Additional Helps for Teacher Development
បទពិសោធន៍​ការ​រៀនសូត្រ​ទី ១៣ ៖ ការ​សម្រេចចិត្ត​ពី​របៀប​ដើម្បី​បង្រៀន ៖ ការ​អនុវត្ត​សេចក្ដីជំនឿ


បទពិសោធន៍​ការ​រៀនសូត្រ​ទី ១៣

ការ​សម្រេចចិត្ត​ពី​របៀប​ដើម្បី​បង្រៀន ៖ ការ​អនុវត្ត​សេចក្ដីជំនឿ

សេចក្ដី​សង្ខេប

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាននូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • ការ​មាន​ទំនុកចិត្ត​លើ​ព្រះចេស្ដា​នៃ​ព្រះបន្ទូល​របស់​ព្រះ

  • ការ​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ និង ព្រះវិញ្ញាណ

  • ការ​ទុកចិត្ត​ទៅលើ​សិស្ស​របស់អ្នក

គោលគំនិត​សំខាន់ៗ

ជំនឿ​ខ្លឹមសំខាន់​​ទាំងបី

កថាកណ្ឌ​​ « បង្រៀន » នៃ​គោលបំណង​របស់​​​ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន សាសនា​ថ្លែង​ថា ៖ « យើង​បង្រៀន​សិស្ស​អំពី​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដូចដែល​​មាននៅក្នុង​បទគម្ពីរ និង​ពាក្យសម្ដី​របស់ពួកព្យាការី ។ គោលលទ្ធិ និង គោលការណ៍​នៃ​ដំណឹងល្អ​ទាំងនេះ​គឺ​ត្រូវ​បាន​បង្រៀន​តាម​របៀប​មួយ​ដែល​ដឹកនាំ​ឲ្យ​មាន​ការយល់ដឹង និង ការស្អាងឡើង ។ យើង​ជួយសិស្សឲ្យ​​បំពេញ​តាម​តួនាទីរបស់ពួកគេ​នៅក្នុង​ដំណើរ​ការ​នៃ​ការ​រៀនសូត្រ ហើយ​រៀប​ចំ​ពួកគេ​ឲ្យ​បង្រៀន​ដំណឹងល្អ​ដល់​អ្នកដទៃ » (Gospel Teaching and Learning: A Handbook for Teachers and Leaders in Seminaries and Institutes of Religion[ឆ្នាំ ២០១២]ទំព័រ X) ។

កថាកណ្ឌ​នេះ​បង្កប់​ន័យថា សកម្មភាព​របស់​គ្រូបង្រៀន​ដែលមានប្រសិទ្ធភាព​ឆ្លុះ​បញ្ចាំង​នូវ​សេចក្ដីជំនឿ​ខ្លឹម​សំខាន់​ទាំង​បី ៖

  1. យើង​អាច​មាន​ទំនុកចិត្ត​លើ​ព្រះចេស្ដា​នៃ​ព្រះបន្ទូល

  2. យើងអាច​អនុវត្ត​​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ និង ព្រះវិញ្ញាណ

  3. យើងអាច​ទុកចិត្ត​ទៅលើ​សិស្ស

នៅក្នុង​បទពិសោធន៍​ការ​រៀនសូត្រ​នេះ អ្នក​នឹង​រកឃើញ​គោលគំនិត​សំខាន់ៗ​ដែល​បានរៀបចំ​ដើម្បី​ធ្វើ​ឲ្យ​ការយល់ដឹង​ និង​ជំនឿ​របស់​អ្នក​​កាន់តែ​ខ្លាំង​ទៅលើ​ធាតុ​ទាំង​បី​នីមួយៗ​នេះ ។

រូបភាព
កៅអី​ជើង-៣

ដូចជា​ជើង​នីមួយៗ​របស់​កៅអីជើងបី​ដែរ ជំនឿនីមួយៗ​នៃ​ជំនឿ​ខ្លឹម​ទាំងបី គឺ​សំខាន់ ។ គ្រូបង្រៀន​ទំនងជា​មាន​បទពិសោធន៍​ជោគជ័យ​ច្រើនជាង​ នៅពេល​វិធីសាស្ត្រ​របស់ពួកគេ​ត្រូវ​តាម​ជំនឿ​ខ្លឹម​ទាំងបី​នេះ ។

រូបភាព
កៅអី​ជើង-២

ទោះជាយ៉ាងណា​ក៏ដោយ ពេលខ្លះ​វិធីសាស្ត្រ​របស់គ្រូបង្រៀន​គឺ​ពុំ​ត្រូវ​តាម​អ្វី​ដែល​ពួកគេ​ជឿ​នៅក្នុង​ដួងចិត្ត​របស់ពួកគេ​នោះ​ទេ ។ ក៏ដូចជា​កៅអីជើងបី​ដែល​ពុំអាចឈរនឹងបាន ​បើ​មានបាត់ ឬ​បាក់ជើង​មួយ ក្បួនខ្នាត Gospel Teaching and Learningផ្ដល់​យោបល់​ថា​នៅពេល​គ្រូបង្រៀន​មិន​ទទួលបាន​ជោគជ័យ ជាញឹកញាប់​វា​កើតឡើង​ដោយសារ​តែ​ខ្វះ​ធាតុ​មួយ​នៃ​ធាតុ​ខាង​ក្រោម​នេះ ៖

  1. មាន​ទំនុកចិត្ត​លើព្រះចេស្តា​នៃ​ព្រះបន្ទូល

  2. មាន​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ និង ព្រះវិញ្ញាណ

  3. ទុកចិត្ត​លើ​សិស្ស​ទាំងឡាយ

សូម​មើល​វីដេអូ« Three Core Beliefs »(១:៤៧) មាន​នៅchurchofjesuschrist.org។ នៅក្នុង​វីដេអូ​នេះ ឆាត វិប ជាអ្នកគ្រប់គ្រង​នៃ​ថ្នាក់សិក្ខាសលា និង​ថ្នាក់វិទ្យាស្ថាន​សាសនា និយាយ​អំពី​ពេល​មួយ​ដែល​គាត់​មានអារម្មណ៍​ថា​របៀប​​បង្រៀនរបស់​គាត់​ពុំ​ត្រូវ​តាម​ជំនឿ​ខ្លឹម​របស់គាត់ ។ សូម​កត់ចំណាំ​អំពី​អ្វី​ដែល​​គាត់​បានដោះស្រាយ​ដើម្បីធ្វើ​វា ដោយសារ​បទពិសោធន៍នេះ ។

មាន​ទំនុកចិត្ត​លើ​ព្រះចេស្តា​នៃ​ព្រះបន្ទូល

សូមអាន​កថា​កណ្ឌ​ពីរ​នៅក្រោម​ចំណង​ជើងរង« មាន​ទំនុកចិត្ត​លើព្រះចេស្តា​នៃ​ព្រះបន្ទូល »នៅក្នុងវគ្គ ៤.១.៣​ នៃក្បួនខ្នាតGospel Teaching and Learning (ទំព័រ ៤៧-៤៨) ។ បន្ទាប់​មក​អាន​វគ្គ​បទគម្ពីរ​ដូច​ខាង​ក្រោម​នេះ ៖

ខណៈពេល​កំពុង​អាន​មកពី​ក្បួនខ្នាត និងបទគម្ពីរ សូមធ្វើ​ដូច​តទៅនេះ ៖

  • ស្វែងរក​ពាក្យ ឬ​ឃ្លា​ដែល​បញ្ជាក់ពី​ពរជ័យទាំងឡាយ ដែល​បទគម្ពីរ​អាច​នាំ​មកក្នុងជីវិត​របស់អ្នក និងជីវិត​សិស្សរបស់​​អ្នក ។

  • ពិចារណា​អំពី​បទពិសោធន៍ ​នៅពេល​បទគម្ពីរបាន​ប្រទានពរ​ដល់ជីវិត​របស់អ្នក ឬ​ជីវិត​របស់អ្នកដទៃ ។ សូមពិចារណា​អំពី​ការ​កត់ត្រា​គំនិត និងចំណាប់អារម្មណ៍​របស់អ្នក ។

នៅក្នុងបន្ទប់​រៀន ជាកន្លែង​ដែល​គ្រូបង្រៀន​ និង​សិស្ស​មាន​ទំនុកចិត្ត​ទៅលើ​ព្រះចេស្ដា​នៃ​ព្រះបន្ទូល បទគម្ពីរ​មាន​តួនាទី​សំខាន់​មួយ​នៅក្នុង​ការ​បង្រៀន និងការ​រៀនសូត្រ ។ សូម​មើល​វីដេអូ« Scripture-Centerd Teaching »(៣:២០) មាន​នៅchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ បងប្រុស វិប ពន្យល់​អំពីរូបភាព​នេះ​នៅក្នុងថ្នាក់​រៀន និង​ហេតុអ្វី​បានជា​វាសំខាន់ ។ នៅពេល​អ្នកមើល ចូរ​ចាំ​ក្នុងចិត្ត​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើអ្នក​នឹង​មើលឃើញ​អ្វីខ្លះ​នៅក្នុងថ្នាក់​រៀន​មួយ ដែល​បទគម្ពីរ​សំខាន់​នៅក្នុងការ​បង្រៀន និងការ​រៀនសូត្រ​នោះ ?

  • ហេតុអ្វី​ក៏វា​សំខាន់​ដើម្បី​ឲ្យគ្រូបង្រៀន​ធ្វើ​ឲ្យ​បទគម្ពីរ​គឺជា​ចំនុច​សំខាន់​នៅក្នុង​បទពិសោធន៍​រៀន​សូត្រ​របស់សិស្ស ?

សូម​កត់​ត្រា​ចម្លើយរបស់​អ្នក​​ចំពោះ​សំណួរទាំងនេះ​​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

មាន​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ និង ព្រះវិញ្ញាណ

សូមអាន​កថា​កណ្ឌ​ពីរ​នៅក្រោម​ចំណង​ជើងរង« មានជំនឿ​លើ​ព្រះអម្ចាស់ និង ព្រះវិញ្ញាណ »នៅក្នុងកណ្ឌ ៤.១.៣​ នៃក្បួនខ្នាតGospel Teaching and Learning (ទំព័រ ៤៨) ។ ខណៈពេលកំពុង​អាន សូមរកមើល​របៀបដែលការ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ និងព្រះវិញ្ញាណ អាច​ធ្វើ​ឲ្យមានភាព​ខុសប្លែកគ្នា​មួយ​នៅក្នុងជីវិត​នៃ​សិស្ស​របស់អ្នក ។

សូម​មើល​វីដេអូ« The Lord Knows Every Need ​»(០:៤៥) មាន​នៅchurchofjesuschrist.org។ វីដេអូនេះ នឹងជួយ​ធ្វើ​ឲ្យអ្នកយល់ដឹង​កាន់តែ​ខ្លាំងអំពី​របៀប​ដែលការអនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ និង​ព្រះវិញ្ញាណ អាច​ប្រទានពរ​ដល់ទាំងអ្នក និង​សិស្ស​របស់អ្នក ។ នៅពេល​អ្នកមើល ចូរ​ចាំ​ក្នុងចិត្ត​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ​ក្នុងនាមជា​​គ្រូបង្រៀន​ម្នាក់ តើ​មាន​វិធី​មួយចំនួន​អ្វីខ្លះ ដែលអ្នកអាច​បង្ហាញ​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ និងព្រះវិញ្ញាណ ?

  • តើទំនុកចិត្តរបស់អ្នក​ទៅលើ​ព្រះអម្ចាស់ និងព្រះវិញ្ញាណ អាច​ជា​ពរជ័យ​មួយ​ចំពោះ​សិស្ស​របស់អ្នក​យ៉ាង​ដូចម្ដេច?

សូម​កត់​ត្រា​ចម្លើយរបស់​អ្នក​​ចំពោះ​សំណួរទាំងនេះ​​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

ទុកចិត្ត​លើ​សិស្ស

សូមអាន​កថា​កណ្ឌ​បួន​ដំបូង​​នៅក្រោម​ចំណង​ជើងរង« ទុកចិត្ត​ទៅលើ​សិស្ស »នៅក្នុងវគ្គ ៤.១.៣​ នៃក្បួនខ្នាតGospel Teaching and Learning (ទំព័រ ៤៨) ។ ខណៈពេល​កំពុង​អាន សូមរក​មើល​ពាក្យ ឬ​ឃ្លា​ដែល​ចង្អុល​បង្ហាញ​ថា ហេតុអ្វី​អ្នកអាច​ទុកចិត្ត​សមត្ថភាព​សិស្ស​របស់អ្នក​ដើម្បី​រៀន បង្រៀន និងអនុវត្ត​គោលលទ្ធិ និងគោលការណ៍​ដំណឹងល្អ ។

សូមមើល​វីដេអូ« Expecting More from Your Students »(២:២១) មាននៅលើchurchofjesuschrist.org។ វីដេអូនេះ​បង្ហាញ​អំពី​របៀប​ដែល​ការ​រំពឹងទុក​ និង​ទំនុកចិត្តមួយ​របស់គ្រូបង្រៀនទៅ​លើ​សិស្ស​បានជួយពួកគេ « ទទួលអារម្មណ៍​បំផុស​ពីព្រះវិញ្ញាណ » ( បូនី អិល អូស្ការសុន «Greater Expectations»[Seminaries and Institutes of Religion satellite broadcast ថ្ងៃទី ៥ ខែ​សីហា ឆ្នាំ ២០១៤]ds.org/broadcasts) ហើយ​បាន​ជះឥទ្ធិពល​ទៅលើ​ការ​ផ្លាស់ប្រែចិត្ត​ជឿ​របស់ពួកគេ ។ នៅពេល​អ្នកមើល ចូរ​ចាំ​ក្នុងចិត្ត​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ថ្នាក់​រៀនមួយ​ដែល​មានគ្រូបង្រៀន ដែលទុកចិត្ត​ទៅលើ​សមត្ថភាព​របស់​សិស្ស​ដើម្បី​រៀន បង្រៀន និង​រស់នៅ​តាមដំណឹងល្អ​អាច​មានភាពខុសគ្នា​ពីថ្នាក់​ដែល​គ្រូបង្រៀន​មានការ​រំពឹងទុក​ ឬ​ទំនុកចិត្ត​តិចតួច​ទៅលើ​សិស្ស​យ៉ាង​ដូចម្ដេច ?

សូម​កត់​ត្រាគំនិតរបស់​អ្នកអំពី​សំណួរនេះ​​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បីចងចាំ

ដើម្បីបង្រៀន​ដោយមានប្រសិទ្ធភាព វិធីសាស្ត្រ​បង្រៀន​របស់អ្នក ត្រូវ​តែ​ត្រូវ​នឹង​ជំនឿ​ខ្លឹមសំខាន់បី​ដូច​តទៅនេះ ៖

  1. យើង​អាច​មាន​ទំនុកចិត្ត​លើ​ព្រះចេស្ដា​នៃ​ព្រះបន្ទូល​របស់​ព្រះ ។

  2. យើងអាច​អនុវត្ត​​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ និង ព្រះវិញ្ញាណ ។

  3. យើងអាច​ទុកចិត្ត​ទៅលើ​សិស្ស ។

ចាប់ពី​មួយពេលទៅមួយ​ពេល វា​អាច​នឹង​មានប្រយោជន៍​ដើម្បីសួរ​ខ្លួនឯង​អំពី​របៀប​ដែលវិធីសាស្ត្រ និង​សកម្មភាព​នៅក្នុង​ថ្នាក់​របស់អ្នក ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​ជំនឿ​ខ្លឹម​សំខាន់​ទាំងនេះ ។

រូបភាព
អែលឌើរ ហិនរី ប៊ី អាវរិង

« ខ្ញុំ​សូម​អង្វរ​ដល់អ្នក ទាំង​រូបអ្នក និង​សិស្ស​របស់អ្នក​ ឲ្យ​មានជំនឿ​ថា​ពួកគេ​នឹង​ចង់អាន [ព្រះគម្ពីរមរមន] ដែល​ពុំ​មែន​ថា​អ្នកត្រូវ​តែ​បង្ខំ​ពួកគេ​ឲ្យធ្វើ​នោះទេ ប៉ុន្តែ​ថា​វា​នឹង​នាំ​ពួកគេ​ខិតទៅ​រក​គម្ពីរ » ( ហិនរី ប៊ី អាវរិង«The Book of Mormon Will Change Your Life»[CES symposium on the Book of Mormon, ថ្ងៃទី ១៧ ខែ ​សីហា ឆ្នាំ ១៩៩០], ទំព័រ ២,si.churchofjesuschrist.org) ។

« ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងដូចម្តេច ? »

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។