Additional Helps for Teacher Development
បទពិសោធន៍ការរៀនសូត្រទី ១០ ៖ ការ​សម្រេចចិត្តពី​អ្វី​ដែល​ត្រូវ​បង្រៀន ៖ ការប្រើ​បទគម្ពីរ និង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​


បទពិសោធន៍​ការ​រៀនសូត្រ​ទី ១០

បទពិសោធន៍ការរៀនសូត្រទី ១០ ៖ ការ​សម្រេចចិត្តពី​អ្វី​ដែល​ត្រូវ​បង្រៀន ៖ ការប្រើ​បទគម្ពីរ និង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​

សេចក្ដី​សង្ខេប

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាននូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • សេចក្ដី​ណែនាំ​ដល់​សៀវភៅ​សិក្សា​​សម្រាប់គ្រូបង្រៀន

  • ការ​សម្រប និងការ​សម្រួល​កម្មវីធីសិក្សា

  • ការ​ប្រើ​​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ និងបទគម្ពីរ​ដើម្បី​រៀបចំមេរៀន​មួយ

រូបភាព
ស្ត្រី​កំពុង​​អាន​ព្រះគម្ពីរ

គោលគំនិត​សំខាន់ៗ

បងស្រី មើរ៉េ ​រីករាយ​នឹង​ការ​បង្រៀន​ថ្នាក់​គោលលទ្ធិ​ដំណឹងល្អ​​ជាច្រើន​ដង​រាល់​ខែ​ក្នុងវួដ​របស់គាត់ ។ ខណៈ​ដែលគាត់​រំភើប​ចិត្ត​ធ្វើជា​គ្រូបង្រៀនថ្នាក់​សិក្ខាសាលា​ដែល​ត្រូវ​បាន​ហៅ​ថ្មីៗ នោះគាត់​ងឿង​ឆ្ងល់​ពី​របៀប​ដែល​គាត់​នឹង​រៀបចំ​មេរៀន​ដោយ​មាន​ប្រសិទ្ធភាពជារៀងរាល់ថ្ងៃ​ ៖ « ការ​រៀបចំ និងការ​បង្រៀន​មេរៀន​ជារៀងរាល់ថ្ងៃ​ហាក់ដូចជាវាជាការ​តាំងចិត្ត​ដ៏ធំមួយ ។ តើមានធនធានអ្វី​ខ្លះ​ដើម្បីជួយ​ខ្ញុំ ? »

សេចក្ដី​ណែនាំ​ដល់​សៀវភៅ​សិក្សា​​សម្រាប់គ្រូបង្រៀន

ការ​រៀបចំ​មេរៀន​ជារៀងរាល់ថ្ងៃ​ក្នុងសប្ដាហ៍​អាច​មើលទៅ​ដូចជា​ការ​ងារ​ដែល​ត្រូវការ​ពេលវេលា​ច្រើន និងភ័យខ្លាច​មួយ ។

សូម​មើល​វីដេអូ« Introduction to the Teacher Manual »(៤:០១) មាននៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ អ្នក​នឹង​រៀន​អំពីរបៀប​ប្រើ​បទគម្ពីរ និងរបៀប​ប្រើ​សៀវភៅ​សិក្សា​សម្រាប់គ្រូបង្រៀន ដើម្បី​រៀបចំ​មេរៀន​ដោយមានប្រសិទ្ធភាព និង​ដោយសមត្ថភាព ។

កំណត់ចំណាំ ៖ប្រសិន​បើអ្នក​ពុំ​ទាន់​ទទួលបាន​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ទេ សូម​ទាក់ទង​នឹង​អ្នកគ្រប់គ្រង​របស់អ្នក ។ អ្នក​ក៏អាច​ស្វែងរក​សៀវភៅ​សិក្សា​ទាំងអស់​នៅគេហទំព័រchurchofjesuschrist.org/manual/instituteសម្រាប់​សៀវភៅ​សិក្សា​ថ្នាក់វិទ្យាស្ថាន និងchurchofjesuschrist.org/manual/seminaryសម្រាប់​សៀវភៅ​សិក្សា​ថ្នាក់​សិក្ខាសាលា ។

សកម្មភាព​ក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

កំណត់ចំណាំ ៖មេរៀន​នីមួយៗ​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បីជួយ​អ្នក​រៀបចំ​ដោយមានប្រសិទ្ធភាព ។ ពុំ​មែន​សៀវភៅ​សិក្សា​សម្រាប់គ្រូបង្រៀនទាំងអស់​ត្រូវ​បាន​រៀបចំ ឬ​បោះស្លាក​ឈ្មោះ​ដូចគ្នា​នោះទេ ប៉ុន្តែ​មានសម្ភារ​ស្រដៀងគ្នា​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ទាំងអស់ ។ សកម្មភាព​នៅក្នុង​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ផ្អែក​ទៅលើ​សៀវភៅ​សិក្សា​សម្រាប់​ថ្នាក់សិក្ខាសាលា​ថ្មីៗបំផុត ។

សូម​​បើក​ទៅ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​របស់​អ្នក​ទៅមេរៀន​ណា​មួយ ឬ​ប្រើ​ឯកសារ​ចែកចាយ​ដែល​មានចំណង​ជើង​ថា« មេរៀនគំរូ --នីហ្វៃទី ៣ ១១:១-១៧ »ដែល​ផ្ដល់​ឲ្យ​នៅក្នុង​សេចក្ដីបន្ថែម​នៃសៀវភៅ​​សិក្សា​នេះ ។

សូមអាន​មេរៀន ហើយ​រកមើល​ធាតុ​ដូចខាង​ក្រោម ។ នៅពេលអ្នក​បានរក​ឃើញ​ធាតុនីមួយៗ សូម​គូស​សញ្ញាកែង​នៅលើ​បញ្ជី​ដូច​តទៅនេះ ៖

  • ចំណងជើង​មេរៀន

    ចំណងជើង​មេរៀន​ចង្អុលបង្ហាញ​អំពីជំពូក​បទគម្ពីរ​ដែល​មាន​នៅក្នុងមេរៀន ។

  • សេចក្ដីណែនាំនៃបណ្តុំបទគម្ពីរ

    សេចក្ដីណែនាំនៃបណ្តុំបទគម្ពីរ ផ្ដល់​ជា​ទិដ្ឋភាពទូទៅ​នៃ​បរិបទ និងមាតិកា​នៃបណ្តុំបទគម្ពីរ ។

  • ក្រុម​ខគម្ពីរ និង​សេចក្ដីថ្លែង​ការណ៍​សង្ខេប​ខាង​បរិបទ

    ក្រុមខគម្ពីរ ថ្លែង​អំពី​លំដាប់​ជាក់លាក់នៃ​ខគម្ពីរ​ដែល​ផ្ដោត​ទៅលើ​ប្រធានបទ ឬ​សកម្មភាព​ជាក់លាក់ ។ សេចក្ដី​ថ្លែងការណ៍​សង្ខេប​ខាង​បរិបទ ជាការ​សង្ខេប​អំពីព្រឹត្តការណ៍ ឬ​ការ​បង្រៀន​នៅក្នុង​ក្រុម​ខគម្ពីរ ។

  • តួសេចក្តី​នៃ​មេរៀន

  • សេចក្ដីថ្លែងការណ៍​អំពីគោលលទ្ធិ ឬ​គោលការណ៍

    សេចក្ដី​ថ្លែងការ​ណ៍អំពីគោលលទ្ធិ និងគោលការណ៍ គឺជា​សេចក្ដីថ្លែងការណ៍​សង្ខេប​អំពី​សេចក្ដីពិត​ខាង​បទគម្ពីរ ។

  • សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង និង​យោបល់​បង្រៀនបន្ថែម ( អ្វីៗ​​ទាំង​នេះ​ពុំ​មាននៅគ្រប់មេរៀន​នោះទេ )

    សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង ផ្ដល់នូវ​ពាក្យ​ដកស្រង់ និងការ​ពន្យល់​បន្ថែម​អំពី​បរិបទ​ខាង​ប្រវត្តិសាស្ត្រ ឬ​វគ្គ​បទគម្ពីរ ។ យោបល់​បង្រៀន​បន្ថែម ផ្ដល់​ជា​យោបល់​សម្រាប់​ការ​បង្រៀនគោលលទ្ធិ និង គោលការណ៍​ដែល​អាច​រក​មិនឃើញ ឬ សង្កត់ធ្ងន់​នៅក្នុង​តួមេរៀន ។ វា​ក៏​ផ្តល់​យោបល់​ស្តី​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សោតទស្សន៍ ដូច​ជា​បទបង្ហាញ ឌី.វី.ឌី.​ និង វីដេអូ​នៅ​លើ​គេហទំព័រ churchofjesuschrist.org ផងដែរ ។

មូលដ្ឋាន​​គ្រឹះ​នៃ​ការបង្រៀន​ និងការ​រៀនសូត្រ​ដំណឹង​ល្អនៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀនថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន ត្រូវ​បាន​រៀបចំឡើង​ដើម្បីជួយ​អ្នក​ឲ្យ​​បញ្ជូលក្នុង​មូលដ្ឋាន​គ្រឹះ​នៃ​ការបង្រៀន​ និងការ​រៀនសូត្រ​ដំណឹង​ល្អ នៅពេលអ្នក​រៀបចំ និង​បង្រៀន​មេរៀន​នីមួយៗ ។

សូម​មើល​វីដេអូ« The Fundamentals in the Curriculum »(២:១៥) មាន​នៅchurchofjesuschrist.org។ នៅពេលអ្នក​មើល សូមរក​មើល​របៀប​ដែល​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ជួយ​ដល់គ្រូបង្រៀនឲ្យ​​បញ្ជូល​ក្នុង​មូលដ្ឋាន​គ្រឹះ​នៃ​ការបង្រៀន​ និងការ​រៀនសូត្រ​ដំណឹង​ល្អ​នៅក្នុងមេរៀន​នីមួយៗ ។

​សម្រប និង​សម្រួល​កម្មវីធីសិក្សា

អែលឌើរ ដាល្លិន អេក អូកស៍ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន​ដូច​ខាង​ក្រោម​អំពី​របៀប​ដែល​គ្រូបង្រៀន​គួរ​ប្រើសម្ភារ​​កម្មវិធី​​ថ្នាក់​សិក្ខាសាសា និងថ្នាក់វិទ្យាស្ថាន​ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូកស៍

« ដំបូង​យើង​ទទួលយក បន្ទាប់មក​យើង​កែសម្រួល ។ ប្រសិនបើ​យើង​ចេះ​ច្បាស់​នៅក្នុង​មេរៀន​ដែល​បាន​ពិពណ៌នា ដែល​យើង​ត្រូវ​បង្រៀន នោះ​យើង​អាច​​ធ្វើតាម​ព្រះវិញ្ញាណ​ដើម្បី​កែសម្រួល​វា » (« A Panel Discussion with Elder Dallin H. Oaks » [ Seminaries and Institutes of Religion satellite broadcast ថ្ងៃ​ទី ៧ ខែ សីហា ឆ្នាំ ២០១២ ] គេហទំព័រ sis.churchofjesuschrist.org) ។

ក្នុងនាមជា​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន យើង​សម្រប​កម្មវធីសិក្សា​នៅក្នុង​សៀវភៅសិក្សា​សម្រាប់គ្រូបង្រៀន ហើយ​សម្រួល​វា​ដើម្បីបំពេញ​តាមតម្រូវការ​សិស្ស​របស់​យើង ។

សម្រប

សម្រួល

ការសម្របកម្មវិធីសិក្សា មានន័យ​ថា​​ជាការ​អាន និង​ការ​ជ្រមុជ​ខ្លួនអ្នក​ទៅក្នុង​បទគម្ពីរ និង​​មេរៀន​ដែល​បាន​ពិពណ៌នា​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​របស់អ្នក ។ កម្មវិធីសិក្សា​ជួយ​អ្នក​យល់​បទគម្ពីរ យល់ពី​បំណង​របស់​អ្នក​សរសេរ​បទគម្ពីរ​ដ៏បំផុសគំនិត គោលការណ៍​ការ​ផ្លាស់ប្រែចិត្តជឿ និង​គោលលទ្ធិ​គ្រឹះ ។ ទុក​ចិត្ត​លើ​មាតិកា ហើយប្រើ​វា​នៅក្នុងថ្នាក់​របស់អ្នក ។

ការ​សម្រួលកម្មវិធីសិក្សា មានន័យថា​អ្នក​កែ​សម្រួល​មេរៀន​តាម​ព្រះវិញ្ញាណ​ដឹកនាំ​ដើម្បីបំពេញ​តាមតម្រូវការ​របស់សិស្ស​ម្នាក់ៗ និង​ដើម្បីជួយ​ពួកគេ​ឲ្យបាន​ជោគជ័យ ។

ការ​ប្រើប្រាស់បទ​​គម្ពីរនានា និង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀនដើម្បី​រៀបចំ​មេរៀន

នៅពេលអ្នកប្រើ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ដោយ​មានប្រសិទ្ធភាព នោះអ្នកអាច​រៀបចំ​មេរៀន​ដ៏​ស្អាងឡើង ដែល​ពុំ​តម្រូវ​ការ​ពេលវេលា​ច្រើន​ម៉ោង​ដើម្បីរៀបចំ​ទេ ។

សូមមើល​វីដេអូ« Curriculum Overview »(៤:៤៥) មាន​នៅchurchofjesuschrist.org។ វីដេអូនេះ សង្ខេប​អំពី​របៀប​ដែល​ការ​ប្រើ​បទគម្ពីរ​ និង​សៀវភៅ​សិក្សា​សម្រាប់គ្រូបង្រៀន​របស់អ្នក អាច​ជួយអ្នក​រៀបចំ​មេរៀន​ដោយមាន​ប្រសិទ្ធភាព​សម្រាប់សិស្ស​របស់អ្នក ។

សូម​មើល​វីដេអូ« Using the Scriptures and the Teacher Manual »(៥:១១) មាននៅលើ​គេហទំព័រchurchofjesuschrist.org។ វីដេអូនេះ បងស្រី វិលសុន ចែកចាយ​នូវ​ការ​ប្រឹក្សា​ដ៏សំខាន់ អំពី​ការ​ប្រើ​បទគម្ពីរ និង​កម្មវិធីសិក្សា​រួមគ្នា​នៅក្នុងការ​រៀបចំ​មេរៀន ។ នៅពេលអ្នក​មើល សូមរកមើល​គំនិត​សំខាន់ៗ​ដើម្បី​ចងចាំ នៅពេលអ្នក​រៀបចំ​មេរៀន​របស់អ្នក ។

សកម្មភាព​​ការរៀបចំមេរៀន

ឥឡូវ​វា​ដល់​វេណ​អ្នក​ដើម្បី​ប្រើ​បទគម្ពីរ និង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​របស់អ្នក​ទៅ​អនុវត្ត​ការ​រៀបចំមេរៀន ។ សូម​​បើក​ទៅ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​របស់​អ្នក​ទៅមេរៀន​ណា​មួយ ឬ​ប្រើ​ឯកសារ​ចែកចាយ​ដែល​មានចំណង​ជើង​ថា« មេរៀនគំរូ --នីហ្វៃទី ៣ ១១:១-១៧ »ដែល​ផ្ដល់​ឲ្យ​នៅក្នុង​សេចក្ដីបន្ថែម​នៃសៀវភៅ​​សិក្សា​នេះ ។

នៅពេលអ្នកបំពេញ​តាម​ជំហាន​ដូច​ខាងក្រោម សូម​គូសសញ្ញា​កែង​ដើម្បី​បង្ហាញ​ថា​អ្នកបាន​បំពេញ​ផ្នែក​នៃការ​រៀបចំ​របស់អ្នក ។

  • អាន​ចំណង​ជើង​មេរៀន ហើយ​បើក​ទៅបណ្ដុំ​បទគម្ពីរ​ក្នុង​គម្ពីរ​របស់អ្នក ។

  • សូមអាន​សេចក្ដីណែនាំ​អំពី​បណ្ដុំ​បទគម្ពីរ ។

  • ជ្រមុជខ្លួន​របស់អ្នក​ទៅក្នុ​ងវគ្គ​បទគម្ពីរ​ដោយការ​អាន ការ​សិក្សា ការ​ពិចារណា និងការ​អធិស្ឋាន​សម្រាប់ការ​បំផុសគំនិត ។

  • សិក្សា​តួមេរៀន ផ្ដោតយកចិត្តទុកដាក់ទៅលើ​សេចក្ដីថ្លែងការណ៍​អំពីគោលលទ្ធិ និងគោលការណ៍ ។

  • ពិចារណាអំពី​តម្រូវការ​សិស្សរបស់​អ្នក ហើយ​សម្រេច​ចិត្ត​ថា​គោលការណ៍​អ្វី​ដែល​អ្នក​ត្រូវ​ការ​បំផុត ។

  • កំណត់​ថា​តើ​អ្នកចង់គូស​បញ្ជាក់​ដល់​កម្រិត​ណា ទៅលើ​គោលការណ៍​ផ្សេងៗ ដោយផ្អែកទៅលើ​តម្រូវការ​សិស្ស​របស់អ្នក ។

  • សូមអាន​សម្ភារ​បន្ថែម​នានា ដែលបានផ្ដល់​ឲ្យ​នៅក្នុងមេរៀន ហើយពិចារណា​អំពី​របៀប​ដែល​អ្នកអាច​ប្រើ​សម្ភារ​នេះ​នៅក្នុង​មេរៀន​របស់អ្នក ។

ត្រៀមខ្លួន​ដើម្បី​ពិភាក្សា​អំពីបទពិសោធន៍​នេះ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​វគ្គ​បំពាក់បំប៉ន​គ្រូបង្រៀន​របស់អ្នក ។

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បីចងចាំ

បទគម្ពីរ​គឺជា​ប្រភព​នៃ​សម្ភារបង្រៀន​របស់អ្នក ហើយ​សៀវភៅ​សិក្សា​សម្រាប់គ្រូបង្រៀន​គឺជា​ធនធាន​របស់អ្នក​សម្រាប់​ការ​រៀបចំ​មេរៀន​របស់អ្នក ។

  • កម្មវិធីសិក្សា ត្រូវ​បាន​រៀបចំឡើង​តាម​របៀប​មួយ​ដើម្បីជួយ​អ្នក​រៀបចំ​មេរៀន​ដោយមានប្រសិទ្ធភាព និង​សមត្ថភាព ។

  • អ្នកអាច​សម្រប ហើយសម្រួល​កម្មវិធី​សិក្សា​ដើម្បីបំពេញ​តាមតម្រូវការ​សិស្ស​ ។

  • នៅពេល​អ្នក​សម្រួល​កម្មវិធីសិក្សា សូម​ពិចារណា​ដោយយកចិត្ត​ទុកដាក់​ចំពោះ​តម្រូវការរបស់សិស្ស​ និង​ការ​បំផុសគំនិត​ពីព្រះវិញ្ញាណ​បរិសុទ្ធ ។

  • អ្នកអាច​បំពេញ​តម្រូវការ​របស់សិស្ស​នៅពេលអ្នក​រៀបចំ​មេរៀន​ដោយប្រើ​កម្មវិធីសិក្សា​ដោយ​មានប្រសិទ្ធភាព ។

រូបភាព
អែលឌើរ ហិនរី ប៊ី អាវរិង

« អស់​អ្នក​ដែល​បាន​ហៅ​ដោយ​ព្យាការី​ឲ្យ​ប្រកាស​នូវ​ភាពត្រឹមត្រូវ​នៃ​គោលលទ្ធិ ដែល​បាន​បង្រៀននៅ​ក្នុង​សាសនាចក្រ​ឲ្យ​រំឭក​គ្រប់​ពាក្យ​សម្ដី គ្រប់​រូបភាព គ្រប់​តារាង នៅ​ក្នុង​កម្មវិធី​នោះ​ដែល​អ្នក​បាន​ទទួល ។ យើង​អាច​ចាក់​សោ​បើក​នូវ​អំណាច​នៃ​កម្មវិធីសិក្សា​បាន​យ៉ាង​ងាយ​ដោយ​ការ​ធ្វើ​ទង្វើ ផ្អែក​លើ​ជំនឿ​របស់​យើង​ដែល​វា​ត្រូវ​បាន​បំផុស​គំនិត​ពី​ព្រះនោះ ។ …

« ការធ្វើតាម​មាតិកានៃ​កម្មវិធី​សិក្សាតាមលំដាប់​លំដោយ នឹងធ្វើ​ឲ្យ​មាន​នូវ​អំណោយ​ទាន​ពិសេស​​នៃ​ការបង្រៀន​​របស់​យើង មិន​មែន​បន្ថយ​វា​ឡើយ » ( ហិនរី ប៊ី អាវរិង« The Lord Will Multiply the Harvest » [ ល្ងាច​មួយ​ជាមួយ​នឹង អែលឌើរ ហិនរី ប៊ី អាវរិង ថ្ងៃ​ទី ៦ ខែ​ កុម្ភៈ ឆ្នាំ ១៩៩៨ ] ទំព័រ ៤, ៥ si.churchofjesuschrist.org ) ។

« ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងដូចម្តេច ? »

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។