Additional Helps for Teacher Development
បទពិសោធន៍​ការ​រៀនសូត្រទី ៣ ៖ ការ​បង្រៀន និង រៀនសូត្រ​ដោយ​ព្រះវិញ្ញាណ ។


បទពិសោធន៍​ការ​រៀនសូត្រ​ទី ៣

ការ​បង្រៀន និង រៀនសូត្រ​ដោយ​ព្រះវិញ្ញាណ ។

សេចក្តីសង្ខេប

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាននូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • ការ​យល់​អំពី​តួនាទីរបស់ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការ​បង្រៀន និង​ការ​រៀនសូត្រ

  • ការ​បំពេញ​តម្រូវការ​របស់​សិស្ស​ទាំង​មើល​ឃើញ និង​មើល​មិនឃើញ

  • ការ​អញ្ជើញ​ឲ្យ​មាន​ឥទ្ធិពល​​​​​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

គោលគំនិត​សំខាន់ៗ

តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការ​បង្រៀន និង​ការ​រៀនសូត្រ

« ការបង្រៀន និង ការរៀនសូត្រ​ដំណឹងល្អ​កើត​មាន​តាមរយៈ​ព្រះចេស្តា​នៃ ព្រះវិញ្ញាណ​បរិសុទ្ធ ។ … មាន​តែ​តាមរយៈ​ការ​បង្រៀន និង​ការ​រៀន​សូត្រ​ដោយ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ ដែល​សិស្ស​នឹង​បាន​យល់ដឹង ហើយ​ពឹង​ផ្អែក​ទៅលើ​ការ​បង្រៀន និង​ដង្វាយធួន​របស់ព្រះ​យេស៊ូវ​គ្រីស្ទ​តាម​របៀប​មួយ​ដែល​ពួកគេ​នឹង​អាច​មាន​គុណសម្បត្តិ​សក្តិសម​ចំពោះ​ជីវិត​អស់កល្បជានិច្ច » (Gospel Teaching and Learning: A Handbook for Teachers and Leaders in Seminaries and Institutes of Religion [ឆ្នាំ ២០១២] ទំព័រ ១០) ។

ហេតុអ្វី​ក៏​ត្រូវ​​បង្រៀន និង រៀនសូត្រ​ដោយ​ព្រះវិញ្ញាណដូច្នេះ ?

បងស្រី គ្រីស្ទីន ផាក បាន​បង្រៀន​ថ្នាក់​សិក្ខាសាលា​ជា​ប្រចាំ​ថ្ងៃ​នៅ​ រិដឌីង រដ្ឋ​កាលីហ្វូញ៉ា អស់រយៈពេល​ប្រាំឆ្នាំ ហើយ​បាន​ព្យាយាម​បំពេញ​តម្រូវការ​ និង​ស្ថានភាព​ពិសេសៗ​របស់​សិស្ស​គាត់ជា​បន្ដ​បន្ទាប់ ។ សូមមើល​វីដេអូ« Students’ Needs »(១:៣៥) មាន​នៅchurchofjesuschrist.org។ នៅក្នុង​វីដេអូ​នេះ បងស្រី ផាក បានចែកចាយ​ក្ដី​សង្ឃឹម​របស់​គាត់​ចំពោះ​សិស្ស​ និង​អ្វី​ដែល​មាន​ក្នុង​ដួងចិត្ត​ និង​គំនិត​របស់​គាត់ នៅពេល​គាត់​ព្យាយាម​ជួយ​ដល់​សិស្ស​ឲ្យ​មាន​បទពិសោធន៍​ការ​ផ្លាស់ប្រែចិត្តជឿ​កាន់តែ​ខ្លាំង​ចំពោះ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
ថ្នាក់​សិក្ខាសាលា

អ្នក​នឹង​មាន​សិស្ស ដូចជា​សិស្ស​របស់​បងស្រី ផាក ដែលមាន​តម្រូវការ និង​ឧបសគ្គ​ផ្សេងៗ​គ្នា​ផងដែរ ។ ឧទាហរណ៍​ដូច​ខាង​ក្រោម​តំណាង​ឲ្យ​ស្ថានភាព​របស់​សិស្ស​ជាក់លាក់​មួយ​ចំនួន ។ ចូរ​គិត​អំពី​របៀប​ដែល​ស្ថានភាព​របស់​សិស្ស​អ្នក អាច​ជះឥទ្ធិពល​លើ​របៀប​ដែល​ព្រះវិញ្ញាណ​ដឹកនាំ​ការ​បង្រៀន​របស់អ្នក ។

  • « ពេល​ខ្លះ​ខ្ញុំ​រវល់​និង​កិច្ចការ​សាលារៀន​ខ្លាំង​ណាស់ ។ ខ្ញុំ​មានអ្វី​ជាច្រើន​ត្រូវ​ធ្វើ​នៅក្នុងថ្នាក់​ផ្សេងៗទៀត​របស់​ខ្ញុំ »។

  • « ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​ផ្ដោត​អារម្មណ៍​ក្នុងថ្នាក់​នៅថ្ងៃ​នេះ ។ ខ្ញុំ​មិនចេះ​អានបានស្ទាត់ទេ ហើយ​ខ្ញុំ​ពិបាក​នឹង​យកចិត្តទុកដាក់​ណាស់ » ។

  • « ខ្ញុំ​មានមនុស្ស​ជាច្រើន​នៅជុំវិញ​ខ្លួន ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ឯកោ »។

  • « ខ្ញុំ​ចូលចិត្ត​មក​រៀន​ក្នុង​ថ្នាក់​សិក្ខាសាលា--ទីបំផុត​វាជា​កន្លែង​ដែល​ខ្ញុំ​ទទួល​អារម្មណ៍​ថា​មាន​គេ​រាប់រក » ។

  • « ខ្ញុំ​មិនដឹង​ថា​ខ្ញុំគួរ​នៅ​ទីនេះ​ក្នុងថ្ងៃ​នេះ​ដែរ​ឬអត់ទេ។ ខ្ញុំ​បានធ្វើ​អ្វី​មួយចំនួន​ដែល​គួរ​ខ្មាស់អៀន » ។

  • « ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ខ្ញុំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុងគ្រួសារ​ខ្ញុំ ដែល​គ្មាន​ទីបន្ទាល់ »។

ប្រសិន​បើ​យើង​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅលើ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​យើង នោះ​យើង​នឹង​មិនអាច​ស្គាល់នូវ​រាល់​សេចក្ដី​ត្រូវការ​ពិសេសៗ​របស់​សិស្ស​យើង​ទាំង​អស់​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​យើង​បាន​ត្រៀម​ខ្លួន ហើយ​ធ្វើ​តាម​ការ​បំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​បង្រៀន​តាម​របៀប​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ការ​ផ្លាស់ប្រែចិត្ត​ជឿ​របស់សិស្ស​យើង​មានកាន់​តែ​ខ្លាំង ហើយ​ជួយ​បំពេញ​នូវ​សេចក្ដីត្រូវការ​របស់​ពួកគេ​ ទាំង​មើល​ឃើញ និង​មើល​មិន​ឃើញ ។

សូម​មើល​វីដេអូ« Teaching by the Spirit »(១:៣៩) មាន​នៅchurchofjesuschrist.org។ នៅក្នុង​វីដេអូ​នេះ បងស្រី ផាក ចែកចាយ​អំពី​សារៈសំខាន់​នៃ​ការ​មាន​ព្រះវិញ្ញាណ​ដឹកនាំ​គាត់​នៅពេល​គាត់​បង្រៀន ។

បន្ទាប់មក សូម​មើល​វីដេអូ« The Lord Knows Every Need ​»(០:៤៥) មាន​នៅchurchofjesuschrist.org។ នៅក្នុង​វីដេអូ​នេះ អែលឌើរ រីឆាដ ជី ស្កត (ឆ្នាំ ១៩២៨-២០១៥) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ពន្យល់​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​អ្នក​ឲ្យ​បំពេញ​សេចក្ដី​ត្រូវការ​របស់​សិស្ស ។

សកម្មភាព​ក្នុងក្បួនខ្នាតការបង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អ

រូបភាព
គម្រប​ក្បួនខ្នាត

« ការបង្រៀន និង ការរៀនសូត្រ​ដោយ​ព្រះវិញ្ញាណ កើតមាន នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ កំពុងដើរ​តួនាទី​ ឬ មុខងារ​របស់​ទ្រង់​ជាមួយ​គ្រូបង្រៀន ជាមួយ​សិស្ស ឬ ទាំងពីរ » (ការ​បង្រៀន និង​ការ​រៀន​សូត្រដំណឹងល្អ ទំព័រ ១០)។

ក្បួនខ្នាតការ​បង្រៀន និង​ការ​រៀន​សូត្រដំណឹងល្អជួយ​បញ្ជាក់ និង​ធ្វើ​ឲ្យ​ការ​យល់​ដឹង​របស់​យើង​កាន់តែ​ស៊ីជម្រៅ​ថា ហេតុអ្វី​គ្រូបង្រៀន និង​សិស្ស​ត្រូវ​តែ​បង្រៀន និង​រៀន​ដោយ​ព្រះចេស្ដារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​សិក្សា​វគ្គ ២.១ («បង្រៀន និង​រៀន​សូត្រ​ដោយ​ព្រះវិញ្ញាណ») នៅទំព័រ ១០ រហូតដល់​ចំនុច​ចុង​បញ្ចប់​នៃ​បញ្ជី​នៅ​លើ​ទំព័រ ១១ ។

នៅក្នុង​សៀវភៅ​ក្បួនខ្នាត​របស់​អ្នក សូម​កត់ចំណាំ​គោលការណ៍​ និង​ការ​អនុវត្ត​សំខាន់ៗ ដែល​នឹង​ជួយអ្នក​ធ្វើ​ដូច​តទៅនេះ ៖

  • ទទួល​ស្គាល់​ថា​ការបង្រៀន និង ការ​រៀន​សូត្រ​ដំណឹងល្អ​កើតមាន​តែ​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ។

  • ធ្វើ​ឲ្យ​ការ​យល់​ដឹង​របស់អ្នក​កាន់តែ​ស៊ីជម្រៅ​អំពី​តួនាទី និង​មុខងារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការ​បង្រៀន​ និង​ការ​រៀនសូត្រ​ដំណឹងល្អ ។

នៅក្នុង​កំណត់ហេតុ​ផ្ទាល់​ខ្លួន​របស់​អ្នក ចូរ​ពន្យល់​អំពី​របៀប​ដែល​ការ​យល់ដឹង និង​ការ​ជឿ​ទៅលើ​តួនាទី​របស់ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​មានឥទ្ធិពល​លើ​របៀប​ដែល​អ្នក​រៀបចំ​មេរៀន ហើយ​បង្រៀន​ដល់​សិស្ស​របស់អ្នក ។

ការ​អញ្ជើញ​ព្រះវិញ្ញាណ​ដើម្បី​បំពេញ​តួនាទី​របស់ទ្រង់

នៅពេល​យើង​យល់​ដឹង​អំពីតួនាទី​របស់ព្រះវិញ្ញាណបរិសុទ្ធ​នៅក្នុង​ការ​បង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អ នោះ​យើង​នឹង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​ទៅបាន​ដើម្បី​អញ្ជើញ​ទ្រង់​ឲ្យ​បំពេញ​តួនាទី​របស់ទ្រង់​នៅ​ក្នុង​ជីវិត​របស់​យើង និង​នៅក្នុង​ជីវិត​របស់​សិស្ស​យើង ( សូមមើល​ការ​បង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អវគ្គ ២.១ [«បង្រៀន និង​រៀនសូត្រ​ដោយព្រះវិញ្ញាណ»] ទំព័រ ១១ ) ។

គ្រូបង្រៀន​អាច​ធ្វើ​ដូច​ខាង​ក្រោម​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​បំពេញ​តួនាទី​របស់ទ្រង់ ៖

  • ព្យាយាម​មានភាពសក្ដិសម​ផ្ទាល់ខ្លួន ។

  • ធ្វើ « ការ​អធិស្ឋាន​នៃ​សេចក្ដីជំនឿ » (គ. និង ស. ៤២:១៤) ។

  • ព្យាយាម​រៀន​ចំ​មេរៀន​នីមួយៗ​ដោយ​ហ្មត់ចត់ ។

  • ព្យាយាម​ផ្ដោត​ទៅលើ​បទពិសោធន៍​ការ​រៀនសូត្រ​របស់​សិស្ស​ពួកគេ ។

  • ស្វែងរក​ភាព​សុខសាន្ដ​ជា​ជាង​មាន​អារម្មណ៍​អាក់អន់ចិត្ត និង​ភិតភ័យ​អំពី​រឿង​ផ្សេងៗ ។

  • មាន​ការ​សូម​ឲ្យមាន​នូវ​វិញ្ញាណ​រាបសារ ។

  • លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​បទពិសោធន៍​នៃ​ការរៀនសូត្រ​របស់​ពួកគេ ។

សូម​មើល​វីដេអូ«ការ​អញ្ជើញ​ព្រះវិញ្ញាណ ៖ គ្រូបង្រៀន »(២:៤៧) មាននៅchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ គ្រូបង្រៀន​ចែកចាយ​នូវ​អ្វី​ដែលពួកគេ​អាច​ធ្វើ​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​ចូល​មក​ក្នុង​ដួងចិត្ត​របស់​ពួកគេ និង​មក​ក្នុងថ្នាក់​រៀន ។ នៅពេល​អ្នក​មើល​វីដេអូ សូម​កត់ចំណាំ​នៅក្នុង​ក្បួនខ្នាតការ​បង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អរបស់អ្នក​អំពី​ការ​អនុវត្ត​ដ៏សំខាន់​ដែលអ្នក​ចង់​ចងចាំ ។

គ្រូបង្រៀន និង​សិស្ស​​អាច​ធ្វើ​ដូច​ខាង​ក្រោម​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​បំពេញ​តួនាទី​របស់ទ្រង់ ៖

  • អាន និង​ បង្រៀន​ចេញ​មកពី​ព្រះគម្ពីរ និង ពាក្យសម្តី​របស់​ព្យាការី​ទាំងឡាយ ។

  • ផ្ដោត​​ឧទាហរណ៍ និង ​ការពិភាក្សា​ទាំងឡាយ​ទៅលើ​​ព្រះអង្គ​សង្គ្រោះ និង​ការ​​ថ្លែងទីបន្ទាល់​ពី​ទ្រង់ ។

  • ថ្លែងអំ​ពី​គោលលទ្ធិ និង ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ដោយ​សាមញ្ញ និង ច្បាស់លាស់ ។

  • ចំណាយ​ពេល​គិត​ពិចារណា​ដោយ​ហ្មត់ចត់​​ក្នុង​ពេល​ដែល​បាន​បំផុសគំនិត​ដោយ​ស្ងៀមស្ងាត់ ។

  • ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​សមរម្យ ហើយ​ថ្លែងទីបន្ទាល់​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ។

  • បង្ហាញសេច​​ក្តីស្រឡាញ់ និង អំណរគុណ​ចំពោះ​គ្នា​ទៅវិញ​ទៅមក និង ​ចំពោះ​ព្រះអម្ចាស់ ។

សូម​មើល​វីដេអូ«ការ​អញ្ជើញ​ព្រះវិញ្ញាណ ៖ គ្រូបង្រៀន និង​សិស្ស »(២:២៣) មាននៅchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ គ្រូបង្រៀន​ និងសិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​ចូល​មក​ក្នុង​ដួងចិត្ត​របស់ពួកគេ និងមក​ក្នុងថ្នាក់​រៀន ។ នៅពេល​អ្នក​មើល​វីដេអូ សូម​កត់ចំណាំ​នៅក្នុង​ក្បួនខ្នាតការ​បង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អរបស់​អ្នក​អំពី​ការ​អនុវត្ត​ដ៏សំខាន់​ដែលអ្នក​ចង់​ចងចាំ ។

នៅក្នុង​កំណត់ហេតុ​ផ្ទាល់ខ្លួន ចូរ​កត់ត្រា​ចំណាប់អារម្មណ៍​ ឬ​ចំនុច​សកម្មភាព​មួយចំនួន ដែល​មានក្នុងគំនិត​របស់អ្នក ពេល​អ្នក​ពិចារណា​អំពីរបៀប​ដែលអ្នក និង​សិស្ស​របស់អ្នក​អាច​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​បំពេញ​តួនាទី​របស់​ទ្រង់​នៅក្នុង​ការ​បង្រៀន និងការ​រៀន​សូត្រ​ដំណឹងល្អ​នោះ ។

សូមមើល​សេចក្ដីបន្ថែម​ក្នុង​សៀវភៅ​សិក្សា​នេះ សម្រាប់​ឯកសារ​ចែកចាយ​ដែល​មានចំណង​ជើង​ថា «ការ​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​បំពេញ​តួនាទី​របស់ទ្រង់​នៅក្នុង​ការ​បង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អ »ដែល​មាន​រៀបរាប់​អំពី​របៀប​ដែល​គ្រូបង្រៀន និង​សិស្ស​អាច​អញ្ជើញ​ព្រះវិញ្ញាណ​បំពេញ​តួនាទី​របស់ទ្រង់ ។

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បីចងចាំ

  • « ការបង្រៀន និង ការរៀនសូត្រ​ដោយ​ព្រះវិញ្ញាណ កើតមាន នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ កំពុងដើរ​តួនាទី​ ឬ មុខងារ​របស់​ទ្រង់​ជាមួយ​គ្រូបង្រៀន ជាមួយ​សិស្ស ឬ ទាំងពីរ » (ការ​បង្រៀន និង​ការ​រៀន​សូត្រដំណឹងល្អ ទំព័រ ១០)។

  • នៅពេល​អ្នក​យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​ការ​បំផុសគំនិត​ពីព្រះវិញ្ញាណ​ដោយ​ស្ងាត់​ស្ងៀម​នោះ នោះ​អ្នកអាច​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ជួយ​បំពេញ​នូវ​សេចក្ដីត្រូវ​ការ​របស់សិស្ស ទាំង​មើល​ឃើញ និង​មើល​មិនឃើញ ។

  • នៅ​ពេល​អ្នក​ និង​សិស្ស​របស់អ្នក​យល់​ពី​តួនាទី​ចាំបាច់​របស់​ព្រះវិញ្ញណបរិសុទ្ធ ដើរ​តួ​នៅ​ក្នុង​ការរៀនសូត្រ​ខាង​វិញ្ញាណ នោះអ្នក​នឹ​ង​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​បំពេញ​មុខងារ​ទាំងនោះ ។

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« គ្មាន​ការ​រៀនសូត្រ​ដ៏​អស់​កល្ប​ជានិច្ចណា អាច​ត្រូវ​ធ្វើឡើង​ដោយគ្មាន​នូវការ​ប្រោស​​ពីព្រះវិញ្ញាណ​មកពី​ស្ថានសួគ៌​នោះទេ ។​ … ដោយ​មូលហេតុនេះ អ្នក​ត្រូវ​បង្រៀន​ដំណឹងល្អ ‹ ដោយ​សារ​ព្រះវិញ្ញាណ គឺ ព្រះ​ដ៏​ជា​ជំនួយ ដែល​បាន​ចាត់​ឲ្យ​ចេញ​ទៅ​បង្រៀន​ពី​សេចក្ដីពិត› [គ និង ស ៥០:១៤] » (ឌៀថើរ អេស្វ អុជដូហ្វ « A Teacher of God’s Children » [evening with President Dieter F. Uchtdorf, ថ្ងៃទី ២៨ ខែ​មករា ឆ្នាំ ២០១១] ទំព័រ ៧, si.churchofjesuschrist.org)។

« ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា ? »

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។