« ការស្វែងរកពន្លឺរបស់ព្រះអង្គសង្រ្គោះក្នុងព្រះគម្ពីរមរមន » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។
សម្រាប់មាតាបិតា
ការស្វែងរកពន្លឺរបស់ព្រះអង្គសង្រ្គោះក្នុងព្រះគម្ពីរមរមន
គោរពជូនមាតាបិតា ៖
ច្បាប់ទស្សនាវដ្ដីខែនេះផ្តល់នូវការយល់ដឹងអំពីព្រះគម្ពីរមរមនជាកម្មវិធីសិក្សា ចូរមកតាមខ្ញុំ សម្រាប់ឆ្នាំ ២០២៤ ។ អត្ថបទខាងក្រោមនេះពិភាក្សាអំពីគន្លឹះសម្រាប់ស្វែងរកពន្លឺ និងសេចក្ដីពិតនៅក្នុងពិភពលោកដែលជាញឹកញាប់ពោរពេញដោយភាពងងឹត និងការច្របូកច្របល់ ។
ការពិភាក្សាអំពីដំណឹងល្អ
ការស្វែងរកពន្លឺរបស់ព្រះអង្គសង្គ្រោះ
សូមពិចារណាចែកចាយជាមួយគ្រួសាររបស់បងប្អូននូវគំនិតមួយចំនួនចេញពីអត្ថបទរបស់ប្រធាន អាវរិង នៅ ទំព័រទី ៤ ហើយពិភាក្សាអំពីតួនាទីដែលពន្លឺដើរតួនាទីក្នុងជីវិតរបស់យើង ។ រំឭកឡើងវិញនូវរឿងរបស់ខេមរីន អំពីការរកឃើញព្រះអង្គសង្គ្រោះនៅក្នុងទីងងឹត ។ តើគ្រួសាររបស់បងប្អូនអាចនឹងរកឃើញពន្លឺរបស់ព្រះអង្គសង្គ្រោះតាមរយៈការសិក្សាព្រះគម្ពីរមរមននៅឆ្នាំនេះដោយរបៀបណា ?
កន្លែងស្វែងរកសេចក្ដីពិត
ព្រះជាប្រភពនៃសេចក្ដីពិតទាំងអស់ ហើយយើងអាចរៀនសេចក្ដីពិតរបស់ទ្រង់ដោយស្វែងរកវាដោយឧស្សាហ៍ព្យាយាម ។ អែលឌើរ និងស៊ីស្ទើរ ស៊ីលវ៉ា ត្រូវសម្រេចចិត្តថាតើត្រូវរស់នៅកន្លែងណាបន្ទាប់ពីត្រឡប់មកពីបេសកកម្មវិញ ដូច្នេះពួកគាត់បានស្វែងរកការណែនាំពីព្រះអម្ចាស់ ( សូមមើល ទំព័រទី ២០ ) ។ តើព្រះអម្ចាស់បានប្រទានការណែនាំដែលបងប្អូនត្រូវការនៅពេលណា ?
សូមមើលបន្ថែមទៀតនៅក្នុងការសិក្សាដំណឹងល្អរបស់បងប្អូន
ពេលទៅទស្សនាសារមន្ទីរសិល្បៈ មនុស្សតែងតែប្រញាប់មើលអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ធ្វើឲ្យពួកគេអាចខកខានដល់ភាពស្រស់ស្អាតនៃសិល្បៈនោះ ។ ដូចគ្នានេះដែរ អ្នកអានព្រះគម្ពីរមរមនអាចនឹងបាត់បង់សេចក្ដីពិតសំខាន់ៗ ប្រសិនបើពួកគេអានដោយប្រញាប់ ។ តើមានយុទ្ធសាស្ត្រអ្វីខ្លះដែលអាចជួយយើងឲ្យអានព្រះគម្ពីរនេះដោយប្រុងប្រយ័ត្ន ? សូមមើល ទំព័រទី ១២ សម្រាប់គំនិតមួយចំនួន ។
ចូរមកតាមខ្ញុំ ការកម្សាន្តសប្បាយប្រចាំគ្រួសារ
ផ្លូវតូច ហើយចង្អៀត
នីហ្វៃទី១ ៨; ១១; ១៥
ការទទួលទានផ្លៃនៃដើមជីវិតគឺជានិមិត្តសញ្ញានៃការជ្រើសរើសជីវិតដ៏អស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃទី១ ១៥:៣៦; គោលលទ្ធិ និងសេចក្តីសញ្ញា ១៤:៧ ) ។ សូមសាកល្បងសកម្មភាពនេះ ដើម្បីរៀនពីរបៀបដែលដំបងដែក ( ព្រះបន្ទូលរបស់ព្រះ ) នាំយើងទៅកាន់អំណោយដ៏អស្ចារ្យបំផុតរបស់ព្រះ ។
-
បិទរូបដើមជីវិតនៅលើជញ្ជាំង ។
-
បិទខ្សែមួយ ( តំណាងឲ្យដំបងដែក ) ក្រោមរូបភាព ហើយឲ្យមនុស្សម្នាក់ឈរនៅផ្នែកម្ខាងទៀតនៃបន្ទប់ដោយកាន់ចុងខ្សែម្ខាងទៀត ។
-
មើលថាក្មេងដែលបានចងក្រណាត់ភ្នែកត្រូវការពេលយូរប៉ុណ្ណា ដើម្បីដើរពីចុងបន្ទប់មួយទៅដើមជីវិត ដោយមិន កាន់ខ្សែនោះ ។
-
ឥឡូវនេះ មើលថាត្រូវការពេលយូរប៉ុណ្ណាដើម្បីទៅដល់ដើមជីវិត ពេលដែល កាន់ខ្សែនោះ ។
ការពិភាក្សា ៖ តើយើងអាចធ្វើអ្វីខ្លះដើម្បីកាន់ដំបងដែក ហើយមិនលែង ?