Additional Helps for Teacher Development
បទពិសោធន៍​ការ​រៀនសូត្រ​ទី ៨ ៖ ការ​​យល់ ការ​ទទួលអារម្មណ៍ និងការ​អនុវត្ត​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ


បទពិសោធន៍​ការ​រៀនសូត្រ​ទី ៨

ការ​​យល់ ការ​ទទួល​អារម្មណ៍ និងការ​អនុវត្ត​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ

សេចក្តីសង្ខេប

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាននូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • ការដាក់​ដំណឹងល្អ​ ចូលក្នុង​ដួងចិត្ត​របស់យើង

  • ការយល់​ដឹងអំ​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

  • ការទទួល​អារម្មណ៍ដឹង​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ 

  • ការអនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

គោលគំនិត​សំខាន់ៗ

លំនាំ​ការ​រៀនសូត្រ​ផ្ដល់​ជា​​មូលដ្ឋានគ្រឹះ​ដែល​ជួយ​ដាក់​ដំណឹងល្អ​នៅក្នុងគំនិត និងដួងចិត្ត​របស់​យើង ។ នៅក្នុង​បទពិសោធន៍​ការ​រៀនសូត្រ​នេះ យើង​នឹង​បង្ហាញពីការ​យល់ដឹង ការ​ទទួលអារម្មណ៍​​ពីសេចក្ដីពិត និងសារៈសំខាន់​នៃ​សេចក្ដីពិត ហើយ​ការអនុវត្ត​គោលលទ្ធិ និង​គោលការណ៍​នានា ។​

គោលបំណង​នៃ​បទពិសោធន៍​ការ​រៀនសូត្រ​នេះ គឺ​ដើម្បី​ផ្ដល់​នូវការ​ណែនាំ​សង្ខេប​មួយ​ចំពោះទិដ្ឋភាព​នានា​នៃ​លំនាំ​ការរៀនសូត្រ ។ នៅពេល​អ្នក​បម្រើ​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ឬ​ថ្នាក់​វិទ្យាស្ថាន អ្នកនឹង​មាន​ឱកាស​ច្រើន​ដើម្បីរៀន​ និង​អនុវត្ត​ជំនាញ​ទាំងនេះ ។

ការ​យល់ ការទទួល​អារម្មណ៍ដឹង​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​សេចក្ដីពិត និង​ការ​អនុវត្ត​​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

រឿង​ប្រៀបធៀប​អំពី​ត្បូង គឺ​ជា​ពាក្យ​​ប្រៀបប្រដូច​សម្រាប់ការ​សិក្សា​បទគម្ពីរ ។ ខាង​ក្រោម​នេះ ជា​ធាតុ​បី​ដើម្បី​ជួយយើង​យល់​នូវអ្វី​ដែល​យើង​អាច​ធ្វើ​នៅក្នុង​ការ​សិក្សា​របស់​យើង បន្ទាប់ពី​យើង​បាន​ស្គាល់សារៈសំខាន់​នៃ​សេចក្ដីពិត​ដំណឹងល្អ ។

  1. យល់​ដឹងអំ​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

    រូបភាព
    ការ​ស្វែងរក​ត្បូង

    យុវនារី​បាន​សិក្សា​អំពី​ត្បូង​នីមួយៗ ដែល​នាង​បាន​រុករក​ឃើញ ហើយ​ស្វែងយល់​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​​ទម្រង់​និង​មុខ​ឆ្នៃ​ជាច្រើនរបស់​វា ​ ។

    រូបភាព
    បទគម្ពីរ​នៅ​លើ​ទូរសព្ទ​ដៃ

    នៅពេល​យើង​រុករក​ត្បូង​នៃ​សេចក្ដីពិត​នៅ​ក្នុង​ទម្រង់នៃ​គោលលទ្ធិ និងគោលការណ៍​នានា នោះយើង​អាច​សិក្សា​ដោយ​យក​ចិត្ត​ទុកដាក់​ទៅលើ​វា​នីមួយៗ​ដើម្បី​យល់​អំពី​អត្ថន័យ និងសារៈសំខាន់​របស់​វា​កាន់តែ​ល្អប្រសើរ​ឡើង ។

  2. ទទួល​អារម្មណ៍ដឹង​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

    រូបភាព
    យុវនារី

    យុវនារី​មានអារម្មណ៍​អំណរគុណ​ចំពោះត្បូង​នីមួយៗ​ក្នុងខ្លួន​របស់នាង ។

    រូបភាព
    យុវនារី

    នៅពេល​យើង​ទទួលបានការ​យល់ដឹង​កាន់តែ​ជ្រៅជ្រះ​អំពី​សេចក្ដីពិត​ដែល​យើង​បាន​រក​ឃើញ នោះយើង​ដឹង​ពី​សារៈសំខាន់​ ភាព​ទាក់ទង និងភាព​បន្ទាន់​របស់​ពួកវា ។

  3. អនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

    រូបភាព
    មនុស្ស​ពីរ​នាក់​នៅលើ​ឆ្នេរ​ខ្សាច់

    ឪពុក​របស់​យុវនារី​បាន​អញ្ជើញ​នាង​ឲ្យពិចារណា​អំពីអ្វី​ដែល​នាង​អាច​ធ្វើ​ជាមួយ​នឹង​ត្បូង​ដែលនាង​បាន​រកឃើញ​នោះ ។

    រូបភាព
    ការ​ចែក​កាត​សម្រាប់​ចែកចាយ

    ដោយ​បាន​ទទួលទីបន្ទាល់ និង​អំណរគុណ​ចំពោះ​គោលលទ្ធិ ឬ​គោលការណ៍​មួយ នោះ​យើង​គួរ​ពិចារណា​អំពី​របៀប​ជាក់លាក់​ដែល​យើងអាច​អនុវត្ត​វា​នៅក្នុងជីវិត​យើងផ្ទាល់ ។

រូបភាព
រូបភាព​របស់ស្ត្រី, បទគម្ពីរ

ពួក​ព្យាការី និងពួកសាវក​ថ្ងៃ​ចុង​ក្រោយ បាន​គូសបញ្ជាក់អំពី​សារៈសំខាន់​នៃ​ការ​ដាក់​ដំណឹងល្អ​ចូលទៅ​ជ្រៅ​ក្នុង​ដួងចិត្ត​របស់​យើង ។ ការយល់ដឹង​អំពី​បរិបទ និងមាតិកា​នៃ​បទគម្ពីរ​ដើម្បីស្គាល់​សារៈសំខាន់​នៃ​គោលលទ្ធិ និងគោលការណ៍​នានា​នៃ​ដំណឹងល្អ គឺ​ជាការ​ចាប់​ផ្ដើម​ដ៏ល្អ​មួយ​ដើម្បីទទួល​ចំណេះដឹង​នៃ​សេចក្ដីពិត​នៃដំណឹងល្អ ។ ប៉ុន្តែ​ដើម្បី​ជួយ​ដល់អ្វី​ដែល​យើង​ដឹង​នៅក្នុង​គំនិត​យើង​ចាក់​ជ្រៅ​ចូល​ទៅក្នុងដួងចិត្ត​របស់​យើង ជាញឹកញាប់​មាននូវ​អ្វីជាច្រើន​ដែល​យើងត្រូវ​ធ្វើ ។ យើង​ត្រូវ​ស្វែងរក ៖

  1. យល់​គោលលទ្ធិ និងគោលការណ៍​នានា​ដែល​យើង​បាន​ស្គាល់ ។

  2. ទទួលអារម្មណ៍​ដឹង​ពីសេចក្ដីពិត និង​សារៈសំខាន់​របស់​វា ។

  3. អនុវត្តវា​ក្នុង​ជីវិត​របស់​យើង ។

ធាតុ​ទាំងបី​នៃ​លំនាំ​ការ​រៀនសូត្រ​ទាំងនេះ ធ្វើការ​ជាមួយគ្នា​ដើម្បីអញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ជួយ​យើង​ឲ្យដាក់ដំណឹងល្អ​ចាក់​ចូល​ជ្រៅ​ទៅក្នុង​ដួងចិត្ត​របស់​យើង ។

សកម្មភាព​ក្នុងក្បួនខ្នាតការបង្រៀន និង​ការ​រៀន​ដំណឹងល្អ

រូបភាព
គម្រប​ក្បួនខ្នាត

ការ​បង្រៀន និងការ​រៀនសូត្រ​ដំណឹងល្អ ៖ ក្បួនខ្នាត​សម្រាប់​គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​នៅក្នុង​ថ្នាក់សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​សាសនា (២០១២) មាន​នូវ​ព័ត៌មាន​សំខាន់​អំពី​ទិដ្ឋភាព​នៃ​លំនាំ​ការ​រៀនសូត្រ​នីមួយៗ​ទាំងនេះ ។ សូម​រុករក​នូវអ្វី​ដែល​ក្បួនខ្នាត​បង្រៀន​ដោយ​ការ​អាន​វគ្គ​ដែលបាន​ប្រាប់នៅក្នុង​ក្បួនខ្នាត ហើយ​ឆ្លើយ​សំណួរ​ដែល​ឆ្លើយឆ្លង​គ្នា​នោះ ។

  1. យល់​ដឹងអំ​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

    ចូរស្រាវជ្រាវ​​វគ្គ ២.៥.២ (« ការយល់​អំពី​គោលលទ្ធិ និងគោលការណ៍​នានា ») នៅ​ទំព័រ ២៨-២៩ នៅក្នុងក្បួនខ្នាតការ​បង្រៀន និងការ​រៀនសូត្រ​ដំណឹងល្អរបស់​អ្នក។ នៅ​ពេលអ្នកសិក្សា សូម​រក​មើល​ចម្លើយ​ទាំងឡាយ​ចំពោះ​សំណួរ​ទាំងឡាយ​ខាង​ក្រោម​នេះ ៖

    • តើ​ពាក្យថា « យល់​អំពីគោលលទ្ធិ ឬ​គោលការណ៍​ដំណឹងល្អ​មួយ » មានន័យ​យ៉ាងណា ?

    • តើ​ខ្ញុំ​អាច​បង្កើន​ការ​យល់​ដឹង​អំពី​គោលលទ្ធិ និងគោលការណ៍​ដំណឹងល្អ​ដែល​ខ្ញុំ​ស្គាល់​បាន​ដោយ​របៀបណា ?

  2. ទទួល​អារម្មណ៍ដឹង​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

    ចូរស្រាវជ្រាវ​​វគ្គ ២.៥.៣ (« ទទួល​អារម្មណ៍ដឹង​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ») នៅ​ទំព័រ ២៩-៣០ នៅក្នុងក្បួនខ្នាតការ​បង្រៀន និងការ​រៀនសូត្រ​ដំណឹងល្អ។ នៅ​ពេលអ្នកសិក្សា សូម​រក​មើល​ចម្លើយ​ទាំងឡាយ​ចំពោះ​សំណួរ​ទាំងឡាយ​ខាង​ក្រោម​នេះ ៖

    • ហេតុអ្វី​ក៏​វាសំខាន់​ចំពោះ​ខ្ញុំ​ដើម្បី​ទទួល​អារម្មណ៍ដឹង​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​គោលលទ្ធិ ឬគោលការណ៍មួយ ដែល​ខ្ញុំបាន​ស្គាល់​ដូច្នេះ ?

    • តើខ្ញុំអាច​ធ្វើ​អ្វីខ្លះ ក្នុងនាមជា​អ្នក​រៀន​សូត្រ​ម្នាក់​ដើម្បីអញ្ជើញឲ្យ​មានឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​មក​ជួយខ្ញុំ​ទទួល​អារម្មណ៍ដឹង​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​គោលលទ្ធិ ឬ​គោលការណ៍​ ដែលខ្ញុំ​ស្គាល់​នោះ ?

    • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​តួនាទី​អ្វីខ្លះ​នៅក្នុង​ដំណើរការ​នេះ ?

  3. អនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

    ចូរ​ស្រាវជ្រាវ​​វគ្គ ២.៥.៤ (« អនុវត្ត​​​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ ») នៅ​ទំព័រ ៣០-៣១ នៅក្នុងក្បួនខ្នាតការ​បង្រៀន និងការ​រៀនសូត្រ​ដំណឹងល្អ។ នៅ​ពេលអ្នកសិក្សា សូម​រក​មើល​ចម្លើយ​ទាំងឡាយ​ចំពោះ​សំណួរ​ទាំងឡាយ​ខាង​ក្រោម​នេះ ៖

    • តើ​ខ្ញុំ​អាច​ដឹង​ថា​ខ្ញុំ​កំពុង​អនុវត្ត​គោលការណ៍​ដំណឹងល្អ​មួយ ដែលខ្ញុំបានស្គាល់​ដោយរបៀបណា ?

    • តើ​អ្វីនឹង​កើតឡើង​នៅក្នុង​ជីវិត​របស់ខ្ញុំ នៅពេល​ខ្ញុំ​ព្យាយាម​អនុវត្ត​គោលលទ្ធិ ឬ​គោលការណ៍​ដែល​ខ្ញុំបាន​ស្គាល់នោះ ?

    • តើខ្ញុំអាច​ធ្វើអ្វីខ្លះនៅក្នុងការ​សិក្សា​ផ្ទាល់ខ្លួន​របស់ខ្ញុំ ដើម្បី​ផ្ដោត​ទៅលើ​ការ​អនុវត្ត​សេចក្ដីពិត​ដែល​ខ្ញុំកំពុង​រៀន​បាន​កាន់តែ​ច្រើននោះ ?

ចេញមកពី​សម្ភារ​ទាំងអស់ដែល​អ្នក​ទើប​តែ​បាន​សិក្សា​នៅក្នុង​ក្បួនខ្នាតការបង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អ ចូរ​ផ្ដោត​ទៅលើ​យោបល់​គ្រឹះ​ចំនួនបី ។ នៅក្នុងបញ្ជី​ខាង​ក្រោម​នេះ ធាតុ​នីមួយៗ​ត្រូវ​បាន​ដាក់ជា​គូ​ជាមួយនឹង​សកម្មភាព​មួយ ដែលអ្នកអាច​ធ្វើ នៅពេល​អ្នក​ព្យាយាម​យល់ ទទួលអារម្មណ៍​ដឹងពី​សេចក្ដីពិត​ និង​សារៈសំខាន់នៃ​សេចក្ដីពិត ហើយ​អនុវត្ត​សេចក្ដីពិត​ដែល​អ្នក​បាន​រៀននៅក្នុង​បទគម្ពីរ​ទាំងឡាយ ។

  1. យល់​ដឹងអំ​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

    សូម​វិភាគ​អំពី​អត្ថន័យ​នៃ​គោលលទ្ធិ ឬ​គោលការណ៍​ដោយ​ការ​សួរ​សំណួរ និងការ​ស្វែងរក​ចម្លើយ​ទាំងឡាយ ។

  2. ទទួល​អារម្មណ៍ដឹង​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

    សូម​នឹកគិត​អំពី​ឥទ្ធិពលដែល​គោលការណ៍​មាននៅក្នុង​ជីវិត​របស់អ្នក ឬ​នៅក្នុង​ជីវិត​របស់​អ្នក​ដទៃ​ទៀត ។

  3. អនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

    សូម​ពិចារណា​អំពី​សកម្មភាព​ជាក់លាក់​ដែល​អ្នក​គួរ​តែ​ធ្វើ​ដើម្បីអនុវត្ត​គោលលទ្ធិ ឬ​គោលការណ៍​នៅក្នុងជីវិត​របស់អ្នក ។

អនុវត្ត​​លំនាំ​បទពិសោធន៍​ការ​រៀនសូត្រ

សូមមើល​វីដេអូ«Understanding, Feel, and Apply Principles »(៧:១២) មាននៅក្នុងchurchofjesuschrist.org។ នៅក្នុង​វីដេអូ​នេះ គ្រូបង្រៀន​បីនាក់​ពិភាក្សា​អំពីការ​ខិតខំ​របស់​ពួកគេ​ដើម្បី​យល់ ទទួល​អារម្មណ៍​ដឹង​ពីសេចក្ដីពិត និង​សារៈសំខាន់នៃ​សេចក្ដីពិត ហើយ​អនុវត្ត​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​នៅក្នុងលូកា ៥:១-១១

សូម​កត់​ត្រា​គំនិតពីរ​ឬបី ដែល​លេច​ធ្លោ​ចំពោះអ្នក នៅពេល​អ្នក​មើល​ការ​ពិភាក្សា​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែល​អ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គ​បំពាក់បំប៉ន​គ្រូបង្រៀន ។

សកម្មភាព​អនុវត្ត​ដែលបាន​ដឹកនាំ​

រូបភាព
ភេត្រា​នៅលើ​សមុទ្រ

នៅក្នុងអេធើរ ៦:១-១២យើង​អាន​ថា ព្រះអម្ចាស់​បានបណ្ដាល​ឲ្យ​មាន​ខ្យល់​ដឹកនាំ​ភេត្រា​របស់​ពួកសាសន៍​យ៉ារ៉េឌ​ទៅកាន់​ដែនដី​សន្យា ។ ខាង​ក្រោមនេះ គឺជា​គោលការណ៍​មួយ​ដែល​យើង​អាច​ស្គាល់​នៅក្នុង​វគ្គ​បទគម្ពីរនេះ ៖នៅពេល​យើង​ទុកចិត្តទៅលើ​ព្រះអម្ចាស់ ហើយធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ នោះទ្រង់​នឹង​ដឹកនាំ​ផ្លូវ​នៃ​ជីវិត​របស់យើង ។ សូមធ្វើ​តាម​ជំហាន​ដូចខាង​ក្រោម​នៅក្នុង​ការខិតខំ​យល់ ទទួលអារម្មណ៍​ដឹង​ពី​សេចក្ដីពិត និងសារៈសំខាន់​នៃ​សេចក្ដីពិត ហើយ​អនុវត្ត​គោលការណ៍​នេះ ។ សូម​កត់ត្រា​ចម្លើយ និងគំនិត​របស់អ្នក​នៅក្នុង​បទគម្ពីរ​ ឬ​សៀវភៅ​កំណត់ហេតុ​របស់អ្នក ។

  1. អភិវឌ្ឍ​ការ​យល់ដឹង​របស់​អ្នក​អំពី​គោលការណ៍

    សូមវិភាគ​អំពីអត្ថន័យ​នៃ​គោលការណ៍​ដោយការ​សួរសំណួរ​ដូចមាន​នៅខាង​ក្រោម ហើយ​ស្វែងរក​ចម្លើយ ៖

    • តើ​ការទុកចិត្ត​​មាន​អត្ថន័យ​យ៉ាងណា ?

    • តើ​វា​មាន​ន័យ​យ៉ាងណា​ដើម្បី​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ?

    • ហេតុអ្វី​ព្រះអម្ចាស់​អាច​ដឹកនាំ​ជីវិត​នៃ​អស់អ្នក​ដែល​ទុកចិត្ត​ទ្រង់ ?

    • តើ​ព្រះអម្ចាស់​ដឹកនាំ​ផ្លូវ​ជីវិត​របស់​បុគ្គល​ម្នាក់ៗ​ដោយ​របៀបណា ?

  2. សូម​ព្យាយាម​ដើម្បី​ទទួល​អារម្មណ៍​ដឹង​ពី​សេចក្ដីពិត និងសារៈសំខាន់​នៃ​គោលការណ៍

    សូម​នឹកគិត​អំពី​ឥទ្ធិពល​ដែល​គោលការណ៍​មាន​នៅក្នុងជីវិត​របស់អ្នក ឬ​នៅក្នុង​ជីវិត​អ្នកដទៃ​ទៀត រួមមានទាំង​បុគ្គល​ម្នាក់ៗ​នៅក្នុង​បទគម្ពីរ ឬ​នៅក្នុង​ប្រវត្តិសាស្ត្រសាសនាចក្រ ។

    • តើ​ជីវិត និង​ទីបន្ទាល់​របស់​អ្នក​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដីពិត​នៃ​គោលការណ៍​នេះ​ដោយ​វិធី​ណា ?

    • តើ​ជីវិត និងទីបន្ទាល់​របស់​អ្នកដទៃ​ដែល​អ្នកបាន​គិត ឆ្លុះ​បញ្ចាំង​អំពី​សេចក្ដីពិត​នៃ​គោលការណ៍​នេះ​តាមវិធីណា ?

  3. អនុវត្ត​គោលការណ៍

    សូម​ពិចារណា​អំពី​សកម្មភាព​ជាក់លាក់​ដែល​អ្នក​គួរ​តែ​ធ្វើ​ដើម្បីអនុវត្ត​គោលលទ្ធិ ឬ​គោលការណ៍​នៅក្នុងជីវិត​របស់អ្នក ។

សកម្មភាព​អនុវត្ត​ដោយខ្លួន​ឯង

រូបភាព
ព្រះគ្រីស្ទ​ព្យាបាល​បុរស​​ស្លាប់​ដៃ​ជើង

សូមជ្រើសរើស​គោលការណ៍​មួយ​ដែល​អ្នក​ស្គាល់​នៅក្នុងការ​សិក្សា​របស់អ្នក​អំពីលូកា ៥:១២-២៦នៅក្នុងបទពិសោធន៍​ការ​រៀនសូត្រ​ទី ៧ឬ​ជ្រើសរើស​គោលការណ៍​មួយ​ដែល​បាន​ប្រាប់នៅក្នុង​វគ្គ ៣.២ («លូកា ៥ ៖ គំរូ ») នៅទំព័រ ៤២-៤៦ នៃ​ក្បួនខ្នាតការ​បង្រៀន និងការ​រៀនសូត្រ​ដំណឹងល្អ។ បន្ទាប់មក​ធ្វើ​ដូច​ខាង​ក្រោម ៖

  1. អភិវឌ្ឍ​ការ​យល់ដឹង​របស់​អ្នក​អំពី​គោលការណ៍ ។

    សូម​វិភាគ​អំពី​អត្ថន័យ​នៃ​គោលលទ្ធិ ឬ​គោលការណ៍​ដោយ​ការ​សួរ​សំណួរ និងការ​ស្វែងរក​ចម្លើយ​ទាំងឡាយ ។

  2. សូម​ព្យាយាម​ទទួលអារម្មណ៍​ដឹង​ពីសេចក្ដីពិត និងសារៈសំខាន់​នៃ​គោលការណ៍ ។

    សូម​នឹកគិត​អំពី​ឥទ្ធិពលដែល​គោលការណ៍​មាននៅក្នុង​ជីវិត​របស់អ្នក ឬ​នៅក្នុង​ជីវិត​របស់​អ្នក​ដទៃ​ទៀត ។

  3. អនុវត្ត​គោលការណ៍ ។

    សូម​ពិចារណា​អំពី​សកម្មភាព​ជាក់លាក់​ដែល​អ្នក​គួរ​តែ​ធ្វើ​ដើម្បីអនុវត្ត​គោលលទ្ធិ ឬ​គោលការណ៍​នៅក្នុងជីវិត​របស់អ្នក ។

សូម​កត់​ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​មួយចំនួន​​របស់អ្នក​មកពី​សកម្មភាព​នេះ​​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​វគ្គ​បំពាក់បំប៉ន​គ្រូបង្រៀន ។

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បីចងចាំ

  • គោលបំណង​នៃ​ការរៀនសូត្រ​ដំណឹងល្អ គឺ​ដើម្បីអញ្ជើញព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យជួយ​យើង​ដក​យក​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ពី​ក្នុងគំនិត​របស់​យើងមក​ដាក់​ចូល​ក្នុងដួងចិត្ត​របស់​យើង ។

  • ការ​យល់ដឹង​អំពីគោលលទ្ធិ ឬ​គោលការណ៍​មួយ ពុំ​គ្រាន់តែ​ដឹង​ពី​អត្ថន័យ​របស់វាប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការដឹង​ពីរបៀប​ដែល​វា​អាច​ជះឥទ្ធិពល​មក​លើ​ជីវិត​របស់​យើង​ផងដែរ ។

  • ការយល់​ច្បាស់​ពីគោលលទ្ធិ ឬ ​គោលការណ៍​មួយ​រៀបចំ​យើង​ឲ្យ​ទទួល​អារម្មណ៍ដឹង​​ពី​សេចក្តី​ពិត និង សារៈសំខាន់​របស់​វា ។

  • ការទទួល​អារម្មណ៍​​ដឹង​ពីសេចក្ដីពិត និង​សារៈសំខាន់​នៃ​គោលលទ្ធិ ឬ​គោលការណ៍​មួយ បង្កើន​បំណង​ប្រាថ្នា​ដើម្បី​អនុវត្ត​វា​នៅក្នុងជីវិត​របស់​យើង ។

  • ការ​អនុវត្ត​កើតមាន​នៅពេល​យើង​និយាយ គិត ហើយ​រស់នៅ​តាមអ្វី​ដែល​យើង​បាន​រៀន ។

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហ៊ែល

« គ្រូបង្រៀន​ពិត​ម្នាក់ នៅ​ពេល​គាត់​បាន​បង្រៀន​អំពីកត្តា​ពិត​ [នៃ​ដំណឹងល្អ] … គាត់​នាំ [សិស្ស​ទាំងឡាយ] ឲ្យ​បោះជំហានទៅទទួល​បាន​​​សាក្សី​ខាង​វិញ្ញាណ និង ការយល់ដឹង​នៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ ដែល​នាំ​ឲ្យ​មាន​សកម្មភាព និង ការ​ធ្វើទង្វើរ​​ឡើង » ( រ៉ូបឺត ឌី ហ៊ែល « Teaching by Faith» [ល្ងាច មួយ ជាមួយ អែលឌើរ បឺត ឌី ហែល ថ្ងៃ​ទី ១ ខែ កុម្ភៈ ឆ្នាំ ២០០២] , ទំព័រ ៥si.churchofjesuschrist.org) ។

« ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា ? »

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។