ឆ្នាំ ២០២៣
តើ​អ្នក​រស់​នៅ​តាម​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?
ខែ កក្កដា ឆ្នាំ ២០២៣


« តើ​អ្នក​រស់​នៅ​តាម​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ? » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

កិច្ចការ ២

តើ​អ្នក​រស់​នៅ​តាម​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?

រូបភាព
គំនូស​ផ្លូវ​ដែល​បង្ហាញ​ពី​ចំណុច​នានា​នៃ​គោលលទ្ធិ​ទាំង​ប្រាំ

រចនា​រូបភាព​ដោយ វីគឺ ស្កត់

បន្ទាប់​ពី​ការ​ចាក់​ស្រោច​ដោយ​ព្រះ​វិញ្ញាណ​នៅ​ថ្ងៃ​នៅ​បុណ្យ​ថ្ងៃ​ទីហាសិប ពេត្រុស និង​សាវក​ផ្សេង​ទៀត​បាន​ធ្វើ​ជា​សាក្សី​អំពី​ព្រះ​គ្រីស្ទ ហើយ​បាន​បង្រៀន​គោលលទ្ធិ​របស់​ទ្រង់ ។ ប្រជាជន​មាន « សេចក្តី​ចាក់​ចុច​ក្នុង​ចិត្ត » ហើយ​បាន​សួរថា « តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ? » ( កិច្ចការ ២:៣៧ ) ។ ពេត្រុស​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​ប្រែ​ចិត្ត ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល កិច្ចការ ២:៣៨ ) ។ មនុស្ស​ប្រមាណជា ៣០០០ នាក់ « ដែល​ទទួល​ពាក្យ​របស់​គាត់​ដោយ​អំណរ [ ហើយ ] ក៏​បាន​ទទួល​បុណ្យ​ជ្រមុជទឹក » ( កិច្ចការ ២:៤១ ) ។

ការ​អនុវត្ត​តាម​គោលលទ្ធិ​នៃ​ព្រះ​គ្រីស្ទ​នាំ​យើង​ឲ្យ​ខិត​ទៅ​ជិត​ទ្រង់ ។ សូម​ពិចារណា​សញ្ជឹង​គិត​អំពី​របៀប​ដែល​អ្នក​អនុវត្ត​ចំណុច​នានា​នៃ​គោលលទ្ធិ​ទាំង​ប្រាំនេះ ៖

  1. សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ៖ តើ​ទម្លាប់ និង​សកម្មភាព​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​បង្កើន​សេចក្តីជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

  2. ការប្រែចិត្ត ៖ តើ​អ្នក​ធ្វើ​ឲ្យ​ការ​ប្រែ​ចិត្ត​ក្លាយ​ជា​ដំណើរ​ការ​ដ៏​រីករាយ​មួយ​យ៉ាង​ដូចម្ដេច ?

  3. ពិធីបុណ្យជ្រមុជទឹក ៖ តើ​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រស់​នៅ​តាម​សេចក្ដី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក ?

  4. អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ៖ តើ​បរិយាកាស និង​សកម្មភាព​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បាន​ល្អបំផុត ?

  5. ការកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ៖ តើ​ការ​រក្សា​សេចក្ដី​សញ្ញា​របស់​អ្នក ដោយ​មាន​សេចក្ដី​សង្ឃឹម នៅ​ក្នុង​ព្រះ​គ្រីស្ទ និង​ការ​កាន់​ដំបង​ដែក បាន​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​ដ៏​លំបាក​យ៉ាង​ដូចម្ដេច ? សូមមើល យេរេមា ១៧:៧, នីហ្វៃ​ទី​២ ៣១:២០, អេធើរ ១២:៤ ។