចម្លើយរបស់​អ្នក​​ចំពោះ​សំណួរទាំងនេះ​​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

រូបភាព
សិស្ស​នៅក្នុងថ្នាក់រៀន​នៅព្រះវិហារ

ការជួយសិស្ស​ឲ្យ​បំពេញ​តួនាទី​របស់ពួកគេ

សិស្ស​អាច​បំពេញ​តួនាទី​របស់ពួកគេ​នៅក្នុងការ​រៀនសូត្រ​ដំណឹងល្អ នៅពេលអ្ន​ក​អញ្ជើញ​ពួកគេ​ឲ្យពន្យល់ ចែកចាយនិង​ថ្លែង​ទីបន្ទាល់អំពីគោលលទ្ធិ និង​គោលការណ៍​ដំណឹងល្អ ។ ចូរពន្យល់​ ចែកចាយ និង​ថ្លែងទីបន្ទាល់អំពី​គោលលទ្ធិ និងគោលការណ៍​ដំណឹងល្អ ដែល​ជួយបញ្ជាក់​អំពីការយល់ដឹង​របស់សិស្ស កែលម្អ​សមត្ថភាព​បង្រៀន​ដំណឹងល្អ​ដល់អ្នកដទៃ​ ហើយពង្រឹង​ទីបន្ទាល់​អំពី​អ្វីៗ​ដែលពួកគេ​កំពុង​បង្ហាញ ។ ( សូមមើលGospel Teaching and Learning, វគ្គ ២.៦ [ទំព័រ ៣១-៣៣]) ។

  • សិស្ស​អាចពន្យល់វគ្គ​បទគម្ពីរមួយ ឬគោលការណ៍​មួយ​តាម​សម្ដីពួកគេផ្ទាល់។ អ្នកអាច​អញ្ជើញសិស្ស​ឲ្យ​ពន្យល់​ដល់ដៃគូ ដល់ក្រុមតូចៗ ជាមួយ​សិស្ស​ក្នុងថ្នាក់ទាំងមូល តាមរយៈការ​សម្ដែង ឬការ​សរសេរ ។

  • សិស្ស​អាចចែកចាយគំនិតយោបល់ បទពិសោធន៍ ឬ​អារម្មណ៍​ដែលទាក់ទង​នឹង​បទគម្ពីរ ឬគោលការណ៍​មួយ ។ អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យចែកចាយ​អារម្មណ៍ ឬ​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​សមរម្យអំពី​គោលលទ្ធិ ឬ​គោលការណ៍​មួយ ។ ពួកគេ​ក៏​អាច​ចែកចាយពី​បទពិសោធន៍​ ដែល​ពួកគេ​បាន​ឃើញ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដទៃ​ផងដែរ ។ ការណ៍​នេះ​អាច​ត្រូវ​បាន​ធ្វើឡើង​តាមពាក្យសម្ដី ឬ​តាមការ​សរសេរ ។

  • សិស្ស​អាចថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​ដែលពួកគេ​ដឹង​ថាជាការពិត ។ អ្នកអាច​អញ្ជើញ​ពួកគេ​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពីអ្វី​ដែលពួកគេ​ទទួលអារម្មណ៍ និង​ដឹង​ថា​ជា​ការពិត និង​ភាព​ខុសប្លែក​ដែល​មាននៅក្នុង​ជីវិត​របស់ពួកគេ ។ សិស្ស​ពុំចាំបាច់​ត្រូវ​ចាប់​ផ្ដើម​ដោយនិយាយថា « ខ្ញុំ​ចង់ថ្លែងទីបន្ទាល់របស់ខ្ញុំ » ឬ « ខ្ញុំដឹង » នោះទេ ។ ការ​ធ្វើសេចក្ដីថ្លែងការណ៍​ណា​មួយ​អំពី​ការ​ជឿស៊ប់ ឬ​សាក្សី​ផ្ទាល់ខ្លួនអំពី​សេចក្ដីពិត បង្កើតជា​ការ​ថ្លែង​ទីបន្ទាល់ ។

ការ​ចូលរួម​ពង្រីក​ដល់ការ​រៀនសូត្រ

សូមមើល​វីដេអូ« Explain, Share and Testify: Students’ Testimonies »(២:២៨) មាននៅក្នុងchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ សិស្ស​និយាយ​អំពី​ការ​បំពេញតាម​តួនាទី​របស់ពួកគេ នៅពេលពួកគេ​ពន្យល់ ចែកចាយ និង​ថ្លែងទីបន្ទាល់នៅក្នុង​ថ្នាក់​សិក្ខាសាលា ។

ថ្នាក់​រៀន​ដែល​ផ្ដោត​ទៅលើ​សិស្ស

សូមមើល​វីដេអូ « A Student-Centered Classroom: An Example » (៦:៥១), មាននៅ​គេហទំព័រ churchofjesuschrist.org។ នៅក្នុង​វីដេអូនេះ បងស្រី វែលើរ ជួយសិស្ស​បំពេញ​តួនាទី​របស់ពួកគេ​នៅក្នុងការ​រៀនសូត្រ​មកពី​បទគម្ពីរ ។ សូមរកមើល​របៀប​ដែល​គាត់​សម្រេចគោលបំណង​នេះ ។

សូមមើល​វីដេអូ « A Student-Centered Classroom: A Teacher’s Reflections » (៣:០១), មាននៅ​គេហទំព័រ churchofjesuschrist.org។ នៅក្នុង​វីដេអូ​នេះ បងស្រី វែលើរ ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការ​ជួយសិស្ស​ឲ្យ​ចូលរួម​នៅក្នុង​ដំណើរ​ការ​នៃការ​រៀនសូត្រ​ ។

សកម្មភាព​ក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មេរៀន​នីមួយៗ​នៅក្នុងសៀវភៅ​សិក្សា​សម្រាប់គ្រូបង្រៀន​មានសំណួរ សកម្មភាព និងវិធីសាស្ត្រ​នានា​ដែល អាច​ជួយ​សិស្ស​របស់អ្នក​ចូលរួម​យ៉ាង​សកម្ម ខណៈពេល​កំពុង​រៀនសូត្រ​មកពី​បទគម្ពីរ ។ សូម​​បើក​ទៅ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀនរបស់​អ្នក ទៅមេរៀន​ណា​មួយ ឬ​ប្រើ​ឯកសារ​ចែកចាយ​ដែល​មានចំណង​ជើង​ថា« មេរៀនគំរូ --នីហ្វៃទី ៣ ១១:១-១៧ »ដែល​ផ្ដល់​ឲ្យ​នៅក្នុង​សេចក្ដីបន្ថែម​នៃសៀវភៅ​​សិក្សា​នេះ ។ សូម​រកមើល​សំណួរ សកម្មភាព និងវិធីសាស្ត្រ​ដែលអ្នកអាច​ប្រើ​ដើម្បី​អញ្ជើញសិស្ស​ឲ្យ​បំពេញ​តួនាទី​របស់ពួកគេ​នៅក្នុង​ដំណើរ​ការ​នៃការ​រៀនសូត្រ ។

សូម​កត់​ត្រាសំណួរ សកម្មភាព ឬ​វិធីសាស្ត្រ​មួយ​ចំនួន​ដែលអ្នក​រកឃើញ​នៅក្នុង​​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀនរបស់​អ្នក ។

ការ​បង្រៀន​សិស្ស​អំពី​តួនាទីរបស់ពួកគេ

សិស្ស​នឹង​ចូលរួម​កាន់តែ​ពេញលេញ នៅពេល​ពួកគេ​យល់​អំពី​តួនាទី​របស់ពួក​គេ​នៅក្នុងការ​រៀនសូត្រ​ដំណឹងល្អ ។ មេរៀន​មួយ​នៃ​មេរៀនដំបូងៗ​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀនថ្នាក់​សិក្ខាសាលា ផ្ដល់​ព័ត៌មាន​អំពីការបង្រៀន​សិស្ស​អំពី​តួនាទី​របស់​​ពួកគេ ។ សូម​រំឭក​មេរៀនទី ១ ដោយ​សង្ខេប​អំពី« តួនាទី​របស់អ្នក​រៀនសូត្រ »នៅក្នុងសៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​អំពី​ព្រះគម្ពីរមរមន ហើយ​ពិចារណា​អំពី​របៀប​ដែលអ្នកអាច​នឹង​ប្រើ​គោលការណ៍​នានា​ចេញ​មកពី​មេរៀន​ នៅពេលអ្នក​បង្រៀនសិស្សអំពី​តួនាទីរបស់ពួកគេ​នៅក្នុង​ដំណើរ​ការ​នៃការ​រៀនសូត្រ ។

សូម​មើល​វីដេអូ« Teaching Students Their Role »(៦:២៧) មាន​នៅchurchofjesuschrist.org។ នៅក្នុង​វីដេអូ​នេះ បងប្រុស ហូវែល បង្រៀនដល់សិស្ស​របស់គាត់​អំពី​តួនាទី​របស់ពួកគេ​នៅ​ពេលចាប់​ផ្ដើម​ឆ្នាំសិក្សា ។

សូមកត់ត្រា​គំនិត​មួយចំនួន​ដែលអ្នកអាច​នឹង​ចង់​ប្រើ នៅពេលអ្នក​បង្រៀន​សិស្ស​របស់អ្នកអំពី​តួនាទីរបស់ពួកគេ​នៅពេល​ចាប់​ផ្ដើម និង​នៅពេញ​ទូទាំង​​ឆ្នាំ​សិក្សា ។ សូម​កត់​ត្រា​គំនិត​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បីចងចាំ

  • អ្នកអាចជួយសិស្ស​របស់​អ្នក​ឲ្យយល់ ព្រមទទួលយក និងបំពេញ​តួនាទីរបស់ពួក​គេ​នៅក្នុងការរៀនសូត្រពីដំណឹងល្អ ។

  • វាសំខាន់ណាស់​ដែលអ្នក​ត្រូវ​ង្រៀន​សិស្ស​របស់អ្នកអំពី​តួនាទី​របស់ពួកគេ​នៅក្នុងការ​រៀសូត្រ​ដំណឹងល្អនៅពេល​ចាប់​ផ្ដើម និង​នៅពេញ​ទូទាំង​​ឆ្នាំ​សិក្សា ។

  • អ្នក​​​អាច​ជួយ​សិស្ស​បំពេញ​តួនាទី​របស់ពួកគេ​​នៅក្នុងដំណើរការ​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ ដោយ​ការ​អញ្ជើញ​ពួកគេ​ឲ្យ​ពន្យល់ ចែកចាយ និង​ថ្លែងទីបន្ទាល់​អំពីគោលលទ្ធិ និង​គោលការណ៍​ដំណឹងល្អទាំងឡាយ ។

  • សៀវភៅ​សិក្សា​សម្រាប់គ្រូបង្រៀន​អាច​ជួយអ្នក​រៀបចំ​សកម្មភាព​ដែលនឹង​ដាក់សិស្ស​របស់អ្នក​ឲ្យ​ចូល​រួ​មនៅក្នុង​ដំណើរការ​នៃការ​រៀនសូត្រ ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« ការសម្រេចចិត្ត​ [របស់សិស្សទាំងឡាយ] ​ដើម្បី​ចូលរួម​គឺ​ជា​ការអនុវត្ត​នូវ​សិទ្ធិជ្រើសរើស​ដែល​អនុញ្ញត​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ទាក់ទង​សារលិខិត​ផ្ទាល់ខ្លួន​មួយដែល​ត្រូវ​នឹង​សេចក្តី​ត្រូវការ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ការបង្កើត​បរិយាកាស​នៃ​ការចូលរួម​មួយ បង្កើន​នូវ​ឱកាស​ដែល​ព្រះវិញ្ញាណ​នឹង​បង្រៀន​មេរៀន​សំខាន់​បន្ថែម​ទៀត​ជា​ជាង​អ្នក​អាច​ទាក់ទង ។

« ការ​ចូលរួម​នោះ​នឹង​នាំមកនូវការ​ដឹកនាំ​នៃ​​វិញ្ញាណ​ក្នុង​ជីវិត​របស់​ពួកគេ » ( រីឆាត ជី​ ស្កត«To Learn and toTeach more Effectively »​ការ​ប្រជុំ​ធម្មនិដ្ឋាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ​ទី ២១ ខែ​ សីហា ឆ្នាំ ២០០៧], ទំព័រ ៤–៥, speeches.byu.edu) ។

« ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងដូចម្តេច ? »

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។