ឆ្នាំ ២០២៣
ការងារ​បម្រើ​ដោយ​សេចក្ដី​សប្បុរស
ខែ កក្កដា ឆ្នាំ ២០២៣


« ការងារបម្រើ​ដោយ​សេចក្ដី​សប្បុរស » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

គោលការណ៍​ទាំងឡាយ​នៃ​ការងារ​បម្រើ

ការងារ​បម្រើ​ដោយ​សេចក្ដី​សប្បុរស

យើង​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ដ៏​សាមញ្ញ ។

រូបភាព
placeholder​altText

How Dorcas Helped the Poor [ របៀបដែល​នាង​ក្តាន់ បានជួយ​ជន​ក្រីក្រ ] Classic Bible Art Collection/​អាជ្ញាប័ណ្ណពី GoodSalt.com

គំរូ​មួយ​នៃ​សេចក្តី​សប្បុរស

តេប៊ីថា ( មាន​ន័យថា នាង​ក្តាន់ ) គឺជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែលរស់​នៅ​យ៉ុបប៉េ ។ នាង​ត្រូវ​បានគេ​ស្គាល់ថា​ជាស្ត្រី « បាន​ធ្វើ​គុណ​ហើយ​ដាក់​ទាន​ជាច្រើន » ( កិច្ចការ ៩:៣៦ ) ។ នាង​ត្រូវ​បាន​គេ​ស្រឡាញ់​រាប់អាន​ច្រើន ដោយសារ​នាង​បាន​ផ្តល់​ក្តីស្រឡាញ់​ដល់​អ្នក​ដទៃ​ច្រើន ។ ដូច​ព្រះអង្គ​សង្គ្រោះ​ដែរ​នាង​លះបង់​ក្នុង​ការបម្រើ​របស់​នាង ។ នាង​មាន​ជំនាញ និង​ទេពកោសល្យ​ដែល​នាង​បាន​ប្រើ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ ។

ជំនាញ​មួយ​ក្នុង​ចំណោម​ជំនាញ​ទាំង​នោះ​គឺ​ការដេរ​អាវរងារ និង​សម្លៀកបំពាក់​ដែល​យ៉ាង​ហោច​ណាស់​បាន​បញ្ជូន​អាវ និង​សម្លៀកបំពាក់​ខ្លះៗ​ដល់​ស្រ្តីមេម៉ាយ​ដែល​ខ្វះខាត ។ ចំពោះ​អស់​អ្នក​ដែល​បាន​ទទួល​អំណោយ​របស់​នាង ចាត់​ទុក​នាង​គឺ​ជា​មនុស្ស​ដែល​ព្រះ​បាន​បញ្ជូន​មក ។ ពេល​ពេត្រុស​មក​ជួប​នាង​ក្រោយ​ពី​នាង​ស្លាប់​នោះ « ពួកស្រី​មេម៉ាយ​ក៏ឈរ​ជិត​គាត់​ទាំងយំ ព្រះ​ទាំង​បង្ហាញ​អាវ​នឹង​សម្លៀក​បំពាក់​ទាំង​ប៉ុន្មាន​ដែល​តេប៊ីថា​បាន​ធ្វើ​ឲ្យ ពី​កាល​នាង​នៅជា​មួយ​នៅឡើយ » ( កិច្ចការ ៩:៣៩ ) ។ លោក​រំភើប​ខ្លាំង​ណាស់​ដែល​បាន​ប្រោស​នាង​ពី​ស្លាប់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជឿ​លើ​ព្រះ​អង្គ​សង្គ្រោះ ( កិច្ចការ ៩:៤០-៤២ ) ។

ការងារ​បម្រើ​ដោយ​សេចក្ដី​សប្បុរស

សេចក្ដី​សប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេស៊ូវ​មាន​សម្រាប់​យើង ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​រំពឹង​ថា យើង​នឹង​មាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ។ វា​គឺ​ពេញ​ដោយ​ក្តីសេចក្តី​ស្រឡាញ់​ចំពោះអ្នកជិត​ខាង​របស់​យើង​ដូច​ខ្លួន​យើង ( សូម​មើល ម៉ាថាយ ​២២:៣៧–៣៩ )​ ប្រព្រឹត្ត​ចំពោះ​ពួកគេ​ដោយ​សេចក្តី​អាណិត​អាសូរ ការអត់ធ្មត់ និង​សេចក្ដី​មេត្តា​ករុណា ដូច​ដែល​យើង​ចង់​បាន​សម្រាប់​ខ្លួន​យើង ( សូម​មើល ម៉ាថាយ ​៧:១២ ) ។ វា​គឺជា​ការ​បម្រើ​ពួកគេ ដូច​តេប៊ីថា​​ដោយ​បាន​ប្រើប្រាស់​អំណោយ​ទាន និង​ទេពកោសល្យ​ដែល​បាន​ប្រទាន​ឲ្យ​យើង ។

យើង​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​យ៉ាងខ្លាំង​ដោយ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​យើង​តាម​របៀប​ធម្មតា—ទោះបី​អ្វី​ដែល​យើង​ធ្វើ​គឺ​ជារឿង​សាមញ្ញ​ក៏​ដោយ ។ ប្រសិនបើ​អ្នក​មាន​ទេពកោសល្យ​ដេរ​ប៉ាក់ នោះ​វា​អាច​ជា​វិធី​មួយ​ដើម្បី​ធ្វើ​ការងារបម្រើ ប៉ុន្តែ​ប្រហែលជា​អ្នក​​ប៉ិនប្រសប់​ប្រើ​ម៉ាស៊ីន​កាត់​ស្មៅ ជាជាង​ប្រើ​ម៉ាស៊ីនដេរ ។ ឬ​ប្រហែលជា​អ្នក​មាន​អំណោយទាន​ខាង​ការស្តាប់​ដោយ​យកចិត្តទុកដាក់​ពិតប្រាកដ ហើយ​នៅ​ទីនោះ​ធ្វើជា​មិត្ត​ដ៏​ពិត​ប្រាកដ ។

ការអភិវឌ្ឍ​សេចក្តី​សប្បុរសធម៌

តើ​យើង​អាច​អភិវឌ្ឍ​គុណលក្ខណៈ​នៃ​សេចក្តី​​សប្បុរស​ដូចជា​ព្រះគ្រីស្ទ​ដោយ​របៀបណា ?

  • សេចក្ដី​សប្បុរស​គឺជា​អំណោយទាន​មួយ​ដែល​ព្រះ​វរបិតា​សួគ៌​ប្រទាន​ដល់​អស់​អ្នកណា​ដែល​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ពិតប្រាកដ ។ « ចូរ​អធិស្ឋាន​ដល់​ព្រះ​វរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ » ( មរ៉ូណៃ ៧:៤៨ ) ។

  • មរមន​បាន​បង្រៀន​អំពី​អ្វី​ដែល​ជា​សេចក្តី​សប្បុរស ៖ « ហើយ​សេចក្ដី​សប្បុរស តែងតែ​អត់ធ្មត់ ហើយ​ចិត្ត​ល្អ ហើយ​ពុំ​ចេះ​ឈ្នានីស ហើយ​ពុំ​ចេះ​អួត​ខ្លួន ពុំ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ពុំ​រហ័ស​ខឹង ពុំ​គិត​ដល់​សេចក្ដី​អាក្រក់ ហើយ​ពុំ​ដែល​អរ​រីករាយ​ចំពោះ​សេចក្ដី​ទុច្ចរិត​ឡើយ ប៉ុន្តែ​អរ​រីករាយ​តែ​នឹង​សេចក្ដី​ពិត​វិញ គឺ​ទ្រាំទ្រ​ការណ៍​ទាំង​អស់ ជឿ​ដល់​ការណ៍​ទាំង​អស់ សង្ឃឹម​ដល់​ការណ៍​ទាំង​អស់ ហើយ​ស៊ូទ្រាំទ្រ​ការណ៍​ទាំង​អស់ » ( មរ៉ូណៃ ៧:៤៥ ) ។ ទាំងនេះ​មិនមែន​គ្រាន់​តែជា​វិធី​ដើម្បី​ប្រាប់​ថា អ្នក​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នោះទេ ប៉ុន្តែ​សេចក្តី​ស្រឡាញ់​ក៏​ទាក់ទង​នឹង​គុណលក្ខណៈ​ដែល​នឹង​រួមចំណែក ដើម្បី​បង្កើន​សេចក្តី​ស្រឡាញ់​នៅ​ពេល​យើង​អភិវឌ្ឍ​វា​ផងដែរ ។

  • ក្តីអាណិតអាសូរ​កើតឡើង​តាមរយៈ​ការយល់​ចិត្ត ។ ពេល​យើង​ខិតខំ​យល់​ពី​អ្នក​ដទៃ គឺ​យើង​ផ្ដល់​ឱកាស​ឲ្យ​សេចក្ដី​សប្បុរស​ចម្រើន​លូតលាស់​កាន់តែ​ប្រសើរឡើង ។ សូមអនុវត្ត​ការសួរ​សំណួរ​តាម​របៀប​ដែល​មាន​ប្រយោជន៍ និង​ពេញ​ដោយ​ក្តី​ស្រឡាញ់ ហើយ​បន្ទាប់មក​ស្តាប់​ដោយ​អំណត់ និង​ការយល់ចិត្ត ។

  • អនុវត្ត​សេចក្តី​សប្បុរស ។ ផ្តល់​ពេល​វេលា និង​ធនធាន​ផ្សេងៗ​របស់​អ្នក​រួមទាំង​ការអភ័យទោស​ចំពោះអ្នក​ដែល​ត្រូវការ​វា​ផងដែរ ។ ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បាន​បង្រៀន​ថា ៖ « ការ​អត់ទោស​គួរ​មាន​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់ ។ … ការ​បន្ទោស​នៅតែ​ធ្វើ​ឲ្យ​ស្នាមរបួស​នោះមិន​ជា ។ មានតែ​ការអត់​ទោស​ប៉ុណ្ណោះ​ដែល​អាច​ព្យាបាល​បាន » ។

កំណត់​ចំណាំ

  1. សូមមើល « ការងារ​បម្រើ​ដោយ​សេចក្ដី​សប្បុរស » លីអាហូណា ខែ​មិថុនា ឆ្នាំ ២០២៣ ទំព័រ ២០–២១ ។

  2. ថូម៉ាស អេស ម៉នសុន « Love—the Essence of the Gospel » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩៣ ។