« បូហ្គូតា កូឡុំបៀ » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។
សាសនាចក្រមាននៅទីនេះ
បូហ្គូតា កូឡុំបៀ
បូហ្គូតាគឺជារដ្ឋធានីមួយក្នុងចំណោមរដ្ឋធានីដែលមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោក ។ ក្រុមជំនុំដំបូងរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅប្រទេស កូឡុំបៀ ត្រូវបានរៀបចំឡើងនៅក្នុង ឆ្នាំ ១៩៦៦ ។ សព្វថ្ងៃនេះ សាសនាចក្រនៅកូឡុំបៀមាន ៖
-
សមាជិកចំនួន ២១៤៤០០ នាក់ ( ចំនួនប្រហាក់ប្រហែល )
-
ស្តេកចំនួន ៣០ វួដ និងសាខាចំនួន ២៥៧ បេសកកម្មចំនួន ៥
-
ព្រះវិហារបរិសុទ្ធចំនួន ២ ( បូហ្គូតា និង បារាន់ហ្គីលឡា ) និងបានប្រកាសចំនួន ១ ( ខាលី )
ទំនុកតម្កើងយាងអញ្ជើញព្រះវិញ្ញាណ
ដារីយ៉ូ និង អេសណេដា គ្រូស មកពី បូហ្គូតា មានអារម្មណ៍ជិតស្និទ្ធនឹងព្រះនៅពេលដែលពួកគេច្រៀងទំនុកតម្កើង ។ ពួកគេពន្យល់ថា « តាមរយៈទំនុកតម្កើង យើងពង្រឹងទីបន្ទាល់របស់យើង » ។ « អារម្មណ៍ដែលទំនុកតម្កើងនាំមកក្នុងចិត្តយើងគឺជាអ្វីដែលពិសេសណាស់ » ។
មានច្រើនទៀតអំពីសាសនាចក្រនៅកូឡុំបៀ
-
ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ និងអែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកទាំងដប់ពីរនាក់ បានធ្វើដំណើរទៅប្រទេសកូឡុំប៊ីដើម្បី ឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនៅបារាន់ហ្គីលឡា ។
-
សមាជិកនៅប្រទេសកូឡុំប៊ី អភិវឌ្ឍភាពខ្លួនទីពឹងខ្លួន និងសេចក្តីសង្ឃឹម ទោះបីជាមានការលំបាកក៏ដោយ ។
-
សូមអានរបៀបដែល សមាជិកនៃក្រុមចិតសិបនាក់ម្នាក់មកពីប្រទេសកូឡុំប៊ី បានចូលរួមជាមួយសាសនាចក្រនេះ ។
-
ប្រធាន អូក ចែកចាយដំណើររឿងរបស់ គូស្វាមីភរិយាដ៏ស្មោះត្រង់នៅប្រទេសកូឡុំប៊ី និងការលះបង់ដែលពួកគេបានធ្វើដើម្បីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។
-
ស្តេកមួយនៅប្រទេសកូឡុំប៊ី បរិច្ចាគពេលវេលា និងកម្លាំងពលកម្ម ដើម្បីជួយគ្រួសារដែលកំពុងលំបាក ។