ឆ្នាំ ២០២៣
តើ​ខ្ញុំ​អាច​ជឿ​ដោយ​មើល​មិន​ឃើញ​ដោយ​របៀប​ណា ?
ខែ កក្កដា ឆ្នាំ ២០២៣


« តើ​ខ្ញុំ​អាច​ជឿ​ដោយ​មើល​មិន​ឃើញ​ដោយ​របៀប​ណា ? » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

យ៉ូហាន ២០

តើ​ខ្ញុំ​អាច​ជឿ​ដោយ​មើល​មិន​ឃើញ​ដោយ​របៀប​ណា ?

រូបភាព
ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាវក​ទាំង​ដប់​ពីរ​នាក់ បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ

សេចក្ដី​លម្អិត​ដក​ស្រង់​ចេញ​ពី ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាវក​ទាំង​ដប់​ពីរ​នាក់ បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ ដោយ ស្កត់ ឡ

សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ គឺថូម៉ាស​មិន​ជឿ​ថា ព្រះ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​​រស់​ឡើង​វិញ​ទេ រហូត​ដល់​លោក​បាន​ឃើញ​ទ្រង់​នៅ​ក្នុង​សាច់​ឈាម ( សូម​មើល យ៉ូហាន ២០:២៥ ) ។ នៅ​ទីបំផុត​ពេល​ដែល​ថូម៉ាស​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​លោកថា « អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ » ( យ៉ូហាន ២០:២៩ ) ។

តើ​យើង​អាច​ធ្វើ​តាម​ការ​អញ្ជើញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដើម្បី « កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ » ដោយ​របៀបណា ? ( យ៉ូហាន ២០:២៧ ) ។

វិធី​ដើម្បី​ពង្រឹង​សេចក្តី​ជំនឿ និង​ទីបន្ទាល់​របស់​យើង ។

សិក្សា​ព្រះគម្ពីរ « សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ » ( រ៉ូម ១០:១៧ ) ។

រស់នៅ​តាមដំណឹងល្អ ។ « បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្តី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ » ( យ៉ូហាន ៧:១៧ ) ។

ស្វែងរក​វិវរណៈ​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ « សេចក្ដី​ពិត​ដែល​សំខាន់​បំផុត​ត្រូវ​បាន​បញ្ជាក់​តាមរយៈ​វិវរណៈ​មក​ពី​ព្រះ​ប៉ុណ្ណោះ ។ ហេតុផល​របស់​មនុស្ស​យើង និង​ការ​ប្រើ​ញាណ​ខាង​រូបកាយ​របស់​យើង​នឹង​មិន​ល្មម​គ្រប់​គ្រាន់​ឡើយ » ( ហិនរី ប៊ី អាវរិង « The Holy Ghost as Your Companion » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៤ ) ។