« តើអ្វីដែលធ្វើឲ្យព្រះគម្ពីរជា « ប្រយោជន៍ជាអតិបរមា » ? លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។
ចូរមកតាមខ្ញុំ
តើអ្វីដែលធ្វើឲ្យព្រះគម្ពីរជា « ប្រយោជន៍ជាអតិបរមា » ?
ព្រះគម្ពីរ « ព្រមទាំងមានប្រយោជន៍ជាអតិបរមា » ( នីហ្វៃទី ៥:២១ ) ចំពោះគ្រួសាររបស់លីហៃ ។ វាមានសារៈសំខាន់ខ្លាំងណាស់ដែលព្រះអម្ចាស់បានបញ្ជាឲ្យពួកកូនប្រុសរបស់លីហៃធ្វើដំណើរត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីយកផ្ទាំងលង្ហិន ( សូមមើល នីហ្វៃទី១ ៣:២–៥ ) ជាភារកិច្ចដែលពួកគេប្រថុយជីវិតរបស់ពួកគេដើម្បីធ្វើវា ។ ព្រះគម្ពីរ ( ជាពិសេសព្រះគម្ពីរមរមន ) មានសារៈសំខាន់ណាស់សម្រាប់យើងសព្វថ្ងៃនេះ ។ ថ្មីៗនេះតើបងប្អូនបានគិតថាមូលហេតុអ្វីដែរឬទេ ?
តើផ្ទាំងលង្ហិនផ្តល់អ្វីឲ្យគ្រួសាររបស់លីហៃ ? |
តើព្រះគម្ពីរមរមនផ្ដល់អ្វីដល់យើងនៅសព្វថ្ងៃនេះ ? |
ពាក្យសម្ដីរបស់ព្យាការី ( នីហ្វៃទី១ ៣:២០ ) |
មូលដ្ឋានគ្រឹះសម្រាប់ទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ ការស្តារឡើងវិញ និងព្យាការីដែលនៅរស់ ( បុព្វកថាព្រះគម្ពីរមរមន ) |
បញ្ជីអំពីការបង្កើត ព្រមទាំងអ័ដាម និងអេវ៉ា ( នីហ្វៃទី១ ៥:១១ ) |
ការបញ្ជាក់គោលលទ្ធិអំពីផែនការនៃសេចក្ដីសង្គ្រោះ ( នីហ្វៃទី២ ២; អាលម៉ា ១២; ៣៤ ) |
ច្បាប់ម៉ូសេ ( នីហ្វៃទី១ ៤:១៥–១៦ ) និងបញ្ញត្តិផ្សេងៗទៀត ( នីហ្វៃទី១ ៥:២១ ) |
គោលលទ្ធិនៃព្រះគ្រីស្ទ និងបទបញ្ញត្តិផ្សេងៗទៀត ( នីហ្វៃទី២ ៣១; នីហ្វៃទី៣ ១១; ២៧ ) |
កំណត់ត្រានៃពួកសាសន៍យូដា និងសាក្សីរបស់ពួកគេអំពីព្រះគ្រីស្ទ ( នីហ្វៃទី១ ៥:១២ ) |
សាក្សីបន្ថែមអំពីព្រះគ្រីស្ទពី « ចៀមឯទៀត » ( នីហ្វៃទី៣ ១៥:២១–២៤ ) |
កំណត់ត្រាដែលបានរក្សាទុកនូវភាសារបស់ឪពុករបស់ពួកគេ ( នីហ្វៃទី១ ៣:១៩ ) និងវង្សត្រកូលរបស់ពួកគេ ( នីហ្វៃទី១ ៥:១៤ ) |
កំណត់ត្រាមួយដែលអាចជួយយើងឲ្យប្រមូលផ្តុំវង្សអ៊ីស្រាអែលដែលខ្ចាត់ខ្ចាយ ( នីហ្វៃទី៣ ២១:៦–៧ ) |